វិធីសាស្រ្តដាំដុះដំណាំឪឡឹក
*** ការរៀបចំដី
- ភ្ជួលហាលដីចំនួន១០ ទៅ ១៥ថ្ងៃ។
- ភ្ជួលដីជម្រៅ ១៥ ទៅ ២០ ស.ម។
*** ការលើករង
- ទទឹងរង៖ ទំហំ ១ ម៉ែត្រ និងបណ្តោយតាមលទ្ធភាពដីតែមិនគួរអោយ លើលពី ១៥ ទៅ ២៥ម៉ែត្រ ព្រោះពិបាកក្នុងការថែរក្សា។
- កំពស់៖ នៅរដូវប្រាំងពី ២០ ទៅ ៣០ ស.ម និងរដូវវស្សា ពី ៣០ ទៅ ៥០ ស.ម
- ជីទ្រាប់បាត៖ ជាទូទៅដី ២ម៉ែត្រការ៉េ ប្រើជីលាមកសត្វចំនួន ៣គីឡូ និងជីគីមី ២០-២០-១៥ ចំនួន ៦០ក្រាម ច្របល់ចូលក្នុងរងអោយបាន សព្វល្អមុនពេលដាំ។
- ការគ្របរង៖ រងអាចគ្របបានជាមួយប្លាស្ទិច ឬចំបើង ដើម្បីការពារ ស្មៅ និងការហូរច្រោះដោយទឹកភ្លៀង។
*** ការធ្វើរោងបណ្តុះកូន៖
ការធ្វើរោងបណ្តុះកូនជួយអោយកូនដុះលូត លាស់បានល្អ កាត់បន្ថយការរលួយកូន និងការពារកូនពីការឆ្លង់ជំងឺ ពីសត្វល្អិត រោងបណ្តុះកូនអាចធ្វើបានតាមទំហំដូចខាងក្រោម៖
- ដំបូលរោង៖ នៅរដូវវស្សាប្រើប្លាស្ទិចថ្លា និងរដូវប្រាំងប្រើស្បៃកាត់ពន្លឺ ៥០% ដោយកំពស់ដំបួលប្រវែង ២ម៉េត្រ
- កំពស់រាន៖ ០.៨ ទៅ ១ម៉ែត្រពីដី
- ទទឹងរាន៖ ០.៨ ទៅ ១ម៉ែត្រ
- ប្រើស្បៃជាជញ្ជាំងការកូនពីសត្វល្អិត។
*** ការបណ្តុះកូន
- ធ្យូងអង្កាម ៣ភាគ (ត្រាំទឹក ២យប់), លាមកសត្វ/កំប៉ុស្តន៏ ២ភាគ (ម៉ត់ល្អ) និងដីមានជីជាតិ ឬដីដំបូក ១ភាគ (ម៉ត់ល្អ) លាយច្របល់គ្នាអោយសព្វរួចដាក់ចំហុយរយៈពេលមួយម៉ោង។
*** ការបណ្តុះគ្រាប់
- យកគ្រាប់ដាក់ពង្រាយទៅក្នុងក្រណាត់ដែលជកទឹក ហើយរុំគ្រាប់ នោះអោយហប់ល្អ
- យកគ្រាប់ទៅផ្អាប់រយៈពេល ២ ទៅ ៣យប់
- ស្រោចទឹកលើក្រណាត់អោយសើមរហូត
- យកគ្រាប់ដែលបែកមាត់ចាប់ ដាក់ក្នុងថាស់បណ្តុះ ១គ្រាប់ ១រន្ធ
- កប់គ្រាប់ជម្រៅ ១/៣ នៃគ្រាប់
- ស្រោចទឹកកូនអោយទៀងទាត់។
*** ការដាំកូន៖
- ពេលកូនឪឡឹកមានអាយុ ៤ ទៅ ៥ថ្ងៃត្រូវដាក់កូនអោយត្រូវពន្លឺថ្ងៃ និងបន្ថយការស្រោចទឹក។
- កូនឪឡឹកអាចដាំបាននៅអាយុ ១០ ទៅ ១២ ថ្ងៃ។
*** ការដាក់ជី
- ជីត្រូវដាក់រយៈពេល ៧ ទៅ ១០ថ្ងៃម្តង (បើដីខ្សាច់) ប្រសិនបើដីល្បាយច្រើនជាងខ្សាច ត្រូវដាក់ជី ១៥ថ្ងៃម្តង់។
- ប្រភេទជីដែលត្រូវដាក់ចំបងមានបីប្រភេទ គី ជី ៤៦-០-0 ជី ២០-២០-១៥ និងជី ០-០-៦០
- ត្រូវចង់ចាំថាដាក់ជីរួច ទើបអាចស្រោចទឹកបាន
- កប់ជីក្នុងរន្ធ ចោះពីរ រន្ធសង់ខាងរណ្តៅចំងាយពីគល់ដំណាំ ៨ ទៅ ១២ សង់ទីម៉ែត្រ ទៅតាមអាយុដំណាំ។
*** ការស្រោចទឹក៖
- ត្រូវស្រោចទឹកនៅពេលព្រឹក ដោយប្រើប្រព័ន្ធតំណក់ទឹក ឬបញ្ជូលតាមពោះរងក៏បាន។
- ឪឡឹកជាប្រភេទដំនាំត្រូវការទឹក ដូចនេះត្រូវស្រោចទឹកអោយបាន ទៀងទាត់ល្អ។
*** ការកាត់ខ្នែង
- ការកាត់ខ្នែងឪឡឹកត្រូវធ្វើនៅពេលវាមានស្លឹក ៥ ហើយបន្ទាប់មកយើង ត្រូវកាតត្រួយមេចេញ។ បន្ទាប់មកទៀតត្រួយផ្សេងៗនិឹងដុះមក ដូចនោះយើងត្រូវកាតត្រួចដែលដុះចេញមកនោះទៀត ដោយទុកតែ ២ ទៅ ៣ត្រួយណាដែលល្អបានហើយ។ ដូចនេះយើងទទួលបាន ឪឡឹកមួយដើមមានមែកតែពីរទេ ហើយមែកនោះទៀតសោត យើងត្រូវទុកផ្លែតែ ១ ទៅ ២ បានហើយដោយទុកតែផ្លែណាដែលល្អជាងគេ។
*** ជម្ងឺ និងសត្វល្អិត
- ជម្អឹដែលច្រើនកើតមានលើងចំពោះដំនាំឪឡឹកមាន ជំងឺទុំលឿងស្លឹក ជំងឺផ្សិតម្សៅ ជំងឺរលួយផ្លែ ។ល។
- សត្វល្អិតដែលច្រើនកើតមានចំពោះដំនាំឪឡឹកមានដូចជា ទ្រីប រុយស ចៃ ដង្កូវសីញេ ។ល។
*** ការប្រមូលផល៖
- ឪឡឹកអាចប្រមូលផលបាននៅអាយ ៦៥ ទៅ ៧៥ថ្ងៃ អាស្រ័យតាម ពូជ។
- ត្រូវបេះផ្លែឪឡឹកអោយជាប់ទងដើម្បីរក្សាគុណភាពផ្លែ។
ប្រភពអត្ថបទ៖ សម្បត្តិ Sambath

0 comments:
Post a Comment