Latest News

‎វិធីបណ្តុះកូនចេកឲ្យបានច្រើន‬

‪#‎វិធីបណ្តុះកូនចេកឲ្យបានច្រើន‬
*សម្ភារៈត្រូវមាន៖
- ជ្រើសរើសយកគល់ចេកដែលមានអាយុ៧ទៅ៨ខែ
- កាំបិត
- លាយល្បាយដី ជីកំប៉ុស អង្កាមដុត និងកំទេចចំបើង ម្រាប់យកមកដាំ
- ថ្នាំជំនួយឬស និងថ្នាំការពារការកើតផ្សិត។
*វិធីធ្វើ៖
- ពុះគល់ចេកនោះពី ៤ទៅ១០ ចំណិតមើលតាមទំហំគល់ និងត្រូវពុះយកចំកន្លែងដែលមានភ្នែកពន្លក
- បន្ទាប់មកដាក់វាហាលថ្ងៃប្រមាណ ២០ទៅ៣០នាទី
- បន្ទាប់មកដាក់វាជ្រលក់ក្នុងទឹកថ្នាំជំនួយឬស និងទឹកថ្នាំការពារផ្សិត (លាយចូលគ្នាកម្រិត១ភាគ២០នៃទឹក) រយៈពេល ២០នាទី
- រួចដាក់ដាំនៅទីថ្នាលដែលបានរៀបចំរួចដោយដាក់ដីគ្របពីលើកម្រាស់កន្លះតឹក
- រយៈពេល ១៥ទៅ២០ ថ្ងៃវាចាប់ផ្តើមដុះហើយយើងអាចជីកយកមកដាំក្នុងថង់
- ១០ថ្ងៃក្រោយយើងអាចយកវាទៅដាំបាន។
បងប្អូនអាចសាកល្បងវិធីនេះជាជំហានដំបូងសិន ហើយបើទទួលបានលទ្ធផលល្អគឺជាការប្រសើរណាស់។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ kasetorganic.com









  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: ‎វិធីបណ្តុះកូនចេកឲ្យបានច្រើន‬ Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top