Latest News

ជ្រក់ស្ពៃជើងទា រឺ គីមឈី

 ជ្រក់ស្ពៃជើងទា រឺ គីមឈី
* គ្រឿងផ្សំ៖
- ស្ពៃជើងទា ៣គីឡូក្រាម, រំដេង ២ខាំ, អំបិលគ្រោះ២ខាំ ,ស្ករសកន្លេះគីឡូក្រាម។
* វិធីធ្វើ៖
- ចិតស្ពៃ ជាចំណិតហើយ លាង២-៣ទឹក ហើយយកទៅ ត្រាំទឹក (កុំភ្លេចច្របាច់ក្រូចឆ្មា១ចំណិតផង) ទុកចោល ១០ទៅ ១៥នាទី ចាំលាងចម្រះ នឹងទឹកស្អាត១-២ទឹកទៀត (អនាម័យស្អាត បន្សាបគីមី)។
- ដាំទឹកក្តៅ (មិនបាច់ពុះទេ៧០-៨០អង្សា) យកស្ពៃមកស្រុស ២-៣នាទី ហើយស្រង់យកលាងទឹកត្រជាក់ រួចស្រង់ដាក់កញ្រែ្ចងទុកមួយឡែក។
- បុករំដេង នឹងអំបិលគ្រោះ ចូលគ្នា (ដូចក្នុងរូប)។
- ដាំទឹកស្ករស ១លីត្រ។
- យកស្ពៃច្របាច់ ជា១អំបិលរំដេងម្តង១ម្តង១រួចផ្អាប់ទុក ៣-៥ម៉ោង, ស្រង់ស្ពៃ (ទឹកអំបិលចេញពីស្ពៃមិនយកទេ)។
- រៀបស្ពៃចូលក្រឡ ឬ កែវ។
- ចាក់ទឹកស្ករចូល អោយ ស្មើ ឬលេចស្ពៃ រួចគ្របទុកជាការស្រេច
រក្សាទុក ៣-៥ ថ្ងៃ អាចលូកមកទទួលទានបានហើយ។
** វិធី៍ធ្វើមួយបែបទៀត៖ ស្ពៃមិនបាច់ស្រុសក៏បាន គ្រាន់តែយកវាទៅហាលថ្ងៃ អោយស្រពាប់ (លាងទឹក១ឬ២សារទៀត (ខែនេះធុលីហុយ) ចាំយកវាមកក្រឡុក អំបិលផ្អាប់ទុក ២-៣ម៉ោង ពូតទឹកចេញ ហើយចាំ យកមកប្រលាក់ជា១ អំបិលរំដេងភ្លក់មើលកុំអោយប្រៃពេក ហើយ ចាក់ទឹកស្ករ គ្របទុកជាការស្រេច
សូមជួយចែករំលែក ជំនាញ ផ្សេងទៀតបើសិនបងប្អូនមានរូបមន្តពិសេសខុសប្លែកពីនេះ។
> ចេះដប់មិនស្មើ ប្រសប់មួយ
> បញ្ជាក់៖ បើបងប្អូនខ្លាចប្រៃខ្លាំងបន្ថយអំបិល, បើមិនសូវចូលចិត្តក្លិនរំដេង បន្ថយរំដេង,
អរគុណចំពោះការចែករំលែក។
ប្រភពពី៖ Khek Sivannet










  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: ជ្រក់ស្ពៃជើងទា រឺ គីមឈី Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top