Latest News

វីធីផ្សាំស្វាយ ឬប្រភេទរុក្ខជាតិផ្សេងៗ

 វីធីផ្សាំស្វាយ ឬប្រភេទរុក្ខជាតិណាដែល
ស្រដៀងគ្នា ដូចជាក្រូចឆ្មា និងក្រូចថ្លុង
មៀនតាងែន និងមៀនខ្នុរ និងផ្សេងៗទៀត
*វិធីគឺ៖
១..ធ្វើការកាត់ដើមចាស់ចោលដោយកាត់ទុកឲ្យដើម
មានកំពស់ពី២ម ទៅ២.៥ម ទុកដើមចោល១ខែដល់
២ខែ ដើម្បិឲ្យវាលាស់មែកថ្មី។
២..ជ្រើសរើសពូជតាមត្រូវការ ប្រវែង៨ហ៊ុន ដល់១តឹក។
៣..ចិតមែកពូជបញ្ឆិតសងខាងដោយ១ចំហៀងវែង
ជាង១ចំហៀងទៀត។
៤..ធ្វើការចិតមែកដើមចាស់ដោយចិតពីក្រោមឡើង
លើ (ចិតចូលបាន១មុខកាំបិតរួចយកមេដៃសង្កត់
រួចទាញកាំបិត) ហើយច្រៀកចុះក្រោម១មុខកាំបិត
រួចហើយកាត់ឲ្យស្មើ។
៥..ដោតមែកពូជល្អចូលទៅ សង្កេតធ្វើយ៉ាងណាឲ្យ
សំបកមែកពូជជាប់ និងសំបកមែកដើមចាស់១ចំហៀង
ឯ១ចំហៀងទៀតមិនជាប់មិនអីទេ។
៦..រុំស្កុតថ្លា ដោយរុមពីខាងក្រោមឡើងលើ
នៅក្នុងរយៈពេលបីថ្ងៃបើមែកពូជមិនឡើងពណ៍ខ្មៅ
ទេគឺវាជាប់ហើយ វិធីប្រើរយៈពេល១៥ថ្ងៃ វានឹងលាស់
ត្រួយ ពេលដែលត្រួយវាចេញយើងត្រូវវះស្កុតដែលរុំ
ខាងលើចេញដោយទុកតែខាងក្រោម។
ប្រភពពីលោក៖ Vuthy ka sy kor

  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: វីធីផ្សាំស្វាយ ឬប្រភេទរុក្ខជាតិផ្សេងៗ Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top