Latest News

របៀបធ្វើជីកំប៉ុស្ត៍ EM (បូកាឈិ)

របៀបធ្វើជីកំប៉ុស្ត៍ EM (បូកាឈិ)
* ធាតុផ្សំ៖
១ អង្កាម ១បង្គី
២ លាមកសត្វ (គោ ជ្រូក យកស្ងួត) ១បង្គី
៣ កន្ទក់ ១បង្គី
៤ ទឹក ១០លីត្រ
៥ មេ EM ២០cc (៤គម្រប)
៦ ស្ករងូ ២០cc (៤គម្រប)
៧ មេ Super បូកាឈិ ២ក្តាប់ដៃ។
* វិធីធ្វើ៖
- ដំបូងយើងយកស្ករងូ មេ Super បូកាឈិ និងមេ EM លាយចូលគ្នាក្នុងទឹកឲ្យសព្វ
- បន្ទាប់មកទៀតយើងចាប់ផ្តើមលាយអង្កាម លាមកសត្វ និងកន្ទក់ចូលគ្នាឲ្យសព្វ
- យកទឹកដែលលាយរួចខាងលើមកស្រោចលាយជាមួយល្បាយនេះ
ឲ្យសព្វ ប្រសិនបើវានៅស្ទើរសើមយើងអាចបន្ថែមទឹកដើម្បីឲ្យ
វាសើមល្មម
- យកការុងមកគ្រប់វាហើយទុករយៈពេល ២៤ម៉ោង
- នៅថ្ងៃទី ១ ២ ៣ យើងត្រូវច្របល់ត្រលប់វាម្តងទៀត
- ដល់ថ្ងៃទី ៤ ៥ ៦ យើងឈប់គ្រប ហើយពង្រាយជីនោះឲ្យស្តើង
- ដល់ថ្ងៃទី៨ យើងអាចប្រើប្រាស់វាបាន។
អត្ថបទដោយ៖ អ៊ាង សុផល្លែត



  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: របៀបធ្វើជីកំប៉ុស្ត៍ EM (បូកាឈិ) Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top