Latest News

វិធីចិញ្ចឹមកង្កែបក្នុងស្រែ‬

‪#‎វិធីចិញ្ចឹមកង្កែបក្នុងស្រែ‬
* ការរៀបចំចិញ្ចឹម៖
- សម្រាប់ស្រែដែលមានផ្ទៃ១០អា (១០០០ ម៉ែត្រការេ) ត្រូវជីកកូនស្រះមួយទំហំ១,៥ម៉ែត្របួនជ្រុង ជម្រៅកន្លះតឹក។
- ជ្រើសរើសស្រែដែលនៅជិតផ្ទះសម្រាប់ដាក់ចិញ្ចឹម
ព្រោះងាយស្រួលក្នុងការគ្រប់គ្រង និងថែទាំ។
- ការជីកកូនស្រះនេះគឺដើម្បីជាជម្រករបស់កង្កែបនៅពេល
ដែលខ្វះទឹកមិនមានភ្លៀងធ្លាក់។
- ក្រោយពីស្ទូងស្រូវបាន១០ថ្ងៃ យើងត្រូវយកសំណាញ់ ឬឈឹបទៅព័ទ្ធជុំវិញក្រៅភ្លឺស្រែនោះដើម្បីការពារកុំឲ្យវាលោតចេញ និងការពារកុំឲ្យស្ត្វដ៏ទែចូលទៅស៊ីកូនកង្កែប ហើយដើម្បីឲ្យវាបានហាលស្បែកផងដែរ។
- ត្រូវលើកភ្លឺស្រែឲ្យបានខ្ពស់បន្តិច។
- បន្ទាប់មកយើងអាចយកកូនកង្កែបមកលែង។
* ការថែទាំ៖
- យើងមិនចាំបាច់ចំណាយក្នុងការទិញចំណីឲ្យវាស៊ីនោះទេ ព្រោះវាអាចស៊ីសត្វល្អិតដែលនៅក្នុងស្រែនោះ ហើយប្រសិនបើចង់ឲ្យវាឆាប់ធំធាត់យើងអាចចាប់អំពូលដាក់បំភ្លឺក្នុងស្រែនោះរាល់យប់ដើម្បីទាក់ទាញសត្វល្អិតមករោមភ្លើងហើយធ្លាក់ក្លាយជាចំណីរបស់វា។
- បន្ថែមទៀតយើងត្រូវបាចជីកំប៉ុស្ត និងកាកសំណល់ឡជីវឧស្ម័នទៅក្នុងស្រែនោះក៏វាជួយបង្កើតចំណីបានផងដែរ និងហាមដាច់ខាតចំពោះការប្រើជីគីមីដែលបណ្តាលឲ្យវាងាប់។
* ការប្រមូលផល៖
ក្រោយចិញ្ចឹមវាបានជាង៣០ថ្ងៃយើអាចចាប់វាធ្វើជាអាហារបានបណ្តើរៗ ហើយយើងអាចប្រមូលផលវានៅពេលមុនច្រូតកាត់។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារជាសំលេងពី៖ វិទ្យុអាស៊ីសេរី

  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: វិធីចិញ្ចឹមកង្កែបក្នុងស្រែ‬ Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top