រៀនធ្វើស៊ុបពោតសាច់មាន់ប៉ូវកម្លាំង ងាយៗដោយខ្លួនឯង
++ គ្រឿងផ្សំ៖
– សាច់មាន់ (សាច់ទ្រូងឬភ្លៅ) ២ដុំ
– ពោត(គ្រាប់) ១កូនចាន
– ម្សៅពោត (ម្សៅពោត១/៤ កូនចាន លាយទឹក១/៤កូនចាន)
– ដុំស៊ុបមាន់ ២ដុំ
– ស៊ុត ១គ្រាប់
– ស្លឹកខ្លឹម
– ម្រេចម៉ដ្ឋ កន្លះស្លាបព្រាបាយ
– ទឹក ពីរលីត្រ
++ របៀបធ្វើ៖
– ដាក់ឆ្នាំងដាំទឹកឲ្យពុះប្រហែល៥នាទី ដាក់ដុំស៊ុបមាន់ចូលកូរឲ្យសព្វ រួចដាក់ស្ងោរសាច់មាន់ឲ្យឆ្អិនរម្ងាស់រយៈពេល១៥នាទី។
– ស្រង់សាច់មាន់ចេញ បកជាដុំតូចៗទុក យកពោតទៅកិនឬចិញ្ច្រាំ(មិនឲ្យម៉ដ្ឋពេក) ។
- យកពោតកិនរួចនិងសាច់មាន់ទៅបង់ក្នុងទឹកស៊ុប កូរនិងទុកឲ្យពុះ បង់ម្រេច និងថែមស្ករឬអំបិលបន្តិចតាមការចូលចិត្ត រួចថែមម្សៅពោតរហូតដល់ស៊ុបឡើងខាប់ និងចាក់ស៊ុតក្រឡុកចូល។
– រម្ងាស់រយៈពេលពីរនាទី ដួសដាក់ចានរួមហាន់ស្លឹកខ្ទឹមថែមពីលើ អ្នកនឹងបានស៊ុបពោតសាច់មាន់ក្ដៅៗមួយចាន៕
ប្រភពដកស្រង់ចេញពី http://news.sabay.com.kh/article/721770

0 comments:
Post a Comment