Latest News

របៀបធ្វើ គ្រឿងក្នុងស្ងោរទឹកត្រីផ្អែម

របៀបធ្វើ គ្រឿងក្នុងស្ងោរទឹកត្រីផ្អែម
---------------------
‪#‎គ្រឿងផ្សំ‬
- គ្រឿងក្នុងជ្រូក
- សណ្តែកដីលីង ១ខាំ
- ខ្ទឹមក្រហម ២ដុំ
- ខ្ទឹមស ៥កំពិល
- ស្ករស ២ស្លាបព្រាបាយ
- ស្ករត្នោត ១ស្លាបព្រាបាយ
- ទឹកត្រី ៥ស្លាបព្រាបាយ
- ម្ទេស តាមចំនូលចិត្ត
- ក្រូចឆ្មារ ២ផ្លែ
- ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ
- ទឹកឆ្អឹន ៤ស្លាបព្រាបាយ
- បន្លែ ស្លឹកជី ត្រសក់ សាឡាដ សណ្តែកបណ្តុះ
‪#‎របៀបធ្វើ‬
- ដាំទឹកអោយពុះ ដាក់អំបិលបន្តិច ទឹកក្រូចឆ្មារពីរបីតំណក់ ដាក់គ្រឿងក្នុងជ្រូកចូលស្ងោរអោយឆ្អិន រូចហាន់តូចៗល្មម។
- លាងបន្លែអោយស្អាត រួចរៀបដាក់ចានមួយ ទុកញុាំជាមួយទឹកត្រី និងសាច់។
‪#‎របៀបធ្វើទឹកត្រីផ្អែម‬
- បុកសណ្តែកដី ម្ទេស ខ្ទឹមស ២កំពិស និងខ្ទឹមក្រហម ១ដុំ ចូលគ្នាអោយម៉ត់។
- លាយសណ្តែកដី ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ ទឹកត្រី ២ស្លាប់ព្រាបាយ និងស្ករត្នោត ចូលគ្នាអោយសព្វ ដាក់ទឹកឆ្អិនចូល ភ្លក្សរសជាតិតាមចូលចិត្ត (ប្រៃ ផ្អែម)។
‪#‎របៀបធ្វើទឹកត្រីហិល‬
- ហាន់ខ្ទឹមស ៣កំពិស ខ្ទឹមក្រហម ១ដុំ និងម្ទេស ល្អិតៗ រួចលាយជាមួយ ទឹកត្រី ៣ស្លាបព្រាបាយ ស្ករស ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ ចូលគ្នាអោយសព្វ។
- ចិតសម្បកក្រូចឆ្មារចេញអោយអស់ រូចឆ្កឹះយកតែសាច់ក្រូច លាយជាមួយទឹកត្រី ភ្លក្សរសជាតិតាមចំនូលចិត្ត។
អ្នកស្រី សុគន្ធារី



  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: របៀបធ្វើ គ្រឿងក្នុងស្ងោរទឹកត្រីផ្អែម Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top