Latest News

វិធីផលិតថ្នាំពីធម្មជាតិ សម្រាប់កំចាត់ចៃដែលបំផ្លាញដំណាំ

»» វិធីផលិតថ្នាំពីធម្មជាតិ សម្រាប់កំចាត់ចៃដែលបំផ្លាញដំណាំ
* ធាតុផ្សំ៖ ស្លឹកស្តៅ, រំដេង, ដើមស្លឹកគ្រៃ, ស្លឹកម្រុំ, ស្លឹកទន្ទ្រោនខេត្ត, សំបកផ្លែមង្ឃុត, សំបកដើមអង្គារ៍ដី, ម្ទេសទុំ, ថ្នាំខ្លាំង (ថ្នាំជក់), ស្លឹកទាប, ស្រាស១លីត្រ និងទឹកខ្មេះ១លីត្រ ស្ករងូកន្លះលីត្រ។
* វិធីធ្វើ៖
ចិញ្ច្រាំ និងកិនធាតុផ្សំខាងលើជាបំណែកតូចៗបរិមាណស្មើគ្នា
មួយមុខចំនួន១គីឡូក្រាម ដាក់ចូលក្នុងធុង ឬពាងធំមួយ ហើយចាក់ទឹកចូលចំនួន៥០លីត្រ រួចហើយចាក់ស្រាស ទឹកខ្មេះ ស្ករងូចូលកូរឲ្យសព្វ រួចបិទគ្របឲ្យជិតរក្សាទុករយៈពេល១ខែ (ត្រូវកូរវារាល់មួយអាទិត្យម្តង)។
* វិធីប្រើ៖
លាយទឹកថ្នាំខាងលើ៣ស្លាព្រាបាយ ជាមួយទឹក៥លីត្រ រួចបាញ់លើដំណាំដែលរងការបំផ្លាញពីសត្វល្អិត និងចៃផ្សេងៗរាល់៣ថ្ងៃម្តង ប្រសិនបើវារងការបំផ្លាញខ្លាំង
យើងត្រូវបាញ់រាល់ថ្ងៃ នោះវានឹងកាត់បន្ថយសត្វល្អិតចង្រៃដែល
បំផ្លាញដំណាំរបស់យើង។
សូមព្យាយាមប្រើប្រាស់ថ្នាំសម្លាប់ដែលផ្សំពីធម្មជាតិទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីទទួលបានសុខភាពល្អទាំងអ្នកផលិត និងអ្នកប្រើប្រាស់។
ចងក្រងអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ thaiarcheep.com

  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: វិធីផលិតថ្នាំពីធម្មជាតិ សម្រាប់កំចាត់ចៃដែលបំផ្លាញដំណាំ Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top