Latest News

ជំងឺសំខាន់ៗដែលកើតលើដំណាំប៉េងប៉ោះ

ជំងឺសំខាន់ៗដែលកើតលើដំណាំប៉េងប៉ោះ
---------------------------------
1.ជំងឺស្រពោនលឿងស្លឹក (Fusarium Wilt)
-រោគសញ្ញាបំផ្លាញ
រោគសញ្ញាដំបូង គឹស្លឹកឆេះពណ៌លឿងចាស់ពីផ្នែកខាងក្រោមដើមក្បែរដីរហូតដល់ស្លឹកខាលើ។ ដំណាំចាប់ផ្ដើមស្រពោននៅផ្នែកខាងចុងនៅពេឡថ្ងៃ និងស្រស់វិញនៅពេលយប់ បន្ទាប់មកទៀតរុក្ខជាតិប្រែជាស្រពោនជាប្រចាំ។ សរសៃរុក្ខជាតិ និងរាលដាលដល់មែកខាងចុង។
-លក្ខខ័ណ្ឌបង្កជំងឺ
ជំងឺនេះបង្កឡើងដោយផ្សិត Fasarium oxysporum f.sp. lycopersici ហើយឆ្លងរាលដាលពាសពេញពិភពលោក ហើយកើតមានច្រើនបំផុតនៅតំបន់អាកាសធាតុក្ដៅល្មម ។ ភ្នាក់ងារបង្កជំងឺ គឹជាប្រភេទមេរោគក្នុងដី និងអាចរស់នៅក្នុងដីបានរយៈពេល ៥-៦ ឆ្នាំទោះបីជាគ្មានរុក្ខជាតិក៏ដោយ។ វាអាចជាជំងឺគ្រាប់ពូជ ប៉ុន្តែប្រភេទគ្រាប់ពូជដែលក្រុមហ៊ុនផលិត គឹបានការពារដោយថ្នាំសម្លាប់ផ្សិត។ ជំងឺនេះច្រើនកើតលើប្រភេទដីអាស៊ិត ដីខ្សាច់ និងដីដែលមាន ប្រព័ន្ធបង្ហូទឹកមិនបានល្អ។ ជំងឺនេះមានបីប្រភេទ គឺប្រភេទទី១ ច្រើនកើតនៅតំបន់អាស៊ី ប្រភេទទី២ កកើតជាប្រចាំ និងប្រភេទទី៣ លេចឡើងតិចតូចប៉ុណ្ណោះ ប្រសិនបើតំបន់ដាំប៉េងប៉ោះច្រើនកកើតឡើងកាន់តែខ្លាំង។ សីតុណ្ហភាពខ្ពស់ និងដីសើមខ្លាំងជាលក្ខណៈល្អបំផុតដល់ការរាលដាលនៃជំងឺ។
-វិធានការបង្កា និងកំចាត់
ប្រើប្រាស់ធនទ្រាំទៅនឹងប្រភេទទី១ និងប្រភេទទី២។ដាំដំណាំឆ្លាស់ក្នុងរយៈពេល ៥-៧ ឆ្នាំជាមួយដំណាំផ្សេងៗទៀត។ផ្សាំប៉េងប៉ោះទៅលើជើងទំរដែលធន់ទ្រាំទៅនឹងជំងឺ។ ជើងទំរនោះអាចជាត្រប់ ឬប៉េងប៉ោះ(អគ្គនាយកដ្ខានកសិកម្ម ,២០១៣)។
2.ជំងឺខ្លោចផ្លែផ្នែកខានក្រោម (Buck eye Rot)
ជំងឺនេះបង្កឡើងដោយផ្សិត Phhytothora nicotianae and Phytophthora capsici ហើយរាលដាលពាសពេញពិភពលោក ប៉ុន្តែភាគច្រើនរាលដាលនៅតំបន់អាកាសធាតុក្ដៅ និងសើមខ្លាំង។
-រោគសញ្ញាបំផ្លាញ
ដំបូងមានស្នាមដំបៅរាងជាវង្វង់រលោងភ្លឺៗ និងរង្វង់ពណ៌ត្នោតខ្មៅ ហើយស្នាមដំបៅនេះអាចរាលដាលដល់ពាក់កណ្ដាលផ្លែ ឬច្រើនជាងនេះ ។ រោគសញ្ញាដំបូងកើតឡើងលើផ្លែខ្ចី ប៉ុន្តែផ្លែទុំក៏អាចកើតឡើងផងដែរ។ ជាទូទៅផ្លែមិនឆ្លងជំងឺនេះទេ ប៉ុន្តែកង្វះសារធាតុផូស្វ័រ (P) ជួនកាលក៏បង្ករឲ្យខ្លោចនៅគូទផ្លែដែរ។
-លក្ខខ័ណ្ឌបង្កជំងឺ
ជំងឺនេះបង្កឡើងដោយផ្សិត Phhytothora nicotianae and Phytophthora capsici ហើយរាលដាលពាសពេញពិភពលោក ប៉ុន្តែភាគច្រើនរាលដាលនៅតំបន់អាកាសធាតុក្ដៅ និងសើមខ្លាំង។ ភ្នាក់ងារបង្កជំងឺទាំងនេះរស់នៅក្នុងដីដែលបង្កើតផ្សិត Ospores, Sporangia និង Zoospores ។ ភា្នក់ងារបង្កជំងឺមានដំណាំជាជម្រកច្រើនប្រភេទ។ ភ្លៀងរយៈពេលយូរ និងសីតុណ្ហភាពខ្ពស់ជាលក្ខខ័ណ្ឌសមស្របសម្រាប់ការរាលដាលជំងឺ។ ការស្រោចទឺកនាំយក Zoospores ពីដីទៅផ្លែ ហើយផ្លែដែលប៉ះដី ឬនៅក្បែកដីងាយនឹងទទួលរងការឆ្លងរាលដាលបំផុត។
-វិធានការបង្កា និងកំចាត់
ត្រូវលើករងដំណាំឲ្យខ្ពស់ ដើម្បីងាយស្រួលក្នុងការធ្វើចង្អូរបង្ហូរទឹកចេញ។ ប្រើប្រាស់ថង់ប្លាស្តិក ឬកម្ទេចចំបើគ្រប់ថ្នាល ដើម្បីកាត់បន្ថយការឆ្លងតាមរយៈការខ្ទាតដីទៅប៉ះរុក្ខជាតិ។ ដោតចំណារដើម្បីការពារផ្លែប៉ះដី បាញ់ថ្នាំផ្សិតអាចកាត់បន្ថយការកកើតឡើងរបស់ជំងឺ (អគ្គនាយកដ្ខានកសិកម្ម ,២០១៣)។
3.ជំងឺផ្សិតគល់(Stem Rot)
ជំងឺផ្សិតគល់ប្រភេទនេះតែងតែបំផ្លាញដំណាំជាច្រើនប្រភេទដូចជា ក្រុមម្ទេស ប៉េងប៉ោះ ស្ពៃ និងដំណាំត្រសក់ ជាពិសេសនៅតំបន់ដែលមានអាកាសធាតុក្ដៅ ដែលធ្វើឲ្យមេរោគរស់នៅពេញមួយឆ្នាំជាមួយដំណាំ ឬសរុក្ខជាតិឈើផ្សេងៗ។ ជំងឺផ្សិតប្រភេទនេះបណ្ដាលមកពីភ្នាក់ងារបង្ករោគឈ្មោះ Sclerotium Rolfsi។
-រោគសញ្ញាបំផ្លាញ
ដំបូងគេសង្កេតឃើញគល់ប៉េងប៉ោះរលាកសើមៗមួយផ្នែកនៅក្បែរដីជុំវិញគល់ ហើយនឹងមែកប៉េងប៉ោះនៅប៉ែកខាងរលាកនោះចាប់ផ្ដើមស្រពោនបន្តិចរយៈពេល ២-៣ ថ្ងៃក្រោយមកចំណុចរលាកនោះរីករាលដាលជុំវិញគល់ បន្ទាប់មកលេចចេញនៅផ្សិតពណ៌សហៅថា Mycelium ក្រោយមកដុះចេញនូវគ្រាប់ផ្សិតពណ៌លឿងភ្លាវទំហំតូចៗហៅថា Selerotia ក្រោយមកស្ងួតធ្វើឲ្យដើមប៉េងប៉ោះស្រពោនងាប់ជាពិសេសក្នុងវគ្គចេញផ្កា និងផ្លែ(សំណាង ច័ន្ទបូនី,២០០៦)។
-លក្ខខ័ណ្ឌបង្កជំងឺ
ជំងឺនេះច្រើនកើតឡើងនៅពេលជិតប្រមូលផល។ លក្ខខ័ណ្ឌដែលសមស្របសម្រាប់ជំងឺនេះគឺនៅពេលមានអាកាសធាតុក្ដៅហើយសើមខ្លាំង(ជុំ វណ្ណារិទ្ធ,២០១២)។ វាឆ្លងលើដើមមួយទៀតដោយ Aport ហើរតាមខ្យល់ និងទឹកជាពិសេសសំណើម និងកំដៅដីប្រែប្រួលរឹតតែបង្កបានរហ័ស(ធីវ វណ្ណធី,២០០០)។
-វិធានការបង្កា និងកំចាត
ដកដើមដែលមានជំងឺចោល មិនត្រូវបញ្ចូលទឹកឲ្យលិចរងដំណាំ ភ្ជួររាស់ដីឲ្យបានច្រើនដង ប្រមូលកាកសំណល់ឲ្យអស់ពីចម្ការក្រោយប្រមូលផល។ បន្ថយការស្រោចទឹកពេលមានវត្តមានជំងឺ(ជុំ វណ្ណរិទ្ធ,២០១២)។ជ្រើសរើសពូជធន់ ការដាំឲ្យមានចន្លោះ និងគុម្ពត្រឹមតត្រូវ ដើម្បីឲ្យខ្យល់ចេញចូលបានល្អ ព្រមទាំងប្រើប្រាស់ថ្នាំសំលាប់ផ្សិត(Fungicide) ដូចជា Zined or Captan បាញ់ការពារ ៥-៧ ថ្ងៃម្ដងឲ្យចំគល់ក្បែរដី និងលើដើម(AVRD,១៩៩៦)។
4.ជំងឺរលាកគល់កូនប៉េងប៉ោះ(Damping off)
ជំងឺនេះបង្កឡើយដោយមេរោគច្រើនប្រភេទដូចជា Phytophthrora, Pythium និង Rhizoctonia ssp ការរាតត្បាតភាគច្រើនទៅលើកូនដំណាំដែលទើបនឹងដុះពន្លក(Young Seedling)។
-រោគសញ្ញាបំផ្លាញ
ក្រោយពីកូនដំណាំដុះពន្លកក្នុងសប្ដាហ៍ទី១ ជំងឺនេះមានឥទ្ធិពលយ៉ាងខ្លាំង ជាពិសេសនៅគល់ដំណាំខ្ចីៗពិនិត្យឃើញសភាពជាំៗគល់នៅក្បែរដី ក្រោយមកចំនុចដែលជាំនោះទៅជារលាក ហើយទន់ធ្វើឲ្យកូនប៉េងប៉ោះស្វិតគល់ដួលរលំ។
-លក្ខខ័ណ្ឌបង្កជំងឺ
មេរោគរស់នៅក្នុងទឹក ក្នុងដី ជាប់មកជាមួយពូជ ឬឧបករណ៍បណ្ដុះ សំណើមដី និងសំណើមបរិយាកាស អាកាសធាតុក្ដៅ មានភាពប្រែប្រួលរវាងពេលយប់ និងពេលថ្ងៃខ្លាំង មេរោគអាចនឹងងាយពង្រីកស្ប៉របស់វា ហើយឆ្លងយ៉ាងលឿនពីដើមមួយទៅដើមមួយទៀតដូចជាៈ
+ប្រភេទដែលបង្កដោយ Phytophthora parasitica ធ្វើឲ្យឬសកូនប៉េងប៉ោះរលួយទន់លែងស្រូបបានជាតិទឹក។
+ប្រភេទ Phythium វាបង្កឡើងដោយ Phytophthora Capsici ធ្វើឲ្យគល់រលាកហើយស្ងួតដើមលែងលូតលាស់បាន។
+ប្រភេទ Rhyzotonia ssp វាបង្កឡើងដោយមេរោគឈ្មោះ Pyrehochac Lycopersici ធ្វើឲ្យកូនដំណាំរលួយដើមទន់ ហើយសើម។ មេរោគទាំងនេះមានភាពធន់ទ្រាំនឹងសីតុណ្ហភាព ៥០-៦០ អង្សាសេ ហើយរស់នៅនឹងជំរករបស់វា ៥ ឆ្នាំ។
-វិធានការការពារ និងកំចាត់
ត្រូវត្រួតពិនិត្យសំណើមដីឲ្យបានល្អ គ្រប់គ្រង់ការស្រោចស្រពដោយប្រើពេលវេលា និងបរិមាណទឹកត្រឹមត្រូវ បង្កើតថ្នាបណ្ដុះឲ្យផុតពីដីដែលមានទឹកដក់ និងសំណើមខ្លាំង កាផ្លាស់ប្ដូរមុខដំណាំ ការធ្វើអានាម័យចំការ ដីថ្នាលបណ្ដុះត្រូវឆ្លងកាត់ប្រតិកម្មសំលាបមេរោគដោយការដុះស្ងោរដីទាំងនោះ ឬដាក់ហាលឲ្យស្ងួតមុននឹងបណ្ដុះកូន។ គ្រាប់ពូជត្រូវឆ្លងកាត់ប្រតិកម្មទឹកក្ដៅ ១៨-៤០ អង្សាសេ ឬត្រាំនឹងសូលុយស្យុង Fungicide មុននឹងបណ្ដុះ ហើយបាញថ្នាំផ្សិត ៤-៥ ថ្ងៃម្ដង លើកូនប៉េងប៉ោះ(Royal University of Califonia, ១៩៨៥)។
ប្រភពៈ General Agricultural




  • Blogger Comments
  • Facebook Comments

1 comments:

  1. How to control bacteria wilt on chilly, Cambodia condition?
    thanks

    ReplyDelete

Item Reviewed: ជំងឺសំខាន់ៗដែលកើតលើដំណាំប៉េងប៉ោះ Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top