រឿងកំប្លែងទី 1: អ្នកវិភាគអត់ចេះអ្វីទេ
មានបុរសពីរនាក់ធ្វើការធំបានជជែកគ្នាពីបញ្ហាសង្គម
និងនយោបាយខ្មែរនៅថ្ងៃទី 27
មិថុនាឆ្នាំ 2016
បុរសឈ្មោះបញ្ហាបានលើកឡើងថា:
សង្គមយើងឥឡូវសប្បាយណាស់មានកន្លែងផឹកសុីគ្រប់ទីកន្លែងលេងល្បែងស៊ីសងតាមចិត្តនិងមានកន្លែងទិញគ្រឿងញៀនបានទៀតផង។
បុរសឈ្មោះពូកែស្តាប់បានសួរថាហេតុអ្វីបានជាលោកកែមឡីចេះគ្រប់មុខនិងនិយាយត្រូវ
ៗ និងចំ ៗ ម្លេះ? បុរសម្នាក់ទៀតបានបដិសេធភ្លាមថាទេលោកកែមឡីគាត់មិនដឹងអ្វីច្រើនទេគាត់អត់ចេះអ្វីច្រើនទេ
ប៉ុន្តែដោយ សារតែយើងបង្កើតបញ្ហាច្រើនពេក និយាយត្រង់ណាក៏ត្រូវដែរ។
បញ្ហាមួយមិនព្រមដោះស្រាយ
ទៅនាំគ្នាបង្កើតបញ្ហារាប់រយជំពូកថែមទៀត ។ ដូចនេះមិនចាំបាច់តែលោក កែម ឡីនិយាយទេ
សូម្បីតែកុមារតូចៗក៏និយាយមិនខុសដែរព្រោះបញ្ហាសង្គមច្រើនហួសហេតុ គ្រប់ទីកន្លែង។
រឿងកំប្លែងទី 2: តើមន្រ្តីស្អាតស្អំមានរាងបែបណា?
មន្រ្តីបីនាក់បានជជែកគ្នាពីកន្លែងការងារ
មន្រ្តីម្នាក់ឈ្មោះថាស្អាតស្អំបាននិយាយថា ខ្ញុំធ្វើការជាង 20 ឆ្នាំហើយនៅតែជាបុគ្គលិកការរិយាល័យដដែលនិងកាំប្រាក់ឡើងបានពីរបីកាំ។
មន្រ្តីម្នាក់ទៀតឈ្មោះថាជើងពីរបានឆ្លើយថា មកពីមិត្តឯងចេះតែជំនាញបច្ចេកទេសមួយមុខ ។
មិត្តឯងមិនអាចឡើងធំនិងបានកាំប្រាក់ច្រើនបានទេលុះត្រាតែចេះជំនាញនយោបាយមួយទៀត។
មន្រ្តីស្អាតស្អំបានសួរបន្តថាចេះជំនាញនយោបាយយ៉ាងដូចម្តេចទៅ? មន្រ្តីជើងពីរបានស្តីបន្ទោសឱ្យថាងាប់ហើយ
ធ្វើការជាង២០ឆ្នាំអត់ចេះជំនាញនយោបាយ !
ជំនាញនយោបាយចេះលុតចេះក្រាបចេះលើកជើងមេចេះដើរជើងទាចេះកាន់ស្បែកជើងចេះហែហមចុះមូលដ្ឋានជាមួយមេ
ចេះរុកកួនគេឲ្យធ្លាក់ពីតំណែងដើម្បីមានឱកាសឡើងខ្លួនឯង
ចេះអែបអបមេចេះហៃអើតាមមេចេះរៀនប្រើពាក្យស្រេចតែមេមេថាត្រូវគឺត្រូវមេថាខុសគឺខុស
និងសុខចិត្តស្ថិតនៅក្រោមបាតជើងមនុស្សម្នាក់ ឬមេឱ្យតែបានជាន់គេមួយអង្គភាពឬមួយនគរ។
តើមិត្តឯងដឹងហើយឬនៅ!
មន្រ្តីម្នាក់ទៀតឈ្មោះថាមន្រ្តីជើងបីមានប្រសាសន៍ថា
មិត្តឯងចេះតែបច្ចេកទេស និងចេះតែជំនាញនយោបាយដូចសំឡាញ់ជើងពីរ មិនទាន់គ្រប់គ្រាន់ទេ!
មិត្តត្រូវចេះជំនាញទីបីមួយទៀត។
មិត្តស្អាតស្អំបានសួរបន្តថាជំនាញទី
3 ស្អីទៅ?
មិត្តជើងបីបានឆ្លើយថាទោះជាអ្នកមិនដែលរៀនសេដ្ឋកិច្ចក៏ដោយ
ឲ្យតែធ្វើការជារាជការប្រាក់ខែតិចបែបនេះត្រូវចេះជំនាញសេដ្ឋកិច្វ ។
ជំនាញសេដ្ឋកិច្ចត្រូវចេះសុំបុងសាំងចេះដាក់ឈ្មោះបេសកកម្មចេះយកសម្ភារៈលក់ចេះរៀបចំសិក្ខាសាលាចេះរត់ការសុំលិខិតស្នាមចេះសូកមេចេះដាក់ស្រោមសំបុត្រឱ្យមេពេលការបុណ្យខួបកំណើតបង្កក់កូនចេះជួយកូនប្រពន្ធមេ
ចេះយកការងារក្រុមហ៊ុនយើងមកធ្វើកន្លែងការងារ
ចេះរៀបចំមេរៀនបង្រៀនតាមមហាវិទ្យានៅក្នុងម៉ោងការងារ
ចេះធ្វើការពីរកន្លែងនិងចេះសេដ្ឋកិច្ចជាន់ខ្ពស់។
បុរសស្អាតស្អំបានសួរទៀតថា
ចេះសេដ្ឋកិច្ចជាន់ខ្ពស់យ៉ាងដូចម្តេច ? សេដ្ឋកិច្ចជាន់ខ្ពស់លក់អាគាររដ្ឋឱ្យមេខ្លះចាប់ដីរដ្ឋឱ្យមេខ្លះបើកក្រុមហ៊ុន
ឲ្យមេមានភាគហ៊ុនដោយមិនចាំបាច់ដាក់ដើមទុន បើកសាលារៀននិងក្រុមហ៊ុនធំ ៗ
ដើម្បីលាងលុយឱ្យមេ។
មន្រ្តីស្អាតស្អំបានឆ្លើយថាស្លាប់ហើយ
ខ្ញុំមិនចេះជំនាញទាំងពីរនេះទេព្រោះខ្ញុំមិនដែលរៀន ។
មន្រ្តីឈ្មោះជើងពីរនិងជើងបីប្រាប់ថាបើមិត្តមិនចេះទេ
អ្នកគួរសុំឈប់សម្រាកអត់យកប្រាក់ខែទៅ ឬសុំឈប់ធ្វើការងាររដ្ឋរហូតទៅ។
បើមិនដូចនេះទេមិត្តអាចខកចិត្តអស់មួយជីវិត។
សូមជនរួមជាតិ
មេត្តាចូលរួមជួយឲ្យរដ្ឋាភិបាលរៀបចំនីតិវិធីច្បាស់លាស់ក្នុងការជ្រើសរើស តែងតាំង
ដំឡើងឋានៈដល់មន្រ្តីរាជការនិងកងកម្លាំងដោយផ្អែកតាម :
ជំនាញវិជ្ជាជីរៈសមត្ថភាពបទពិសោធន៍គុណភាពការងារនិងប្រជាប្រិយភាពផ្ទៃក្នុង
និងជួយចូលរួមលុបបំបាត់នូវការជ្រើសរើស
និងតែងតាំងដោយផ្អែកលើខ្សែបក្សសាច់ញាតិនិងមាសប្រាក់។
រឿងកំប្លែងទី 3 ស្តីពីតើយួនបោះឆ្នោតឱ្យគណបក្សណា
ស្រី្តវៀតណាមបីនាក់បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃកដោយសារតែរឿងបោះឆ្នោត
។
ស្រ្តីវៀតណាទី 1 ឈ្មោះតើយហៅផល្លាបានលើកឡើងថាឥឡូវរកសុីអត់បានលក់អត់សូវដាច់
និងប្អូនប្រុសខ្ញុំមកបីខែហើយរកការងារធ្វើអត់បាន ។
ស្ត្រីវៀតណាទី 2 ឈ្មោះហ្វឿងហៅចិន្តា
បានលើកឡើងថាអ្នកធំកម្ពុជារវល់ឈ្លោះគ្នាពិបាករកសុីលក់ដូរ
ទៅណាមកណាពិបាកខ្ញុំខំបោះឆ្នោតឱ្យគណបក្សយើងហើយថាបានសុខតែនៅតែរកសុីអត់បាន។
បងស្រីខ្ញុំទើបមកពីយួនអត់មានម៉ូយនិងលក់កាហ្វេនំបាញ់ហយអត់ដាច់។
ស្រ្តីវៀតណាមទី 3 ឈ្មោះប៊ិនហៅបូផាបានរអ៊ូរហើយឈ្លោះជាមួយស្ត្រីទី
2 យ៉ាងខ្លាំងហើយនិយាយទាំងកំហឹងថាមកពីឯងបោះឆ្នោតឱ្យគណបក្សយើងបានជាវៀតណាមមកកាន់តែច្រើនឡើង
ៗ ពិបាករកសុីណាស់។ បើខ្មែរវិញគាត់អត់សូវចេះលក់ដូរដូចយើងទេ បើបោះឆ្នោតឱ្យគណបក្សយើង
ពួកយើងមកកាន់តែច្រើននាំឲ្យការងារកាន់តែរចង្អៀត និងពិបាករកសុី។ បងខ្ញុំពីមុនរកត្រីនៅឆ្នុកទ្រូនិងចុងឃ្នៀសរកត្រីបាន
20 គីឡូក្នុង 1 ថ្ងៃតែឥឡូវពួកយើងមកពេញទឹករកត្រី
1 ថ្ងៃអត់បានប្រាំគីឡូទេរកសុីអីទៅ។ ឥឡូវមើលទៅ ហាងយួន ច្រើនឡានក្រុងយួនច្រើននិងអ្នករកសុីអេតចាយយួនច្រើននាំឱ្យទីផ្សារចង្អៀតពិបាករកសុី។
ដូចនេះយើងត្រូវបោះឆ្នោតឲ្យគណបក្សគេវិញម្តងទៅ
មុខជាគេឱ្យយួនមកថ្មីៗខុសច្បាប់អត់ចេះនិយាយខ្មែរទៅវិញអស់ហើយយើងមកយូរហើយចេះខ្មែរច្បាស់គេអត់ដេញយើងនោះយើងងាយស្រួលរកសុីសប្បូរការងារហើយអត់មានរឿងដូចរាល់ថ្ងៃទេ។
រឿងកំប្លែងទី 4: មីងស្រុកស្រែអាចធ្វើជារដ្ឋមន្រ្តីបាន
លោកពូនៅស្រុកត្រាំកក់ខេត្តតាកែវក្បែរអង់តាសោមឈ្មោះពូសំបាននិយាយនៅហាងកាហ្វេថារដ្ឋមន្រ្តីមួយៗរៀនបានច្រើនមានបទពិសោធន៍ក្នុងការងារចេះគ្រប់គ្រងរដ្ឋបាលទូទៅមានជំនាញពិតប្រាកដអ្វីមួយ
និងមានទេពកោសល្យក្នុងការដឹកនាំទើបអាចធ្វើរដ្ឋមន្រ្តីបាន ។
កុមារឈ្មោះចយបានឆ្ងល់ថា
ខ្ញុំឃើញមុខពូរដ្ឋមន្រ្តីច្រើននាក់នៅលើវេទិការាល់ថ្ងៃ អង្គុយមួយព្រឹក ៗ
តើអង្គុយក្រោយគេចាំបាច់ចេះអ្វីដែរ?
ពូសំបានពន្យល់កុមារថាពួកគាត់អង្គុយស្តាប់យោបល់អនុសាសន៍ជួបពលរដ្ឋ
និងត្រឡប់ទៅវិញចុះហត្ថលេខាលើឯកសារនានា
ហៅកូនចៅប្រជុំបកស្រាយអនុសាសន៍បន្ថែមនៅអង្គភាព ។ ល។ អត់បានសម្រាកទេក្មួយ។
កុមារចយបានសួរបន្ថថាចុះបើវេទិការាល់ថ្ងៃនៅខេត្តឆ្ងាយចំណាយពេលទៅនិងមកអស់ពីរបីថ្ងៃម្តង
ៗ មានពេលឯណាធ្វើការទៅលោកពូ? ពូសំទល់ប្រាជ្ញាបានបន្ទោសឱ្យក្មេងថានៅក្មេងកុំចេះដឹងច្រើនពេកគិតតែរៀនទៅនេះជារឿងលោកធំទេ!
លោកពូម្នាក់ទៀតឈ្មោះសុខ
អង្គុយក្បែរនោះបានសួរមីងម្នាក់ឈ្មោះសុវណ្ណរី មីង ៗ មីងឯងចេះជិះឡានថ្លៃបាំងក្រោយទេ? មីងឆ្លើយថារឿងអីមិនចេះជិះនោះ។
ចុះមីងឯងចេះអង្គុុយលើវេទិកាខាងក្រោយគេ ចាំសើចចាំគាំទ្រចាំលើកដៃទេ? មីងឆ្លើយថាចេះស្ទាត់មិនចាំបាច់រៀនទេ។ ចុះមីងឯងចេះចុះហត្ថលេខាលើក្រដាសស្នាមទេ?
មីងឌឺឱ្យថាសូម្បីតែពូឯងក៏ចេះដែរមើលទៅនោះ។ សួរយ៉ាប់ណាស់ពូនេះ!
កុមារចយបានឆ្លើុយកាត់ភ្លាមថាបើសម្ពោធរាល់ថ្ងៃជិះឡានល្អបាំងក្រោយទៅហែហមគេ
ចុះហត្ថលេខាលើឯកសារដែលគេរៀបចំឲ្យស្រេចនោះ មិនចាំបាច់រៀនច្រើនចេះដឹងច្រើនពេកទេពូ
ខ្ញុំអាយុ១៥ឆ្នាំក៏អាចធ្វើរដ្ឋមន្រ្តីបានដែរ ។
មីងសុវណ្ណរីបានឆ្លើយយ៉ាងលឿនថាខ្ញុំក៏ហ៊ានធ្វើដែរបើមួយថ្ងៃ ៗ
ដើរតែតាមគេដង្ហែគេអង្គុយអមគេអត់មានពេលធ្វើការងារស្នូលបែបនេះនោះ។
រឿងកំប្លែងទី 5: សិស្សនិងគ្រូនិយាយរឿងនយោបាយក្នុងសាលា
នៅថ្ងៃមួយ
សាស្រ្តាចារ្យមហាវិទ្យាល័យម្នាក់ឈ្មោះគ្រូភ័យខ្លាច ក្រោយពីបានទទួលការណែនាំពីគណបក្សយើងមក
គាត់មានការភ័យខ្លាចយ៉ាងខ្លាំងក៏បានប្រជុំប្រាប់ដល់សិស្សថាសូមប្អូន ៗ ឈប់ជជែក
ឬនិយាយរឿងនយោបាយក្នុងសាលាពីព្រោះយើងមិនមែនជាអ្នកនយោបាយទេ ។
សិស្សទាំងអស់ក្នុងថ្នាក់ក៏នៅស្ងៀមហើយមានសិស្សម្នាក់ឈ្មោះថាក្លាហានបានអង្គុយឆ្ងល់និងសួរទៅគ្រូវិញថា
ខ្ញុំខ្លាចគេបណ្តេញចេញពេលនិយាយរឿងនយោបាយ ខ្ញុំត្រូវតែប្រយ័ត្នប៉ុន្តែសុំសួរលោកគ្រូមួយតើឈប់និយាយទាំងគ្រូនាយកសាលាទាំងសិស្សនិងទាំងបុគ្គលិកសិក្សាមែនទេលោកគ្រូ? លោកគ្រូបានឆ្លើយដោយក្តីរីករាយថាទាំងអស់គ្នាគ្មានអ្នកណាធំជាងច្បាប់ទេ!
សិស្សឈ្មោះក្លាហានបានសួរបន្តថាតើច្បាប់ណាលោកគ្រូ? លោកគ្រូក៏ចាប់ផ្តើមខឹងហើយឆ្លើយតបវិញទាំងហិង្សាថាកុំចេះដឹងច្រើនពេកប្រយ័ត្នប្រលងធ្លាក់។
សិស្សទាំងអស់ភ័យក៏នៅស្ងៀមស្ងាត់ទាំងអស់គ្នា។
លុះព្រឹកឡើង
ប្រធានយុវជនបានប្រាប់លោកសាស្រ្តាចារ្យថា
ឲ្យសិស្សទាំងអស់ទៅចុះឈ្មោះធ្វើប័ណ្ណគណបក្សយើង ។ លោកសាស្រ្តចារ្យបានអញ្ជើងសិស្សទាំងអស់ទៅសាលប្រជុំ
ហើយប្រាប់ថាទៅប្រជុំបណ្តាញយុវជនបក្សយើង និងធ្វើប័ណ្ណគណបក្សយើង។
សិស្សទាំងអស់នៅស្ងៀមហើយក៏នាំគ្នាទៅបណ្ណាល័យ
និងអានសៀវភៅដោយមិនបានធ្វើតាមគ្រូប្រាប់ ។
គ្រូក៏ខឹងហើយបានសួរទៅសិស្សវិញថាហេតុអ្វីបានមិនទៅធ្វើប័ណ្ណ? សិស្សឈ្មោះប្រាជ្ញាបានឆ្លើយថាលោកគ្រូខ្ញុំមិនហានទៅទេខ្លាចធ្លាក់ដោយសារតែចូលគណបក្សនិងនិយាយរឿងនយោបាយ។
លោកគ្រូទល់ប្រាជ្ញា។
នៅរៀងរាល់ថ្ងៃពុធ
គ្រូបង្រៀនវិទ្យាសាស្រ្តនយោបាយបានមកបង្រៀនហើយបានលើកឡើងពីស្ថានការណ៍នយោបាយនៅក្នុងប្រទេស
។ ពេលនោះសិស្សទាំងអស់បានដើរចេញហើយឆ្លើយថាខ្លាចធ្លាក់ដោយសារតែរៀននិងនិយាយរឿងនយោបាយ។
គ្រូទល់ប្រាជ្ញាក៏បានប្រាប់សិស្សវិញថា មិនអ្វីទេព្រោះនយោបាយនេះយើងនិយាយស្រាល ៗ ទេ។
សិស្សទាំងអស់ព្រមចូលរៀន
ហើយមានសិស្សម្នាក់ឈ្មោះគណបក្សបានសួរគ្រូវិញថា ខ្ញុំ
និងមិត្តភក្តិទាំងអស់ឆ្ងល់អ្វីទៅនយោបាយលោកគ្រូ ?
គ្រូបានឆ្លើយថា:
ងាប់ហើយរៀនជិតចប់ហើយមិនស្គាល់អ្វីជានយោបាយ!
គ្រូមានការរន្ធត់ណាស់ ដោយបង្រៀនសិស្សមិនបានផ្តល់និយមន័យច្បាស់លាស់ដល់សិស្ស ។
សិស្សម្នាក់ឈ្មោះយល់ដឹងដោយខ្លាចគ្រូថាមិនចេះបានឆ្លើយថា
ខ្ញុំឃើញគេបង្ហោះតាមប្រព័ន្ធសង្គម និងបកស្រាយនយោបាយក្នុងស្រុុកយើងដូចនេះ :
នយោបាយប្រៀបបាននឹងសហគមន៍រីកចម្រើនមួយ
នៅពេលដែលបុគ្គលិកអង្គការមួយឃើញក្មេងកំព្រា ចាស់ជរាជនពិការនិងអ្នកក្រីក្រច្រើននោះបានទៅប្រាប់មេសហគមន៍និងអ្នកមានមុខងារទទួលខុសត្រូវ។
មេសហគមន៍ក៏អញ្ជើញក្រុមដឹកនាំសហគមន៍តំណាងពលរដ្ឋនិងអាជីវករ
និងអ្នកពាក់ព័ន្ធមកប្រជុំដើម្បីដោះស្រាយ ។
យើងអាចរៀបចំផែនការវិធីសាស្រ្តនិងសកម្មភាពជួយពួកគាត់។
នេះជានយោបាយត្រូវទេលោកគ្រូ!
សិស្សម្នាក់ទៀតឈ្មោះថាច្បាស់លាស់បានឆ្លើយកាត់ថា
ទេ! នយោបាយដូចគ្រួសារសុភមង្គលមួយដែលពេលកូនអត់ទៅរៀន
ឪពុកត្រូវស្វែងរកមូលហេតុឲ្យច្បាស់ថា ហេតុអ្វីបានជាកូនអត់ទៅរៀននិងត្រូវជូនកូនទៅរៀន។
នៅពេលដែលអ្នកបម្រើប្រាក់ខែហូបមិនគ្រប់
ម្តាយត្រូវពិភាក្សាជាមួយអ្នកបម្រើហើយរកវិធីដំឡើងប្រាក់ខែជូនគាត់លើសពីនេះករណីលោកយាយលោកតាមេគ្រួសារត្រូវរៀបចំថែទាំនិងគាំពារពួកគាត់ឱ្យបានទន់ភ្លន់និងគោរពពួកគាត់។
សិស្សម្នាក់ទៀតឈ្មោះថាប្អូនអសីលធម៌បានឆ្លើយថា
ទេនយោបាយគឺជេរគ្នាប្រមាថគ្នាចោទគ្នាលាបពណ៌គ្នាសម្លុតគ្នាលួចសម្លាប់គ្នាគម្រាមចាប់ដាក់ពន្ធនាគារ។
ល។
សិស្សស្រ្តីម្នាក់ទៀតបានលើកឡើងថាទេនយោបានដូចគ្រួសារមួយ:
នៅពេលដែលកូនៗឬពលរដ្ឋកំពុងរងទុក្ខលំបាក
ម្តាយដែលដើរតួនាទីជានាយករដ្ឋមន្រ្តីត្រូវតែបម្រើ និងដោះស្រាយជូនគាត់
ហើយឪពុកដែលដើរតួនាទីជាថៅកែត្រូវតែសហការជាមួយបងៗដែលជាសហជីពការពារ
និងលើកទឹកចិត្តកម្មករឬកូន ៗ ចំណែកបង ៗ ឬកងកម្លាំងត្រូវជួយការពារប្អូនគ្រប់គ្នា ។
រឿងកំប្លែងទី 6 មេទ័ពនិងនយោបាយ
នៅក្នុងអង្គភាពទ័ពមួយដែលមានពលប្រមាណ២០០០នាក់
មានមេទ័ពធំម្នាក់និងមេទ័ពរង 4
នាក់។
រសៀលគងភ្នំបុរសឈ្មោះ
ចម្រើនជាកូនទាហានបានត្រឡប់មកផ្ទះជាមួយរបបប្រចាំឆ្នាំ ខោអាវទាហានពីរសម្រាប់សម្ភារៈនិងស្បៀងឧបត្ថមមួយចំនួន។
ប្រពន្ធឈ្មោះរចនាមានកូនប្រុសប្រាំនាក់បានសួរទៅប្តីថាបង
ហេតុអ្វីបានជាមួយឆ្នាំនេះមានរបបតែប៉ុណ្ណឹង ? បើប្រៀបធៀបឆ្នាំមុនៗបានច្រើនជាងនេះឆ្ងាយណាស់ ?
ប្តីឆ្លើយដោយទឹកមុខស្លេកស្លាំងថាអូនឆ្នាំនេះជាឆ្នាំបោះឆ្នោត
និងមេទ័ពបងគាត់សន្សំទុកយកទៅចែកពលរដ្ឋនៅភូមិព្រៃស្លាដែលជាក្រុមការងារគាត់នៅទីនោះ ។
ប្រពន្ធបានសួរបន្តទៀងថាប្រាក់ខែបានតែ
80 មឺុនរៀលរបបកូនម្នាក់ៗបានតែ
2 មុឺនប្រាំពាន់រៀលក្នុងមួយខែតើហូបគ្រប់ដែរអីបង? ហេតុអ្វីប្រាក់ខែអត់គ្រប់ចំនួន?
ប្តីបានឆ្លើយថាឆ្នាំបោះឆ្នោត
មេទ័ពបងសន្សំទុកចែកពលរដ្ឋមុនបោះឆ្នោត !
ប្រពន្ធបន្តទៀតថាអូនឆ្ងល់ណាស់មេបងបានគិតទេថាកងទ័ព 2000 នាក់ ប្រពន្ធកូនកងទ័ពគ្រប់អាយុបោះឆ្នោតសរុប 2
មុឺននាក់ ហេតុអ្វីបានជាមេបងមិនយកចិត្តទុកដាក់ពលទាហានក្នុងអង្គភាពនេះ ? ហេតុអ្វីមិនដំឡើងប្រាក់ខែឲ្យពលទាហានឲ្យគ្រប់
និងរស់នៅបានសេចក្តីសុខទៅវាចំណេញសន្លឹកឆ្នោតជាង។
ហេយអ្វីចាំបាច់ប្រមូលពីអង្គភាពពីកូនទាហាន
ចំណាយពេលចុះទៅភូមិដែលមានតែពលរដ្ឋប្រមាណ១០០គ្រួសារ និងមានអ្នកបោះឆ្នោតតែ 400 នាក់ក្នុងភូមិ។ មេបងដឹងទេ? ប្តីឆ្លើយថាគាត់ដឹងតើតែស្រេចតែថ្នាក់លើបញ្ជា!
ប្តីឆ្លើយបន្តថាស្រេចតែមេអូនដឹងទេវិន័យទ័ពមេថាយ៉ាងម៉េចត្រូវធ្វើតាម។
កុំចេះដឹងច្រើនមើលតែកូនទៅ។ បងបើមេបងឱ្យចូលរន្ធក្តាមបងចូលដែរឬ? ត្រូវតែចូលនេះជាវិន័យទ័ព។
ប្រពន្ធឆ្លើយងាប់ហើយបងជាប្តីអូនគួរឆ្លាតជាងនេះបន្តិចទៅ!
បងគួរតែប្រាប់មេរបស់បងឱ្យយកចិត្តទុកដាក់កងទ័ព
និងគ្រួសារទ័ពដែលជាកម្លាំងបោះឆ្នោតធំជាង មូលដ្ឋានភូមិដែលមេបងចុះជាប្រចាំនោះ។
ផែនការអុងកាឡុងហើយបង!
ប្រពន្ធបន្តថាបងធ្វើបែបនេះគឺចាក់អង្ករចោលខំសន្សំអង្កាមទុក។
ធ្វើបែបនេះត្រីរ៉ស់ក៏រួចទន្សាយក៏រួចណាបង។
បើបងធ្វើមេវិញតើបងគិតយ៉ាងដូចម្តេច? ប្រាប់អូនមក!
ប្រាប់ត្រូវនៅជាមួយគ្នាបន្តទៀតប៉ុន្តែបើឆ្លើយខុសត្រូវបែកគ្នាព្រោះខ្ញុំត្រូវការប្តីឆ្លាត!
បើបងធ្វើមេវិញបងយកចិត្តទុកដាក់ជីវភាពពលទាហានជួយគ្រួសារទាហាននិងរៀបចំផែនការពីរទី
1 ផែនការយុទ្ធសាស្រ្តទ័ពនិងទី
2 ផែនការកសាងសេដ្ឋកិច្ចគ្រួសារកងទ័ព។
ចំណែកពលរដ្ឋតាមភូមិទុកឲ្យក្រុមប្រឹក្សា និងក្រុមការងារថ្នាក់ខេត្ត។ លើសពីនេះ
បងមិនត្រឹមតែមិនកេងប្រវ័ញ្ចពីកូនទ័ពទេ បងថែមទាំងហានលក់ផ្ទះលក់ដី
លក់អ្វីៗដែលបងមានដើម្បីសេចក្តីសុខយុទ្ធមិត្តបង ។
បង
និងអូនមិនអាចធ្វើនាក់មានស្តុកស្តម្ភលើគំនរទុក្ខមិត្តរួមអាវុធបងទេ ។
តែអកុសល់បងមិនមានសំណាងធ្វើមេទ័ព។
សេចក្តីសុខរបស់ទ័ពបងភាពមានបានរបស់គ្រួសារយើង
ត្រូវតែជាភាពមានបានរបស់កងកម្លាំងបងណាអូន !
បងមិនអាចសប្បាយវិឡារឡានដីឡូហឺុហារនិងសម្ភារនិយមហួសហេតុ
នៅពេលដែលឃើញកងទ័ពបងរងទុក្ខវេទនានោះទេ ។
រឿងកំប្លែងទី 7 បានតែថាអត់ធ្វើ
ដៃ
និងជើងរបស់មនុស្សនៅពេលធ្វើការសំណង់ហត់នឿយតែងតែខឹងនឹងមាត់
ព្រមទាំងស្តីបន្ទោសឲ្យមាត់ថាបានតែហូបយករស់ជាតិ ហើយឆ្ងាញ់តែឯងមិនព្រមជួយធ្វើការងារ។
មាត់នៅពេលហូបអាហាររាល់ថ្ងៃតែងតែរអ៊ូថាក្រពះចាំតែត្រងយកអាហារដែលមិនព្រមជួយទំពារ ។
លើសពីនេះក្រពះ និងពោះវៀនក៏បានច្រណែនទៅសរីរាង្គដទៃទៀត
ដូចជាថ្លើមសរសៃឈាម។ ល។ ចំណែកឯសរសៃឈាមនៅមិនសុខបានមួម៉ៅទៅនឹងសរីរាង្គនានាដូចជាដៃ
ជើងដែលសរសៃឈាមខំប្របាច់ឈាមយកទៅចិញ្ចឹម ។ ដូចនេះសិរីរាង្គមានមុខងារសំខាន់ៗ
រៀងៗខ្លួនដើម្បីអាចចិញ្ចឹមខ្លួនប្រាណមនុស្សឲ្យរស់បាននិងដំណើរការទៅរលូន ។
ក្នុងសាលារៀនមាននាយកសាលាគ្រូកីឡាសិស្សគ្រូបង្រៀនបុគ្គលិកសិក្សាសន្តិសុខនិងអ្នកអនាម័យជាដើម។
ល។
មុខងារគ្រប់គ្រងបង្រៀនធ្វើអនាម័យយាមសន្តិសុខមានមុខងាររៀងៗខ្លួនមិនអាចបន្ទោសជ្រុងណាមួយថាបានតែថានោះទេ។
នៅក្នុងសង្គមមានព្រះមហាក្សត្រជាប្រមុខរដ្ឋមានរដ្ឋាភិបាលជាអ្នកប្រតិបត្តិទូទៅប្រមូលពន្ធអភិវឌ្ឍន៍ផ្តល់សេវាសាធារណ:
។ ល។ ចំណែកសភា គណបក្សប្រឆាំងមានតួរនាទីតាមដានរដ្ឋាភិបាល តាក់តែងច្បាប់តំណាងពលរដ្ឋ។
ល។ គណបក្សទាំងអស់មិនមានតួនាទីប្រតិបត្តិ ឬធ្វើទេ។ លើសពីនេះ ក្រុមប្រឹក្សាធម្មនុញ្ញមានតួនាទីពិនិត្យច្បាប់
ធម្មនុញ្ញភាពនៃច្បាប់និងតាមដានការអនុវត្តន៍គជប។
មិនអាចថាពួកគាត់បានតែថាទេ
អង្គការសង្គមសុីវិលមានតួនាទីស្រាវជ្រាវ
អនុវត្តកម្មវិធីគម្រោងថ្មីៗ
និងរួមចំណែកផ្តល់សេវាជូនពលរដ្ឋលើផ្នែកនានាដែលរដ្ឋាភិបាលមិនបានបំពេញ និងមិនមានលទ្ធភាពបំពេញ។
អង្គការសិទ្ធិមនុស្សមានតួនាទីការពារជនរងគ្រោះ
តាមដានករណីរំលោភសិទ្ធិមនុស្សផ្តល់សេវាច្បាប់។ ល។
ផ្នែកឯកជក្រុមហ៊ុនមសនតួនាទីធ្វើជំនួញមុខរបរនិងរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ។
មិនអាចថាបានតែថាទេ
តុលាការមានតួនាទីជម្រះក្តីផ្តល់យុត្តិធម៌ជូនជនរួមជាតិរីឯ
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានតួនាទីតាមដាន
និងត្រួតពិនិត្យលើដំណើរការកាត់ក្តីនៃអង្គចៅក្រម ។
មិនអាចទៅប្រត្តិបត្តិដូចរដ្ឋាភិបាលបានទេ ហើយក៏មិនអាចថាពួកគាត់បានតែថាដែរ។
គ្រូមានតួនាទីបង្រៀនសិស្សមិនមែនជាអ្នកចូលប្រលងទេ។
មិនអាចថាគ្រូបានតែថាឬបានតែបង្រៀនទេ។
ព្រះសង្ឃបានបណ្តុះសីលធម៌លើកកម្ពស់សាសនាជំនឿនិងរួមចំណែកបណ្តុះសីលធម៌ស្អាតស្អំ។
ល។
មិនអាចថាបានតែថាទេ
គណបក្សប្រឆាំងមានតួនាទីប្រឆាំង
និងតួនាទីជាសមាជិកសភាដែលមានចែងក្នុងច្បាប់ ។
គណបក្សប្រឆាំងមិនមានតួនាទីប្រតិបត្តិទេ ។ បើគណបក្សក្រៅរដ្ឋាភិបាលទៅប្រតិ្តបត្តិវិញ
ច្បាស់ជាអ្នកថាខុសច្បាប់ហើយ។
មិនអាចថាបានតែថាទេ
ពលរដ្ឋមានតួនាទីមកទទួលសេវាសាធារណ:ប្រកបដោយគុណភាព
តាមដានការអនុវត្តរបស់េដ្ឋាភិបាលចូលរួមតាក់តែងច្បាប់តាមរយៈតំណាង
បំពេញតួនាទីជាពលរដ្ឋសកម្មក្នុងការជំរុញឲ្យរដ្ឋាភិបាលទទួលខុសត្រូវលើសកម្មភាពរបស់ខ្លួន
និងសុខទុក្ខរបស់ពលរដ្ខព្រមទាំងមានតួនាទីជ្រើសរើសតំណាងល្អនិងអ្នកបម្រើរបស់ខ្លួនស្អាតស្អំនិងដែលមានគុណភាព។
ពលរដ្ឋមានតួនាទីតវ៉ាធ្វើបាតុកម្មដោយអហិង្សា
និងមានតួនាទីរិះគន់អំពើអសកម្មរបស់អ្នបម្រើគឺរដ្ឋាភិបាល
រួមទាំងនាយករដ្ឋមន្រ្តីនិងតំណាងរបស់ខ្លួនគឺតំណាងរាស្រ្តនិងក្រុមប្រឹក្សាគ្រប់កម្រិត។
មិនមែនបានតែថានោះទេ
អ្នកស្រាវជ្រាវ
មានតួនាទីផលិតព័ត៌មានតាមលក្ខណវិទ្យាសាស្រ្ត និងផ្សព្វផ្សាយព័ត៌មានជូនសាធារណជនអ្នកគ្រប់គ្រងអ្នកតាក់តែងច្បាប់អ្នកធ្វើសេចក្តីសម្រេចចិត្ត។
មិនមែនជាអ្នកប្រត្តិបត្តិទេ។
បើអ្នកស្រាវជ្រាវទៅប្រមូលពន្ធដារនិងចាប់ឈើខុសច្បាប់ច្បាស់ជាអ្នកចោទថាខុសច្បាប់ហើយ។
ដូចនេះរដ្ឋាភិបាលមានតួនាទីធ្វើ
និងភ្នាក់ងារផ្សេងទៀតមានតួនាទីរៀងៗខ្លួន ។ ការដែលសម្តែងថា
បានតែថាអាចមានប្រសិទ្ធិភាពនៅពេលពលរដ្ឋមិនទាន់យល់ និងមិនទាន់ទទួលបានព័ត៌មានច្រើន។
នយោបាយប្រជាភិថុគួរតែបោះបង់
រឿងកំប្លែងទី 8 ដូចតែគ្នាទេពូអើយ
ក្រុមការងារមួយក្រុមបានទទួលបញ្ជាចុះមូលដ្ឋាន
និងឲ្យលើកឡើងពីអ្នកនយោបាយមានស្រីច្រើន ។
លោកម្នាក់ឈ្មោះជ្រួលជ្រើមបានជួបប្រធានភូមិមេឃុំចៅហ្វាយស្រុក
និងអ្នកមុខអ្នកការក្នុងខេត្តជាច្រើនរូបក្នុងវេទិកាគណបក្សមួយ ។
លោកជ្រួលជ្រើមបានប្រជុំក្រុមការងារថា
យើងត្រូវលើកពីស្នេហាក្រៅគ្រួសាររបស់មេគណបក្សគេ
ថាមេដឹកនាំគណបក្សគេមានស្រីច្រើននិងមានស្នេហាលួចលាក់។ ប្រធានភូមិឈ្មោះបីបានឆ្លើយថា
កុំអីព្រោះពលរដ្ឋក្នុងភូមិបានដឹងថាខ្ញុំមានប្រពន្ធបី និងក្រុមការងារយើងមានដូចគ្នា។
ម្យ៉ាងទៀតយប់មិញបងយកមួយដែរហើយពលរដ្ឋដឹងគ្រប់គ្នា។
មេក្រុមបានស្រែកថាមិនអីទេពលរដ្ឋមិនយល់ទេយើងជាអ្នកធំបុគ្គលណាតវ៉ានិងឡើងសួរយើងកត់ឈ្មោះទុកហើយថតរូបចំណាំទៅរួចស្រេចហើយ។
ព្រឹកឡើងឈ្មោះមួយដែរជាមេក្រុមបានលើកឡើងថាបងប្អូនទាំងអស់គ្នាស្តាប់ឱ្យច្បាស់
សូមបងប្អូនពិចារណាកុំគាំទ្រគណបក្សគេ
ព្រោះមេដឹកនាំគេមានប្រពន្ធច្រើននិងមានស្រ្តីក្រៅថែមទៀត។ មេភូមិមេឃុំនិងអ្នកដទៃចាប់ផ្តើមមុខស្ងួតអ្នកខ្លះដើរចេញនិងអ្នកខ្លះទៀតដាក់មុខចុះក្រោម។
ក្មេងស្រីអាយុ 19 ឆ្នាំឈ្មោះស្រីរ័ត្នសម្តែងមតិថាល្អណាស់លោកពូប្រធានភូមិនេះមានប្រពន្ធបីដូចនេះខ្ញុំឈប់គាំទ្រនិងបោះឆ្នោតឱ្យហើយ។
ប្អូនស្រីម្នាក់ដែលមានឪពុកជាអភិបាលស្រុកមានប្រពន្ធពីរបានបញ្ចេញយោបល់ដោយក្តីរំភើបថា
ខ្ញុំចាប់ពីពេលនេះទៅឈប់បោះឆ្នោតឲ្យគណបក្សយើងហើយពីព្រោះឪពុកខ្ញុំធ្វើបាបម្តាយខ្ញុំណាស់ដោយគាត់មានប្រពន្ធច្រើន។
ស្រ្តីបម្រើការកំសាន្តសប្បាយម្នាក់បានក្រោកឈរ
និងលើកឡើងថា ពូឯងយប់មិញដេកជាមួយខ្ញុំមិនទាន់ឲ្យលុយផង ហើយសន្យាថាចាំយប់ទី 2 ។
ទើសចិត្តពេកជំនួយការឡើយជួយ
ជំនួយការឡើងពន្យល់ម្តងថា
សូមបងប្អូនបន្តបោះឆ្នោតឲ្យគណបក្សយើងព្រោះដូចរូបខ្ញុំមិនដែលមានស្រីទេ សូម្បីតែប្រពន្ធក៏អត់មានដែរ។
ប្អូនប្រុសម្នាក់ឡើងតតាំងថាពូអត់មានស្រីនិងអត់មានប្រពន្ធមែនតែពូស្រឡាញ់បុរសដូចគ្នា។
ចប់អង្គប្រជុំ
ដូចតែគ្នាទេពូអើយ
ហូបលៀសល្អៀសខ្លួន
រឿកំប្លែងទី 9 តើអ្នកស្រោចផ្កានិងថៅកែមួយណាឆ្លាតជាង!
ពូសៅរ៍ជាអ្នកបម្រើនៅក្នុងផ្ទះពូសុខ
ថ្ងៃមួយព្រះអាទិត្យបានបញ្ចេញកម្ដៅយ៉ាងខ្លាំង ពូសៅរ៍ក៏ចាប់ផ្តើមស្រោចផ្កាយ៉ាងសកម្ម
ដែលបណ្តាលឲ្យថៅកែកោតសរសើរនិងពេញចិត្តខ្លាំងណាស់
ចេះស្រោចផ្កាបានល្អប៉ុន្តែមួយសន្ទុះក្រោយមកស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លំាង
ដែលអ្នកស្រោចផ្កាក៏សម្រេចចិត្តឈប់ស្រោច។
ថៅកែក៏ចេញមកមើលម្តងទៀតមិនឃើញអ្នកបម្រើស្រោចផ្កាក៏ស្រែកសួរថា
វាយ៉ាងម៉េចបានជាឯងមិនស្រោចផ្កាបន្តទៀត
អ្នកបម្រើប្រាប់ថាភ្លៀងមកហើយថៅហ្វាយមិនបាច់ស្រោចទេថៅកែបានបន្ទោសថា
បើខ្លាចទទឹកខ្លួនម៉េចបានជាមិនយកឆ័ត្រមកបាំងទៅ
ហើយស្រោចបន្តពូសៅរ៍ដោយសាតែខ្លាចអំណាចរបស់ថៅកែ ក៏ស្រោចផ្កាបន្តទាំងមានភ្លៀងខ្លាំង។
ក្នុងសង្គមមួយដែលមានអំណាចប្រមូលផ្តុំលើបុគ្គលដែលមិនមានការគិតសុីជម្រៅបែបយុទ្ធសាស្ត្រនិងបែបចូលរួមនោះ
ប្រព័ន្ធដឹកនាំរដ្ឋនោះបើទោះជាបទបញ្ជានោះខុសនិងប្រកបដោយគ្រោះថ្នាក់យ៉ាងណាក៏ដោយ
ក៏អ្នកនៅក្នុងប្រព័ន្ធនោះត្រូវតែធ្វើតាមជាចាំបាច់ ប្រសិនណាភ្លៀងធ្លាក់ខ្លាំងក៏ដោយ។
ភ្លៀងក៏ស្រោចឱ្យតែមេបញ្ជា។
រឿងកំប្លែងទី 10 មុងជ្រលក់មានលក់នៅផ្សារដែរ
ម្នាក់ងារសុខភាពម្នាក់ឈ្មោះពូលក់មុង
បានផ្សព្វផ្សាយដល់ពលរដ្ឋដែលរស់នៅតាមតំបន់ព្រៃភ្នំថាសូមបងប្អូនមកទទួលមុងជ្រលក់ដែលការពារជម្ងឺគ្រុនចាញ់ដោយឥតគិតថ្លៃ
! ហើយមុងនេះមិនមានលក់នៅទីផ្សារទេ។ តឹងតែងណាស់ព្រោះធ្លាប់មានអំពើពុករលួយកន្លងមក ។
គ្រូងនដែលបានចូលរួមក្នុងកម្មវិធីដែរ
បានសួរភ្នាក់ងារសុខភាពខេត្តថា តើលោកចែកឲ្យមួយគ្រួសារចំនួនមុងប៉ុន្មាន ? ពូលក់មុងបានឆ្លើយថាមួយគ្រួសារបាន 2 ទៅបីមុង។
លោកគ្រូងនបានសួរបន្តថាចុះគ្រួសារខ្ញុំមានសមាជិក 11
នាក់ដេកអត់គ្រប់ទេ? ពូលក់មុងឆ្លើយថាទិញនៅផ្សារខ្លះទៅ! គ្រួងនបានបន្តថា ហេតុអ្វីបានមិនព្រមផ្តល់គ្រប់ៗគ្នាតែម្តងទៅព្រោះមុងនេះជាមុងពិសេសការពារមូសកុំឲ្យខាំបាន
និងលោកពេទ្យថាអត់មានលក់នៅផ្សារទេ។
ភ្នាក់ងារសុខភាពបានឆ្លើយថាមាននៅផ្សារខោអាវតូបលេខ
30 ។
គ្រូងនបានចោទសួរបន្តលោកគ្រូឯងថាមុងនេះពិសេសនិងអត់មានលក់នៅផ្សារទេចុះហេតុអ្វីដឹងលេខតូប!
ភ្នាក់ងារសុខភាពឆ្លើយថាចេះដឹងច្រើនពេកហើយគេឱ្យយកទៅកុំសួរច្រើនពេក។
លោកគ្រូងនឈប់ហ៊ានសួរក៏ត្រឡប់មកផ្ទះវិញដោយចេះតែគិតថាគ្រួសារខ្លះមានសមាជិក
2 នាក់បានមុង
3 តែខ្ញុំបាទមានសមាជិក១១នាក់បានតែ៣ដែរ ។
លុះព្រឹកឡើងកូនលោកគ្រូងនក្តៅខ្លួនរួចទៅមណ្ឌលសុខភាព។
បុគ្គលិកបានពិនិត្យហើយឃើញថាមិនមានគ្រុនចាញ់ទេគ្រាន់តែក្តៅខ្លួនតិចតួច។
ពេទ្យបានឲ្យថ្នាំប៉ារ៉ាសេដតាម៉ុលលេខ២៥០ មីលីក្រាមចំនួន 3 គ្រាប់សម្រាប់កុមារ។
គ្រូងនបានសួរពេទ្យបន្តបានថ្នាំតិចណាស់!
គ្រូពេទ្យបានផ្តល់យោបល់ថាថ្នាំនេះមួយគ្រាប់តម្លៃ 4000 រៀលតាមបញ្ជីរ!
គ្រូងនបានភ្ញាក់ផ្អើលថា ថ្នាំនេះខ្ញុំធ្លាប់ទិញនៅផ្សារជិតនេះតែ៧០០រៀលទេគ្រូពេទ្យ
គឺលេខដូចគ្នាបេះបិទហើយមកពីបារាំងទៀតផង។
គ្រូពេទ្យបានយល់ព្រមតាមគ្រូងនហើយខ្សិបប្រាប់ថាថ្លៃណាស់ខុសទីផ្សារមែនបើគេឱ្យមណ្ឌលសុខភាពនិងមន្ទីរពេទ្យទិញខ្លួនឯងវិញអាចសល់លុយច្រើន
និងអាចមានលទ្ធភាពកែប្រែគុណភាពសេវាសុខភាពបានល្អជាងនេះ លោកគ្រូ។
សូមទោសខ្ញុំមិនហ៊ានតវ៉ាទេគេអ្នកធំចប់យោបល់
រឿងកំប្លែងទី 11 បានប៉ុណ្ណឹងហើយចង់បានអ្វីទៀត
នៅក្នុងពិធីបុណ្យផ្កាមួយនៅភូមិយើងមានអ្នកមុខ
អ្នកការជាច្រើនកុះករមកជួបជុំគ្នាសប្បាយរីករាយ
និងមានពិធីថ្លែងការរបស់អ្នកធំមួយចំនួន ។
អ្នកធំម្នាក់ឈ្មោះ 570 នាក់បានឡើងថ្លែងថា
បងប្អូនទាំងអស់គ្នានាំគ្នាសប្បាយកុំគិតអ្វី
កុំខ្វល់យើងដឹងតែពីសប្បាយនិងរួបរួមគ្នា។ យើងបានប៉ុណ្ណឹងហើយចង់បានអ្វីទៀត?
មីងម្នាក់ឈ្មោះថាអស់ស្រែបានស្រែកយំហើយមានប្រសាសន៍ថាលោកធំខ្ញុំនិងបងប្អូនខ្ញុំកាលពីឆ្នាំ
1979 មកមានដីស្រែ
50 អាអត់ជំពាក់លុយគេ មានត្រីក្នុងស្រែក្រោយផ្ទះសម្រាប់ហូប
មានអុសក្រោយផ្ទះសម្រាប់ដាំបាយមានបងប្អូនកូនចៅរស់នៅជួបជុំគ្នា
និងធ្វើស្រែមួយឆ្នាំអាចហូបបានពីរឆ្នាំ ប៉ុន្តែឥឡូវបាតដៃទទេ។
លោកធំសួរវិញថាបងស្រីចេះតែថាបងស្រីបក្សប្រឆាំងទេដឹង?
ពូម្នាក់ទៀតឈ្មោះរងគ្រោះបានឡើងបន្ទរថាបាតដៃទទេព្រោះស្រែខ្ញុំនិង
ស្រែរបស់បងប្អូនយើងក្នុងភូមិឥឡូវជារបស់ពូដា
ពូណាពូខេនិងលោកពូមីក្រូហិរញ្ញវត្ថុនានាអស់ហើយមិនសង្ឃឹមថាអាចយកមកវិញបានទេភាពធ្ងន់ធ្ងរជាងនេះធ្វើស្រែមួយឆ្នាំសងថ្លៃជីការប្រាក់ថ្លៃពូជឈ្នួលភ្ជួរអត់គ្រប់ផង!
ពូ 570 ស្តីបន្ទោស!
ចេះតែថាបានតែថាបានប៉ុណ្ណឹងហើយចង់បានអ្វីទៀត? កុមារម្នាក់ឈ្មោះឆ្លាតរស់នៅក្នុងភូមិរៀនថ្នាក់បឋមសិក្សា
បានបញ្ចេញយោបល់ថាពូ ៗ ពូ ៗ
ឡានពូស្អាតខ្សែកពូស្អាតប្រពន្ធពូក្មេងខ្ញុំចង់បានប៉ុណ្ណឹងដែរ! កប់យោបល់
អ្នកធំម្នាក់ទៀតឈ្មោះថាពូវិឡារ
5 បានឡើងជួយថាមិនអ្វីទេចាំគណបក្សយើងជួយឥឡូវយើងធ្វើសាលារៀនផ្លូវមន្ទីរពេទ្យស្ពានថ្នាល់។
ល។ យើងជាប់ឆ្នោតជួយឲ្យបងប្អូនមានជីវភាពធូរធារ ! យើងបានប៉ុណ្ណឹងហើយចង់បានអ្វីទៀត?
និស្សិតម្នាក់ឈ្មោះដឹងច្បាស់ដែលរៀននៅភ្នំពេញបានមានមតិថាពូវិឡារ!
ខ្ញុំរៀននៅភ្នំពេញស្នាក់នៅវត្តនិងចង់បានវិឡារដូចលោកដែរ។ ពូមានវិឡារ 5 ធំ ៗ ចង់បានអ្វីទៀត។
និស្សិតបានបន្តថាធ្វើធំយូរប៉ុណ្ណឹងហើយចង់ធ្វីអ្វីទៀត? កាន់អំណាចយូរប៉ុណ្ណឹងហើយចង់កាន់អ្វីទៀត?
ពុករលួយយូរប៉ុណ្ណឹងហើយនៅពុករលួយអ្វីទៀត? កាប់ព្រៃឈើស្ទើរអស់ហើយនៅកាប់ធ្វើអ្វីទៀត
? យួនហូរចូលពេញស្រុកហើយនៅឱ្យហូរចូលធ្វើអ្វីទៀត?
រឿងកំប្លែងខ្លីទី 12 ដើមពោធិ៏ម្លប់ល្អតែរន្ទះបាញ់
ជាដើមឈើម្យ៉ាងដែលផ្តល់ម្លប់ល្អមានការគោរពនិងជំនឿពីពលរដ្ឋ
និងជាទីកន្លែងដែលមានការគោរពបែបសាសនាពីជនរួមជាតិជាទូទៅ ។
ក្រុមសិល្បករនិងសិល្បការីមួយក្រុមបានមកជួបជុំគ្នាសម្ដែង
និងធ្វើយ៉ាងដូចម្តេចឲ្យទស្សនិកជនសប្បាយរីករាយក្នុងកម្មវិធីកំសាន្តយប់នេះ ។
ក្រោយពីអ្នកចំរៀងល្បី ៗ
ច្រៀងចប់នៅចុងកម្មវីធីដល់ពេលក្រុមអាយ៉ៃឆ្លងឆ្លើយម្តង។
តារាល្បីស្រី្តម្នាក់បានសួរតារាល្បីប្រុសថា បងខ្ញុំអត់ដែលទៅប្រទេសគេទេ!
តើពេលជិះយន្តហោះលើអាកាស តើយើងធ្វើយ៉ាងដូចម្តេចបានដឹងដល់ប្រទេសនីមួយៗ ?
តារាប្រុសឆ្លើយថាងាយណាស់ពេលលូកដៃចេញក្រៅយន្តហោះដឹងថាត្រជាក់ខ្លាំងហើយកកញើសទៀតមានន័យថាដល់តំបន់សីុប៊េរីប្រទេសរុស្សុី។
តារាស្រី្តសួរបន្តចុះពេលដល់ប្រទេសអាហ្វ្រិកលូកដៃចេញក្រៅទៅយ៉ាងដូចម្តេចដែរ? តារាប្រុសបានឆ្លើយថាក្តៅខ្លាំងឬខ្លោចដៃ។ ចុះដល់វៀតណាម? ងាយចំណាំទេអូនពេលលូកដៃចេញក្រៅបាត់នាឡិកាដៃគឺយួនហើយ។
បង !!!!! គ្រាន់តែនាឡិកាដៃសោះក៏បាត់ដែរ? ចុះដីយើងនិង
មរតកយើងទុកចោលពេលសង្គ្រាមទៅជាយ៉ាងណាទៅ ? មិនចាំបាច់សង្គ្រាមទេអូនយើងនៅពេញស្រុកដូចសព្វថ្ងៃនេះ
ក៏យួននៅតែរំកិលចូលយកជារៀងរាល់ថ្ងៃដែរអូន !
ឲ្យតែយើងមិនរួមគ្នាការពារឲ្យបានហ្មត់ចត់នោះ ។
ចុះបើជិះយន្តហោះមកដល់ស្រុកយើងយ៉ាងដូចម្តេចដែរ
? ជាប់ខ្នោះណាអូន!
អូស ....... វាមិនដែលទេបង !!!!!!
គ្រាន់តែលូកដៃចេញក្រៅយន្តហោះក៏ជាប់ខ្នោះដែរនោះស្រេចហើយ! នែ !!!
បើមិនដឹងសួរខ្ញុំតំណាងម្នាក់ជាប់មិនទាន់ចេញផងគ្រាន់តែចុះពីលើយន្តហោះមក។
អូនមើលទៅគ្រាន់តែបងថាផ្លូវថ្នល់ស្រុកយើងធ្វើជាប់រហូតក៏ធ្លាប់មានបញ្ហា។
មានពេលមួយនោះបងគ្រាន់តែនិយាយថាដីខ្មែរស្រែយួនក៏មានបញ្ហាឬអង្គរវត្តខ្មែរផ្លែផ្កានៅយួនក៏គេតាមដានបងថាភ្នំបូកគោខ្មែរបង់តែឱ្យយួនក៏មានបញ្ហាផ្សារខ្មែរបន្លែយួនក៏គេចោទថាពួកបក្សប្រឆាំងដែរណាអូន។
ល។
យ៉ាប់យ៉ាងនេះផងបង?
ចុះហេតុអ្វីបានជាបងឈប់និយាយហើយឥឡូវនេះ
? បងកាលពីមុននិយាយល្អណាស់!
បងមានទេពកោសល្យណាស់បងអាចជួយសង្គមយើងបានច្រើន។ បងអើយសីល្ប
សំខាន់ណាស់អាចជួយសង្គមបានច្រើនតាមរយៈអាយ៉ៃអាជិពរបស់បងប្រកបដោយការអប់រំ ។
អូនដឹងទេ? ពូជមាន់ជល់ចង់តែជល់ទេណា
ប៉ុន្តែឥឡូវយើងជ្រកក្រោមដើមពោធិព្រឹក្សគេ
បើដើរចេញពីដើមពោធិ៏ប៉ះថ្ងៃក្តៅខ្លោចហើយចេញពីដើមពោធិ៏ឱ្យឆ្ងាយបន្តិចខ្លាចរន្ទះបាញ់។
អូនដឹងទេបងប្អូនយើងសិល្បករ
និងសីល្បការីភាគច្រើនចង់ចេញពីដើមពោធិ៏ណាស់ តែខ្លាចរន្ទះបាញ់។ រន្ទះអីសាហាវម្លេះបង? ដាច់អាជីព! គេតាមដាន!
អាចលូកដៃចេញក្រៅជាប់ខ្នោះទៀត។ ដូចនេះហើយបានជាបងប្អូនយើងលែងហ៊ាន!
មិនអីទេ!
យើងនាំគ្នាយកខ្មោច បិសាចចេញពីដើមពោធិ៏ទៅទើបយើងរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ
ធានាបានអធិបតេយ្យភាពនិងបូរណភាពទឹកដីពេញលេញ។
រឿងកំប្លែងទី 13 រឿងស្តេចឃ្មុំនិងរុយ
ពេលជួបវិបត្តិក្នុងការដណ្តើមកម្រងផ្កាគ្នានៃសម័យអន្តរកាល
ស្តេចឃ្មុំ និងរុយបានធ្លាក់ចូលក្នុងក្អមមួយដ៏ជ្រៅដែលពិបាករកមធ្យោបាយចេញឲ្យរួច។
រុយនិងស្តេចឃ្មុំបានជជែងគ្នាក្នុងក្អមដើម្បីរកច្រកចេញឲ្យផុតពីក្អម
និងមានសេរីភាពដូចគេដូចឯង។
សត្វរុយឈ្មោះថាឆ្លាតដែលជាប្រភេទសត្វស្លាបមួយប្រភេទ
តែពុំមានទ្រនិចឬពិសបានប្រាប់ស្តេចឃ្មុំថា
យើងត្រូវហើរក្បែរៗជញ្ជាំងក្អមបន្តិចម្តងៗទៅរហូតដល់កក្អម
មាត់ក្អមនិងហើរទៅខាងលើបានរួចខ្លួន។
សត្វរុយក៏ខំព្យាយាមដោយប្រើប្រាស់ការគិតបែបសីុជម្រៅ
និងប្រើប្រាជ្ញាស្មារតីរួមទាំងភាពឆ្លាតវៃរបស់ខ្លួនដោយភាពស្លូតត្រង់ ស្មោះត្រង់
ទន់ភ្លន់តែស្វិតស្វាញនិងមិនធ្វើឲ្យអ្នកដទៃឈឺចាប់ដោយសារខ្លួនឡើយ
រហូតដល់បានរួចខ្លួន។
សត្វរុយមានការសប្បាយចិត្តរីករាយនិងទទួលបានការគោរពកោតសរសើរពីមិត្តភក្តិដ៏ច្រើនលើសលប់។
សត្វរុយបានក្លាយជាគំរូដល់សំឡាញ់ដ៏ទៃ ។
រីឯស្តេចឃ្មុំឈ្មោះថាពូខ្លាំង
បានស្រែកសម្លុតសត្វរុញដោយក្តីក្តៅក្រហាយថា ខ្ញុំមានទ្រនិច
មានពិសដែលមិនមានអ្វីមករារាំងខ្ញុំបានឡើយ ត្រូវតែកម្ទេចឲ្យអស់បើមានសត្វណាប្រឆាំង
និងខ្ញុំត្រូវប្រើកម្លាំង
និងពិសរបស់ខ្ញុំបើទោះជាត្រូវចំណាយអស់ប៉ុណ្ណាក៏ដោយឲ្យតែខ្ញុំឈ្នះ
ឱ្យតែខ្ញុំបានសេចក្តីសុខនិងបងប្អូនកូនចៅខ្ញុំបានសេចក្តីសុខទោះអ្នកណាស្លាប់ឱ្យស្លាប់ទៅ។
លើសពីនេះអ្នកណាក៏ដោយឱ្យតែមិនឱ្យខ្ញុំបានសុខអ្នកនោះក៏មិនបានសុខដែរ។
កងជំនួយដែលមានឈ្មោះថាព្រាបសបានមកជួយ
ហើយប្រាប់ថាក្រុមខ្ញុំអាចជួយបានខ្ញុំអាចដាក់បង្អោងជាជំនួយបានសូមឡើងតាមនេះមកមានសុវត្ថិភាពហើយ។
តែស្តេចឃ្មុំបានសម្លុតក្រុមព្រាបស និងស្រែកដោយពុំមានការទទួលខុសត្រូវថា
មិនខ្វល់ជំនួយអ្វីទេមិនមែនខ្ញុំស្លាប់ទេ
ខ្ញុំត្រូតែកម្ទេចក្អមឲ្យអស់បើទោះជាត្រូវវិនិយោគអស់តម្លៃត្រឹមណាក៏ដោយ ។
បក្សពួកស្តេចឃ្មុំបានបន្ទរសរសើរលើកជើងស្តេចឃ្មុំថាត្រូវហើយល្អណាស់ជយោ
!!! គតិបណ្ឌិត !!! យើងត្រូវតែកម្ទេចក្អមឱ្យអស់។ ចាំមើលតើវាខ្លាំងត្រឹមណា! ទីបំផុតស្តេចឃ្មុំបានទិចបាតក្អមជញ្ជាំងក្អមកក្អម
និងប្រើប្រាស់ពិសរបស់ខ្លួនទិចគ្មានសល់
រហូតដល់ស្តេចឃ្មុំអស់កម្លាំងហេវហត់ដង្ហើមចង្រិតសន្លប់និងបាត់បង់ជីវិតដោយកេរ្តិ៏ឈ្មោះកិតិ្តយសស្អុយរលួយពេញចម្ការសត្វ។
បើតាមក្រមង៉ុយបានបញ្ជាក់ថា:
អាងព្រើលអាងប្រាជ្ញអាងកោងអាងកាច
អាងកាប់អាងចាក់អាងជើងអាងដៃ
អាងវ៉ៃអាងធាក់អាងគុកច្រវ៉ាក់
អាងម៉ាសុីនកាត់ក
រឿងកំប្លែងទី 14 ឆ្នាំវកឆ្នាំស្វាមានឱកាសច្រើន
ឆ្នាំនេះឆ្នាំវក
ឆ្នាំស្វាមានឱកាសច្រើនឡើងតំណែងធំករណីស្វាប៉ាហ៊ី ហ្វឹកហាត់រៀនក្បួនយុទ្ធសាស្រ្តនិង
ធ្វើអ្វីៗបានសម្រេចស្រមទៅតាមសាស្រ្តាចារ្យបង្ហាត់ស្វានៅសកលវិទ្យាល័យរាជសី ។
ស្វាជាសត្វមានប្រយោជន៍បំផុតនិងត្រូវរក្សាព្រៃឈើសួនឧទ្យានជាតិ
និងតំបន់អភិរក្សសត្វស្វាគ្រប់ប្រភេទ ។
ស្វាមានច្រើនប្រភេទដូចជាស្វាក្រិសស្វាខុលស្វាខោស្វាព្រហ្មណ៍ស្វាអង្កត់
និងជាពិសេសស្វាមួយប្រភេទមានប្រាជ្ញាដែលប្រទេសមួយចំនួនរួមទាំងប្រទេសកម្ពុជាផងដែរ
ចូលចិត្តយកស្វាមកបង្ហាត់ណាស់ព្រោះស្វាខុសពីមនុស្សត្រង់ថានៅពេលហាត់ដល់កម្រិត
សត្វស្វាធ្វើតាមគ្រូឬម្ចាស់គ្រប់ដប់ ។
តែមនុស្សតែងតែប្រៀបធៀបស្វាទៅជាមនុស្សខូច
មនុស្សឱកាសនិយម ចូលចិត្តធ្វើគ្រប់យ៉ាងឲ្យតែបានតំណែងធំ
ហើយធ្វើបាបអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ។
ស្វាក្រិសបានលើកឡើងប្រាប់ស្វាខុលថា
ខ្ញុំពេលជួបម្ចាស់ម្តងៗបើទោះមើលឃើញម្ចាស់ប្រព្រឹត្តអំពើពុករលួយក៏ដោយ
ក៏ធ្វើមិនឃើញព្រោះខ្លាចអត់បានឡើងធំនិងមិនទទួលបានលាភពីមេឬម្ចាស់។
មានភ្នែកតែសុខចិត្តធ្វើមិនឃើញ។
ចំណែកស្វាខុលបានអួតអាងដាក់ស្វាខោថាខ្ញុំបានឮពេញត្រចៀកថាមេខ្ញុំលក់អាគារឬភូមិដ្ឋាន
និងបានចំណែកច្រើន
តែខ្ញុំុសុខចិត្តបិទត្រចៀកធ្វើមិនដឹងមិនឮដោយសារតែគេឲ្យម្នាក់៥០០ដុល្លារ
ទិញចេកឱ្យហូបដែរ។
ទន្សោងគោព្រៃតូចសុីតាមតូចធំសុីតាមធំសីុតាមតាមជើងភ្នំផឹកទឹកដងអូរទាំងអស់គ្នា។
ស្វាខោបាននិយាយប្រាប់ស្វាព្រហ្មណ៍ដោយក្តីអស់សង្ឃឹមថា
ធំក្លិនចំហាយសាយស្អុយចេញពីច្រកព្រំដែននានាតែសុខចិត្តបិទ ច្រមុះនិង
ធ្វើមិនដឹងក្លិនឲ្យតែបានលុយប្រាក់លាភខ្លះៗគ្រាន់ចិញ្ចឹមខ្លួន និងគ្រួសារ។
រីឯស្វាព្រហ្មណ៍វិញមានរូបរាងស្អាតបានលូកដៃស្ទាបទៅដឹងថាមានស្ថានភាពរឹង
មិនងាយកែប្រែនិងមិនងាយផ្លាស់ប្តូរភាពឃោរឃៅនេះទេ
តែស្វាព្រហ្មណ៍បែរជាប្រាប់ដល់ស្វាកណ្តូងថាមិនអ្វីទេ ទៅបន្តិចម្តង ៗ និងនៅទន់ល្អទេ។
កាយកប់ត្រឡប់ពីសទៅខ្មៅដើម្បីចោទចាប់សម្លាប់
ស្វាកណ្តូងបានហូបចំណីរស់ជាតិល្វីងក្នុងរបបនេះ
តែបែរជាប្រាប់ស្វាអង្កត់ថាផ្អែមល្អណាស់របបនេះ។
ចំណែកស្វាអង្កត់មានប្រាជ្ញាស្មារតីល្អឆ្លាតវៃមានសមត្ថភាពនិងគុណភាពតែធ្វើមិនខ្វល់ពីជនរងគ្រោះជនក្រីក្រចាស់ជរាកុមារកំព្រារាប់សែននាក់និងជនពិការគ្រប់ប្រភេទទៅវិញ។
ស្វាអង្កត់បែរជាប្រាប់គេឯងថាចូលស្ទឹងតាមបទចូលស្រុកតាមប្រទេស។ ធ្វើមិនដឹងមិនឮទៅវិញ
និងថែមទាំងថាវិញ្ញាណទាំងប្រាំមួយមិនបានប្រើទេ
បើចង់រស់ស្រួលត្រូវធ្វើតែតាមមេទៅឬស្រេចតែលោកប្រធានសម្រេច។
ស្វាទាំងប្រាំពីរបានលើកឡើងថា
ពួកយើងបានត្រូវសាស្រ្តាចារ្យល្បីនៅសកលវិទ្យាល័យរាជសីបង្ហាត់ឡើងស្ទាត់ជំនាញហើយ
យើងត្រូវតែលុតក្រាបនៅលើវេទិកាសម្តែង
ស្វាប៉ាហ៊ីទាំងនោះព្យាយាមរាំច្រៀងតាមចង្វាក់ភ្លេង
ដែលគេបានរៀបចំឱ្យសម្ដែងតាមទីក្រុងជនបទ និងហ៊ានសម្លាប់មនុស្សឲ្យតែម្ចាស់បញ្ជា។
ស្វាប៉ាហ៊ីបន្តថា យើងសុខចិត្តស្ថិតនៅក្រោមបាតជើងមនុស្សម្នាក់ ឱ្យតែបានត្រួតមនុស្សមួយនរគ។
លើសពីនេះទៅទៀតយើងត្រូវតែងាកចុះងាកឡើងងើមចុះងើមឡើងធ្វើមុខស្ញេញស្ញាញតាមមេបញ្ជានិងខ្សែញាក់។
ឆ្នាំវកឆ្នាំស្វា
ពួកយើងមានឱកាសច្រើនក្នុងការទទួលតំណែងថ្មី ករណីធ្វើស្វាប៉ាហ៊ីបានសម្រេច។
មានក្រុមទន្សាយបានមកប្រាប់ពួកស្វាទាំងប្រាំពីរថា
ពួកឯងគួរប្រើប្រាស់ការយល់ឃើញវិញ្ញាណរបស់យើងទាំង 6 ឱ្យបានសមស្របនិងស្អាតស្អំបំផុត
និងប្រើប្រាស់សមត្ថភាពខ្លួនឯងផ្ទាល់តាមរយៈការចូលរួម
ជៀសជាងតាមបញ្ជាដែលមិនត្រឹមត្រូវនិងនាំឱ្យមហន្តរាយដល់សង្គមជាតិនិងពលរដ្ឋយើង។
ទន្សាយប្រាជ្ញាបានលើកឡើងបន្តថាយើងគ្រប់រូបត្រូវរក្សានូវគុណតម្លៃកេរ្តិ៏ឈ្មោះនិងសេចក្តីថ្លៃថ្នូររបស់ខ្លួន
និងមានសេចក្តីក្លាហានហ៊ានប្រឈមបញ្ហាគ្រប់បែបយ៉ាង ក៏មិនត្រូវធ្វើស្វាប៉ាហីដែរ។
សូមបន្តតាមដានរឿងកំប្លែងទី
15 បន្តទៀតនិងរហូតដល់
99 រឿង
សូមទទួលនូវការគោរពដោយក្តីរីករាយនិងសូមបន្តការចូលរួមជាពហុមតិការរិះគន់បើទោះជាមតិខ្លះមិនសូវមានសីលធម៌ក្តី។
រាល់មតិយោបល់របស់លោកអ្នកខ្ញុំបាទបានអានវិភាគគ្រប់ជ្រុងជ្រោយ។
មតិប្រកបដោយសីលធម៌ត្រូវបានទទួលការគោរពច្រើនពីខ្ញុំបាទ
និងពីជនរួមជាតិ។ អត្តបទនិងរឿងនីមួយៗក្រោយពីលោកអ្នកបានផ្តល់យោបល់មកខ្ញុំបាទបានរៀនសូត្រច្រើននិងធ្វើការកែប្រែខ្លះៗនូវគំនិតណាល្អមុនធ្វើការបោះពុម្ភជាសៀវភៅជាសម្លេងនិងខ្សែភាពយន្តខ្លី។
រឿងកំប្លែងទី 15 ល្មោភអំណាចឬស្តង់ដារពីរ
វប្បធម៌
និងអំណាចបុគ្គលតែងតែមានឥទ្ធិពលលើគ្រួសារ
សហគមន៍និងសង្គមជាតិទាំងមូលប្រសិនណាមិនមានតុល្យភាពអំណាចរវាងតុលាការសភា
និងរដ្ឋាភិបាលដើម្បីទប់ស្កាត់មហិច្ឆតាបុគ្គលទេនោះ ។
មនុស្សមានការលោភលន់គិតប្រយោជន៍ផ្ទាល់ខ្លួន
និងតែងតែប្រើប្រាស់អំណាចបុគ្គលលើសលប់ទៅលើអ្នកទន់ខ្សោយ និងអ្នកគ្មានអំណាច។
នៅក្នុងគ្រួសារហិង្សាមួយឪពុកធ្វើការធំឈ្មោះមិនខ្វល់
បានទទួលភ្ញៀវនៅក្នុងផ្ទះរួចហើយភ្ញៀវត្រឡប់ទៅផ្ទះវិញបាត់ ។
តែឪពុកមិនបានយកកែវទុកឱ្យស្រួលទេក៏ទុកចោលលើកម្រាលព្រំនោះ។
មួយម៉ោងក្រោយមកកូនវាសនាបានត្រឡប់មកពីវិទ្យាល័យវិញ
ក៏ដើរចូលផ្ទះមិនបានមើលក្រោមហើយជ្រុលជាន់បែកកែវតែម្តងទៅ ។
ឪពុកបានស្តីបន្ទោសយ៉ាងខ្លាំងរហូតបានប្រើអំពើហិង្សាលើកូនវាសនាយ៉ាងធ្ងន់ធ្ងរទៀតផង ។
កែវនេះថ្លៃណាស់ដើរមិនមើល ឪពុកបានសួរថាហេតុអ្វីបានជាឯងមិនប្រុងប្រយ័ត្ន ។
ផ្ទុយទៅវិញនៅថ្ងៃបន្ទាប់
វាសនាបានហូបទឹករួចក៏ប្រញាប់ទៅសម្រាក
ហើយភ្លេចកែវទឹកនៅលើកម្រាលព្រំតាមផ្លូវជិតទ្វារចូលចំកន្លែងដែលឪពុកភ្លេចលើកមុន ។
ឪពុកឈ្មោះថាមិនខ្វល់បានមកពីធ្វើការក៏ដើរមិនបានមើលក្រោម ទាត់កែវបែកតែម្តងទៅ។
ឪពុកបានស្តីបន្ទោសកូនវាសនាយ៉ាងខ្លាំងម្តងទៀតថា
ហេតុអ្វីបានជាទុកកែវមិនបានឲ្យត្រឹមត្រូវ ? ស្រែកជេរប្រកបដោយពាក្យអសីលធម៌
និងរហូតដល់ប្រើហិង្សាលើកូនយ៉ាងឃោរឃៅម្ដងទៀត។
កូនមានការគិតសុីជម្រៅក៏សួរទៅឪពុកថាពុកធ្វើការធំនិងមានអ្នកនៅក្រោមឱវាទច្រើននិងមានពលរដ្ឋជាច្រើនទៀតផង
នៅពេលលោកឪពុកបានធ្វើដូចនេះលើអ្នកដទៃរាល់ថ្ងៃដោយពុំបានពិចារណាដូចខ្ញុំនេះ
មានអ្នករងគ្រោះច្រើនណាស់ ដែលរងគ្រោះដោយការមិនបានគិតឲ្យបានច្បាស់លាស់របស់លោកឪពុក
កូនបានសួរបន្តថាតើពេលណាឪពុកឈប់ធ្វើបែបនេះ។
លោកឪពុកជេរប្រមាថគេថាជាពាក្យធម្មតាតើដល់ពេលគេជេរវិញពុកគិតយ៉ាងម៉េចដែរ!
លោកឪពុកឱ្យគេកាប់ឈើស្ទើរវិនាស
និងក្លាយជាអ្នកមានលុយរាប់ពាន់លានបែរជារួចខ្លួន
តែគេកាប់បន្តិចបន្តួចបែរជាជាប់ពន្ធនាគារ ។ តើយ៉ាងដូចម្តេចទៅ?
គេប្រើពាក្យមិនសូវល្អរបស់ឧត្តមមន្រ្តីម្នាក់ដាក់មន្ត្រីសាធារណៈ
ឪពុកដកគេពីតំណែងតើឪពុកជេរគេគំរាមគេរាល់ថ្ងៃយ៉ាងណាដែរ?
ករណីការប្រព្រឹត្តិនេះរបស់ឪពុកម្នាក់ឯងបានជះឥទ្ធិលខ្លាំងបែបនេះទៅហើយ
ចុះមន្រ្តីរបស់ឪពុកបានរៀនតាមធ្វើតាមតើមានភាពអយុត្តិធម៌បែបណាដែរ!
ឪពុកបានឆ្លើយទាំងបំពានថាកុំចេះឯងជាកូនយើងជាឪពុកយើងជាអ្នកធំចង់ធ្វើអ្វីក៏បាននរណាប្រឆាំងត្រូវចាប់ដាក់ពន្ធនាគារ។
លោកឪពុកតែងតែប្រព្រឹត្តិបែបមាន់ដែលឪពុកចង់សម្លាប់យកមកហូបឪពុកតែងតែចោទថាមាន់នោះឈឺឬមានជម្ងឺបើទោះមាន់នោះជាឬធម្មតាក៏ដោយ។
តែផ្ទុយទៅវិញពេលដែលមាន់ឪពុកចង់រក្សាទុកបើទោះជាមាន់នោះឈឺក៏ឪពុកត្រូវឱ្យគេយកទៅព្យាបាលដែរ។
មនុស្សមានកំហុសច្រើនលើសលប់លោកឪពុកថា
គេថាមនុស្សល្អឡើងតំណែងនិងទទួលបានការកោតសរសើរតែផ្ទុយទៅវិញមនុស្សស្អាតស្អំស្មោះត្រង់ទន់ភ្លន់មានភាពជាអ្នកដឹកនាំល្អបើកចំហរនិងតាមគោលការណ៍ប្រជាធិបតេយ្យលោកឪពុកចោទគេថាមនុស្សឆ្គួតឡប់ល្ងង់និងមិនចេះធ្វើការទៅវិញ។
តើឪពុកជាមនុស្សបែបណា?
អ្នកដឹកនាំល្អត្រូវមានទំនួលខុសត្រូវខ្ពស់
ដោះស្រាយបញ្ហាដោយខ្លួនឯងមិនបន្ទោសអ្នកក្រោមនិងមិននាំរឿងដល់ថ្នាក់លើ។
រឿងកំប្លែងទី 16 យាយចាស់ៗអាយុ 70 ឆ្នាំមានកូនខ្ចី
ការសិក្សាសុខភាពបន្តពូជស្រ្តីអាយុ
49 ឆ្នាំ
15 ដល់ គឺជាស្រ្តីក្នុងវ័យបន្តពូជដែលអាចបង្កកំណើតកូនចៅបាន ។
ផ្ទុយទៅវិញស្រ្តីដែលមានអាយុលើសពី 50 ឆ្នាំ
ភាគច្រើនលើសលប់អស់រដូវនិងលែងមានលទ្ធភាពបង្កកំណើតបាន
បើទោះណាពួកគាត់នៅសកម្មផ្លូវភេទក៏ដោយ ។
ចុះហេតុអ្វីបានជាយាយចាស់ៗខ្មែរអាយុ៧០ឆ្នាំ
80 ឆ្នាំ
និងជាង៨០ឆ្នាំបច្ចុប្បន្ននៅមានកូនខ្ចីម្នាក់ៗរហូតដល់៣ទៅ៥នាក់យ៉ាងនេះទៅវិញ ?
នៅភូមិព្រៃស្លាឃុំព្រៃព្នៅស្រុកពារាំងខេត្តព្រៃវែងនៅវេលាម៉ោងប្រមាណ
4
រសៀលមានយាយម្នាក់ឈ្មោះយាយពេជ្រសីុឡាត់
មានអាយុ៧២ឆ្នាំបានបណ្តើរកូនតូចៗ៤នាក់ ក្នុងនោះមានកូនមួយតូចជាងគេអាយុ 6 ខែមកផ្សារព្រៃស្លា។
នៅពេលនោះ
មនុស្សជាច្រើនចាប់ផ្តើមឆ្ងល់ថាហេតុអ្វីបានជាយាយមានកូនខ្ចី ?
ពូម្នាក់ឈ្មោះគ្រូងនបានសួរថាហេតុអ្វីបានជាយាយមានកូនខ្ចី? ចៅទេដឹង? យាយបានស្រក់ទឹកភ្នែកយំយ៉ាងរន្ធត់និយាយមិនចេញ
ដោយសារលោកយាយទទួលការលំបាកហួសហេតុក្នុងជីវិត ។ គ្រូងនក៏ឈប់សួរហើយ
សុំជម្រាបលាលោកយាយដោយទឹកចិត្តអាណិតអាសូរក្រៃលែង ។
បែរមកកូនទាំង 4 នាក់
ខំស្រែកយំទ្រហឹងសុំយាយទិញនំហូបទាំងបីទាំង៤នាក់
តែជាអកុសលយាយបានឆ្លើយប្រាប់កូនវិញថាអត់លុយទេ មានតែលុយខ្ចីគេតិចតួចសម្រាប់ទិញម្ហូប
និងបន្លែ។ ទិញម្ហូបរួចហើយ យាយក៏ប្រញាប់ត្រឡប់ទៅវិញដោយដៃម្ខាងបីកូន
ដៃម្ខាងទៀតយួរបន្លែផងដឹកដៃកូនបីបួននាក់ផង។ គួរឱ្យអាណិតអាសូរក្រៃលែង។
មានបុរសម្នាក់មកពីភ្នំពេញ
ឈ្មោះមួយរយរាត្រីបានស្នាក់អាស្រ័យនៅភូមិនេះមួយយប់ដែរ
និងបានសួរលោកយាយបន្តថាតើមានមនុស្សចាស់ៗច្រើនទេមានកូនតូចៗនិងកូនខ្ចីដូចលោកយាយ? លោកយាយយំបណ្តើរ
ឆ្លើយបណ្តើរទាំងទឹកភ្នែកហូរយ៉ាងខ្លាំង ។
ប្អូនមើលទៅកាលពីមុនមានស្រែមានត្រីក្រោយផ្ទះមានអុសដុតនៅព្រៃអង្គក្នុងភូមិ
មានកូនចៅរស់នៅផ្តល់ភាពកក់ក្តៅក្នុងគ្រួសារណាស់ ។ អស់ហើយអស់សង្ឃឹម!
ខ្ញុំបានមើលឃើញរីកចម្រើនណាស់ស្រុកយើង តើនរណាជាអ្នកទទួលផលពីការរីកចម្រើននេះ ?
បើម្នាក់ៗក្នុងភូមិមានស្ថានភាពបែបនេះ !
លោកយាយបានបន្តថាកាលពីដើម
កូនស្រីទៅរៀនមានបងប្អូនជាប្រព័ន្ធការពារយ៉ាងមាំ (ប្រព័ន្ធការពារគ្រួសារ)
និងចេញទៅណាមកណាមានអ្នកជិតខាងអ៊ំុពូមីងជួយថែរក្សាគ្នាទៅវិញទៅមកពេលមានអាសន្នម្តង ៗ
មានការជួយគ្នាទៅវិញទៅមកល្អណាស់តែឥឡូវប្រែប្រួលអស់រលីងហើយ (ប្រព័ន្ធការពារសហគមន៍) ។
លោកប្អូនដឹងទេពីសង្គមមុនកូនចៅទៅណាមកណាគ្មានការព្រួយបារម្ភទេសុវត្ថិភាពល្អប៉ុន្តែសង្គមនេះព្រួយណាស់ព្រោះកូនចៅអាចជាប់អន្ទាក់ដូចជាគ្រឿងញៀនកេងប្រវ័ញ្ចផ្លូវភេទពួកចោរកម្ម
និងនៅសុខៗគេចោទថាចូលកក្នុងក្រុមសង្គមងងិត
(កង្វះនៃសុវត្ថិភាពសង្គមឬរលុងសុទ្ធនៃរដ្ឋធានីសង្គម) ។
មកដល់ត្រឹមនេះ
លោកយាយបានបន្តយំយ៉ាងខ្លាំងដោយរៀបរាប់ថា តាមពិតមិនមែនកូនខ្ញុំទេគឺសុទ្ធតែចៅទេ។
យាយតាចាស់ៗគ្រប់ភូមិ
គ្រប់ស្រុកស្ទើរទូទាំងប្រទេសមានចៅតូចៗម្នាក់៥ទៅ៦នាក់ដោយសារតែកូនៗ
ចាកចោលស្រុកអស់ហើយ ទៅសុីឈ្នួលធ្វើការងារតាមផ្ទះគេនៅកូរ៉េ
ម៉ាឡេសុីនិងថៃវេទនាណាស់ប្អូន។
អ្នកខ្លះទៅធ្វើការចំប៉ះអ្នកល្អបានរស់នៅស្រួលតែភាគច្រើន
ដូចកូនខ្ញុំប៉ះម្ចាស់ផ្ទះចិត្តឃោរឃៅ មិនមានលុយផ្ញើមកផ្ទះទេ។
កូនខ្ញុំបានប្រាប់ថាសេដ្ឋកិច្ចថៃធ្លាក់ចុះក្រោយរដ្ឋប្រហារយោធា
ការងារមិនទៀងទាត់ ពេលខ្លះអត់ការងាររហូត៦ខែក្នុងមួយឆ្នាំ អត់មានលុយផ្ញើមកផ្ទះចិញ្ចឹមកូនចៅនិងមិនមានលុយសងការប្រាក់លោកដាទេ។
ដោយសារក្រពេកទើបឱ្យកូនទៅធ្វើខ្ញុំគេ
តើមានបងប្អូនខ្មែរណាចង់ឲ្យកូនរបស់ខ្លួនទៅសុីឈ្នួលតាមផ្ទះគេទេ ?
យាយបន្តយំ
និងនិយាយដោយក្តីអស់សង្ឃឹមក្នុងជីវិត
រឿងកំប្លែងទី 17 ពុករលួយដល់បាតដាល
សង្គមដែលរីកចម្រើនរុងរឿង
ចាប់ផ្តើមពីការកសាងប្រព័ន្ធយុត្តិធម៌សង្គម និង
ប្រព័ន្ធសុច្ចរិតភាពខ្ពស់តាមរយៈកម្មវិធីបណ្តុះគ្រាប់ពូជល្អ
មានគុណភាពនិងភាពស្មើគ្នាចំពោះមុខច្បាប់។
នៅក្នុងកិច្ចប្រជុំអន្តរប្រទេសមួយបុរសបីនាក់មកពីប្រទេសវៀតណាមថៃនិងខ្មែរ
បានយកឱកាសពេលសម្រាកជជែកគ្នាពីបញ្ហាពុករលួយនៅប្រទេសរៀងៗខ្លួន ។
បុរសវៀតណាមឈ្មោះ
ង្ងៀងតន់បានចាប់ផ្តើមនិយាយប្រាប់មិត្តភក្តិដែលអង្គុយជាមួយគ្នាថា
ស្រុកខ្ញុំតឹងតែងណាស់មិនងាយពុករលួយទេចង្អៀតណាស់ហើយបើគេចាប់បានមិនថាឡើយរដ្ឋមន្រ្តីសូម្បីតែលេខាបក្សក៏ជាប់ទោសដែរ។
ទោសខ្លះរហូតដល់ប្រហាជីវិតទៅទៀត។
លាក់ការខ្ពស់រស់បានយូរនិងអ្វីៗធ្វើដោយសម្ងាត់ធ្វើក្រោមតុមិនអាចបើកចំហបានទេ។
បុរសថៃម្នាក់ឈ្មោះប្រាថ្នាឆៃលើកឡើងភ្លាមថា
ប្រទេសខ្ញុំពុករលួយដោយចំហ អ្នកធំបើកក្រុមហ៊ុនរកសុីដោយសហការជាមួយមន្រ្តីរដ្ឋ
យកអំណាចមករកសុីបែបប្រជាភិថុតលួចពន្ធដារបង់ពន្ធតិចតួច និងយកលុយចំណេញធ្វើកិច្ចការសង្គមកិច្ចជូនពលរដ្ឋ
។ អ្នកធំអាចរកសីុដោយចំហបានមានន័យថាក្រោមតុក៏បានលើតុក៏បាន។
បុរសខ្មែរឈ្មោះថាតម្លាភាពបានលើកឡើងថា
នៅស្រុកខ្ញុំពុករលួយប្រកបដោយតម្លាភាព
ក្រោមតុក៏បានលើតុក៏បានទាំងតុក៏បានលើអាកាសក៏បានលើដីក៏បានក្នុងដីក៏បាននិងដល់បាតដាលក៏បានដែរ។
បុរសវៀតណាមនិងថៃចាប់ផ្តើមឆ្ងល់
ហើយសួរព្រមគ្នាថាតើក្រោមដីពុករលួយយ៉ាងដូចម្តេចទៅ ?
បុរសខ្មែរឆ្លើយថាមិនជឿនលឿនមែនឯង
បើកក្រុមហ៊ុនសុំអាជ្ញាប័ណ្ណស្រាវជ្រាវរករ៉ែក្រោមដី
ហើយយើងអាចប្រកបមុខរបរអាជីវកម្មរ៉ែក្រោមដីបានហើយ ។
ពេលអស់រ៉ែក្រោមដីប្រាប់និងរាយការណ៍ថាអត់មានរ៉ែទេរួចសុំមួយកន្លែងទៀតទៅ។
ថៃសួរបន្តចុះបើពេលគេដឹងថាបានរ៉ែហើយខូចកេរ្តិ៍ឈ្មោះធ្វើដូចម្តេចទៅ។
បិទចោលរួចបើកមួយទៀតចប់ហើយ។ វៀតណាមក៏ភ្ញាក់ឆ្លើយថាងាប់ហើយងាយដូចនេះផង!
ខ្មែរឆ្លើយថាពុករលួយដល់បាតដាល។ លើសពីនេះទៅទៀតសូម្បីស្លាប់ហើយក៏ពុករលួយបានដែរ? ថៃសួរបន្តយ៉ាងដូចម្តេចទៅបើស្លាប់ហើយ?
ធ្វើចេតិយអស់រាប់សែនដុល្លារត្រូវការលុយឱ្យមន្រ្តីជួយឧបត្ថមនិងពុករលួយបន្ថែមនិងពេលខ្លះបញ្ចុះមាសពេជ្រក្រោមចេតិយទៀតក៏ត្រូវការលុយពុករលួយដែរ។
ពុករលួយដល់បាតដាល
វៀតណាមនិងថៃចង់ដឹងនិងរៀនសូត្រតាមបានសួរបន្តថា
ចុះធ្វើការធំអាចបើកក្រុមហ៊ុនបានដែរទេនៅខ្មែរ
? ងាប់ក្រុមគ្រួសារមួយនោះរាប់រយក្រុមហ៊ុន
! ឱ្យមនុស្សផ្សេងឈរឈ្មោះទៅឬកូនចៅសាច់ញាតិយើងរកសុីជំនួយទៅ!
ពុករលួយដល់បាតដាលព្រោះនរណាហ៊ាន! ល្បងលមើលទៅ!
រឿងកំប្លែងទី 18 ស្មានតែគេមើលមិនឃើញ
នៅក្នុងចក្រវាលមានបុរសម្នាក់ឈ្មោះហួសស្តាយថេកអូវើជាបុរសលោភលន់ដែលតែងតែចង់បានចង់មានចង់ត្រួតត្រានិងគិតថាអ្វីៗជារបស់គាត់និងក្រុមគ្រួសារតែម្នាក់គាត់។
ថ្ងៃមួយបុរសមានចិត្តលោភលន់បានទៅរៀនវិជ្ជាសីលពីលោកតាឥស្សីនៅខេត្តចក្ររាសីស្ថិតនៅផ្កាយព្រះអាទិត្យដែលជាផ្លូវនៃផ្កាយព្រះគ្រោះ
។
បុរសបានរៀនចេះចាំស្ទាត់
ក៏ត្រឡប់មកសាកវិជ្ជានៅពិភពថ្មីដែលព្យាយាមប្រមូលទ្រព្យធន
ទ្រពសម្បត្តិពីអ្នកស្រុកតាមវិជ្ជាពិសេសដែលអ្នកស្រុកពិបាកដឹង និងឃើញ។
ដោយសារតែមហិច្ចតាគ្មានទីបញ្ចប់
បុរសបានព្យាយាមប្រើគ្រប់មធ្យោបាយដើម្បីគ្រប់គ្រងទ្រព្យធនទាំងអស់ដែលមានដោយអាថិកំបាំងបំផុតដែលមិនអាចឲ្យលេចឭខ្ចរខ្ចាយបានឡើយ
។
ជាអកុសលនៅថ្ងៃមួយ
បុរសបានសមាធិបំបាំងខ្លួនមិនឲ្យពលរដ្ឋធម្មតាមើលដឹងដោយសាកដើរស្រាតដោយខ្លួនទទេយ៉ាងសង្ហា
និងសប្បាយរីករាយ។
ដើរស្រាតពីភូមិមួយទៅភូមិមួយទៀតពីស្រុកមួយទៅស្រុកមួយទៀតដោយនឹកស្មានថាគ្មាននរណាមើលឃើញ។
ពលរដ្ឋនិងមន្រ្តីមើលឃើញច្បាស់តែដោយខ្លាចវិជ្ជាសីលមិនហ៊ានស្តី។
ដោយសារតែភ្លេចវិជ្ជាគុណមួយចំណុច
បុរសយើងបានដើរស្រាតដែលពលរដ្ឋគ្រប់រូបមើលឃើញទាំអស់នូវអ្វីដែលខ្លួនមាន ។
ងាប់ហើយស្មានតែគេមិនដឹងនិងមើលមិនឃើញ។
0 comments:
Post a Comment