Latest News

អ្វីដែលអ្នកគួរតែដឹងពីអត្ថប្រយោជន៍របស់ "ទឹកអំពៅ"

អ្នក​ទទួល​ទាន​ទឹក​អំពៅ​មួយ​ចំនួន​មិន​ដែល​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា​ឡើយ​។​ ទឹក​អំពៅ​មិន​ត្រឹម​តែ​មាន​រស់​ជាតិ​ផ្អែម​ឆ្ងាញ់​នោះ​ទេ​ ប៉ុន្តែ​ក្នុង​ទឹក​អំពៅ​មាន​សារ​ធាតុ​​ចិញ្ចឹម​​ជា​​ច្រើន​ដែល​អាច​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​សុខ​ភាព​មនុស្ស​ជាតិ​។​ អ្នក​ជំនាញ​ផ្នែក​សុខ​ភាព​ បាន​អះអាង​ថា​ អត្ថប្រយោជន៍​​ដែល​អ្នក​អាច​ទទួល​បាន​ពីការ​ទទួល​ទាន​ទឹក​អំពៅ​មាន​ដូច​ជា​​៖​ ទឹក​​អំពៅ​​សំបូរ​ទៅ​ដោយ​​​វីតា​មីន​​ និង​​សារ​ធាតុ​​រ៉ែ​ជា​ច្រើន​ ដែល​​អាច​ការពារ​អ្នកពីជំងឺ​ ផ្តា​សាយ និង​ឈឺ​កបាន (ទទួលទានដោយមិនដាក់ទឹកកក)។ ទឹក​អំពៅ​មាន​កម្រិតជាតិផ្អែមបែប​ធម្មជាតិ​ខ្ពស់ ​​ដែលយើងអាចទទួលទានបានដោយមិនចាំ បាច់បន្ថែមស្ករនោះទែ។ ដូចនេះ អ្នកដែលមាន​ជំងឺ​ទឹកនោម​ផ្អែម​អាច​រីករាយ​នឹង​ការទទួលទាន វាបានដោយមិន​មាន​ការ​ព្រួយ​បារម្ភ​ពី​ផលវិបាក​នៃការលើស​ជាតិ​ស្ករ​ក្នុង​ឈាមឡើយ។ ពេល​ដែលអ្នក​ទទួលរងនូវអាការខ្សោះជាតិ​ទឹក​ធ្ងន់ធ្ងរ​ ឬក៏​អស់កម្លាំងខ្លាំង ទឹកអំពៅជាភេសជ្ជៈ​មួយ​ដែល​អ្នកគួរតែទទួលទាន ព្រោះថាវាអាច​ជួយ​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាមបាន។ នៅពេលដែលអ្នក​គ្រុន​ក្តៅ​និង​បាត់​បង់​ប្រូតេអ៊ីន​ពីក្នុងរាងកាយនោះ ទឹកអំពៅអាចជួយបញ្ចុះ ​សី​តុ​ណ្ហាភាពក្នុង​រាងកាយនិងផ្តល់ប្រូតេអ៊ីនដល់រាងកាយអ្នកបាន។ ទឹក​អំពៅ​ក៏អាច​ព្យាបាល​ជំងឺ​ជំងឺ​លឿង​បានដែរ។ ទឹក​អំពៅមានកម្រិត​ជាតិប៉ូតាស្យូមខ្ពស់ដែលអាចជួយសំរួលដល់ប្រព័ន្ធ​រំលាយ​អាហារ​ និងការ​ទល់លាមកបាន​។ ការ​ទទួលទាន​ទឹក​អំពៅ​ទៀងទាត់អាចជួយពង្រឹងប្រព័ន្ធ​ភាពស៊ាំក្នុងរាងកាយ និងធ្វើអ្នកឆាប់ជា សះស្បើយ​ពីរបួស​បានយ៉ាងមានប្រសិទ្ធភាព៕ 


ប្រភពមកពី IT Khmer

  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: អ្វីដែលអ្នកគួរតែដឹងពីអត្ថប្រយោជន៍របស់ "ទឹកអំពៅ" Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top