របៀបដំណាំត្រកួន
* ការរៀបចំដី៖
- ត្រូវភ្ជួរ រាស់ដីឲ្យបាន២-៣ដង ដើម្បីឲ្យដីម៉ដ្ឋ និងធូរទើបត្រកួនលូតលាស់បានល្អ
- ប្រភេទដីដែលល្អសម្រាប់ដំណាំត្រកួនគឺជាប្រភេទដីធូរ មានលាយល្បាយខ្សាច់
- រៀបចំរងរបស់វាដែលមានទទឹងប្រមាណ១ម៉ែត្រ បណ្តោយតាមទំហំដី ដោយលើកកូនភ្លឺតូចៗនៅចន្លោះរងនីមួយៗសម្រាប់ងាយស្រួលក្នុងការស្រោចទឹក និងប្រមូលផល
- ដាក់លាយជីលាមកគោស្ងួតខ្លះនៅតាមរងនីមួយៗ។
* វិធីដាំ៖
- កាយជាចង្អូរកាត់ទទឹងរងរបស់វាដែលមានជម្រៅប្រមាណ១,៥សង់ទីម៉ែត្រ និងគម្លាតពីគ្នាប្រមាណ១៣សង់ទីម៉ែត្រ
- ដាក់ត្រាំគ្រាប់របស់វាក្នុងទឹកមួយយប់ រួចស្រង់មករក្សាទុកមួយពេលថ្ងៃ មុននឹងយកមកដាំ
- ដាក់រាយគ្រាប់របស់វានៅតាមចង្អូរដែលបានរៀបចំដោយទុកគម្លាតពីគ្រាប់មួយៗប្រមាណ២សង់ទីម៉ែត្រ
- យកដីលប់ចង្អូរនោះបន្ទាប់ពីដាំរួច។
* ការថែទាំ៖
- ស្រោចទឹកជាប្រចាំរាល់ពេលព្រឹក
- ធ្វើការជ្រួយដីនៅចន្លោះគល់វា ដកស្មៅ និងថែមជីលាមកគោរាល់១អាទិត្យ ឬ១០ថ្ងៃម្តង
- រយៈពេលប្រមាណ ២០-២៥ថ្ងៃយើងអាចប្រមូលផលវាបានដោយយើងអាចដកយកវាទាំងឬសតែម្តង។
អត្ថបទដោយ៖ អ៊ាង សុផល្លែត

0 comments:
Post a Comment