កំពិសបុកអំពិលខ្ចី
*គ្រឿងផ្សំ
- កំពិស និង អំពិលខ្ចី
- ខ្ទឹមស ខ្ទឹមក្រហម ខ្ញី ម្ទេស និងស្លឹកជីនាងវង
- អំបិល ស្ករស ម្សៅស៊ុប
*វិធីធ្វើ
- ដាក់ខ្ញី ខ្ទឹមស ខ្ទឹមក្រហម ម្ទេស បុកចូលគ្នាអោយម៉ដ្ឋ ហើយដាក់អំពិលខ្ចីចូល បុកបន្តទៀតអោយរៀងម៉ដ្ឋបន្តិច
- បន្ទាប់មកដាក់ កំពិស អំបិល ម្សៅស៊ុប និង ស្ករស បុកអោយម៉ត់សព្វចូលជាតិ រួចភ្លក់មើលអោយល្មមតាមការនិយមចូលចិត្ត ហើយដាក់ស្លឹកជីនាងវងចូល រួចជាការស្រេច ។
+បញ្ចាក់ ( ប្រសិនបើមិនសូវចំណូល កំពិសឆៅ អាចយកកំពិសស្រុះជាមួយទឹកក្ដៅបន្តិចក៌បានដែរ ប៉ុន្តែកុំឲ្យឆ្អិនពេក) មួយទៀតមិនដាក់ខ្ញីក៍បាន ហើយម្អម និងប្រហុកអាចដាក់ ឬមិនដាក់ តាមការនិយមចូលចិត្តទទួលទានរបស់បងប្អូន។
ប្រភព៖ ចុងភៅមុខខ្មៅ

0 comments:
Post a Comment