Latest News

កសិកម្មរបស់ខ្ញុំតាមប្រព័ន្ធ Hydroponics

កសិកម្មរបស់ខ្ញុំតាមប្រព័ន្ធHydroponics

កាលដំបូងឡើយខ្ញុំមិនដែលនឹកនាមានបំណងចង់ធ្វើកសិកម្មអ្វីដែរ ព្រោះខ្ញុំគ្មានជំនាញសូម្បីបន្តិចអំពីសិកម្ម រាល់ពេលទំនេពីការងារជាគណនេយ្យករបំរើការក្នុងក្រុមហ៊ុនតូចមួយក្នុងប្រទេសកម្ពុជា ខ្ញុំតែងរុករកនៅលើប្រព័ន្ធអ៊ិនធឺណែតនូវចំណេះដឹងផ្សេងៗ  ជាចៃដន្យខ្ញុំបានជួបវិធីសាស្រ្តកសិកម្មមួយដែលប្លែកមិនដែលឃើញពីមុនមក គឺវារីកសិកម្ម ឬ ជលវប្បកម្ម (Hydroponics System)។
វាជំរុញទឹកចិត្តខ្ញុំថាតើគួរអនុវត្តសាកល្បងតាមរបៀបនេះឬយ៉ាងណា?ពិតណាស់ការងារនេះថ្មីស្រឡាងសំរាប់ខ្ញុំក្នុងយល់ដឹងអំពីវា។
វាមានការលំបាកខ្លះក្នុងការធ្វើកិច្ចការនេះដែរ រាប់ចាប់តាំងពីសំភារះ ចំណេះជំនាញ និងពេលវេលាតែទោះជាយ៉ាងនេះក៏ដោយយើងមានការជួយលើក
ទឹកចិត្តនិងការចូលរួមពីក្រុមគ្រួសារទើបវាបានលេចចេញជារូបរាងឡើងជា Green house តូចមួយក្រោយផ្ទះគ្រាន់លំហែរអារម្ភពេលនឿយហត់ពីការងារ និងរួមចំណែកផ្គត់ផ្គង់បន្លែបង្ការខ្លះដល់គ្រួសារ។
ខាងក្រោមនេះជារូបភាពខ្លះៗអំពី Green House តូចមួយរបស់ខ្ញុំ
រងបន្លែដាំតាមប្រព័ន្ធលំហូរសារធាតុចិញ្ចឹម​ (Nutrient Flow Technic NFT
                                                                ស្ពៃខៀវអាយុ៣៥ថ្ងៃ
                                                                  ស្ពៃខៀវអាយុ៣៥ថ្ងៃ

មើលហើយសូមកុំសើចព្រោះអ្នកជិតខាងខ្ញុំម្នាក់ដែលគាត់ជាមន្រ្តីខាងធនធានទឹកគាត់សើចចំអកថា ដាំមើលតែគ្មានដីដាំ ។​ គាត់និយាយត្រឹមត្រូវ ពិណាស់ការដាំដំណាំតាមវិធីសាស្រ្តនេះមិនប្រើដីទេ គឺប្រើតែទឹកនិងជី ព្រមជាមួយការរៀបចំប្រព័ន្ធបណ្តាញបង្ហូរទឹកជីពីអាងស្តុក មកចែកចាយតាមទុយយោដែលរៀបជារងសំរាប់ដំណាំ ហើយទឹកជីនឹងត្រូវហូរត្រឡប់ទៅអាងស្តុកវិញដូចនេះវិធីនេះមិនប្រើប្រាស់
ទឹកច្រើនសំរាប់ដំណាំទេព្រោះកំហាតបង់ទឹកមានតិចតួចណាស់និងមិនត្រូវការផ្លាស់ប្តូរទឹកនោះទេ ត្រឹម១00ឬ២០០​លីត្រទឹកអាចធ្វើការដាំមួយវដ្តនៃការដាំដុះបាន យើងគ្រាន់តែបន្ថែមបន្ថយទឹកនិងជីទៅក្នុងអាងជាការស្រេច។
ខ្ញុំប្រើទឹកត្រឹមមួយពាងនេះក្នុងការស្រោចស្រពដំណាំទាំងអស់ចាប់ពីពេលដាំរហូតប្រមូលផល
តាមវិធីសាស្រ្តនេះយើងអាចគ្រប់គ្រង
គុណភាពជីនិង PH បានជាក់លាក់និងត្រឹមត្រូវជាងការដាំនឹងដី  សត្វល្អិតបំផ្លាញ និងជំងឺត្រូវបានកាត់បន្ថយជាអតិបរិមា ថ្នាំគីមីពុលមិនត្រូវបាន
ប្រើប្រាស់ ការងារមួយចំនួនធំត្រូវបានកាត់ចេញដូចជាការបោចស្មៅ ការជ្រោយគល់ដំណាំ ការដើរស្រោចទឹកការដើរដាក់ជីតាមគល់ដំណាំ ។ល។
ការដាំតាមវិធីសាស្រ្ត Hydroponics System នេះអាចដាំបានគ្រប់ទីកន្លែងទាំងអស់ដូចជាលើដំបូលអាគារ ទីធ្លាមុខផ្ទះ តាមរបងផ្ទះ កន្លុកកន្លៀត
អោយតែទំនេរ អាចដាំបានទាំងអស់ និយាយរួមគឺសមស្របគ្រប់ស្ថានភាពដីធ្លី។
បច្ចេកទេសក្នុងការដាំមានលក្ខណះងាយជាងការដាំនឹងដី។យើងគ្រាន់តែកំណត់ជាមុនថាដាំបន្លែអ្វី? វាត្រូវការ PH ប៉ុន្មាន ? រួចយើងធ្វើការកែតំរូវ PHទឹកអោយសមស្របទៅនឹងតំរូវការរបស់វាព្រោះបើ PH ទាបឬខ្ពស់ជាងតំរូវការ នោះរុក្ខជាតិមិនអាចស្រូបយកអាហារសំរាប់ចិញ្ចឹមនិងលូតលាស់បានឡើយ។
ស្ពៃក្រញ៉ាញ់
អ្វីទៅPH ?
និយាយអោយងាយយល់ PH គឺជាកំរិតខុសគ្នារវាងភាពជាអាស៊ីត និងអាល់កាឡាំង។PH ត្រូវបានគេកំណត់ចាប់ពី 1​រហូតដល់ 6,9 ជាអាស៊ីត PH 7 គឺណឺត ហើយធំជាង7គឺសមាសភាពបាស។កំរិត PHសមស្រប ដែលរុក្ខជាតិត្រូវការដើម្បីលូតលាស់គឺចាប់ពី 5,5​រហូតដល់ 6,5
ខាងក្រោមនេះជាតារាងកំរិតPHសំរាប់រុក្ខជាតិមួយចំនួន
Recommended pH Ranges of Vegetables
Plant
Low
High
Plant
Low
High
Artichoke
6.5
7.5
Millet
6.0
6.5
Asparagus
6.0
8.0
Mint
7.0
8.0
Average
6.3
7.8
Mushroom
6.5
7.5
Basil
5.5
6.5
Mustard
6.0
7.5
Bean
6.0
7.5
Okra
5.5
6.0
Beanroot
6.0
7.5
Olive
5.5
6.5
Beet
6.0
6.8
Onion
5.5
6.5
Broccoli
6.0
6.8
Paprika
7.0
8.5
Brussel Sprouts
6.0
6.8
Parsley
5.0
7.0
Cabbage
6.0
6.8
Parsnip
6.0
6.8
Calabrese
6.5
7.5
Pea
5.8
7.0
Carrot
6.0
6.8
Peanut
5.0
6.5
Cauliflower
6.0
6.8
Pepper
5.5
6.0
Celery
6.0
6.5
Peppermint
6.0
7.5
Chicory
5.0
6.5
Pistacio
5.0
6.0
Chinese Cabbage
6.0
7.5
Potato
4.5
6.5
Chives
6.0
7.0
Potato, Sweet
4.5
6.0
Corn Salad
6.0
6.5
Pumpkin
6.0
6.8
Corn, Sweet
5.8
6.8
Radish
6.0
6.8
Courgettes
5.5
7.0
Rice
5.0
6.5
Cress
6.0
7.0
Rosemary
5.0
6.0
Cucumber
6.0
6.8
Rutabaga
6.0
6.8
Eggplant
5.5
6.0
Sage
5.5
6.5
Fennel
5.0
6.0
Shallot
5.5
7.0
Garlic
5.5
7.5
Sorghum
5.5
7.5
Ginger
6.0
8.0
Soybean
5.5
6.5
Horseradish
6.0
7.0
Spearmint
5.5
7.5
Kale
6.0
7.5
Spinach
6.0
6.5
Kohlrabi
6.0
6.8
Squash
6.0
6.8
Leek
6.0
8.0
Swede
5.5
7.0
Lentil
5.5
7.0
Swiss Chard
6.0
6.5
Lettuce
6.0
6.5
Thyme
5.5
7.0
Marjoram
6.0
7.5
Tomato
6.0
6.5
Marrow
6.0
7.5
Turnip
6.0
6.8
Melon
6.0
6.8
Upland Cress
6.0
6.5
តើកែតំរូវPHយ៉ាងដូចម្តេច?
ជាទូទៅបើបន្ថយ PHយើងត្រូវចាក់បញ្ចូលពពួកអាស៊ីតមានដូចជាអាស៊ីតផូស្វ័រិក ជាដើម តែយកល្អប្រើអាស៊ីតធម្មជាតិគឺទឹកខ្មេះឈើ ដោយយកឈើស្រស់ៗទៅដុតឬចំហុយយកទឹកដែលចេញពីក្នុងឈើ (ដើមអាកាស្យា) វាជាប្រភេទអាស៊ីតមិនមានគ្រោះថ្នាក់ដល់សុខភាពយើង ម្យ៉ាងវិញទៀត បើចង់តំឡើង PH យើងត្រូវប្រើទឹកក្បុង ឬ ទឹកកំបោជាការស្រេច។
អំពីជី
ជីសំរាប់កសិកម្មមានលក់ច្រើនណាស់តាមប្រភេទនិងតំរូវការខុសៗគ្នា តែលោកអ្នកគួរយល់ថា គ្រប់រុក្ខជាតិទាំងអស់ត្រូវការអាហារមូលដ្ឌានដូចៗគ្នាដែលគេហៅថា Macro Nutrient មានដូចខាងក្រោម៖
១-អាសូត តាងដោយ  (N)
ជួយធ្វើអោយដើម និងស្លឹករុក្ខជាតិដុះលូតលាស់បានល្អ ហើយឆាប់រហ័ស និងផ្តល់ទិន្នផលខ្ពស់
ចំពោះដំណាំបន្លែយកស្លឹក ត្រូវការចាំបាច់ជាតិអាសូតនេះណាស់ ព្រោះជាតិអាសូតមានមុខងារសំខាន់ក្នុងការបង្កើនស្លឹក
កង្វះជាតិអាសូត (N) ធ្វើឲ្យរាំងស្ទះដល់ការលូតលាស់របស់រុក្ខជាតិ ទាំងផ្នែកខាងក្រោម និងខាងលើ ដូច្នេះហើយវាបន្ថយទិន្នផលប្រចាំឆ្នាំ ។ ផ្ទុយទៅវិញបើនៅក្នុងដីមាន សមាសធាតុអាសូត (N) ច្រើនហួសហេតុពេកវានឹងបង្កើនឲ្យមានការលូតលាស់ផ្នែកមែក ស្លឹក ហើយទន្ទឹមនឹងនោះវាក៏បន្ថយការចេញ ផ្លែ ផ្កាដែរ ។
២-ផូស្វ័រ តាងដោយ (P)
អាហារបំរុងឫស ផ្កា ផ្លែ និង ជាយានសំរាប់ចំលងថាមពល
– ជំនួយរុក្ខជាតិដុះលូតលាស់ល្អ ឆាប់ចាប់ឫស ដើមរឹងមាំ ផ្កា ផ្លែច្រើន និងទទួលបានទិន្នផលខ្ពស់ ។
– បើដាំស្រូវវិញធ្វើឲ្យផ្លែច្រើន គ្រាប់ពេញល្អ មិនសូវមានសន្តីស្រូវ មិនងាយដួលរលំ ហើយធន់នឹងជំងឺ ។
– ធ្វើឲ្យផ្លែរុក្ខជាតិឆាប់ទុំ ។
– ចំពោះឈើហូបផ្លែ ធ្វើឲ្យមានផ្លែច្រើន ហើយរស់ជាតិផ្អែមឆ្ងាញ់ ។
– ជាយាននិងថាមពលសំរាប់ជីវជាតិផ្សេងៗក្នុងការស្រូបយកជីជាតិក្នុងដីផ្តល់ទៅអោយស្លឹក ផ្កា និងដើម
ផូស្វ័រ (P2O5) ក្នុងករណីខ្វះជាតិផូស្វ័រ ការលូតលាស់ផ្នែកមែក ស្លឹកត្រូវថយចុះ ហើយបើមានជាតិផូស្វ័រច្រើនហួសហេតុពេក វាធ្វើឲ្យផ្លែឆាប់ទុំមុនកាលកំណត់ និងធ្វើឲ្យដីខ្វះ ជាតិ ប៉ូតាស្យូម ដែក ស័ង្កសី ។
៣-ប៉ូតាស្យូម តាងដោយ (K)
– ធ្វើឲ្យរុក្ខជាតិ ដុះលូតលាស់បានល្អ ។
– ផ្លែដាក់គ្រាប់ពេញៗ ។
– បើរុក្ខជាតិមើម K ធ្វើឲ្យមើមធំហើយច្រើន ពិសេសមានទំងន់ធ្ងន់ ។
– ជួយសំរួលដល់ការស្រូបយកជីជាតិ N ។
– ជួយអោយរុក្ខជាតិធន់ទ្រាំ N និង P ការអាំងថ្ងៃ ឬស្ងួតបានល្អ ។
– ជួយអោយរុក្ខជាតិធន់នឹងជំងឺយ៉ាងល្អ ។
ប៉ូតាស្យូម (K2O) ក្នុងករណីខ្វះជាតិប៉ូតាស្យូម (K) នៅចុងស្លឹក និងគែមស្លឹកមានពណ៌ប្រផេះ ហើយស្លោករួចងាប់ នៅលើស្លឹកជារាងរង្វង់តូចៗ ។ ករណីនេះបណ្តាលឲ្យដំណាំមានផ្លែតូចៗ ។
ក្នុងករណីដែលមានសមាសធាតុប៉ូតាស្យូម ច្រើនហួសពេក រុក្ខជាតិពុំមានលទ្ធភាពស្រូបយកកាល់ស្យូម (Ca) ម៉ាញេស្យូម (Mg) ម៉ង់កាណែស (Mn) ជាដើមបានឡើយ ។
ដំណាំដែលត្រូវការជីជាតិ K ច្រើនមាន
– ដំណាំយកមើម (ដំឡូង) ។
– ដំណាំស្ពៃ ប៉េងប៉ោះ ។
– ដំណាំអំពៅ ម្នាស់ ចេក ដូង ស្លា ។
មានប្រភពច្រើនណាស់ដែលអាចទាញយក NPK ពីធម្មជាតិនៅជុំវិញខ្លួនយើង
  អក្សរ​កាត់ (N)  អក្សរ​កាត់ (P)  អក្សរ​កាត់ (K)
  នៅក្នុង​ដី​  ​សំបក​ផ្លែ​គរ​
  នៅ​ក្នុង​ដើម​រុក្ខជាតិ និង​ស្លឹក​  នៅក្នុង​រុក្ខជាតិ​ ​ ​  កំពុក​ដើម​ចេក​
  នៅក្នុង​ឫស ឧ​. ពពួក​សណ្តែក  ផេះ​ឆ្អឹង ផេះ​ឈើ​  ផេះ​ឈើ ជាពិសេស​ផេះ​ដើមឈើ​ខ្ចីៗ​
  ក្នុង​ជាលិការ​សត្វ​  ម្សៅ​ត្រី​ ​  ​ផេះ​អង្កាម​ក្នុង​ដី​
  រុក្ខជាតិ​មាន​ជាតិ​អាសូត​ច្រើន​ដូចជា​
  – អង្កា​ដី អង្កា​ញ់ ស្នោរ
  – សណ្តែកបាយ​
  – សណ្តែក​ខ្មោច​
  – ទន្ទ្រាំ​ង​ខែ​ត​
  ជាតិ​អាសូត​ក៏​មាន​នៅក្នុង​
  – ទឹកនោម​
  – ​អាចម៍​ប្រចៀវ​  អាចម៍​ប្រចៀវ​  អាចម៍​ប្រចៀវ​
  – ​កាក​សណ្តែក​  កាក​សណ្តែក​
  – លាមក​គោ ក្របី ជ្រូក មាន់ ទា …  អាចម៍គោ ក្របី ជ្រូក មាន់ ទា​ ​  លាមក​គោ ក្របី ជ្រូក មាន់​-​ទា​ ​
  – កាកសំណល់​សល់​ពី​ផ្ទះបាយ  កាកសំណល់​សល់​ពី​ផ្ទះបាយ  កាកសំណល់​សល់​ពី​ផ្ទះបាយ​
ការ​គិត​ជា​ភាគរយ​នៃ​អា​សូតផូស្វ័​រប៉ូ​តា​ស្យូមដែល​មាន​នៅក្នុង​សារជាតិ​ផ្សេងៗ
លេខ
  ឈ្មោះ​សារធាតុ​  អា​សូត (N)  ផូស្វ័​រ (P)  ប៉ូ​តា​ស្យូម (K)
 ​ ​ជីលា​មក​គោ​ ​ ​​ ​ ​​ ​ ​
០,២៣
០,៩
  ជីលា​មក​ជ្រូក មាន់ ទា​ ​​ ​ ​
៣​
​១
  ផេះ​អង្កាម​ ​ ​​ ​ ​​ ​ ​
១០
  ផេះ​ឈើ​ ​ ​​ ​ ​​ ​ ​
២៧
  ផេះ ឆ្អឹង​ ​ ​ ​ ​​ ​ ​
​០
៣៥
  អាចម៍​ប្រចៀវ​ ​ ​​ ​ ​​ ​ ​
  កាក​សំណល់​ពី​ផ្ទះបាយ​ ​ ​ ​​ ​ ​
​២
  ទន្ទ្រាំ​ង​ខែ​ត​ ​ ​​ ​ ​​ ​
​០
  ម្សៅ​ត្រី​ ​ ​​ ​ ​​ ​
​០
១០
  ម្សៅ​កាក​សណ្តែកដី​ ​​ ​ ​​ ​ ​
១១
  ចំបើង​ ​ ​​ ​ ​ ​
០,៦
​០,១​
១,៥
១២
  ជី​ផ្អាប់​ស្មៅ​ស្ងួត​ ​ ​​ ​ ​​ ​ ​
១,២៣
១,២៦
០,៧៦
១៣
  ជី​ផ្អាប់​ពី​កំប្លោក​ ​ ​​ ​​ ​ ​
១,៤៣​
០,៤៨
០,៤៧
១៤
  ជី​ផ្អាប់​ពី​ស្លឹក​អំពិល​ទឹក​បារាំង​ ​ ​
១,៤៥​ ​ ​​ ​
០,១៩
០,៤៩
១៥
  ជី​ផ្អាប់​ពី​សំរាម​ក្រុង​ ​​ ​ ​​ ​
១,៥២
០,២២
​០,១៨
១៦
  ជី​ផ្អាប់​ពី​ចំបើង​ ​ ​ ​
​០,៨៥​ ​
០,១១​
​០,៧៦
១៧
  ជី​អង្កាម​រស់​ ​ ​​​ ​ ​
១,៦៤​ ​
០,៩៣
០,៩
១៨
  ជី​បំប៉ន​ ​ ​​ ​ ​ ​
២,៦២​
​០,៦
១,៣២
អំពីដំហែទាំ និងការប្ររមូលផល
សំរាប់ការថែទាំដំណាំតាមប្រព័ន្ធ Hydroponics គឺចំណេញពេលវេលាច្រើន ដូចអ្វីដែលខ្ញុំបានរៀបរាប់ខាងលើ ។ ទឹក និងជីយើងដាក់តែមួយកន្លែងគឺក្នុងអាងស្តុករបស់យើង យើងលែងខ្វល់ពីការដើរដាក់ជីតាមគល់ដំណាំ និង ដើរស្រោចទឹកព្រឹកល្ងាចគ្រប់រងដំណាំ នោះឡើយ យើងគ្រាន់តែមើលថែប្រព័ន្ធចែកចាយកុំអោយវាធ្លុះធ្លាយបង់ខាតទឹកនិងជីរបស់យើង និងការឆែកPHទឹកប៉ុណ្ណោះ។ចំណែកផលដែលទទួលបានគឺមានរយះពេលឆាប់ជាង
និងផលច្រើនជាងការដាំនឹងដី ។ខុសប្លែកឆ្ងាយពីការដាំនឹងដីដែលក្រោយពីប្រមូលផលរួចគេត្រូវកាប់គាស់ហាលដីទុកចោលមួយរយះពេល
ទើបអាចដាំបានបន្តទៀត តែសំរាប់ប្រព័ន្ធ Hydroponics ក្រោយប្រផលរួចអាចដាំបានភ្លាមៗ។
អំពីគុណវិបត្តិ
លោកអ្នកត្រូវចាប់ផ្តើមចំណាយដើមទុនច្រើនមុនដំបូងក្នុងការរៀបចំប្រព័ន្ធរបស់វាដូចជា
ទុយយោ PVC ទំហ៊ំ 7,5mm មួយដើមតំលៃ ១៤០០០រៀល និងអគ្គិសនីដែលមានតំលៃថ្លៃនៅប្រទេសយើង ហើយបើគ្មានវាប្រព័ន្ធមិនអាចដំណើរការបានឡើយ។
លោកអ្នកបានជ្រាបខ្លះហើយនូវអ្វីដែលខ្ញុំបានរៀបរាប់ខាងលើ ខ្ញុំហាក់ដូចមានការប្រថុយប្រថានណាស់ចំពោះការអះអាងអំពីបច្ចេកទេស បើមានអ្វីខុសឆ្គងសូមលោកអ្នកជួយបន្ថែមបន្ថយកែតំរូវផង ព្រោះខ្ញុំមិនមែនជាអ្នកឯកទេសកសិកម្មទេតែទាំងនេះជាអ្វី
ដែលខ្ញុំបាន និងកំពុងធ្វើជាមួយប្រព័ន្ធ Hydroponics ដោយផ្ទាល់ដែលវាផ្តល់ការចេះដឹងនិងបទពិសោធន័ជំហ៊ានដំបូងដល់
រូបខ្ញុំ គ្រួសារនិងសហគមន័។
តទៅទៀតនេះយើងនឹងស្វែងយល់បន្តទៀតអំពីភាពជោគជ័យខាងវិស័យកសិកម្មដែលប្រទេសជឿនលឿនលើពិភពលោកបាននិង
កំពុងធ្វើដូចតទៅ៖
របៀបដែលអ៊ីស្រាអែលធ្វើកសិកម្ម ដែលឈានមុខគេក្នុងពិភពលោក
វិស័យកសិកម្មរបស់អ៊ីស្រាអែល គឺជាកសិកម្មបែប ឧស្សាហកម្ម គឺធ្វើក្នុងរូបភាពជាការប្រមូលផ្តុំ អ្វីដែលដាំបាន គឺលក់បានទាំងអស់ និងគ្មានអ្វីដែលសល់លក់មិនចេញ ឡើយ។ រហូតមកទល់ពេលនេះ ប្រទេសអ៊ីស្រាអែល គឺជាអ្នកនាំចេញកសិផលនាំមុខគេនៅក្នុងពិភពលោក ហើយក៏ជាប្រទេសដេលមានបច្ចេកទេសកសិកម្មឈានមុខគេដែរ ទោះបីជាប្រទេសនេះ មានដីដែលគ្មានជីជាតិសោះក៏ដោយ តែអ៊ីស្រាអែលអាចប្រើប្រាស់ដីខ្សោះជីជាតិនោះឲ្យផលិតដំណាំកសិកម្មបានដោយជោគជ័យ និងទៅតាមការចង់បានយ៉ាង ទៀងទាត់បំផុត។
ជាងពាក់កណ្តាលរបស់ប្រទេសអ៊ីស្រាអែល គឹជាដីវាលខ្សាច់រហោឋាន គ្មានទឹកប្រើប្រាស់ គ្មានប្រភពទឹកសម្រាប់ប្រើធ្វើជាមូលដ្ឋានផ្គត់ផ្គង់ទឹក ដែលជាបច្ច័យមួយអាក្រក់ សម្រាប់ការធ្វើកសិកម្ម។
មានផ្ទៃដីចំនួនត្រឹមតែប្រមាណជជា ២០ភាគរយប៉ុណ្ណោះ ដែលអាចដាំដំណាំបាន ឬអាចហៅថាជាដីសម្រាប់ធ្វើកសិកម្ម។សព្វថ្ងៃនេះ ផ្នែកកសិកម្មតំណាងឲ្យប្រមាណជា ២.៥ភាគរយនៃចំណូល GDP និងប្រហែលជា ៣.៦ភាគរយគឺជាប្រាក់ចំណូលបានមកពីការនាំ
ចេញកសិផលជាតិសរុប។
ដោយឡែកអ្នកធ្វើការនៅក្នុងវិស័យកសិកម្មមានចំនួន ៣.៧ភាគរយ នៃកម្លាំងពលកម្មផ្នែកកសិកម្ម។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសអ៊ីស្រាអែលផលិតភោគផផលកសិកម្មសម្រាប់ខ្លួនឯងបានរហូតដល់ ៩៥ភាគរយ នៃសេចក្តីត្រូវការទូទាំងប្រទេស សម្រាប់៥ភាគរយ ទៀត ប្រទេសនេះត្រូវនាំចូលពីបរទេសមានដូចជាគ្រាប់ធញ្ញជាតិ សាច់ កាហ្វេ ស្ករ និងគ្រាប់រុក្ខជាតិមានផ្ទុកប្រេង។
ការធ្វើកសិកម្មនៅអ៊ីស្រាអែលត្រូវបានចែកជាពីរក្រុមផ្សេងគ្នា :
វាលខ្សាច់ប្រែជាពណ៌បៃតង
– ក្រុមមួយឈ្មោះថា Kibbutz ត្រូវបានចងក្រងឡើងដោយក្រុមអ្នកធ្វើកសិកម្មមកពីក្រុមតូចៗរួមគ្នា ពួកគេឥតមានដីផ្ទាល់ខ្លួនទេ ប៉ុន្តែអាចចូលរួមធ្វើកសិកម្មជាមួយគេបាន ដោយប្រើប្រាស់ដីរួមរបស់សហគមន៍ កសិករណាម្នាក់ដែលចូលរួមធ្វើកសិកម្មតាមរបៀបនេះ គេហៅថាការធ្វើកសិកម្មរួម អ្នកធ្វើត្រូវតាំងចិត្តដើម្បីក្រុម និងដើម្បីទាំងអស់គ្នា។ផលដែលទទួលបានមកត្រូវបានបែងចែកឲ្យសមាជិករបស់
ក្រុមតាមបែបផែនជាចំណែកនៃការងារដែលបានចូលរួម ធ្វើច្រើនបានច្រើន ធ្វើតិចបានតិច។ – ក្រុមមួយទៀតមានឈ្មោះថា Moshavim ជារបៀបធ្វើកសិកម្មមួយ ដែលគ្រួសារនីមួយៗមានដីផ្ទាល់ខ្លួន និងគ្រប់គ្រងរាល់បញ្ហាគ្រួសារដោយខ្លួនឯង គឺធ្វើកសិកម្មផង ធ្វើកិច្ចការផ្ទះ តាមការបែងចែកនៃពេលវេលា។ សមាជិកគ្រួសារទាំងមូលត្រូវបែងចែកការងាររបស់ខ្លួនទាំងនៅផ្ទះ និងនៅឯចំការរបស់ទីផ្សារ និងការបញ្ជាទិញទាំងក្នុងស្រុក និង សម្រាប់ការនាំចេញទៅក្រៅប្រទេស។ សម្រាប់ការលក់កសិផល ក្រុមទាំងពីរនេះ ធ្វើការរួមគ្នាលើបញ្ហានេះ ដើម្បីសម្រួលរាល់អ្វីដែលគេផលិតបាន សម្រាប់តម្រូវតាមសេចក្តីត្រូវការ របស់ទីផ្សារ និងការបញ្ជាទិញទាំងក្នុងស្រុក និងក្រៅប្រទេស។
ក្រុម kibbutz
Mosavim
ការសហការគ្នារបស់ក្រុមទាំងពីរ ស្ថិតនៅលើជំហរតែមួយ គឺលៃធ្វើយ៉ាងឲ្យការធ្វើកសិកម្មបានប្រសើរជាងបច្ចុប្បន្ន និងពង្រីកចំណេះដឹងនៃការធ្វើ
ឲ្យដល់អ្នកដាំផ្សេងទៀត អាចយកទៅធ្វើជាគំរូ។ រាល់វិធីនៃការដាំ ការថែទាំ ការប្រមូលផល ចំនួនផល ដែលទទួលបាន នឹងត្រូវបានកត់ត្រា
យ៉ាងត្រឹមត្រូវ សម្រាប់យកទៅប្រដូចជាមួយការដាំដុះលើកក្រោយៗទៀត និង សម្រាប់ធ្វើជាដំបូន្មានឲ្យដល់អ្នកធ្វើការដែលមិនមែនជាសមាជិកគ្រួសារ
ឬក្រុមសហគមន៍។ ក្រុមទាំងពីរ Kibbutz និង Moshavim ផលិតប្រមាណជា ៧៦ភាគរយ នៃផលសរុបរបស់កសិកម្មក្នុងប្រទេសអ៊ីស្រាអែល
ព្រមជាមួយកសិផលផ្សេងទៀតជាច្រើន ក៏ត្រូវ បានផលិតចេញមកពីក្រុមទាំងពីរនេះដែរ។ ដោយសារតែប្រទេសនេះ មានសីតុណ្ហភាពជាមធ្យមត្រឹមតែ ១៤.៥ ដឺក្រេ និងសីតុណ្ហភាពខ្ពស់បំផុតត្រឹម ៣២ដឺក្រេ ធ្វើឲ្យអ៊ីស្រាអែលមានអំណោយផលយ៉ាងល្អក្នុងវិស័យ កសិកម្ម។ការប្រើប្រាស់ជីរបស់អ៊ីស្រាអែល :នៅប្រទេសនេះ គេប្រើជីគីមីសឹងទាំងស្រុង ប៉ុន្តែជាប្រភេទជីគីមីដែលមិនប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើ។ Potassium Chloride គឺជាជីចំបងគេ និងត្រូវបានផ្សំលាយជាមួយជីអ៊ុយរ៉េ រួចលាយជាមួយទឹកសម្រាប់ស្រោចស្រប បន្តក់តាមគល់ដំណាំតែម្តង។ ការធ្វើជាជីកំប៉ុស្តិ៍សម្រាប់ប្រើនៅក្នុងប្រទេសនេះ គឺជាការមួយពិបាក ព្រោះគ្មានដើមឈើដុះច្រើនហើយក៏គ្មានការជម្រុញឲ្យធ្វើជាជីកំប៉ុស្តិ៍
សម្រាប់ប្រើដែរ។
ជីទឹក គឺជារូបមន្តផ្សំឡើងដោយសារធាតុមួយចំនួនមាន : Potassium Chloride (KCL), Potassium sulfate (K2SO4),Potassium Nitrate (KNO3) និង Mono Potasium Phospate (KH2PO4) ក្រៅពីគ្រឿងផ្សំទាំងប៉ុន្មានមុខខាងលើនេះ នៅមានសារធាតុមួយទៀត ដែលត្រូវគេយក
មកប្រើដែរប៉ុន្តែក្នុងចំនួនតិចជាងគេ គឺ Potassium Carbonate (K2CO3) និង Potassium Silikate (K-Si)។
រោងកសិដ្ថាន
ទោះបីជីទឹកប្រភេទដូចខាងលើ ត្រូវបានគេជ្រើសរើសយកមកប្រើជាចម្បងក៏ដោយចុះ ប៉ុន្តែការត្រួតពិនិត្យទៅលើគុណភាព តម្លៃ ភាពដែលអាចរលាយក្នុងទឹកបាន និងភាពងាយស្រួលក្នុងពេលប្រើ ត្រូវបានគេពិចារណាជាកត្តាចម្បងគេ បើអ្វីៗត្រូវបានផ្ទៀងផ្ទាត់
ត្រឹមត្រូវហើយ ទើបគេទិញយកមកប្រើ។ តែជាទូទៅ អ្វីៗគ្រប់យ៉ាងត្រូវបានរៀបចំរួចជាស្រេចដោយក្រុមហ៊ុនអ្នកផ្តល់ គឺគេបានរៀបចំដីតម្រូវទៅតាមប្រភេទរបស់ដំណាំ ឯរូបមន្តជីវិញ ត្រូវបានគេផលិតដោយយកតាមស្តង់ស្តារបស់អ្នកប្រើចង់បាន។គ្មានចំនួនបរិមាណរបស់សារធាតុណាមួយត្រូវបានគេកំណត់ឡើយ វត្ថុធាតុដើមរបស់ជី ត្រូវបានផ្តល់ឲ្យដោយឡែកៗពីគ្នា អ្នកប្រើត្រូវជ្រើសយកមកផ្សំតាមទៅតាមរូបមន្តរបស់ខ្លួន ឬឲ្យគេផ្សំឲ្យហើយស្រេចក៏បាន។
ដំណាំក្នុងរោងកសិដ្ថាន
ចំនួនជីប្រើមានពី 50.75 ទៅ 100Kg ក្នុង១ហិកតា ភាគច្រើនជា N, P2O5 និង K2O។ ដំណាំភាគច្រើនប្រើ N និង P2O5ប្រើសម្រាប់លាយ
ជាមួយទឹកស្រោចតែម្តង។ ជីគ្រាប់មិនត្រូវបានប្រើច្រើននោះទេ ឬតិចតួចណាស់ ព្រោះមិនសូវមានប្រសិទ្ធភាពដូចគ្នា ប្រើជីទឹក ឬដីលាយជាមួយទឹក។ដំណាំដែលកសិករអ៊ីស្រាអែលដាំ គឺសឹងអាចទាយជាមុននូវផលដែលគេនឹងទទួលបាន ពីព្រោះការដុះលូតលាស់របស់វាត្រូវបានគ្រប់គ្រងដោយជី និងទឹក ដែលគេផ្តល់ឲ្យដំណាំ ដូច្នេះការដុះលូតលាស់របស់ដំណាំ គឺដូចគ្នា ស្មើគ្នា មិនមានដើមណាមួយដុះអន់ជាងគេនោះឡើយ។ដោយសារតែការធ្វើកសិកម្មស្ថិតនៅក្នុងរោងដែលគ្របជិត ដូច្នេះកំដៅត្រូវបានគ្រប់គ្រងទាំងស្រុង ការបំផ្លាញដោយសត្វល្អិតគឺគ្មានការប្រើថ្នាំគីមី
សម្លាប់សត្វល្អិតគឺគ្មានដូច្នេះអ្វីដែលគេផលិតបានមានសុវត្ថិភាពទាំងស្រុងសម្រាប់បរិភោគ។
កសិដ្ថានដំណាំត្រសក់ដាំតាមប្រព័ន្ធដំណក់ទឹក
កសិដ្ថានដំណាំប៉េងប៉ោះ ដាំតាមប្រព័ន្ធបន្តក់ទឹក
ទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មរបស់ប្រទេសនេះ ត្រូវបានគ្រប់គ្រងទាំងស្រុងតាមរយៈប្រព័ន្ធគ្រប់គ្រងទឹកដ៏ទំនើបបំផុតមួយគ្មានពីរក្នុងពិភពលោក។
កសិករអ៊ីស្រាអែលបានរកឃើញថា ការផ្តល់របបទឹកឲ្យដំណាំបានត្រឹមត្រូវតាមសេចក្តីត្រូវការរបស់ដំណាំ គឺជាកត្តាមួយសំខាន់ណាស់ មិនតែប៉ុណ្ណោះវា
នៅបានជួយកាត់បនថយចំនួនទឹកដែលត្រូវប្រើទៀតផង។ ពួកគេនៅបានស្រាវជ្រាវឃើញថា ការផ្តល់ទឹកតិចជាង រួមជាមួយចំនួនសារធាតុចិញ្ចឹមគ្រប់គ្រាន់
អាចជួយឲ្យដំណាំផ្តល់ផលបានល្អជាងការផ្តល់ទឹកតាមរបបរបស់ដំណាំ។ ការពិសោធន៍ទៅលើការប្រើប្រាស់ទឹកឲ្យនៅតិចបំផុតតាមដែលអាចធ្វើទៅបាន។ប្រទេសអ៊ីស្រាអែល ប្រើប្រាស់ទឹកអស់ប្រហែលជា ១២០០លានម៉ែត្រត្រីគុណ សម្រាប់ការស្រោចស្របដំណាំ និងការចិញ្ចឹមសត្វ, ចំនួនទឹកនេះស្មើនិង ៦៦ភាគរយនៃចំនួនទឹកប្រើប្រាស់ក្នុងប្រទេសនេះទាំងមូល។ ៧០ភាគរយ គឺជាទឹកថ្មី ៣០ភាគរយទៀត គឺជាទឹកដែលបានកែច្នៃយកមកប្រើវិញពីទឹកកខ្វក់ ដែលបានប្រើរួចហើយ។បច្ចុប្បន្ននេះ ប្រទេសអ៊ីស្រាអែល កំពុងស្រាវជ្រាវការបន្សុទទឹកពីទឹកកខ្វក់ឲ្យមានគុណភាពល្អជាងមុនសម្រាប់ជំនួសឲ្យការប្រើទឹកថ្មីទាំងស្រុងសម្រាប់
វិស័យកសិកម្ម និងបង្វែរទឹកថ្មីសម្រាប់យកមកប្រើតាមផ្ទះវិញ។របៀបនៃការប្រើប្រាស់ដីដីសម្រាប់ដាំដំណាំ គឺគ្រាន់តែជាដីមូលដ្ឋានសម្រាប់ការដាំដំណាំ ទោះបីជាដីនោះជាប្រទេភដីអ្វីក៏ដោយ វាមិនបានត្រូវវិនិច្ឆ័យថា ជាកត្តាសំខាន់ឡើយ។ មុនពេលដំណាំណាមួយត្រូវគេយកមកដាំ ការវាស់ PH របស់ដីជាមុន គឺជារឿងដែលត្រូវធ្វើដោយខានមិនបាន បន្ទាប់ពីត្រូវបានវាស់ និងវិភាគរួចហើយ គេត្រូវគណនាចំនួនជីដែលត្រូវការ ចំនួនទឹកដែលត្រូវការនិងរបៀបដែលត្រូវដាំត្រូវបានគេចងក្រងជាបទដ្ឋានមួយសម្រាប់ធ្វើជាគោល។អ្នកដាំដំណាំនៅក្នុងប្រទេសអ៊ីស្រាអែល មិននិយមប្រើជីគ្រាប់ទេ ព្រោះគេយល់ថា វាមិនមានប្រសិទ្ធភាពភ្លាមៗតាមសេចក្តីត្រូវការរបស់ដំណាំ មួយវិញទៀតនោះ គុណភាពរបស់វាអាចត្រូវបាត់បង់អស់ខ្លះ មុនពេលដំណាំអាចបឺតស្រូបយកបាន ដោយសារហេតុផលនេះហើយ បានជាអ្នកដាំដំណាំក្នុងប្រទេសអ៊ីស្រាអែល ប្រកាន់យកការប្រើជីលាយទឹកសម្រាប់ដំណាំគ្រប់យ៉ាងទាំងអស់ ទាំងដំណាំបន្លែ និងដំណាំយកផ្លែ។
រោងកសិដ្ថាននៅលើវាលខ្សាច់
សម្រាប់ជីប្រភេទ Nitroen (N) គេបានប្រើ Amononium Nitrate (ប្រភេទទឹក) សម្រាប់ជាប្រភពរបស់ជី “N” ចំណែកជី Phosphate វិញ គេប្រើ Triple SuperPhosphate (TSP) និង Phosphoric Acid សម្រាប់ជី “P” ឯចំណែកជី “K” វិញ គេប្រើ Potassium Chloride (KC1)។ដំណាំសឹងទាំងអស់មិនបានដាក់ជីផ្សេងដោយឡែកឡើយ ជីត្រូវបានគេបន្ថែមបញ្ចូលតាមការគណនារបស់អ្នកបច្ចេកទេសទៅក្នុងទឹក រួចបង្ហូរទៅតាមប្រព័ន្ធស្រោចស្រប់ឲ្យដល់ដំណាំ។ ការធ្វើបែបនេះអាចឲ្យដំណាំបឺតស្រូបយកសារធាតុចិញ្ចឹមបានត្រឹមត្រូវតាមសេចក្តីត្រូវការរបស់វាយ៉ាងទៀងទាត់ទៅតាមអាយុកាលរបស់ដំណាំ។
ចំនួន និងប្រភេទនៃជីត្រូវបានបន្ថែម ឬបន្ថយតាមអាយុកាលរបស់ដំណាំតាមបទដ្ឋានដែលបានកំណត់ និងគ្រប់គ្រងដោយប្រូក្រាមរបស់ប្រព័ន្ធ
បញ្ជាការស្រោចស្រប់។ការប្រើប្រាស់វិធីកែច្នៃទឹកកខ្វក់ឲ្យរក្សាបាននូវ “N” សម្រាប់ប្រើជាជី ត្រូវបានគេយកមកប្រើ ព្រោះវាអាចជួយកាត់បន្ថយការប្រើជី “N” បានមួយចំណែកដែរ។ ទឹកកខ្វក់កែច្នៃរួចមានជី “N” នៅក្នុងនោះរួចជាស្រេចត្រូវបានយកមកលាយបន្ថែមជាមួយសារធាតុផ្សេងទៀត មុនពេលផ្តល់ឲ្យដំណាំ គឺមានបន្ថែម “P” និង “K” ថែមទៀត។
ចំការ Strawberry
ទឹកសម្រាប់ស្រោចដំណាំត្រូវរត់ឆ្លងកាត់តាមប្រព័ន្ធបំពង់ ដែលមានប្រព័ន្ធវាស់កំដៅរបស់ទឹក សារធាតុជី និងកំលាំងសម្ពាធរបស់ទឹកទាំងនៅដើមទី និងកន្លែងត្រូវប្រើដើម្បីធានាឲ្យបាននូវភាពត្រឹមត្រូវមួយជាក់លាក់ តាមបទដ្ឋានកំណត់កាលគ្រាវិភាគដីមុនពេលដាំ។
ការដាំដំណាំតាមប្រព័ន្ធ Hydroponics
ឥឡូវនេះ យើងបានដឹងខ្លះៗពីរបៀបដែលអ្នកដាំដំណាំរបស់ប្រទេសនេះធ្វើកសិកម្ម និងរបៀបដែលគេប្រើទឹក និងជី។ អាថ៌កំបាំងនៃជោគជ័យក្នុងវិស័យកសិកម្មរបស់អ៊ីស្រាអែលត្រូវបានលាតត្រដាងរួចហើយ។ អ្វីដែលយើងបានដឹងរួចហើយនេះ អាចយកមកពិចារណា
បន្ថែមសម្រាប់ធ្វើជាគោលការណ៍មួយដល់វិស័យកសិកម្មខ្នាតតូច និងខ្នាតមធ្យមនៅក្នុងប្រទេសយើង ទោះបីជាកសិកររបស់យើងមិនមានលទ្ធភាព
កសាងជារោង Green house សម្រាប់គ្រប់គ្រងកំដៅ និងការពារសត្វល្អិតក្តី ប៉ុន្តែយើងអាចប្រើវិធីណាមួយផ្សេងពីនេះបានដែលសមស្របសម្រាប់
ការដាំដុះក្នុងប្រទេសយើង។
  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: កសិកម្មរបស់ខ្ញុំតាមប្រព័ន្ធ Hydroponics Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top