Latest News

វិធីក្នុងការដាំដុះដំណាំដំឡូងមី

វិធីក្នុងការដាំដុះដំណាំដំឡូងមី
១.ការជ្រើសរើសរដូវកាលក្នុងការដាំដុះ
ចាប់ផ្ដើមដាំ
រដូវក្ដៅ(ខែមិនា)
អាយុបាន ១ ខែ
អាយុបាន ២ ខែ
អាយុបាន ៣ ខែ (ត្រូវការទឹកភ្លៀងច្រើន)
២.ការជ្រើសរើសពូជដំឡូងមីឲ្យត្រូវតាមប្រភេទដី
ដីស្អិតធម្មតា
-ពូជរៈយ៉ង ៥
-ពូជរៈយ៉ង ៧
ដីល្បាយខ្សាយ
-ពូជក្សេតសាត ៥០
-ពូជរៈយ៉ង ៩០
-ពូជរៈយ៉ង ៩
-ពូជហ៊ូយប៊ុង ៦០
៣.ការត្រៀមដីដាំ
ដីស្អិតធម្មតា
លើកទី ១ ភ្ជួរដីដោយប្រើផាល ៣ ឬ ផាល ៤
លើកទី ២ ភ្ជួរប្រែដោយប្រើផាល ៧
លើកទី ៣ លើករង (ដាក់ជី ១២៥ គីឡូក្រាមក្នុង ១ ហិកតា)
ដីល្បាយខ្សាយ
លើកទី ១ ភ្ជួរដីដោយប្រើផាល ៣ ឬ ផាល ៤
លើកទី ២ លើករង (ដាក់ជី ១២៥ គីឡូក្រាមក្នុង ១ ហិកតា)
៤.របៀបដាំឲ្យត្រូវតាមលក្ខណៈ
ការត្រៀមពូជដាំ
ពូជមានអាយុពី ១០ - ១២ ខែ
មើលដើមមានភ្នែកល្អ (ភ្នែកច្រើន)ដើមធំល្មមសមគួរ
វិធីកាត់ដើមដាំ
កាត់ដោយប្រើម៉ាស៊ីនកាត់
ប្រវែង ៣០ សង់ទីម៉ែត្រ
វិធីធ្វើឲ្យដំឡូងមានមើមច្រើនជាន់ (ចេញមើមច្រើនថ្នាក់)
បង្វិលភ្នែកចុះក្រោម
យកកាំបិតកាប់ឲ្យមានស្នាមមុខកាំបិតប្រហែល ៩ ស្នាម
(ស្នាមប្រហែល ២ ភាគនៃកំណាត់ដើមរបស់ដំឡូង)
៥.ការត្រាំដើមពូជ (ដើមកាត់ជាកំណាត់ៗរួចហើយ)
ប្រើប្រភេទជីទឹក(Chitosan) ១០ ម.ល.
ជីទឹកដែលមានសារធាតុដែកខ្ពស់ ២០ ម.ល.
លាយជាមួយទឹក ២០ លីត្រ
ត្រាំទុករយៈពេលចាប់ពី ១០ - ២០ នាទី
អត្ថប្រយោជន៍របស់ការត្រាំដើមពូជ
ជួយបន្ថែមសារធាតុអាហារឲ្យដល់ដើមពូជ
ជួយជំរុញឲ្យឆាប់ដុះលូតលាស់ហើយមានឫសច្រើន
ជួយការពារកុំឲ្យសត្វល្អិតមកបៀតបៀន
ជួយការពាររោគដែលជាប់មកជាមួយដើមពូជ
៦.វិធីដាំដំឡូងមី
ចន្លោះពីគុម្ពមួយទៅគុម្ពមួយដាំឃ្លាតពីគ្នាប្រវែង ១ ម៉ែត្រ
ដាំដោតឲ្យត្រង់
ដោតចូលក្នុងដីជំរៅ ២០ សង់ទីម៉ែត្រ
ទុកឲ្យសល់ខាងលើប្រហែល ១០ សង់ទីម៉ែត្រ
ចន្លោះពីរងមួយទៅរងមួយ ១.២៥ ម៉ែត្រ ឬ ១.៥០ ម៉ែត្រ
ផ្ទៃដី ១ ហិកតាប្រើពូជអស់ប្រហែលពី ៨,០០០ - ១០,០០០ កំណាត់
៧.វិធីបាញ់ថ្នាំគីមីដើម្បីការពារកុំឲ្យស្មៅដុះ
ថ្នាំការពារស្មៅនិងថ្នាំសំលាប់ស្មៅ
កម្រិតនៃការប្រើ ៥០ ក្រាមលាយជាមួយទឹក ២០ លីត្រ
បាញ់បានក្នុងផ្ទៃដី ៤ ហិកតា
កម្រិតនៃការប្រើ ១២៥០ ក្រាមលាយជាមួយទឹក ៥០០ លីត្រ សំរាប់ផ្ទៃដី ១ ហិកតា
ដាំរួចចាប់ផ្ដើមបាញ់ភ្លាម
-ចាប់ផ្ដើមបាញ់ម្ដងទៀតនៅពេលដំឡូងមានអាយុ ៣ ខែ
៨.ការរីកធំធាត់របស់ដំឡូងមី
ដំណាក់កាលទី ១
ចាប់ផ្ដើមរីកលូតលាស់(អាយុបាន ២ - ៣ សប្ដាហ៍ដំបូង)
ដំណាក់កាលទី ២
ចាប់ផ្ដើមបែកមែកធាងនិងស្លឹក(អាយុបាន ២ ខែ)
ដំណាក់កាលទី ៣
ឫសចាប់ផ្ដើមស្រូបយកធាតុអាហារដើម្បីយកទៅចិញ្ចឹមមើមឲ្យមានម្សៅ(អាយុចាប់ពី ៣ ខែឡើងទៅ)
ដំណាក់កាលទី ៤
ដំណាក់កាលជ្រុះស្លឹក គឺដំឡូងពុំអាចរីកលូតលាស់បានទេ(អាយុបាន ១៤ ខែ)
ដំណាក់កាលទី ៥
ចាប់ផ្ដើមរីកលូតលាស់សារជាថ្មីម្ដងទៀត
មើមធំប៉ុន្តែនៅមិនសូវមានម្សៅទេពីព្រោះជាតិម្សៅវាទៅជួយចិញ្ចឹមស្លឹករបស់វា
ដើម្បីឲ្យស្លឹករបស់វារីកលូតលាស់ជាថ្មី (អាយុចាប់ពី ១៤ ខែឡើងទៅ)
៩.វិធីមើលថែទាំដំឡូងមី
ការបាញ់ថ្នាំជំនួយស្លឹកនិងដើម (ប្រសិនបើមានសត្វល្អិត ក្រាស៊ី មមាចចៃ...ត្រូវលាយជាមួយ ថ្នាំគីមីផ្សេងទៀត)
ជីទឹកប្រភេទ Chitosan ១០ ម.ល.
ជីទឹកដែលមានសារធាតុដែកខ្ពស់ ២០ ម.ល.
ថ្នាំសម្លាប់សត្វល្អិត
ចាប់ផ្ដើមដាំ
លើកទី ១ អាយុបាន ៧ ថ្ងៃ
លើកទី ២ អាយុបាន ១៥ ថ្ងៃ
លើកទី ៣ អាយុបាន ៣០ ថ្ងៃ
លើកទី ៤ អាយុបាន ៦០ ថ្ងៃ
លើកទី ៥ អាយុបាន ៩០ ថ្ងៃ
១០.ការប្រើជីតាមដី
លើកទី ១ ដាក់ជីទ្រាប់បាត (ដាក់ជីទ្រាប់បាត ១២៥ គីឡូក្រាម ក្នុង ១ ហិកតា)
លើកទី ២ ពេលជំរះស្មៅ (អាយុបាន ១ ខែ) (ភ្ជួរដីស្រួយជើង ដាក់ជី ១២៥ គីឡូក្រាម ក្នុង ១ ហិកតា ភ្ជួរដីកប់ជីលប់គល់)
បច្ច័យ ៨ ប្រការដែលអាចជួយធ្វើឲ្យបង្កើនទិន្នផលដំឡូងមីបាន
១.សណ្ឋានដី
២.កំណាត់ពូជ
៣.ទឹក
៤.ពន្លឺថ្ងៃ
៥.អាកាសធាតុ
៦.រោគនិងសត្វល្អិត
៧.ជីនិងថ្នាំ
៨.ការមើលថែទាំ
ប្រភពអត្ថបទ៖ ជំនួយការផ្នែក កសិកម្ម / បណ្ណាល័យកសិកម្ម





  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: វិធីក្នុងការដាំដុះដំណាំដំឡូងមី Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top