Latest News

វិធីធ្វើជីកំប៉ុស្តិ៍ប្រភេទផ្សេងៗ‬

‪#‎វិធីធ្វើជីកំប៉ុស្តិ៍ប្រភេទផ្សេងៗ‬
១.អ្វីទៅជាជីកំប៉ុស្តិ៍ ?
ជីកំប៉ុស្តិ៍ជាប្រភេទជីធម្មជាតិ និង ជាអ្នកកែលំអដី។ដែលបានមកពីការបំបែក(កំប៉ុស្តិ៍កម្ម)និងការរលាយនៃវត្ថុធាតុសរីរាង្គក្រោមលក្ខណ្ឌអាកាសធាតុ(សំណើម និង កំដៅ)សមស្របដោយមីក្រូសរីរាង្គ និង សត្វល្អិតមានប្រយោជន៍ ឲ្យក្លាយជាជីជាតិចិញ្ចឹម ដែលរុក្ខជាតិឬដំណាំអាចស្រូបយកប្រើប្រាស់សំរាប់ចិញ្ចឹមជីវិត និង ការលូតលាស់បន្តពូជ។ សារធាតុសរីរាង្គដូចជាស្លឹកឈើស្រស់ជីលាមកសត្វទឹកនោម,ផេះអង្កាម
២.តើជីកំប៉ុស្តិ៍មានប្រយោជន៍អ្វីខ្លះ ?
ជីកំប៉ុស្តិ៍មានសារប្រយោជន៍ណាស់សម្រាប់កសិករ ពីព្រោះវា៖
₋ ផ្តល់ជីពុកផុយល្អយកទៅដាក់ដំណាំ
₋ កែប្រែគុណភាពដី ធ្វើឲ្យដីធូ ដំណាំចាក់ឬសបានល្អ
₋ ងាយស្រូលធ្វើ និងអាចរកធនធានឬវត្ថុធាតុដើមដែលមានក្នុងភូមិ
₋ កាត់បន្ថយចំណាយថវិការ ដើម្បីជីគីមី
₋ អាចប្រមូលអស់លទ្ធភាពនៅវត្ថុធាតុដើមនៅក្នុងមូលដ្ធាន(លា
មកសត្វ កាកសំណល់ សរីរាង្គដំណាំ)ដែលបើពុំនោះទេត្រូវទុកចោល
(ប្រមូលមិនអស់ឬទុកហាលថ្ងៃ ខ្យល់ចូលខួចគុណភាព)។
₋ ចូលរួមសម្អាតនូវភូមិដ្ឋាន និង ធ្វើឲ្យភូមិដ្ឋានមានអនាមយ័
២.១ ប្រភេទជីកំប៉ុស្តិ៍ និង វិធីផលិត
ជីកំប៉ុស្តិ៍មានវិធីផលិត ធាតុផ្សំ និង ប្រភេទជាច្រើនទៅតាមបច្ចេក
ទេស និង បទពិសោធន៍ និង តម្រូវការផលិតកម្មរបស់កសិករឬអ្នក
បច្ចេកទេសនីមួយៗ។វិធីផលិតទាំងនេះមានរយះពេលខ្លីហើយផលិត
បានជីកំប៉ុស្តិ៍ មានគុណភាពល្អ សម្រាប់ប្រើតាមដំណាក់កាលផ្សេងៗ
របស់ដំណាំត្រសក់នេះ។ក្នុងចំណោមកំប៉ុស្តិ៍ត្រូវផលិតមាន៖ជីកំប៉ុស្តិ៍
គោក(សម្រាប់ដាក់ទ្រាប់បាតរង)ជីកំប៉ុស្តិ៍ទឹក(សម្រាប់បំប៉នដើមស្លឹក)
និង ជីកំប៉ុស្តិ៍ទឹកជំនួយឲ្យផ្លែផ្អែម ។
ក. ជីកំប៉ុស្តិ៍គោក
• វត្ថុធាតុផ្សំជីកំប៉ុស្តិ៍គោក
បរិមាណវត្ថុធាតុផ្សំគឺអាស្រយ័លើបរិមាណជីកំប៉ុស្តិ៍ដែលត្រូវការប្រើប្រាស់។ ជាទូទៅវត្ថុធាតុផ្សំរួមមាន ៖
₋ លាមកគោ/ក្របីពុកផុយ ១ភាគ
₋ ផេះអង្កាម/ធ្យូងអង្កាម ០,៥០ភាគ
₋ កំបោរស ០,៥០ភាគ
₋ ទឹកធម្មតា ១០លីត្រ
₋មេជី ១០សេសេ
₋ស្កររងូរ ១០សេសេ
₋ ថង់ប្លាស្ទិចថ្លាធំឬតូចអាស្រយ័លើបរិមាណជីដែលយើងត្រូវការផលិត។
ឧទាហរណ៍ៈ
₋ លាមកសត្វ(គោ/ក្របីពុកផុយ) ១០០គីឡូក្រាម
₋ ផេះអង្កាម/ធ្យូងអង្កាម ៥០ គីឡូក្រាម
₋ កំបោរស ៥ គីឡូក្រាម
ខ. វិធីធ្វើជីកំប៉ុស្តិ៍គោក
₋ ត្រៀមឧបករណ៍ដែលត្រូវការ រួមមានតង់កៅស៊ូសម្រាប់ក្រាល ថង់ប្លាស្ទិចថ្លាសម្រាប់ច្រក់ ចប បែល បង្គី ជញ្ជីង ។ល។
₋ លាមកគោ/ក្របី(ឬកាកសំណល់ឡជីវឧស្មន័)ដែលស្ងួតឬសើមតិចៗហើយជ្រោយបំបែក និង រើសកំទេចកំទីថង់ប្លាស្ទិចនិងវត្ថុរឹងមិនរលាយផ្សេងៗចេញឲ្យស្អាត ។
₋ ចាក់វត្ថុធាតុផ្សំទាំងបីបញ្ចូលគ្នា នៅលើតង់កៅស៊ូដែលបានក្រាល
₋ លាយច្របល់វាចូលគ្នាឲ្យសព្វល្អតាមរូមមន្តខាងលើដោយមានស្រោចទឹកមេជីឲ្យជោគល្មម ។
₋ ចងមាត់ថង់ឲ្យជិតល្អ ហើយផ្អាប់ទុក ៧ថ្ងៃទើបអាចប្រើបាន ទុកកាន់តែយូរកាន់តែប្រសើរ ។
២.២ ជីកំប៉ុស្តិ៍ទឹកសំរាប់បំប៉នដើមស្លឹក
ក. វត្ថុធាតុផ្សំជីកំប៉ុស្តិ៍ទឹកសំរាប់បំប៉នដើមស្លឹក
ការផ្សំជីកំប៉ុស្តិ៍ទឹកសំរាប់បំប៉នដើមស្លឹកត្រូវប្រើធាតុផ្សំដូចខាងក្រោម៖
₋ ស្លឹកទន្ទ្រានខែតចិញ្ច្រាំឲ្យល្អិតកន្លះពាង(ពាងចំណុះ២០០លីត្រ)
₋ អាចម៌មាន់ឬអាចម៌ប្រជៀវដែលកាច់បំបែកសរីរាង្គ ៣គីឡូក្រាម
₋ ទឹកនោមគោ/ក្របីឬមនុស្ស
₋ ទឹកធម្មតា ១០លីត្រ
₋មេជី ២០សេសេ
₋ស្កររងូរ ២០សេសេ
ខ. វិធីធ្វើជីកំប៉ុស្តិ៍ទឹកសំរាប់បំប៉នដើមស្លឹក
₋ ឧបករណ៍ដែលត្រូវមាន ពាងទឹក ឬធុងប្លាស្ទិចទំហំ ៣០០លីត្រ
₋ស្លឹកទន្ទ្រានខែតចិញ្ច្រាំឲ្យល្អិតកន្លះពាង
₋អាចម៌មាន់ឬអាចម៌ប្រជៀវដែលពុកផុយ
₋ ទឹកនោមគោ/ក្របីឬមនុស្ស
₋ ទឹកធម្មតា
₋ ដាក់វត្ថុផ្សំទាំងបីបញ្ចូលគ្នា ក្នុងពាងហើយចាក់មេជី៨០ភាគរយ
₋ ដាក់ពាងធុងជីក្នុងម្លប់ និង ក្របឲ្យជិតល្អ
₋ កូរមួយថ្ងៃ ២ដង ម្តង៥នាទី
₋ ទុកពាងនៅទីតាំងនោះយ៉ាងតិច៧ថ្ងៃទើបអាចប្រើបាន ។
២.៣ ជីកំប៉ុស្តិ៍ជំនួយឲ្យផ្លែផ្អែម
ក. វត្ថុធាតុផ្សំជីកំប៉ុស្តិ៍ជំនួយឲ្យផ្លែផ្អែម
ការផ្សំជីកំប៉ុស្តិ៍ជំនួយឲ្យផ្លែផ្អែមមានរូបមន្តដូចខាងក្រោម៖
₋ ក្បាលត្រី(កាកសំណល់ត្រី) ៣គីឡូក្រាម
₋ ស្ករងូរ ១ គីឡូក្រាម
₋ ទឹកធម្មតា ១០ លីត្រ
₋ មេជី ០,៥ លីត្រ
ខ. វិធីធ្វើជីកំប៉ុស្តិ៍ទឹកជំនួយឲ្យផ្លែផ្អែម
₋ ដាក់វត្ថុធាតុទាំងបីចូលគ្នា ក្នុងធុង ឬ កូនពាង
₋ ដាក់ពាង ឬ ធុងនោះ ក្នុងម្លប់
₋ កូរល្បាយដីរៀងរាល់៣ថ្ងៃម្តង
₋ ទុកពាងជីនៅទីតាំងនោះយ៉ាងតិច ៧ខែទើបអាចប្រើបាន។
ប្រភព៖ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/សេវាកម្មប្រឹក្សានិងរៀបចំគម្រោង








  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: វិធីធ្វើជីកំប៉ុស្តិ៍ប្រភេទផ្សេងៗ‬ Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top