Latest News

រៀន​បង្កើត TV Logo ជាមួយ Adobe Illustrator

Adobe Illustrator គឺ​ជា​កម្មវិធី​ដ៏​ល្បី​ល្បាញ​មួយ នៅ​ក្នុង​គ្រួសារ Adobe ដែល​មាន​ជំនាញ​ខាងគូស​ជា Vector Image។ ជាមួយ សំបុកអាយធី ថ្ងៃ​នេះ សូម​ណែ​នាំ​មេរៀន​ងាយៗ​ជាមួយ​នឹង​កម្មវិធី Adobe Illustrator ក្នុង​ការ​រចនា​រូប Logo បែប​តុក្កតា ដែល​រួម​មាន​ដូច​តទៅ៖
Logo ដែល​នឹង​ទទួល​បាន​…
ជាដំបូង សូម​បង្កើត​ផ្ទាំង​ការងារ​ថ្មី​មួយ ដោយ​ចុច Ctrl+N ឫ File (menu) > New… និង​ជ្រើសរើស​យក​ទំហំ​តាម​តម្រូវ​ការ ឧទាហរណ៍ 1000 x 1000 pixels ។
NEW DOC
ដោយ​ប្រើប្រាស់ Rectangle Tool សូម​គូស​ចតុកោណ​យ៉ាង​សាមញ្ញ​ដូច​ខាងក្រោម៖
1 rectangle
បន្ទាប់​មក សូម select ទៅលើ path ចតុកោណ​នោះ និង​បន្ថែម​ទំហំ weight របស់ stroke ចំនួន 3pt ។
2 STROKE
យើង​នឹង​ធ្វើ​ការ​បម្លែង stroke នោះ​ទៅ​ជា shape វិញ ដោយ​ចុច Object (menu) > Expand… និង​ធ្វើ​ការធីក (tick) យក​តែ Stroke ប៉ុណ្ណោះ និង​ចុច OK ។
3 EXPAND
លោកអ្នក​នឹង​ប្រើប្រាស់ Direct Selection Tool និង Convert Anchor Point Tool ដើម្បី​បត់ ពត់ shape នោះ​ឲ្យ​ទៅ​ជា​រាង​ ដូច​ខាង​ក្រោម៖
4 customize rect
បន្ទាប់​ពី​នោះ​មក សូម​គូស​ចតុកោណ​មួយ ដូច​ខាងក្រោម..
5 new rect
ប្រសិន​បើ​​លោកអ្នក​មិន​ទាន់​ឃើញ​មាន​ផ្ទាំង Pathfinder window ទេ​នោះ សូម​ចុច Window (menu) > Pathfinder
6 pathfinder
បន្ទាប់​មក សូម​ចុច select ទៅ​លើ shape ទាំង​ពីរ​ និង​ចុច icon របស់ Minus Front របស់ Pathfinder នោះ…
7 minus front button_ pathfinder
បន្ទាប់​មក​ លោកអ្នក​នឹង​ត្រូវ​ធ្វើ​ការ duplicate នូវ shape ដែល​បាន​កាត់​រួច​នោះ តាមរយៈ copy paste ឫ​ចុច Alt+Drag (អូស mouse) ក៏​បាន។ បន្ទាប់​មក​ទៀត សូម​ចុច right-click និង​ជ្រើស​រើស​យក Transform > Rotate…
8 rightclick transform
សូម​បញ្ចូល​តម្លៃ ១៨០ និង​ចុច OK
9 rotate
លោកអ្នក​នឹង​ត្រូវ​ combine នូវ shape ទាំង​ពីរ​នោះ​ ដោយ​ចុច select លើ shape ទាំង​ពីរ និង​ចុច icon របស់ Unite របស់ Pathfinder ។
10 unite
ជំហាន​បន្ទាប់​គឺ​គូស អង់តែន ដែល​លោកអ្នក​អាច​ប្រើប្រាស់ Line Segment Tool មក​គូស​ដូច​ខាង​ក្រោម និង​ធ្វើ​ការ Stroke និង​ Expand តាម​លំនាំ​​ដែល​បាន​អនុវត្ត​ពី​ខាងលើ​មក​ហើយ​នោះ…
11 line tool
ដូច​គ្នា​នេះ​ដែរ លោកអ្នក​នឹងត្រូវ​​ប្រើប្រាស់ Direct Selection Tool និង Convert Anchor Point Tool ដើម្បី​​កែ shape ទាំងពិរ​នេះ​ឲ្យ​ទៅ​ជា​រាង​ ដូច​ខាង​ក្រោម៖
12 atena
ដោយ​ប្រើប្រាស់ Ellipse Tool និង​ចុច Shift key លោក​អ្នក​នឹង​អាច​គូស​រង្វង់​បាន ហើយ​លោកអ្នក​នឹងទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម។
13 antena
ជំហាន​បន្ទាប់​មក​ទៀត គឺ​ដាក់​អក្សរបញ្ចូល​ក្នុង frame នេះ។ ប្រសិន​បើ​​លោកអ្នក​ មិន​ចង់​គូស​អក្សរ MO ទេ​នោះ លោកអ្នក​អាច​ប្រើប្រាស់​ពុម្ពអក្សរ (font) ដូចជា Winco Ultra ឫ​ពុម្ព​អក្សរ​ផ្សេង​ទៀត​ក៏​បាន ទៅ​តាម​ចំណង់ចំណូល​ចិត្ត។
14 text manipulate
បន្ទាប់​មក​ សូម​ធ្វើ​ការ select យក shape ទាំង​នោះ និង​ដាក់ stroke ពណ៌​ស ទំហំ 2pt និង​កំណត់ Align Stroke ជា​ outside។
15 stroke and coloring
សូម​ចាក់​ពណ៌ប្រភេទ gradient ចូល ដោយ​ជ្រើស​យកប្រភេទ​ជា Linear និងមាន​មុំ -90 ដឺក្រេ ឫ​លើស​តិចតួច​ ក៏​បាន។
បញ្ជាក់ លោកអ្នក​អាច​ប្រើប្រាស់ gradient tool មក​គូស ជំនួស​ការ​កំណត់​មុំ ដោយ​ផ្ទាល់ ក៏​បាន។
16 coloring text
ជា​ចុងក្រោយ សូម​សរសេរ​ពាក្យ “television” រួច​ធ្វើ​ការ​កែប្រែ មួយ​ចំនួន​ ដូច​ជា ដាក់​ជា​អក្សរ​ធំ ដាក់​គម្លាតអក្សរ ជា​ការស្រេច ។
17 television
លោកអ្នក​អាច​ធ្វើ​ការ​បន្ថែម​បន្ថយ​ទៅ​តាម​អ្វី​ដែល​លោកអ្នក​ចង់​បាន​ជា​ការ​ស្រេច។ សូម​ពិនិត្យ​មើល​លទ្ធផល ដែល​លោកអ្នក​នឹង​​ទទួល​បាន ដូច​ខាង​ក្រោម៖
18 finalប្រភពមកពី SOMBOKIT
  • Blogger Comments
  • Facebook Comments

1 comments:

  1. រៀន​បង្កើត Tv Logo ជាមួយ Adobe Illustrator - Sophat Kea >>>>> Download Now

    >>>>> Download Full

    រៀន​បង្កើត Tv Logo ជាមួយ Adobe Illustrator - Sophat Kea >>>>> Download LINK

    >>>>> Download Now

    រៀន​បង្កើត Tv Logo ជាមួយ Adobe Illustrator - Sophat Kea >>>>> Download Full

    >>>>> Download LINK rd

    ReplyDelete

Item Reviewed: រៀន​បង្កើត TV Logo ជាមួយ Adobe Illustrator Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top