សម្រាប់ការបម្លែងពី រូបភាព ទៅជា រូបភាពដែលមានលក្ខណៈជា Oil Painting មិនថាជាការកម្សាន្ត ឫជាការឆ្នៃប្រឌិតដើម្បីបន្ថែមសោភ័ណ្ទភាពសម្រាប់កិច្ចការរបស់លោកអ្នកនោះទេ លោកអ្នកអាចនឹងមានវិធីសាស្ត្រច្រើន។ យ៉ាងណាម៉ិញ ដើម្បីឲ្យកាន់តែមានភាពងាយស្រួល សំបុកអាយធី សូមលើកយក Oil Paint filter ដែលមានភ្ជាប់មកស្រាប់ក្នុងកម្មវិធី Adobe Photoshop CS6 ឡើងទៅ មកធ្វើការបង្ហាញ ដូចតទៅ៖
ជាដំបូងសូមបើកយករូបដែលលោកអ្នកចង់បាន
បន្ទាប់មកទៀត លោកអ្នកអាចចាប់ផ្ដើមកែប្រែ (customize) setting ទៅតាមអ្វីដែលលោកអ្នកចង់បានហើយ។
ហើយនេះជាអ្វីដែលលោកអ្នកអាចនឹងទទួលបាន…
ក្រៅអំពីនេះ លោកអ្នកក៏អាចប្រើប្រាស់វិធីសាស្រ្ដផ្សេងៗទៀតក៏បានផងដែរ។ ជាក់ស្ដែងប្រសិនបើលោកអ្នកកំពុងប្រើប្រាស់កម្មវិធី Adobe Photoshop CS5 នោះលោកអ្នកអាចសាកល្បងប្រើប្រាស់ plugin ដែលមានឈ្មោះថា Pixel Bender។ សូមមើលការប្រើប្រាស់ធៀបរវាងឧបករណ៍របស់ plugin ទាំងពីរ៖
លោកអ្នកក៏អាចប្រើប្រាស់ Photoshop Action បានផងដែរ ដោយធ្វើការជាវទិញនូវ Paint Pro ដែលមានសមត្ថភាពមិនចាញ់ plugin ទាំងពីរខាងលើនោះឡើយ។
ប្រភពមកពី SOMBOKIT
0 comments:
Post a Comment