វិធីដាំបន្លែនៅក្នុងដបជ័រប្លាស្ទិច
១- កាត់ដបប្លាស្ទិច ឬធុងផ្សេងៗដែលអ្នកអាចរកបាន និងងាយស្រួលក្នុងការដាំបន្លែដែលអ្នកចង់បាន។
២- យកជីកំប៉ុសដែលធ្វើរួច យកមកលាយជាមួយដីដំបូក ដីទន្លេ ឬដីមមោក (ជី២០% និងដី៨០%) រួចដាក់ចូលក្នុងដបប្លាស្ទិចដែលកាត់រួច (ដាក់ដីប្រហែល៨០% នៃដប)។ ជីកំប៉ុសមានលក្ខណៈល្អប្រសើរសម្រាប់ដំណាំ បើមិនមានជីកំប៉ុសទេយើងអាចយកលាមកសត្វលាយជាមួយស្លឹករុក្ខជាតិផ្សេងៗ និងកាកសំណល់សរីរាង្គ ចៀសវាងការប្រើជីគីមី។
៣- ជ្រើសរើសគ្រាប់ ឬដើមពូជបន្លែដែលអ្នកចង់បានយកមកដាំចំនួន ១ឬ២ ដើមក្នុងដប១។
៤- ចោះផ្នែកខាង និងផ្នែកក្រោមនៃដប ដើម្បីអាចអោយទឹកអាចហូរចេញបានជៀសវៀងការជាំទឹក និងអាចអោយខ្យល់អុកស៊ីសែនអាចចូលដល់ឬសបន្លែផងដែរ។
៥- អាចចងព្យួរ ឬដាក់នៅទីតាំងណាមួយដែលសមស្របសម្រាប់អ្នក។
៦- ស្រោចទឹក ២ឬ៣ ថ្ងៃម្តង និងត្រូវការពារការបំផ្លាញពីសត្វផ្សេងៗផងដែរ។
អ្នកទាំងអស់គ្នាអាចសាកល្បងដាំបន្លែទាំងនេះនៅតាមគេហដ្ឋានដោយផ្ទាល់ដោយជ្រើសរើសតាមប្រភេទនៃការដាំទៅតាមចំណូលចិត្តទៅតាមរូបនីមួយៗ មិនចាំបាច់ចំណាយទីកន្លែងច្រើន ជាពិសេសអាចទទួលទាននូវបន្លែធម្មជាតិពិតៗដែលមិនប៉ះពាល់ដល់សុខភាពរបស់អ្នក។
ក្នុងឯកសារនេះគឺមានបំណងជូនជាគំនិត និងចែករំលែកចំណេះដឺងមួយចំនួនដែលខ្ញុំបានអាន ហើយខ្ញុំរីករាយនឹងទទួលយកនូវមតិ និងចំណេះដឹងផ្សេងៗដែលបងប្អូនទាំងអស់គ្នាមានបំណងក្នុងការចែករំលែក។
អត្ថបទដោយ៖ អ៊ាង សុផល្លែត

0 comments:
Post a Comment