Latest News

វិធីជួយឱ្យដើមក្រូចឆ្មារឆាប់ផ្លែ និងផ្លែបានច្រើន

- វិធីជួយឱ្យដើមក្រូចឆ្មារឆាប់ផ្លែ និងផ្លែបានច្រើន -
ដើម្បី ធ្វើឱ្យដើមក្រូចឆ្មារមានផ្លែច្រើនយើងត្រូវគ្រី (អង្កន់សំបក ក្រឡឹងជុំវិញដើម) លើដើមក្រូចឆ្មារ ឬមែកដែលមានអាយុចាប់ពី បីឆ្មាំ ឡើងទៅ (យកកូនក្រូចឆ្មារដែលដាំដោយមែក) ចំនួនបី កន្លែង ចន្លោះកន្លះតឹកពីគ្នា និង កំពស់៥តឹក ទៅមួយម៉ែត្រពីដី។ ក្រោយពីគ្រីហើយ ត្រូវលាបខ្លាញ់គោចំកន្លែងគ្រីដើម្បីបន្ថយការចេញជ័រ។ ក្រោយពីគ្រី ហើយនៅកញ្ចុំផ្ការបស់ក្រូចឆ្មារអាចមានផ្លែពី ៥ ទៅ ៧ផ្លែ។
 ការអនុវត្តរបៀបនេះពិតមែនវាឆាប់ផ្លែនិង បានផលច្រើន តែវាអាចធ្វើឱ្យដើមក្រូចអន់។ ដូចនេះ ដើម្បីកុំឱ្យដើមក្រូចឆ្មារចុះអន់ខ្លាំងពេក យើងត្រូវមានការថែទាំវាឱ្យបានដិតដល់ ដូចជាការស្រោចទឹក ដាក់ជី(លាមកសត្វ)។ ការដាក់ជី និង ទឹក គួរតែអនុវត្តមុនពេលចេញផ្កាមួយខែ។ 
កន្លែងមុខគ្រី អាចផ្សារស៊ីជាប់គ្នាវិញបាន ទើបក្រូចមានស្ថានភាពល្អធម្មតា។
វិធីនេះលោកអ្នកអាចសាកល្បងមើល ១ដើមសិន ហើយប្រសិនបើបានលទ្ធផលល្អចាំបន្តអនុវត្តបន្ថែម។
ប្រភពអត្ថបទ៖ Popzone Asia / បណ្ណាល័យកសិកម្ម 





  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: វិធីជួយឱ្យដើមក្រូចឆ្មារឆាប់ផ្លែ និងផ្លែបានច្រើន Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top