Latest News

វិធី ៥យ៉ាង ព្យាបាលជំងឺផ្តាសាយ និងក្អកតាមបែបធម្មជាតិ

> វិធី ៥យ៉ាង ព្យាបាលជំងឺផ្តាសាយ និងក្អកតាមបែបធម្មជាតិ <
=======================
១. ទឹកដោះគោ និង ម្សៅ រមៀត៖
-យកម្សៅរមៀតមួយស្លាបព្រាកាហ្វេ លាយជាមួយទឹកដោះគោឆៅក្នុងទឹកក្តៅឧណ្ហៗផឹកឱ្យបានរាល់ថ្ងៃ ។ នេះជាវិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការ បំបាត់បញ្ហាក្អក និង ផ្តាសាយ ទាំងកុមារ និង មនុស្សពេញវ័យ។
២. ទឹកខ្ញី៖
ខ្ញីមានគុណសម្បត្តិសុខភាពជាច្រើន និង ក៏ជាជម្រើសដ៏ប្រសើរក្នុងការព្យាបាលអាការក្អក និង ផ្តាសាយ ។ សម្រាប់អាការគ្រុនក្តៅ ផ្តាសាយផ្សេងៗ អ្នកអាចហាន់ខ្ញីជាចំណិតៗតូចៗលាយជាមួយទឹកក្តៅផឹក វាក៏នឹងអាចជួយកាត់បន្ថយអាការឈឺបំពង់ក និង ផ្តាសាយមានប្រសិទ្ធភាពប្រសើរណាស់ដែរ ។
៣. ទឹកឃ្មុំ និង ក្រូចឆ្មាៈ
ការលាយសមាសធាតុពីរនេះបញ្ចូលគ្នាអាចជួយបំបាត់អាការក្អក ។ អ្នកគួរលាយទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេ និង ទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ រួចយកទៅលាយជាមួយទឹកក្តៅមួយកែវតូចល្មមដើម្បីផឹក ។
៤. ស្លឹកម្រះព្រៅ និង ខ្ញី៖
នេះជាវិធីព្យាបាលដ៏បុរាណមួយ តែមានប្រសិទ្ធភាពខ្លាំងអ្នកអាចយកស្លឹកម្រះព្រៅលាយជាមួយខ្ញីពិសាក៏បាន ព្រោះក្រៅពីជួយបំបាត់អាការក្អក និង ផ្តាសាយហើយនោះវាក៏ជួយការពារការឆ្លងជំងឺផ្សេងៗ ។ អ្នកត្រូវយកល្បាយទាំងនេះទៅដាំឱ្យពុះ (ដាំទឹកពីរយកទឹកមួយ) ទុកឱ្យត្រជាក់រួចផឹក ហើយកុមារក៏អាចផឹកបានដែរ ។
៥. ខ្ទឹមស៖
ក្នុងខ្ទឹមសមានផ្ទុកសារធាតុប្រឆាំងអុកស៊ីដកម្មជាច្រើនជួយការពារអ្នកពីអាការក្អក និង ផ្តាសាយ។ ក្នុងខ្ទឹមសមានសារធាតុអាលីស៊ីន (Allicin) ជួយប្រឆាំងបាក់តេរី ប្រឆាំងវីរុស និង មេរោគ ពពួកផ្សិតមួយចំនួន ។ បើសិនជា អាចអ្នកគួរពិសាខ្ទឹមឆៅឱ្យបានពី ៤ ទៅ ៥ កំពឹស ជារៀងរាល់ថ្ងៃ ។
-ក្រៅពីចំណុចរៀបរាប់ខាងលើ ដើម្បីឱ្យមានប្រសិទ្ធភាពថែមទៀត អ្នកគួរផឹកទឹកឱ្យបានច្រើនជារៀងរាល់ថ្ងៃ ឬ បើផឹកទឹក «តែ» រឹតតែប្រសើរ ៕
អត្ថបទ៖ ប្រជាប្រិយ








  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: វិធី ៥យ៉ាង ព្យាបាលជំងឺផ្តាសាយ និងក្អកតាមបែបធម្មជាតិ Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top