Latest News

គន្លឹះ​កាត់​ត​​វីដេអូ​ក្នុង Adobe Photoshop CS6

បច្ចេកវិទ្យា​កាន់តែ​រីកចម្រើន ការសម្រេចកិច្ចការអ្វីមួយ គឺកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស បើ​ទោះ​ជា​ពេល​ខ្លះ យើង​មិន​មាន tool គ្រប់​គ្រាន់​ក៏​ដោយ ។ លោក​អ្នក​ប្រាកដ​ជា​បាន​ស្គាល់​កម្មវិធី Adobe Photoshop រួច​មក​ហើយ តែ​ថា ជា​ធម្មតា កម្មវិធី​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ធ្វើ​ការ​កាត់​ត​រូប​ភាព ឫ​រូប​មាន​ចលនា (*gif) តែ​​ប៉ុណ្ណោះ។
ថ្ងៃ​នេះ សំបុកអាយធី សូមជូននូវវិធីក្នុងការកាត់តវីដេអូជាមួយ Adobe Photoshop CS6 វិញម្តង ដែលមាន​លក្ខណៈដូចតទៅ៖
សូម​ដំណើរការ​កម្មវិធី Adobe Photoshop និងធ្វើការបើកយកវីដេអូ ដែលលោកអ្នកចង់បាន ហើយ​បន្ទាប់មកលោកអ្នកនឹងឃើញមាន Timeline​ បង្ហាញឡើង។
1
បញ្ជាក់ ប្រសិនបើលោកអ្នកមិនឃើញមាន Timeline ទេនោះ សូមចុច Windows (Menu) > Timeline ដើម្បីបង្ហាញឡើង។
លោកអ្នក​អាចធ្វើការដាក់វីដេអូទាំងពីរ(ឫច្រើន) ដែលបានបើកមកនោះ បញ្ចូលគ្នាបានដោយប្រើប្រាស់ Move tool ដូចជាករណីរូបភាពអញ្ចឹងដែរ។ លោកអ្នកក៏អាចបញ្ចូលតាមរយៈ Add បានផងដែរ ដោយ click ត្រង់រូបវីដេអូ និងជ្រើសយក Add Media…
2
ដូចគ្នានេះដែរ ចំពោះការបញ្ចូលសំឡេង (Audio track) សូមធ្វើការ Add ដូចក្នុងរូបខាងក្រោម ដើម្បី​ជាភាពងាយស្រួល
3
បន្ទាប់មក​លោកអ្នកអាចចាប់ផ្តើមធ្វើការ Edit វីដេអូនោះបានហើយ។ លោកអ្នកអាចប្រើប្រាស់ Split tool ​(វានឹងកាត់នៅត្រង់ Playhead ឫរបារក្រហម) ឫប្រើប្រាស់ Cursor ដើម្បីទាញ យកតែម្តង ក៏បាន ។
4
លោកអ្នកក៏អាចដាក់ Transition effect បានផងដែរ ដោយចុចរូបការេនេះ ជ្រើសយក Effect ណាមួយរួចអូសទៅដាក់ត្រង់កន្លែងដែលលោកអ្នកចង់បាន​ ។
5
ខាងក្រោមនេះ គឺជា shortcuts មួយចំនួន​ដែលអាចប្រើប្រាស់ក្នុងការ Edit វីដេអូក្នុងកម្មវិធី Adobe Photoshop CS6 នេះបាន៖
  • ចុច Space-bar សម្រាប់ Play និង Pause នៅត្រង់កន្លែង Playhead (របារក្រហម)
  • ចុច Home key ដើម្បីទៅកាន់ ផ្នែកខាងដើមនៃ timeline និង End key ដើម្បីទៅកាន់ ផ្នែកខាងចុងនៃ timeline។ សម្រាប់ laptop ខ្លះ យើងអាចចុច function key (fn) ជាមួយនឹង Left/Right arrows ដើម្បីធ្វើដូចនេះបាន។
  • យើងអាចចុច Right-click នៅត្រង់  Playhead (របារក្រហម) ដើម្បីឲ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស ក្នុងការប្រើប្រាស់។
គួររំឮកផងដែរថា លោកអ្នកក៏អាចបង្កើត keyboard shortcuts សម្រាប់ប្រើប្រាស់ជាមួយ Timeline បានផងដែរ ដោយចូលទៅកាន់ Edit (Menu)> Keyboard Shortcuts។ នៅត្រង់ Shortcuts For សូមជ្រើសយក “Panel Menus” សូម scrollចុះមកខាងក្រោម នោះលោអ្នកនឹងឃើញមាន Timeline (Video) ជាមិនខាន។
7
បន្ទាប់មកពីធ្វើការ Edit រួចរាល់មក វគ្គចុងក្រោយគេ គឺជាវគ្គ​ដែលត្រូវធ្វើការ Render វីដេអូចេញហើយ។ សូមចុច Render Video ដែលស្ថិតនៅខាងក្រោម ខាងឆ្វេង និងធ្វើការកំណត់មួយចំនួនដូចជា ជ្រើសរើសទីតាំង (Select Folder) និងកំណត់យក Work Area នៅត្រង់ Range  រួចចុច Render ជាការស្រេច។
8
សូមរីករាយក្នុងការកាត់តវីដេអូជាមួយ Adobe Photoshop CS6 ជាមួយមិត្តភក្តិរបស់លោកអ្នក ទាំងអស់គ្នា។
ប្រភពមកពី SOMBOKIT
  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: គន្លឹះ​កាត់​ត​​វីដេអូ​ក្នុង Adobe Photoshop CS6 Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top