Facebook ជាបណ្តាញសង្គម ដែលកំពុងតែ ពេញនិយម ជាអន្តរជាតិ សូម្បីតែ ប្រទេសកម្ពុជា ក៏មានសំណាក់ អ្នកប្រើប្រាស់ ច្រើនដែរ សព្វថ្ងៃនេះ។ ពួកគេអាច ប្រើប្រាស់បណ្តាញ សង្គមនេះសំរាប់ការទំនាក់ទំនង តាមរយៈជំនួញ (ការលក់របស់អនឡាញ), ការផ្សព្វផ្សាយ (ឃោសនាពីផលិតផលផ្សេងៗ), ការរាប់អាន និងការរក្សាមិត្តភាព។ ដូចនេះហើយមិត្តអ្នកអានដែលកំពុងតែប្រើប្រាស់បណ្តាញសង្គម Facebook ត្រូវតែចាប់អារម្មណ៍ និងការពារគណនី Facebook របស់ខ្លួនឯងជាដាច់ខាត កុំឲ្យបាត់បង់ និងកុំអោយអ្នកផ្សេងដឹងពីលេខសម្ងាត់ឲ្យសោះ។
នៅពេលនេះ យើងនឹងលើកបង្ហាញ ពីការពិនិត្យមើល ថាតើមាន ឧបករណ៍អ្វីខ្លះដែលបាន Log ចូលប្រើប្រាស់គណនីរបស់អ្នកទាំងអស់គ្នា ហើយអ្នកអាចកំណត់ជាការផ្តល់ដំណឹងនៅពេលដែលមានឧបករណ៍ផ្សេងៗ Log ចូលគណនីរបស់អ្នកបានថែមទៀតផង។ ដូចនេះសូមអានការណែនាំនៅខាងក្រោម៖
- កំណត់ការផ្តល់ដំណឹង
- ត្រូវឲ្យអ្នកចូលទៅកាន់ Settings => Security រួចជ្រើសរើសយក Login Alerts បន្ទាប់នៅត្រង់ចំនុចនេះដដែល អ្នកអាចធីកត្រង់ Get notification (នៅពេលដែលមានឧបករណ៍ផ្សេងៗដែល Log ចូលលើកដំបូងវានឹងផ្តល់ជាដំណឹងនៅត្រង់ Notification បានភ្លាម)
- បើសិនជាអ្នកធីកត្រង់ Email login to email (អ្នកនឹងទទួលបានជាសារផ្តល់ដំណឹងនៅក្នុង email របស់អ្នកវិញ នៅពេលដែលមានឧបករណ៍ផ្សេងៗដែល Log ចូលលើកដំបូង)
- បើសិនជាអ្នកធីកត្រង់ Text login alerts to.. អ្នកត្រូវដាក់លេខទូរស័ព្ទរបស់អ្នក ហើយត្រូវបានបញ្ជាក់ដោយ Facebook បានត្រឹមត្រូវ ទើបនៅពេលដែលមានឧបករណ៍ផ្សេងៗដែល Log ចូលលើកដំបូង វានឹងផ្ញើសារទៅកាន់លេខទូរស័ព្ទរបស់អ្នកតែម្តង។
- កំណត់ឧបករណ៍ដែលយើងអាចជឿជាក់បាន
- ត្រូវឲ្យអ្នកចូលទៅកាន់ Setting => Security រួចជ្រើសរើសយក Your Browsers and Apps
- នៅពេលដែលអ្នកបានប្រើប្រាស់ឧបករណ៍របស់អ្នក Log ចូលដំបូង Facebook ច្បាស់ជាសួរ ឲ្យអ្នក Save Browser ឬ Never ដូចនេះបើសិនជាអ្នកយក Save browser បន្ទាប់លើកក្រោយទៀត ឧបករណ៍ ឬ Browser នោះនឹងចូលត្រង់ Trusted Browsers នេះ ហើយមិនចាំបាច់ Save ម្តងទៀតទេ នៅពេលដែលអ្នក Log ចូលម្តងទៀត។
- មើលពីទីតាំង និងឧបករណ៍ដែលធ្លាប់បាន Log ចូលគណនាយើងហើយ
- ត្រូវឲ្យអ្នកចូលទៅកាន់ Setting
- => Security រួចជ្រើសរើសយក Where You’re Logged In
- ត្រង់ចំនុចនេះពិតជាសំខាន់ វាអាចបង្ហាញអ្នកពីឧបករណ៍ទាំងអស់ដែលបាន Log ចូលគណនី Facebook របស់អ្នក ទាំងទីតាំង, ឈ្មោះ Browser, ថ្ងៃខែឆ្នាំ, ម៉ោង និងប្រព័ន្ធប្រតិបត្តិការ ទៀតផង ដូចនេះអ្នកត្រូវចាប់អារម្មណ៍ត្រង់កន្លែងនេះបន្តិច ដោយសារអ្នកដែលលួចចូលអាចលុបសកម្មភាពនេះបាន។
បើសិនជាអ្នកដឹងត្រឹមតែបីចំនុចខាងលើនេះ ក៏អាចការពារខ្លួនអ្នក និងដឹងពីការលួចប្រើប្រាស់របស់អ្នកដទៃបានផងដែរ។ សូមសាកមើល ថាតើនៅត្រង់ចំនុចទី 2 ឬទី 3 មានឧបករណ៍ដែលអ្នកមិនបានស្គាល់ដែរ ឬអត់? បើសិនជាមានមែន សូមអ្នកផ្លាស់ប្តូរ email ឬលេខសម្ងាត់ ឬទូរស័ព្ទរបស់អ្នកចេញជាប្រញាប់ដើម្បីជៀសវាងការបន្លំ ឬការប៉ុនប៉ងធ្វើអ្វីមិនល្អពីសំណាក់អ្នកដែលលួចប្រើនោះ ទៅលើអ្នកក៏ថាបាន។
0 comments:
Post a Comment