Latest News

វិធីព្យាបាលជំងឺប្រមេះទឹកបាយ

វិធីព្យាបាលជំងឺប្រមេះទឹកបាយ!
សុខភាព May 16, 2016 11:22AM 1
*** ការព្យាបាលដោយវិធីធម្មជាតិ
ជំងឺប្រមេះទឹកបាយគឺជាជំងឺគ្រោះថ្នាក់បំផុតមួយដែលយារយីមនុស្ស។ បើកាលណាកើតជំងឺនេះហើយគឺពិបាកទ្រាំណាស់ ប៉ុន្តែវាងាយស្រួលនឹងព្យាបាលទេ។ ជំនាន់មុនៗ វាជាជំងឺដ៏គួរឱ្យខ្លាចបំផុត ដែលជារឿយៗបណ្តាលឱ្យមនុស្សស្លាប់ទៀតផង។ ទោះយ៉ាងណា សព្វថ្ងៃនេះ ជំងឺនេះងាយនឹងកំណត់រោគសញ្ញា ដូច្នេះពេលកំណត់រោគសញ្ញាបានជាមុន លោកអ្នកត្រូវតែព្យាបាលវាឱ្យបានទាន់ពេលវេលា កុំទុកវាឱ្យហួសពេល និងឈានដល់ដំណាក់កាលស្លាប់។ ការព្យាបាលជំងឺប្រមេះទឹកបាយមិនគ្រាន់តែអាចព្យាបាលជាសះស្បើយដោយជួបជាមួយវេជ្ជបណ្ឌិត និងរកថ្នាំពេទ្យប៉ុណ្ណោះទេ។ ប្រសិនបើលោកអ្នកអាចកំណត់រោគសញ្ញាជំងឺនេះដឹងជាមុន លោកអ្នកអាចព្យាបាលវានៅផ្ទះដោយខ្លួនឯងបានយ៉ាងងាយស្រួល។
ទោះបីការផ្លាស់ប្តូររបបអាហារពុំមានប្រសិទ្ធភាពផ្ទាល់ក្នុងការទប់ស្កាត់ ឬកាត់បន្ថយជំងឺប្រមេះទឹកបាយ ក៏ប៉ុន្តែការទទួលទានរបបអាហារដែលមានតុល្យភាពនឹងជួយរាងកាយរក្សាប្រព័ន្ធភាពស៊ាំឱ្យបានរឹងមាំ ជាហេតុជួយលោកអ្នកកម្ចាត់ជំងឺប្រមេះទឹកបាយបាន។ ត្រូវពិសាបន្លែផ្លែឈើស្រស់ឱ្យបានច្រើនរាល់ថ្ងៃ។ ខ្ទឹមសគឺជាភ្នាក់ងារប្រឆាំងបាក់តេរីដ៏ល្បីបំផុតមួយ។ វាជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយព្យាបាលជំងឺប្រមេះទឹកបាយយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះត្រូវប្រាកដថា លោកអ្នកបញ្ចូលខ្ទឹមសឱ្យបានច្រើនក្នុងរបបអាហារ។
ប្រសិនបើអាច គួរពិសាខ្ទឹមសបីបួនកំពឹសរៀងរាល់ថ្ងៃ។ ស្របពេលទទួលទានខ្ទឹមសឆៅ លោកអ្នកអាចដុំខ្ទឹមសធ្វើជាទឹកប៉ិៗ រួចបិតពីលើតំបន់ដំបៅឬខ្ទុះបង្កឡើងដោយជំងឺប្រមេះទឹកបាយឱ្យបានរយៈពេល ១ ទៅ ២ សប្តាហ៍ ដើម្បីបង្កើនប្រសិទ្ធភាពព្យាបាល។ លោកអ្នកអាចបិតមួយថ្ងៃម្តង នៅពេលណាដែលយល់ថាទំនេរ ហើយការបិតពេលយប់ទុកដល់ពេលព្រឹកគឺជាជម្រើសល្អបំផុត។
ចំណាំ៖ មុននឹងអនុវត្តតាមវិធីធម្មជាតិ ត្រូវធ្វើតេស្តឈាមរកមើលជំងឺនេះឱ្យច្បាស់លាស់ និងសុំយោបល់ពីវេជ្ជបណ្ឌិត ប្រសិនបើមិនចង់ព្យាបាលតាមថ្នាំលេបឬចាក់។
Ads.Codes
*** ការព្យាបាលដោយប្រើថ្នាំ
ជម្រើសទី១
- ថ្នាំ Cefixime ៤០០mg លេបម្តងគត់គឺជាសះស្បើយហើយ។
ជម្រើសទី២
- ថ្នាំ Ceftriaxone ២៥០ mg ចាក់សាច់ដុំតែម្តងគត់
- ថ្នាំ Spectinomycin ២ g ចាក់សាច់ដុំតែម្តងគត់ (ករណីប្រមេះទឹកបាយធ្ងន់ធ្ងរ)
ដៃគូរួមភេទក៏តម្រូវឱ្យព្យាបាលដូចគ្នាដែរ។ ប៉ុន្តែមុននឹងប្រើត្រូវឱ្យពេទ្យធ្វើតេស្តឈាមរកជំងឺនេះជាមុនសិន និងសុំការណែនាំទទួលការព្យាបាលពីគ្រូពេទ្យ។
*** រោគសញ្ញាជំងឺប្រមេះទឹកបាយ
ហូរទឹករំអិលពីប្រដាប់ភេទ។ វាអាចមានលក្ខណៈប្រែប្រួលពីមានចំនួនតិចតួច ឬច្រើន និងមានពណ៌ថ្លា លឿង ឬបៃតង។ ចំពោះពេលវេលាដែលវាហូរចេញក៏អាចប្រែប្រួលផងដែរ អាចតែនៅពេលព្រឹក ឬពេញមួយថ្ងៃ។
ការហូរទឹករំអិលច្រើនតែមានការទាក់ទងគ្នានឹងរោគសញ្ញាផ្សេងៗទៀតដូចជា៖
- នោមក្រហាយ
- នោមច្រើនដង
- នោមយប់
- មានកន្ទួលនៅប្រដាប់ភេទ ដែលអាចបង្កនូវការឈឺចាប់ខ្លាំង ឬរមាស់
- ហើមកូនកណ្តុរនៅក្រលៀន
* មូលហេតុ
មូលហេតុដែលគេច្រើនតែជួបជាញឹកញាប់គឺបណ្តាលមកពី៖
- រលាកបង្ហូរនោមដោយសារមេរោគ Gonococcus (Gonococcal Urethritis)
- រលាកបង្ហូរនោមមិនមែនដោយសារមេរោគ Gonococcus (Non-gonococcal Urethritis) ឬរលាកបង្ហូរ នោមដោយសារគ្មានមូលហេតុច្បាស់លាស់ (Non-specific Urethritis, NSU)
- រលាកបង្ហួរនោមដោយសារមេរោគ Gonococcal (ជំងឺប្រមេះទឹកបាយ) ជំងឺប្រមេះទឹកបាយបង្កឡើងដោយមេរោគ Neisseria Gonorrheae។
* រយៈពេលសម្ងំ៖ ជាធម្មតាវាតែងតែចំណាយពេលសម្ងំពី ២ ទៅ៥ថ្ងៃដើម្បីបង្កជារោគសញ្ញាបាន។ បើគ្មានការព្យាបាលទេ រោគសញ្ញានៃការរលាកបង្ហូរនោម និងការហូរទឹករំអិលជាខ្ទុះនឹងឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ២សប្តាហ៍។
* រោគសញ្ញា៖ ការហូរទឹករំអិលនឹងកើតឡើងរហូតដល់ ៩៥ភាគរយលើមនុស្សប្រុស និង ៧៥ភាគរយមានការហូរទឹកជាខ្ទុះ ក្នុងនោះមាន ១០ភាគរយជាខ្ទុះពណ៌ស ឬល្អក់ និង ៥%ជាទឹកថ្លា។ ការនោមថ្មីៗអាចធ្វើឱ្យទឹករំអិលដែលហូរមកមិនសូវជាមានខ្ទុះនោះទេ ។ នៅពេលការបង្ករោគចាប់ផ្តើមធូរស្រាលមកវិញ ការហូរទឹករំអិលមានការផ្លាស់ប្តូរពីខ្ទុះមកជា សំបោរវិញ។
* ការចម្លង៖ ជំងឺនេះឆ្លងតាមរយៈការរួមភេទដោយរាប់បញ្ចូលទាំងការរួមភេទតាមមាត់ ដែរ។ បើគ្មានការព្យាបាលទេ ជំងឺនេះអាចនឹងបន្តរហូតដល់ច្រើនខែ។
* ផលវិបាក៖ ការរាលដាលរបស់មេរោគពីបង្ហួរនោមឡើងទៅបំពង់អេពីឌីឌីមីស (បំពង់សម្រាប់ស្តុកមេជីវិតឈ្មោលដែលតភ្ជាប់ទៅនឹងពងស្វាស) គឺជាហេតុការណ៍មួយកម្រនឹងកើតឡើងណាស់ ហើយការអសមត្ថភាពក្នុងការបន្តពូជក៏ជារឿងមួយកម្រិតដែរ។ ការបង្ករោគនៅរន្ធគូថជាផលវិបាកដែលច្រើនតែកើតមាន ប៉ុន្តែមិនមែនកើតឡើងតែមួយមុខនេះនៅពេលជំងឺនេះត្រូវបានចម្លង តាមរយៈការរួមភេទតាមរន្ធគូថទេ។ ការបង្ករោគនៅក្នុងចរន្តឈាមមានអត្រាតិចជាងមួយភាគរយទេ ក្នុងនោះអាចបង្កឱ្យមានការរលាកសន្លាក់ជង្គង់ ម្រាមដៃ និងកដៃ ព្រមទាំងឃើញមានសញ្ញាក្តៅខ្លួន ញាក់ និងមានដំបៅលើស្បែក ជាធម្មតាវាតែងតែកើតជាកន្តួលក្រហមៗ ឬមានខ្ទុះនៅលើប្រអប់ដៃ ឬប្រអប់ជើង៕
ប្រភព៖ ឡេឌីឃែ
  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: វិធីព្យាបាលជំងឺប្រមេះទឹកបាយ Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top