មុខងាររបស់ Windows 10 លោកអ្នកគួរយល់ដឹងកាលពីចុងខែមករាថ្មីៗនេះ ក្រុមហ៊ុន Microsoft បានដាក់បង្ហាញនូវរូបរាងស៊េរីថ្មីរបស់ប្រព័ន្ធប្រតិបត្តិការ Windows 10 ដែលផ្ដោតទៅលើគោលដៅចម្បងគឺ One Microsoft។ ជាមួយដំណឹងដែលគួរឲ្យចាប់អារម្មណ៍ជាមួយ Windows ជំនាន់ថ្មីនេះ មានដូចជា៖
- Windows 10 នឹងអាចធ្វើការ upgrade ពី Windows 7 និង Windows 8.1/8 ដោយឥតគិតថ្លៃសម្រាប់ឆ្នាំដំបូង
- Windows 10 នឹងត្រូវបានដាក់ឲ្យប្រើប្រាស់នាចុងឆ្នាំ 2015
- Windows 10 សម្រាប់ទូរសព្ទ (Windows Phone) នឹងចាប់ផ្ដើមមាននៅក្នុងខែកុម្ភៈ
មាន Start Menu វិញStart Menu មានទម្រង់ប្លែកបន្តិច ដោយដាក់បញ្ចូល metro UI របស់ Windows 8 និង Start Menu ស៊េរីចាស់ រួមបញ្ចូលគ្នា។
ជំនួយការសំឡេងពីរោះ (Cortana meets PC)Microsoft បានដាក់បញ្ចូលនូវជំនួយការក្នុងការស្វែងរកតាមរយៈការបញ្ជាដោយ សំឡេង (voice search assistance) ដែលគេឲ្យឈ្មោះថា Cortana។កម្មវិធី Browser ថ្មី – Spartan Browserជាមួយនឹងកម្មវិធី IE11 របស់ Windows កម្មវិធី Spartan នេះនឹងក្លាយខ្លួនជាជម្រើសថ្មីសម្រាប់ប្រិយមិត្តរបស់ប្រព័ន្ធ ប្រតិបត្តិការមួយនេះ។ Spartan នឹងមានមុខងារពិសេសៗ ថ្មីៗដូចជា web-page annotation, group tabs together ជាដើម ដើម្បីប្រកួតប្រជែងជាមួយនឹងកម្មវិធី Firefox ក៏ដូចជា Google Chrome។
Xbox meets PCលោកអ្នកនឹងអាចដំណើរការកម្មវិធីមួយចំនួនរបស់ម៉ាស៊ីន Xbox នៅលើឧបករណ៍នីមួយៗណាដែលដំណើរការ Windows 10។
Windows 10 សម្រាប់ទូរសព្ទចំណុចដែលពិសេសនោះគឺ ការជូនដំណឹង (notifications) និងព័ត៌មាន (information) នឹងត្រូវបានផ្លាស់ប្ដូរ (sync) ភ្លាមៗរវាងម៉ាស៊ីនកុំព្យូទ័រ និងទូរសព្ទ។
Universal appsពេលនេះអ្នកសរសេរកម្មវិធី ឫហៅថា developer អាចធ្វើការសរសេរកូដកម្មវិធី app កូដជាទូទៅមួយ ហើយទទួលបានកម្មវិធីដែលនឹងដំណើរការនៅលើគ្រប់ឧបករណ៍ ទាំង phones, tablets, PCs សូម្បីតែម៉ាស៊ីនលេងហ្គេម Xbox One ផងដែរ។

ប្រភពមកពី IT CAMBO
0 comments:
Post a Comment