» វិធីបណ្តុះកូនចេកឲ្យបានច្រើន
និងឆាប់រហ័សបានយកទៅដាំ
* វត្ថុត្រូវមាន៖
- ចេកដែលមានអាយុប្រមាណ៣ខែ
- កាំបិត
និងក្តាសម្រាប់ហាន់, កំបោរស្លាម្លូ, អង្កាមដុតលាយដី និងកំទេចស្លឹកឈើ
- ថង់ប្លាស្ទិចខ្មៅ ១តឹក x ២តឹក
និងត្រូវចោះរន្ធខ្លះផង។
* វិធីធ្វើ៖
-
ជីកកាត់យកគល់ចេកដែលមានអាយុ៣ខែ ឬលើសនេះបន្តិច រួចពុះវាជា២ចំណែកប៉ុនគ្នា។
- យកគល់មួយចំហៀងមកពុះជា៣-៤ផ្នែកស្មើរៗគ្នាទៀត
(អាស្រ័យទៅទាមទំហំគល់) ដោយចំណែកនីមួយមានទំហំមុខប្រមាណ ៥សង់ទីម៉ែត្រ
និងមានពន្លភ្នែកសម្រាប់លូតលាស់។
-
លាយកំបោរស្លាម្លូ១ខាំជាមួយទឹក៥លីត្រ
រួចយកគល់ចេកខាងលើយកទៅត្រាំរយៈពេល៥នាទីដើម្បីសម្លាប់មេរោគផ្សិត។
-
យកល្បាយដីខាងលើដាក់ចូលក្នុងថង់ពាក់កណ្តាល
រួចដាក់ចំណិតគល់ចេកចូលដោយដាក់ផ្នែកខាងភ្នែករបស់វាមកខាងលើ។
-
បន្ទាប់មកយកល្បាយដីមកលប់ពីលើដល់ពេញថង់
ហើយត្រូវស្រោចទឹករាល់ថ្ងៃរយៈពេល៤៥ថ្ងៃយើងអាចយកកូនវាទៅដាំបានហើយ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
0 comments:
Post a Comment