Latest News

About Us


សួស្តីមិត្តអ្នកអានទាំងអស់!
ប្លុក SOPHAT KEA  ជាប្លុកមួយ​ដែលចែករំលែកនៅសៀវភៅ ឯកសារ និងចំណេះដឹងផ្សេងៗ ដោយបាន​ប្រើប្រាស់​ភាសារខ្មែរ​ជាចម្បង​​ ដែល​លោក​អ្នក​អាច​ទស្សនា​បាន​នៅលើកុំព្យូទ័រ​ និងទូរស័ព្ទប្រភេទ Smart Phone បាន​យ៉ាង​ងាយស្រួស​​។ ដើម្បីចែក​រំលែក​នូវ​​​​សៀវភៅ​ ឯកសារ និងចំណេះដឹងផ្សេងៗ យើងខ្ញុំ​បានខិតខំ​ចំណាយ​ពេល​វេលា​ជាច្រើន​ក្នុងការ​ សិក្សាស្វែង​រក​នូវ​សៀវភៅ ឯកសារ ចំណេះដឹងថ្មីៗ និង​រៀប​ចំ​ប្លុកមួយ​អោយ​មាន​ជារូបរាងឡើង​ គឺដើម្បីអោយ​លោក​អ្នក​ធ្វើការសិក្សា​ ស្វែងរកសៀវភៅ ឯកសារ និងចំណេះដឹងបន្ថែមផ្សេងៗ​ជា​ច្រើន​ទៀត​។ ថ្វី​ត្បិ​ត​តែ​​​ប្លុកមួយនេះ​មិន​បាន​បង្ហាញ​​នូវ​សៀវភៅ ឯកសារ និងចំណេះដឹងគ្រប់គ្រាន់នូវអ្វី​ដែល​អ្នក​ចង់​បានពិតមែន ប៉ុន្តែវាក៏ជាផ្នែកមួយដែលអាចជួយសម្រួលដល់លោកអ្នកក្នុងការស្វែងរកសៀវភៅ ឯកសារ និងចំណេះដឹងផ្សេងៗផងដែរ​ ហើយវាក៏​ជា​អ្វី​ដែល​​គួរតែ​អាន ​គួរតែ​មើល​ ព្រោះ​វា​ជាបទពិសោធន៍​ជីវិត​មួយ​សម្រាប់​លោកអ្នក​​ ក្នុង​ដំណើរ​ជីវិត​របស់​អ្នក​។
ជាចុងក្រោយយើងខ្ញុំ សូមអភ័យទោស​ រាល់កំហុសឆ្គង​ទាំង​ឡាយ​ដែល​កើតឡើង​ដោយ​អចេនា​ និង​សូមទទួល​នូវការ​រិះគន់​​នានា​ ក្នុងន័យស្ថាបនា ដើម្បីអោយ​ប្លុកនេះ កាន់​តែ​មាន​អត្ថប្រយោជន៍​​សម្រាប់​មិត្ត​អ្នក​អាន៕
សូមជំរាបជួនដល់មិត្តអ្នកអានទំាងអស់ថាបើសិនជាលោកអ្នកមានសៀវភៅ រឺឯកសារនានា ចង់ចែករំលែកដល់មិត្តអ្នកអានផ្សេងទៀត តាមរយៈប្លុកយើងខ្ញុំ យើងខ្ញុំសូមស្វាគមន៍ជានិច្ច។
សូមផ្ញើរសៀវភៅ រឺឯកសាររបស់លោកអ្នកមកយើងខ្ញុំតាមរយៈ E-mail: keasophat@gmail.com
ឬក៏ Facebook Page: Sophat Kea -  គា សុផាត

គោលបំណង៖
​ 
​ អ្វី​ដែលជំរុញ​ឲ្យខ្ញុំមានគំនិតបង្កើតប្លុកនេះឡើង​គឺ ​ក្នុង​គោលបំណងដើម្បីចូលរួមចែករំលែកនៅសៀវភៅ​ ឯកសារ រឺចំណេះដឹងផ្សេងៗដែលខ្ញុំមាន ព្រមទាំងចង់​ពង្រឹង និងពង្រីកភាសារខ្មែរ ឲ្យ​កាន់តែទូ​លំទូលាយ​នៅលើបណ្តាញ​អ៊ីនធើណេត និងឲ្យកាន់តែសម្បូរជាងបច្ចុប្បន្ននេះ និង​ចូលរួម​ចំណែក​​ចែក​រំលែក​ជាបទពិសោធន៍ និងគន្លឹះ​ផ្សេងៗ​ជូនដល់​កូនខ្មែរទូទៅ ដែល​មានបំណង​ចង់​ដឹង និងស្វែងយល់​ពី​វិធី របៀប ឬគន្លឺះ​នៃ​ការអនុវត្តន៍​ នានាដែល​ទាក់ទង​នឹងផ្នែក​ព័ត៌មានវិទ្យា​ជាដើម។

សេចក្តីរំពឹងទុក៖

តទៅថ្ងៃមុខ ខ្ញុំរំពឹងទុកថា៖ ទីនេះ​ជា​កន្លែង​ផ្ទុកនៅ​សៀវភៅ​ ឯកសារ រឺចំណេះដឹង​ផ្សេងៗ សម្រាប់​ចែក​រំលែក​ជូន​ដល់​បង​ប្អូន​ជំនាន់ក្រោយ​គ្រាន់ទុកជាឯកសារនិងរៀនបន្តរ។ យ៉ាងណាមិញ  ខ្ញុំ​សូមរង់ចាំទទួល​ការ​រិះគន់​ ក្នុងន័យ​ស្ថាបនា​​របស់​មិត្ត​អ្នកអាន ដើម្បី​កែលម្អ​ប្លុកមួយនេះឲ្យរឹតតែ​ប្រសើរនិង​ក្លាយជា​ ប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នា។ ខ្ញុំសូមសន្យាថា នឹងព្យាយាម​ស្វែង​រក​សៀវភៅ ឯកសារ រឺចំណេះដឹងផ្សេងៗ ដែលទាកទងទៅនឹងផ្នែកព័ត៌មានវិទ្យា ឬគន្លឹះបន្ថែម​នានា មក​បំពេញ​តាម​តម្រូវការ​របស់​លោកអ្នក តាមតែសមត្ថភាព​ដែល​អាចធ្វើទៅបាន។
ទំនាក់ទំនង
E-mail: keasophat@gmail.com
Skype: sophat.kea
Facebook: Sophat Kea
Facebook Page: Sophat Kea
Phone Number: (+855) 015 444 184 / 095 39 8006
Scroll to Top