Latest News

បច្ចេកទេសដាំអំពៅ

++បច្ចេកទេសដាំអំពៅ++
++++++++++++++++++
I.ស្ថានភាពទូទៅ
អំពៅជាដំណាំមួយប្រភេទ ដែលប្រជាកសិករយើងស្គាល់ ស្ទើរគ្រប់គ្នាទាំងអស់ហើយដំណាំនេះក៏បានដាំដុះនៅលើផ្ទៃដីតូចៗ
ស្ទើរពាសពេញនៃព្រះវាជាណាចក្រកម្ពុជាយើងដែរ។
ជាទូទៅប្រជាកសិករតែងនិយមយកអំពៅមកកៀបយកទឹកសំរាប់ហូបដូចជាភេសជ្ជៈ ធម្មតាឬគេនិយមហូបផ្ទាល់តែម្តង។ សារៈសំខាន់នៃដំណាំនេះក្នុងប្រទេសយើងក៏ដូចជាក្នុង ពិភពលោក គេបានកែរច្នៃទឹកអំពៅយកទៅធ្វើជាស្ករស ដែលយើងត្រូវការចាំបាច់ខាងមិន បានជារៀងរាល់ថ្ងៃ។ ក្រោយពីសារៈសំខាន់សម្រាប់ធ្វើ ស្ករអំពៅ នៅប្រទេសមួយចំនួន គេបានកែរច្នៃទឹកអំពៅយកទៅធ្វើជាអាកុល ស្រា និងធ្វើជាចំណីសត្វហើយម្យ៉ាងទៀត កាកអំពៅគេបានយកទៅកែរច្នៃធ្វើជាក្រដាស ក្តារបន្ទះ។ល។ ចំពោះប្រទេសកម្ពុជានា ពេលបច្ចុប្បន្ននេះដំណាំអំពៅគឺ គេបានកែច្នៃធ្វើស្ករក្នុងសិប្បកម្មតូចៗប៉ុណ្ណោះក្រៅពីនេះ ប្រជាកសិករយើងនិយមហូបទឹកអំពៅដូចជាភេសជ្ជៈធម្មតាប៉ុណ្ណោះ។
II. តំបន់ដាំដុះ
ជាទូទៅកសិករយើងតែងនិយមដាំដុះអំពៅនៅតំបន់តាមដងទន្លេ ដូចជានៅខេត្តក្រចេះ កំពង់ចាម កណ្តាល ព្រៃវែង ក្រៅពីតំបន់តាមដងទន្លេ គេអាចដាំដំនាំនេះនៅតាមដំបន់ដី ខ្ពង់រាប ដីកោះ និងតាមជំរាលជើងភ្នំ លើដីក្រហម ឬ ដីខ្មៅ ដូចជានៅតាមខេត្តបាត់ដំបង ស្ទឹងត្រែង មណ្ឌលគីរី រតនគិរី ជាដើម ។ល។
III. បរិស្ថាននៃដំណាំអំពៅ
អំពៅជាដំណាំមួយប្រភេទ ដែលទាមទារកំដៅខ្លាំងសំរាប់ការលូតលាស់ដងដើមក្នុង រយៈពេល លូតលាស់ដងដើម ស្លឹកដំណាំ នេះទាមទារសីតុណ្ហភាពខ្ពស់ជា មធ្យម ២៥ oC ទៅ ៣០ oC ក្នុងរយៈពេល២៤ម៉ោងលើកលែងតែដល់ដំណាក់កាលកកើតស្ករគឺ ២ទៅ៣ខែ មុនពេលកាប់ ទើបទាមទារសីតុណ្ហភាពទាបជាមធ្យោម ១៨ oC ទៅ ២២ oC ដើម្បីអាច បង្កើតជាតិស្ករច្រើន។
ដំណាំនេះក៏ជាដំណាំមួយត្រូវការទឹកច្រើនបង្គួរដែរ ដូច្នេះដើម្បីធានាឲ្យបានផលល្អ គឺយើងត្រូវលៃយ៉ាងណាពេលដែលដំនាំស្ថិតក្នុងដំណាក់កាលលូតលាស់ខ្លាំង អាចចំពេល ដែលមានភ្លៀងធ្លាក់ច្រើន ហើយផ្ទុយទៅវិញ ប្រមាណជា២ ទៅ ៣ ខែមុនពេលប្រមូលផល អាចចំពេលដែលមានភ្លៀងធ្លាក់តិច ឬ ស្ទើរតែគ្មានភ្លៀងធ្លាក់ទើបជាការប្រសើរក្នុងការ ផ្តល់ទិន្នផលស្ករខ្ពស់។
ប្រភេទដីដែលល្អសំរាប់ដំណាំអំពៅគឺដី ល្បាប់ល្បាយខ្សាច់ មិនជាំទឹកដីច្រោះទឹកល្អ ដីដែលមានជីជាតិល្អ ដែលមានស្រទាប់ទីមួយជ្រៅ និងជាដីដែលមាន PH ៥,៥ទៅ៦,៨។ ចំពោះប្រទេសកម្ពុជាយើងដីដែលសមស្របដំណាំនេះគឺ ដីល្បប់ល្បាយខ្សាច់ ទន្លេ ដីក្រហម និងដី ខ្មៅតាមតំបន់ខ្ពង់រាប។ ដំណាំដាំបានល្អនៅលើដីស្រទាបទីមួយរាក់(ជម្រៅស្រទាប់ ទី១រាក់ជា ២០ស.ម) ចំពោះដីដែលមានគ្រោះក្រហមច្រើននោះមិនសមស្របសំរាប់ដំណាំ នេះឡើយ។
IV. បច្ចេកទេសដំាដុះនិងថែរក្សាៈ
ក. រដូវការដាំដុះ
-តំបន់តាមដងទន្លេ
ជាទូទៅគេអាចផ្តើមដាំក្នុងអំឡូងដើមខែវិច្ឆិការ ធ្នូ រហូតដល់ចុងខែមករាហើយប្រមូល ផលនៅក្នុងអំឡុងខែសីហា កញ្ញ មុនពេលទឹកឡើងលិចចំការ។ ការប្រមូលផលនៅក្នុងខែ នេះគឺជាទូទៅគេយកអំពៅសម្រាប់គាបយកទឹកហូប។ ចំពោះការដំាដុះសំរាប់ធ្វើស្ករត្រូវ ប្រមូលផលក្នុងអំឡុងខែវិច្ចកា ធ្នូ ឬ មករា ចំពេលដែលមានសីតុណ្ហភាពទាប។ ដូច្នេះដំនាំ អាចមានអាយុដល់ទៅ ១១ខែឬ ១២ខែ និងអាចដល់ ១៣ខែ។
-តំបន់ខ្ពង់រាប
ចំពោះតំបន់នេះគេអាចចាប់ផ្តើមដាំក្នុងអំឡុងខែ មេសា ពេលដែលមានភ្លៀងធ្លាក់ ដំបូង ហើយគេអាចប្រមូលផលក្នុងអំឡុងខែមករានិងកម្ភៈ។ ដូច្នេះការប្រមូលផលក្នុងខែ នេះដំណាំអាចមានអាយុ ប្រមាណ ១០ខែ។
ខ. ការរៀបចំដី
ការភ្ជួររាស់ជាទូទៅចំពោះដំណាំអំពៅក៏ប្រហាក់ប្រហែល និងដំណាំចំការផ្សេងៗ ទៀតដែរ។ ការភ្ជួររាស់ធ្វើឡើងក្នុងគោលបំណងដើម្បីជ្រំជ្រួយដីឲ្យផុសល្អ ដែលអាចបង្ក ឲ្យដំណាំដុះលូតលាស់ឆាប់ ម្យ៉ាងទៀតតាមរយៈការរៀបចំដីយើងអាចសម្លាប់ស្មៅសត្វនិង ជម្ងឺមួយចំនួន។ ជាធម្មតាគេអាចភ្ជួរ២សារនិង រាស់ជ្រួយដី ២ទៅ៣សារ ដើម្បីឲ្យដីផុសល្អ។ លក្ខណៈ ពិសេសនៃការភ្ជួររាស់គឺការភ្ជួរលើកទី១គេធ្វើនៅពេលដែលទឹកស្រកចុះផុតពីចំការ (ចំពោះតំបន់មាត់ទន្លេ)បន្ទាប់មកគេទុកដីហាលចោរយៈពេលប្រមាណ១០ថ្ងៃហើយចាប់ផ្តើម ភ្ជួរលើកទី២ បន្ទាប់ពីការភ្ជួរដីលើកទី២ ត្រូវរាស់ដីឲ្យបានម៉ត់ល្អ។ ចំពោះតំបន់ខ្ពង់រាបវិញ គេបានចាប់ផ្តើមភ្ជួរដីលើកទី១ប្រមាណជា១ទៅ២ខែមុនពេលដាំ។ បន្ទាប់មកពេលដែលមាន ភ្លៀងធា្លក់ល្មម ហើយគេអាចភ្ជួរលើកទី២ រួចរាល់ឆូតរង ឬកាប់រណ្តៅនិងចាប់ផ្តើមការដំាដុះ តែម្តង។
គ.របៀដាំ
ការដាំអំពៅគេអាចធ្វើបានច្រើនយ៉ាងគឺ គេអាចបណ្តុះកូនជាមុនសិន ឬក៏ដាក់ដាំ កំណាត់ដើមដែលមានភ្នែកតែម្តង។
-ការបណ្តុះកូន
-វិធីនេះគឺគេបណ្តុះកូនជាមុនសិនហើយត្រូវបានគេយកទៅដាំនៅចំការពេលដែលកូន នោះលាស់បានធំល្មម(អាយុប្រមាណ១ខែ)វិធីនេះគេច្រើនអនុវត្តចំពោះការដាំក្នុងរណ្តៅ។
-ជាដំបូងគេត្រូវកាត់ជាកំណាត់ខ្លីៗ ដែលមានថ្នាំមួយៗ រួចហើយគេដាក់តំរៀបគ្នាក្នុង ថ្នាលមួយក្បែរប្រភពទឹកដើម្បីងាយស្រួលក្នុងការស្រោចស្រព។
-កំណាត់ដើមអំពៅដែលគេតំរៀបគ្នានោះ មិនត្រូវលុបដីអោយជិតតែម្តងទេហើយត្រូវ ដាក់ភ្នែកថ្នំាងអំពៅនៅលើដើម្បីបង្កការងាយស្រួលក្នុងការដុះពន្លកហើយដើម្បីឲ្យកាន់តែ ប្រសើរ ត្រូវគ្រប់ចំបើងពីលើ។
-ជាទូទៅគេត្រូវស្រោចទឹកមួយថ្ងៃម្តងដើម្បីឲ្យកូនអំពៅនោះលូតលាស់បានល្អ។ ពេល ដែលកូនអំពៅនោះលូតលាស់បានល្អមានទំហំដើមប៉ុនម្រាមដៃ ហើយដែលមានអាយុ ប្រមាណជា ១ ខែទើបគេយកទៅដាំនៅចំការ។
-ការដាំកំណាត់ដើមៈ វិធីនេះអនុវត្តន៍ចំពោះដីចំការធំៗ ដែលជួនកាលការកាប់រណ្តៅ ត្រូវចំណាយថវិការច្រើន។ការដំាដុះតាមវិធីនេះគេអាចអនុវត្តន៍តាមវិធីទុនតិចនិងឆាប់រហ័ស ទៀងផង ប៉ុន្តែវាមានគុណវិប្បត្តិ ម្យ៉ាងគឺអាចបណ្តាលឲ្យដើមដុះមិនល្អក្នុងចំការពេលដែល ពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់។
-ការត្រៀមពូជ
ជាទូទៅគេកាត់ពូជជាកង់ៗ មាន៣ថ្នាំងនិងភ្នែក៣ល្អៗ។ ដើមដែលជ្រើសរើសយក មកធ្វើជាពូជជាដើមដែលមានអាយុប្រមាណជា ៧ខែ ទើបជាពូជដែលមានគុណភាពល្អ។ មិនត្រូវយកផ្នែកខាងគល់ពេក ឬ ចុងពេកមកធ្វើពូជឡើយព្រោះវា អាចដុះមិនសូវល្អ។ ម្យ៉ាងទៀតជៀសវាងយកដើមណាស្គមហើយមានកើតជម្ងឺ។ កំណាត់ដើមអំពៅដែលគេយក មកធ្វើពូជដាំរួមមានៈ ថ្នាំង និងភ្នែក (ពន្លក) ៣ល្អ។
-មុនពេលដាំគេត្រូវឆូតរង ឬ គន្លងដែលមាន ចន្លោះឃ្លាតពីគ្នា០.90មទៅ1.20ម។ រួចហើយគេបោះពូជទៅបាតរងហើយគេត្រូវរាស់លុប ឬឆូត លុបតែម្តង។
-ក្នុងការបោះពូជ គេអាចបោះកំណាត់ពូជនូវចន្លោះឃ្លាតពីគ្នាប្រមាណជា០,៥០ទៅ ០,៦០ម។
-វិធីម្យ៉ាងទៀតគេអាចបោះទាំងដើមវែង តែម្តងរួចហើយគេកាប់ដើម ជាកង់ៗក្នុងចំការ តែម្តង។
-ការដាំក្នុងរណ្តៅៈ
ចំពោះការដាំក្នុងរណ្តៅគឺគេដាក់ក្នុងមួយរណ្តៅពីកំណាត់ពូជ។ នៅបាតរណ្តៅគេដាក់ ជីធម្មជាតិ លាយជាមួយជីគីមី បន្តិចគឺប្រមាណជា ៥០ ក្រាមជីគីមីនិងជីធម្មជាតិប្រមាណ ជា០,៥ ទៅ១,0គក្រ ក្នុងមួយរណ្តៅ។ ចន្លោះឃ្លាតនៃរណ្តៅ១មx០,៨មនិងទំហំ០,៣៥ម បួនជ្រុងដែលមានជំរៅ ប្រមាណជា៣០សម។ ការដាំដោយដាក់កំណាត់ដើម នេះមាន លក្ខណៈងាយស្រួលម្យ៉ាងគឺយើងចំណាយទុនតិច ពុំចាំបាច់ធ្វើការស្រោចស្រពហើយដំណាំ អាចដុះលូតលាស់បានអាស្រ័យទៅដោយទឹកក្នុងដី និងទឹកភ្លៀងធ្លាក់។ នៅប្រទេសកម្ពុជា យើងកសិករនិយមដាំអំពៅម្តងហើយប្រមូលផលម្តង។ នៅប្រទេសគេភាគច្រើនពេលដែល គេដាំលើចំការធំៗ គេដាំម្តងហើយ គេអាចប្រមូលផលរហូតដល់ ៣ទៅ ៤ដងក្នុងអំឡុង ពេល៥ឆ្នាំ។ នៅប្រទេសជឿនលឿនខ្លះទៀតមានចំការអំពៅដែលមានអាយុរហូតដល់ទៅ ១០ទៅ១៥ឆ្នាំហើយគេអាចប្រមូលផលបានពី៨ទៅ១២ដង។
ឃ. ការដាក់ជីៈ
ដំណាំអំពៅជាដំណាំមួយប្រភេទដែលត្រូវការជីច្រើនគួរសមក្នុងចំណោមជីជាតិចិញ្ចឹម សំខាន់ៗ ដំណាំអំពៅត្រូវការជីប៉ូតាស្យូម ច្រើនជាងគេព្រោះដំណាំអំពៅជាដំណាំមួយដែល បង្កើតជាតិស្ករ។ បរិមាណនៃជាតិប៉ូតាស្យូមដែលត្រូវដាក់ស្ទើរសើ្មរនឹងជីអាហ្សូតដែរ។ចំពោះ លក្ខខ័ណ្ឌប្រទេសកម្ពុជាយើង ដែលកសិករដាំមួយឆ្នាំតែម្តង និងប្រមូលផលតែម្តងនោះគឺ យើងអាចណែនាំឲ្យកសិករយើងដាក់ជី ១៥១៥១៥ ប្រមាណ ២០០ គក្រ/ហត។ បើករណី យើងដាំអំពៅសំរាប់ធ្វើស្ករដូច្នេះយើងត្រូវដាក់ជីគីមីនូវបរិមាណជា ៤០០គក្រ ជី ១៥ ១៥ ១៥ក្នុងមួយហ.ត ដើម្បីធានាបានទិន្នផលស្ករច្រើន។ការដាក់ជីលើលើដំណាំអំពៅជាទូទៅ គឺគេដាក់តែម្តងប៉ុណ្ណោះនៅពេលដាំ ហើយគេកម្រនឹងដាក់ ជីអ៊ុយរ៉េបំប៉នម្តងទៀតណាស់ ព្រោះអាចបណ្តាលឲ្យប៉ះពាល់ដល់ទិន្នផលស្ករ ក្នុងករណីចំការដែលយើងដាំម្តងហើយធ្វើ ការប្រមូលផលពី ២តៅ ៣ ដងនោះការដាក់ជីត្រូវដាក់ក្រោយ ពេលប្រមូលផលលើកទី១ ជាថ្មីម្តងទៀតនូវបរិមាណជីដូចទៅនឹងការដាក់នៅពេលលដាំប៉ុន្តែ ត្រូវបន្ថែមជីអ៊ុយរ៉េមួយ កំរិតថែមទៀតគឺប្រមាណពី ៥០ទៅ១០០គក្រ/ហត ដើម្បីជំនួយដល់ការដុះលូតលាស់របស់ កូនអំពៅថ្មី។
ង.ការសំអាតស្មៅៈ
ការសំអាតស្មៅមានសារៈប្រយោជន៍សំរាប់ដំណាំអំពៅ។ ការសំអាតស្មៅគេត្រូវចាប់ ផ្តើមអនុវត្តន៍ចាប់ពីពេលដែលយើងដាំរហូតដល់ដើមអំពៅមានស្លឹកធំជិតដីចំការ។ បើក្នុង ចំការមានស្មៅតាំងពីពេលដាំរហូតដល់ពេលអំពៅ មានអាយុ៤៥ថ្ងៃគឺអាចបណ្តាលឲ្យថយ ចុះទិន្នផលស្កររហូតដល់១២%នៃខ្នែងអំពៅ ដែលជាកត្តាយ៉ាងសំខាន់ក្នុងការផ្តល់ទិន្នផល។ ការជំរះស្មៅ គឺយើងអាចធ្វើដោយចបហើយចំពោះដីចំការធំគេអាចធ្វើដោយដគ្រឿងយន្ន។ ចំពោះប្រទេសកម្ពុជាយើង ពេលដែលគេដាំនៅរដូវទឹកសំរក ក្នុងខែវិច្ចិកា ធ្នូ ជាដំបូងគេ អាចជំរះស្មៅមួយដង ឬ ពីរដងហើយរហូតដល់ពេលធ្លាក់ភ្លៀង ស្មៅដុះថ្មីទើបគេជំរះម្តង ទៀត។
V.ការប្រមូលផល
ការ្រមូលផលដំណាក់អំពៅនៅប្រទេសកម្ពុជាយើង គឺគេអាចធ្វើឡើងដោយយោង តាមលក្ខខណ្ឌអាកាសធាតុ និងទីផ្សារ ។ ប៉ុន្តែជាទូទៅគគេប្រមូលផលពេលដែលដំណាំ មានអាយុប្រមាណជា ១០ទៅ ១៣ ខែបន្ទាប់ពីដាំ។ ចំពោះការដាំអំពៅសម្រាប់គ្រាន់តែ លក់ដើម្បីគាបទឹកហូបការប្រមូលផលពុំសូវមានបញ្ហាអ្វីចោទឡើងទេគឺគេអាចប្រមូលផល ក្នុងអំឡុងខែកញ្ញា គឺពេលអំពៅមានអាយុ ១០ខែមុនពេលទឹកលិច ថ្វីត្បិតតែក្នុងពេលនេះ ក្នុងដើមពុំសូវមានជាតិស្កក៏ដោយ។ ចំពោះការដាំដុះអំពៅសំរាប់ធ្វើស្ករ ពេលវេលានៃការ ប្រមូលផលគឺក្នុងអំឡុងពេលខែធធ្នូ ឬ មករា ព្រោះត្រឹមខែនេះអំពៅមានអាយុពី១២ទៅ ១៣ខែ និងជាពេលដែលអាកាសធាតុត្រជាក់ហើយអំពៅមានជាតិស្ករច្រើន។ ការប្រមូល ផលនៅចំការធំៗជួនកាលគេដុតចំការជាមុនសិនទើបគេកាប់ដើមអំពៅក្នុងករណីនេះ គេ ត្រូវកាប់អំពៅភ្លាម និងប្រញាប់យកទៅរោងចក្រ ព្រោះបើទុកចោលលើសពី៣ ថ្ងៃអាច បណ្តាលឲ្យខូចគុណភាពស្ករ។



  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: បច្ចេកទេសដាំអំពៅ Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top