Adobe Illustrator គឺជាកម្មវិធីដ៏ល្បីល្បាញមួយ នៅក្នុងគ្រួសារ Adobe ដែលមានជំនាញខាងគូសជា Vector Image។ ជាមួយ សំបុកអាយធី ថ្ងៃនេះ សូមណែនាំមេរៀនងាយៗជាមួយនឹងកម្មវិធី Adobe Illustrator ក្នុងការរចនារូប Logo បែបតុក្កតា ដែលរួមមានដូចតទៅ៖
ជាដំបូង សូមបង្កើតផ្ទាំងការងារថ្មីមួយ ដោយចុច Ctrl+N ឫ File (menu) > New… និងជ្រើសរើសយកទំហំតាមតម្រូវការ ឧទាហរណ៍ 1000 x 1000 pixels ។
ដោយប្រើប្រាស់ Rectangle Tool សូមគូសចតុកោណយ៉ាងសាមញ្ញដូចខាងក្រោម៖
បន្ទាប់មក សូម select ទៅលើ path ចតុកោណនោះ និងបន្ថែមទំហំ weight របស់ stroke ចំនួន 3pt ។
យើងនឹងធ្វើការបម្លែង stroke នោះទៅជា shape វិញ ដោយចុច Object (menu) > Expand… និងធ្វើការធីក (tick) យកតែ Stroke ប៉ុណ្ណោះ និងចុច OK ។
លោកអ្នកនឹងប្រើប្រាស់ Direct Selection Tool និង Convert Anchor Point Tool ដើម្បីបត់ ពត់ shape នោះឲ្យទៅជារាង ដូចខាងក្រោម៖
បន្ទាប់ពីនោះមក សូមគូសចតុកោណមួយ ដូចខាងក្រោម..
ប្រសិនបើលោកអ្នកមិនទាន់ឃើញមានផ្ទាំង Pathfinder window ទេនោះ សូមចុច Window (menu) > Pathfinder
បន្ទាប់មក សូមចុច select ទៅលើ shape ទាំងពីរ និងចុច icon របស់ Minus Front របស់ Pathfinder នោះ…
បន្ទាប់មក លោកអ្នកនឹងត្រូវធ្វើការ duplicate នូវ shape ដែលបានកាត់រួចនោះ តាមរយៈ copy paste ឫចុច Alt+Drag (អូស mouse) ក៏បាន។ បន្ទាប់មកទៀត សូមចុច right-click និងជ្រើសរើសយក Transform > Rotate…
សូមបញ្ចូលតម្លៃ ១៨០ និងចុច OK
លោកអ្នកនឹងត្រូវ combine នូវ shape ទាំងពីរនោះ ដោយចុច select លើ shape ទាំងពីរ និងចុច icon របស់ Unite របស់ Pathfinder ។
ជំហានបន្ទាប់គឺគូស អង់តែន ដែលលោកអ្នកអាចប្រើប្រាស់ Line Segment Tool មកគូសដូចខាងក្រោម និងធ្វើការ Stroke និង Expand តាមលំនាំដែលបានអនុវត្តពីខាងលើមកហើយនោះ…
ដូចគ្នានេះដែរ លោកអ្នកនឹងត្រូវប្រើប្រាស់ Direct Selection Tool និង Convert Anchor Point Tool ដើម្បីកែ shape ទាំងពិរនេះឲ្យទៅជារាង ដូចខាងក្រោម៖
ដោយប្រើប្រាស់ Ellipse Tool និងចុច Shift key លោកអ្នកនឹងអាចគូសរង្វង់បាន ហើយលោកអ្នកនឹងទទួលបានលទ្ធផលដូចខាងក្រោម។
ជំហានបន្ទាប់មកទៀត គឺដាក់អក្សរបញ្ចូលក្នុង frame នេះ។ ប្រសិនបើលោកអ្នក មិនចង់គូសអក្សរ MO ទេនោះ លោកអ្នកអាចប្រើប្រាស់ពុម្ពអក្សរ (font) ដូចជា Winco Ultra ឫពុម្ពអក្សរផ្សេងទៀតក៏បាន ទៅតាមចំណង់ចំណូលចិត្ត។
បន្ទាប់មក សូមធ្វើការ select យក shape ទាំងនោះ និងដាក់ stroke ពណ៌ស ទំហំ 2pt និងកំណត់ Align Stroke ជា outside។
សូមចាក់ពណ៌ប្រភេទ gradient ចូល ដោយជ្រើសយកប្រភេទជា Linear និងមានមុំ -90 ដឺក្រេ ឫលើសតិចតួច ក៏បាន។
បញ្ជាក់ លោកអ្នកអាចប្រើប្រាស់ gradient tool មកគូស ជំនួសការកំណត់មុំ ដោយផ្ទាល់ ក៏បាន។
ជាចុងក្រោយ សូមសរសេរពាក្យ “television” រួចធ្វើការកែប្រែ មួយចំនួន ដូចជា ដាក់ជាអក្សរធំ ដាក់គម្លាតអក្សរ ជាការស្រេច ។
លោកអ្នកអាចធ្វើការបន្ថែមបន្ថយទៅតាមអ្វីដែលលោកអ្នកចង់បានជាការស្រេច។ សូមពិនិត្យមើលលទ្ធផល ដែលលោកអ្នកនឹងទទួលបាន ដូចខាងក្រោម៖
ប្រភពមកពី SOMBOKIT
រៀនបង្កើត Tv Logo ជាមួយ Adobe Illustrator - Sophat Kea >>>>> Download Now
ReplyDelete>>>>> Download Full
រៀនបង្កើត Tv Logo ជាមួយ Adobe Illustrator - Sophat Kea >>>>> Download LINK
>>>>> Download Now
រៀនបង្កើត Tv Logo ជាមួយ Adobe Illustrator - Sophat Kea >>>>> Download Full
>>>>> Download LINK rd