» វិធីធ្វើឲ្យមាន់មានសុខភាពល្អ និងឈ្នះជំងឺ
* វត្ថុធាតុដែលត្រូវការ៖
- ចាំង យកសំបកដើមគ ១-២ បន្ទះ ប្រវែង ២-៣ តឹក។
* វិធីធ្វើ៖
- យកទៅដំឱ្យទក់ ហើយដាក់ត្រាំទឹកក្នុងស្នូក ឬវត្ថុផ្សេងៗដែលអាចដាក់ទឹកបានទុកឱ្យមាន់ផឹក។ ជាពិសេស នៅរដូវប្រាំង មាន់ត្រូវការទឹកណាស់។
- រយៈពេល ២ ទៅ ៣ ថ្ងៃ ត្រូវផ្លាស់សំបកគនោះចោលម្តង។ ក្រៅពីការឱ្យផឹកទឹកសំបកគ នៅជុំវិញផ្ទះគួរបានដាំល្ហុងប្រេងពី ៤ទៅ៥ ដើមដើម្បីផ្តល់គ្រាប់សំរាប់ជាចំណីមាន់ផង និងសំរាប់ធ្វើជាម្លប់ឱ្យមាន់ជ្រកផង។

តាមបទពិសោធន៍បានឃើញថា ការឱ្យមាន់ផឹកទឹកសំបកគនេះ អាចជួយឲ្យមាន់ចៀសផុតពីជំងឺកាចសាហាវបាន។
- វិធីមួយទៀត៖ បេះស្លឹកស្តៅ ១ ក្តាប់ដៃ យកទៅបុករួចលាយជាមួយទឹកប្រហែល ១ លីត្រ។ បន្ទាប់មក យកស្រូវ ឬអង្ករដែលបំរុងបាចឲ្យមាន់ស៊ីនោះ ចំនួន ២ ឬ ៣ កំប៉ុង ទៅត្រាំទឹកស្តៅប្រហែលជា ១៥ នាទី ល្មមឲ្យគ្រាប់ស្រូវ ឬអង្ករនោះរីកទើបស្រង់យកទៅបាចឲ្យមាន់ស៊ី ១ថ្ងៃ២-៣ដង។

0 comments:
Post a Comment