គន្លិះមួយចំនួនដើម្បីទទួលបានជោគជ័យក្នុងផលិតកម្មស៊ុត
- ធ្វើការស្ទាបស្ទង់ទីផ្សារ និងរៀបចំគំរោងចិញ្ចឹម នឹងថវិការ
- ទិញពូជមាន់កាត់ដែលផ្តល់ពងច្រើន ហើយជំនួសហ្វូងមាន់ដែលបន្ទាប់ពីផ្តល់ពងបាន ១ រឺ ២ឆ្នាំ។
- សាងសង់ទ្រុងអោយបានល្អ, នៅកន្លែងដែលស្ងួតល្អ, ដោយមានកំរាលអង្កាម, មានខ្យល់ចេញចូលល្អ និងដំបូលត្រជាក់ ។
- ផ្តល់នូវទំហំផ្ទៃកំរាលគ្រប់គ្រាន់ ដើម្បីជៀសវាងកំរាលសើម រឺការដាក់មានច្រើនពេក ។
- ផ្តល់ស្នូកទឹក និងស្នូកចំណីអោយបានគ្រប់គ្រាន់ ដើម្បីកាត់បន្ថយការប្រកួតប្រជែង និងកាត់បន្ថយការស្ត្រេស ។
- ផ្តល់ទ្រនំប្រវែង ១ម៉ែត្រ និងសំបុកមួយសំរាប់មាន់ពងចំនួន ៥ក្បាល ។
- ផ្ងល់នូវអាហារដែលមានតុល្យភាពល្អ, កំរិតប្រូតេអ៊ីនខ្ពស់, របបអាហារជាមូលដ្ឋានដោយមានវីតាមីន (Vitamin) / សារធាតុរ៉ែប្រេម៉ិច (mineral premix), និងបន្ថែមសំបកខ្យង ខ្ចៅ ដែលកិនស្រេចសំរាប់មាន់ពងទាំងនោះ ។
- ផ្តល់ ចំណីអាហារដលល់មេមាន់ជិតពង និងមាន់កំពុងពងអោយបានច្រើនតាមដែលវាអាចស៊ីបាន ប៉ុន្តែត្រូវដាក់ស្នូកទឹក និងស្នូកចំណីដោយចងព្យួរ តម្រូវទៅតាមកំពស់ ដែលមាន់អាចស៊ីបាន ដើម្បីលប់បំបាត់នូវការកំពប់ ។
- ត្រូវធានាអះអាងថា គ្រប់មាន់ទាំងអស់ត្រូវផឹកទឹកស្អាតគ្រប់ពេលវេលា ។
- ចាក់ថ្នាំការពារគ្រប់មាន់ទាំងអស់ អាស្រ័យទៅតាមកម្មវិធីចាក់ថ្នាំការពារ ។
- ធ្វើការទំលាក់ប៉ារ៉ាស៊ីតខាងក្នុង និងខាងក្រៅប្រសិនបើចាំបាច់ ។
-- ត្រូវដាក់សត្វដែលមានអាយុផ្សេងៗគ្នាអោយនៅដាច់
ដោយឡែកពីគ្នា, ជំនួសហ្វូងសត្វចាស់ចោលដោយ
ដាក់ហ្វូងសត្វថ្មីចូល និងមិនត្រូវនាំមាន់ផ្សេងពីខាងក្រៅ
ចូលមកក្នុងទ្រុងឡើយ។
- អង្កេតតាមដានសុខភាព និងចរិកលក្ខៈរបស់សត្វ
ទាំងអស់ជារៀងរាល់ថ្ងៃ និងកត់ត្រាអំពីសត្វងាប់ ។
- ថ្លឹង និងកត់ត្រាទំងន់សត្វ, ការប្រើប្រាស់ចំណីអាហារ ដើម្បីការលូតលាស់របស់វាជារៀងរាល់ខែ គណនាកំណើនទំងន់សត្វ និង ចំណីអាហារដែលប្រើប្រាស់ ។
- ថ្លឹងវាស់វែង និងកត់ត្រាអំពីផលិតកម្មពងជារៀងរាល់ថ្ងៃនិង ការប្រើប្រាស់ចំណីអាហារប្រចាំខែ។
- ប្រមូលពងមួយថ្ងៃ ២ដង, ផ្ទុកនៅកន្លែងត្រជាក់ និងលក់ស៊ុតទៅទីផ្សារជារៀងរាលល់ថ្ងៃ ។
- យកកំរាលអង្កាមចេញនៅចុងបញ្ចប់នៃការចិញ្ចឹមហ្វូងមាន់នីមួយៗ, សំអាតទ្រុង និងជំនួសកំរាលថ្មីចូល ។
- ប្រើប្រាស់ រឺលក់កំរាលអង្កាម ដើម្បីធ្វើជាជីសរីរាង្គ (organic fertiliser) រឺ សំរាប់ធ្វើជីកំប៉ុស្ត (compost) រឺជីវឧស្ម័ន (biogas) ។
- គណនាប្រាក់ចំណេញ ដោយដករាល់ការចំណាយផ្សេងៗពីចំណូលនៃការលក់មាន់ ។
- ប្រើប្រាស់ប្រាក់ចំណេញ ២០ភាគរយ (២០%) ក្នុងឆ្នាំនីមួយៗ ដើម្បីកែលំអរ រឺពង្រីកការចិញ្ចឹម។
អត្ថបទ៖ ខេមបូឌាអេចប្រេសញូស៍

0 comments:
Post a Comment