លក្ខណះរុក្ខជាតិៈ ជាស្មៅមានដើមតូចឆ្មារក្រាបនឹងដី វាចាក់ឬសបង្កើតជាកំរាលញឹកស្កះ។ ស្លឹកមានចង្អូរវែងស្រួច ឬរាងផ្លែលំពែងស្រួចចុងពណ៌បៃតងចាស់ ឬបៃតងខ្ចី ទន់រលីងច្រើនមានដុះដោយខ្លួនឯងនៅដីដែលមិនសូវមានជី
ជាតិ។ កញ្ចុំផ្កាជាចង្កោមកួរវែងពណ៌បៃតង ឬស្វាយភាវ ផ្ការាងទ្រវែង ឬរាងស្ទើរជាស៊ុតវែងខ្ចីមិនស្មើគ្នា។
កន្លែងដាំដុះ : ដុះឯកឯង គ្រប់ទីកន្លែង។
ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល។
ការព្យាបាលៈ រោគនោមតិច ល្ហិតល្ហៃអស់កំលាំង ឈឺភ្នែករលាកតំរោម រាក រោគសើស្បែក។
កំរិតនិងរបៀបប្រើៈ ដាំផឹករុក្ខជាតិទាំងមូល ពី ៣០០ទៅ៦០០មល ព្យាបាលរោគនោមតិចល្លិតល្លៃនិងរោគឈឺ
ភ្នែក។ ស្មៅស្រស់ស្ងោរជាមួយត្រី ឬបង្គាសំរាប់ព្យាបាលជំងឹរលាកតរងនោម រោគរាក រោគហើម និងរោគសើស្បែក។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ (ក្រសួងសុខាភិបាល ឆ្នាំ ២០០៦)
0 comments:
Post a Comment