Latest News

របៀបធ្វើថ្នាំការពារដំណាំ និងអរម៉ូនជំនួយឲ្យផ្លែច្រើន

»» របៀបធ្វើថ្នាំការពារដំណាំ និងអរម៉ូនជំនួយឲ្យផ្លែច្រើន
+ ធាតុផ្សំ៖
១- ល្ហុងទុំ ១គីឡូក្រាម
២- ល្ពៅទុំ ១គីឡូក្រាម
៣- ចេកទុំ ១គីឡូក្រាម
៤- ស្គរងូ ៤០cc (៨ គម្រប)
៥- មេអរម៉ូន ៤០cc (៨ គម្រប)
៦- ទឹក ១០លីត្រ។
+វិធីធ្វើ៖
- យើងលាយស្ករងូ មេអរម៉ូន និងទឹកឲ្យសព្វដាក់ចូលក្នុងធុងមួយ។
- ចិញ្ច្រាំល្ហុង ល្ពៅ ចេកជាចំណិតល្អិតៗរួចដាក់ចូលលាយជាមួយទឹក
ក្នុងធុងនោះរួចកូរឲ្យសព្វ គ្របឲ្យជិតរក្សាទុករយៈពេល ៧ថ្ងៃអាចយកមកប្រើប្រាស់បាន។
+ វិធីប្រើ៖
- លាយទឹកល្បាយខាងលើ ១លីត្រជាមួយទឹក៥០០លីត្រ សម្រាប់
ស្រោចលើដំណាំបន្លែជួយការពារពីការបផ្លាញពីសត្វល្អិត និងជួយឲ្យផលល្អ។
- លាយទឹកល្បាយខាងលើ ១លីត្រជាមួយទឹក១០០លីត្រ សម្រាប់
បាញ់នៅលើដំណាំផ្លែឈើនៅពេលវាផ្កាសម្រាប់ជំនួយឲ្យវាកាន់ផ្លែបានច្រើន និងផ្លែថ្លោសល្អ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត

  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: របៀបធ្វើថ្នាំការពារដំណាំ និងអរម៉ូនជំនួយឲ្យផ្លែច្រើន Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top