Latest News

របៀបបង្ហាញឯកសារដែលបានលាក់តាម File .bat

វិធីបង្ហាញឯកសារ បានលាក់ជាមួយ Command ឬ​តាម File batលោកអ្នកធ្លាប់ជួបប្រទះ នឹងការ​បាត់បង់ឯកសារដែររឺទេ? តើវាបាត់ពីម៉ាស៊ីនកុំព្យូទ័ររបស់អ្នក ឬ​គ្រាន់​តែ​ត្រូ​វបាន​លាក់​​ដោយ​​មេរោគ ? លោក​អ្នក​​នឹង​អស់​ចម្ងល់ ប្រសិន​បើលោកអ្នក​មានបញ្ហាហើយសូមសាកល្បងជាមួយ​ Command ដែលខ្ញុំនឹងបង្ហាញជូនដូចខាងក្រោមនេះ៖

 ជំហានទី១  
សូមបើកកម្មវិធី Notepad
រួចមកសូមលោកអ្នក វាយពាក្យថា attrib -h -s -r * /d /s ទាំងនេះចូលបន្ទាប់មក លោកអ្នក រក្សាឯកសារនេះទុក ។ ដោយចូលតាម file (menu) បន្ទាប់មក ចុចលើពាក្យ save ។
ដោយដាក់ឈ្មោះអីក៏បានស្រេចតែចិត្ត តែសំខាន់កន្ទុយ(extension) របស់ឯកសារ ត្រូវតែដាក់ជា .bat ។

ជំហានទី២៖
ពេលនេះលោកអ្នកបានឯកសារមួយហើយ ពេលដែលលោកអ្នកចង់អោយ Drive ណាមួយបង្ហាញ ឯកសារ​ដែលលាក់នោះ លោកអ្នក ត្រូវ​ចម្លង​ឯកសារ​មួយ​នេះដាក់នៅលើ Drive រឺថតឯកសារ (folder) ដែលលោកអ្នក​ចង់​បង្ហាញ​File ដែលបាន​លាក់នោះ ។ បន្ទាប់មកគ្រាន់តែបើក ឯកសារនោះ ឡើង ដោយចុចពីរដង លើ File bat នោះ វានឹងលោតផ្ទាំងខ្មៅមួយមក ។ សូមរង់ចាំរហូតវាបាត់ផ្ទាំង នេះ វិញ នោះឯកសារលោកអ្នកដែលបានលាក់ទាំងអស់ នឹងបង្ហាញមកវិញទាំងអស់តែម្តង។
ទាញ យក ឯកសារ unhide បើអ្នកខ្ជិលធ្វើជំហានទីមួយ :D (មហាខ្ជិល)
ការអធិប្បាយ Command
h = remove hidden (ដកចេញនូវសិទ្ធនៃការលាក់)
r= remove readonly(ដកចេញនូវសិទ្ធបានត្រឹមតែអាន)
-s = remove file system (ដកចេញពីប្រភេទជាឯកសារប្រព័ន្ធ)
/s = all file (រាល់ឯកសារទាំងអស់)
/d = all folder (រាល់ថតឯកសារទាំងអស់)
* គ្រប់ឈ្មោះទាំងអស់

ប្រភពឯកសារ IT Cambo
  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: របៀបបង្ហាញឯកសារដែលបានលាក់តាម File .bat Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top