Latest News

ប្រយោជន៍​៣​យ៉ាង ដែល​គួរ​តែ​ញុំា​អាហារ​«ល្វីង»​ជា​រៀង​រាល់​ថ្ងៃ


បន្លែឬផ្លែឈើចត់ដែលអាចជួយដល់រាងកាយបានត្រូវមនុស្សមួយចំនួនបំភ្លេចចោលដោយសារពួកគេបង្វែរញុំាតែបន្លែឬផ្លែឈើមានរសជាតិឆ្ងាញ់ឬរសជាតិប្លែក។ ការធ្វើបែបនេះនឹងធ្វើឲ្យរាងកាយខ្វះនូវសារធាតុសប្បូរបែបដើម្បីរុញច្រានដល់ការលូតលាស់រាល់សេរីរាង្គក្នុងរាងកាយ។ខាងក្រោមនេះនឹងបង្ហាញជូនលោកអ្នកថាអាហារល្វីងដែលលោកអ្នកមិនចូលចិត្តនោះបែរជាមាប្រយោជន៍ច្រើនយ៉ាងដល់សុខភាពទៅវិញ។វាជារឿងមួយល្អណាស់ប្រសិនជាអ្នកនឹងជ្រើសរើសយកអាហារមកញុំាដើម្បីសុខភាពល្អច្រើនជាងការជ្រើសរើសប្រភេទអាហារសម្រាប់តែញុំាដើម្បីចម្អែតក្រពះ។ការបរិភោគអាហារល្អៗនឹងជួយឲ្យសម្រស់កាន់តែស្រស់ស្អាតឡើងរួមនឹងការការពារប្រព័ន្ធការពារក្នុងរាងកាយបានល្អ ដែលអាចធ្វើឲ្យជីវិតរស់បានយូរនេះជាសារៈសំខាន់បីយ៉ាងជួយឲ្យសុខភាពល្អដោយសារការបរិភោគបន្លែឬផ្លែឈើដែលមានរសជាតិល្វីង។

១. ជាតិល្វីងជួយបង្កើតថាមពលក្នុងរាងកាយរុក្ខជាតិល្វីងសម្បូរដោយវីតាមីនអេវីតាមីនស៊ីវីតាមីនខេនិងសារធាតុរ៉ែកាល់ស្បូម
ប៉ូតាស្យូមនិងម៉ាញេស្យូមអាហារទាំងនោះក៏ពោរពេញទៅដោយជាតិអាស៊ីតហ្វរឡេនអាស៊ីហ្វីប៊ឺដែលជួយកាត់បន្ថយជាតិ
ខ្លាញ់ដែលបង្កើតថាមពលក្នុងរាងកាយរុក្ខជាតិល្វីងក៏ជួយធ្វើឲ្យស្បែកភ្លឺថ្លាដោយសារធាតុទាំងនោះចូលទៅជួសម្រួលប្រព័ន្ធ
សសៃសាទឲ្យរឹងមាំសម្រួលសសៃឈាមមិនឲ្យកក(វិតាមីនខេ)និងមានសារធាតុphytonutrientsដែលជួយសុខភាពភ្នែក។

២.សម្រួលការរំលាយអាហារយ៉ាងស័ក្តិសិទ្ធិសារធាតុល្វីងនឹងជួយទៅជំរុញការផលិតអង់ស៊ីននិងលំហូរទឹកប្រមាត់ឲ្យប្រសើរ
ឡើងដែលមានប្រសិទ្ធិខ្ពស់ក្នុងការរំលាយអាហារ។រឿងនេះធ្វើឲ្យអ្នកសប្បាយចិត្តក្នុងការបរិភោគអាហារគ្រប់ប្រភេទដោយ
មិនសូវមានការព្រួយបារម្ភ។សារធាតុfiberខ្ពស់ក្នុងរុក្ខជាតិបៃតងនេះនឹងជួយជម្រុះកាកសំណល់អាហារទាំងឡាយដែល
តោងជាប់បំពង់អាហារ។ជាពិសេសសារធាតុល្វីងក្នុងរុក្ខជាតិនិងជួយបន្សាបជាតិពុលទាំងឡាយក្នុងរាងកាយតាមរយៈការ
សម្រួលដល់ការធ្វើប្រតិកម្មនៃជាតិកូឡេស្តេរ៉ុល ការរក្សាតុល្យភាពអ័រម៉ូន សម្រួលឈាមនិងមេតាប៉ូលីខ្លាញ់។ចំពោះអ្នកមាន
ជំងឺធាតុគួរបរិភោគជាតិល្វីងនេះឲ្យបានច្រើន ព្រោះវានឹងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារនិងជាតិខ្លាញ់ក្នុងរាងកាយ។

៣. ជាតិល្វីងនឹងជួយបង្ក្រប់សារធាតុក្នុងរាងកាយដោយសារមនុស្សភាគច្រើនមិនមានចំណង់ចំណូលចិត្តចំពោះអាហារល្វីង
ធ្វើឲ្យរាងកាយសម្បូរដោយអាហារដែលមានរសជាតិផ្អែប្រៃជូរច្រើន។ដូច្នេះកាបរិភោគអាហារល្វីងនឹងជួយបង្រ្កប់តម្រូវការ
របស់សរីរាង្គកាយ។អ្នកគួរចងចាំថាការបរិភោគរុក្ខជាតិល្វីងគ្មានជាតិគីមីនិងមានផលប្រយោជន៏ច្រើនជាពិសេសវានឹងធ្វើ
ឲ្យអ្នកមិនសូវឃ្លានអាហារផ្តេសផ្តាសព្រមទាំងមានរូបរាងស្អាតនិងរស់រវើកថែមមួយកំរិតទៀត។
ប្រភព www.monoroom.info
  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: ប្រយោជន៍​៣​យ៉ាង ដែល​គួរ​តែ​ញុំា​អាហារ​«ល្វីង»​ជា​រៀង​រាល់​ថ្ងៃ Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top