Latest News

Digital Camera Modes

Digital Camera Modes


អ្នកថតរូបជាច្រើន បានចាប់ផ្ដើមថតរូបដោយប្រើ Full Automatic Mode áž–្រោះវាងាយស្រួលណាស់ ដោយមិនចាំបាច់កំណត់អ្វីទាំងអស់ ទុកឲ្យម៉ាស៊ីនថតជាអ្នកធ្វើការដោយខ្លួនវា អ្នកថតគ្រាន់តែចុចថតតែប៉ុណ្ណោះ។ ម្យ៉ាងវាមានភាពរហ័ស អាចតម្រូវបានគ្រប់ស្ថានភាព មិនចាំបាច់ផ្ទៀងផ្ទាត់។ áž˘្នកថតរូបមួយចំនួនទៀតចូលចិត្តប្រើ Semi-Automatic Mode ážŠែលវាអាចអនុញ្ញាតឲ្យគេធ្វើការកំណត់លើមុខងារមួយចំនួនដោយខ្លួនឯង ហើយមួយចំនួនទៀតកំណត់ដោយម៉ាស៊ីនស្វ័យប្រវត្ត។ ចំនុចនេះក៏មានភាពងាយស្រួលដល់អ្នកថតរូបដែរ ហើយគេអាចមានឱកាសក្នុងការច្នៃប្រឌិតខ្លះ លើរូបភាពរបស់គេបានផងដែរ។ យ៉ាងណាក៏ដោយ ប្រសិនអ្នកថតដែមិនទាន់ច្បាស់ លើការកំណត់មុខងារដ៏ស្មុគស្មាញក្នុងកាមេរ៉ា គេគួរតែស្វែងយល់បន្ថែមតាមរយៈការប្រើប្រាស់នៅលើ Semi-Automatic Mode áž“េះ ហើយពួកគេនឹងអាចឈានទៅដល់ការប្រើ Manual Modeបានយ៉ាងស្ទាត់ ដែលក្នុង Mode áž“ោះអាចឲ្យគេ ផលិតរូបភាពដោយដៃខ្លួនឯងផ្ទាល់ និងពេញចិត្តបំផុត។
អ្នកថតរូបដែលមានបទពិសោធន៍ច្រើនឆ្នាំ និងមានស្នាដៃល្អៗ គេតែងប្រកាន់ខ្ជាប់ខ្លួនគេថា គេព្យាយាមមិនប្រើប្រព័ន្ធស្វ័យប្រវត្តរបស់កាមេរ៉ាទេ ព្រោះវាហាក់បីដូចជាគេមិនបានផលិតរូបដោយខ្លួនឯង ហើយវាគ្មានអ្វីលំបាកទេបើគ្រាន់តែចុចថត នរណាៗក៏ចេះដែរ តែពួកគេភ្លេចគិតថា អ្វីដែលគេមាននោះ គឺជាជំនាញចាប់ប្លង់ថត ដែលមិនមែននរណាក៏យល់នោះទេ ក្រៅតែពីអ្នកជំនាញថតរូប។ តែម្ដងម្កាល គេតែងក្បត់សម្បជញ្ញៈខ្លួនឯង ដោយស្ថានភាពលំបាក និងបន្ទាន់ពេក ទើបធ្វើឲ្យគេសម្រេចថតរូបជាមួយនិងFull Automatic Mode។ ពេលនោះអ្វីដែលគេខ្វល់គឺប្លង់ថតតែមួយមុខគត់ ធ្វើយ៉ាងណាឲ្យតែបាន។ ážŠូច្នេះ ចូរអ្នកចូលទៅអនុវត្តលើMode áž“ីមួយៗដែលមាននៅលើMode Dealដើម្បីឲ្យកាន់តែច្បាស់។[1]
លក្ខខណ្ឌថតបែបនេះ មិនមានអ្វីដែលត្រូវពន្យល់ច្រើននោះទេ ហើយក៏មានអ្នកថតជាច្រើនដែលបាននិងកំពុងប្រើលក្ខខណ្ឌនេះដែរ។

Auto mode áž”ញ្ជាឲ្យកាមេរ៉ា កំណត់យកជម្រើសដ៏ល្អមួយដើម្បីចាប់យករូបភាព ដូចជាវាកំណត់ Shutter Speed, Aperture, ISO, White Balance, Focus áž“ិង Flash ážŠោយស្វ័យប្រវត្តខ្លួនវា។ កាមេរ៉ាខ្លះ Auto mode áž˘ាចអនុញ្ញាតឲ្យអ្នកថត បដិសេធមិនប្រើFlash ážŹáž”្ដូរវាឲ្យទៅជា Red eye reduce។ លក្ខខណ្ឌថតបែបនេះ តែងផ្ដល់នូវរូបល្អៗដល់អ្នកជានិច្ច មិនថាក្នុងបរិបទបែបណានោះទេ ប៉ុន្តែចាំថា អ្នកមិនបានធ្វើការកំណត់អ្វីទាំងអស់លើម៉ាស៊ីនថតឡើយ គឺអ្នកគ្រាន់តែចុចថតតែប៉ុណ្ណោះ ចំណែកការច្នៃប្រឌិតផលិតរូបចេញមកនោះគឺកាមេរ៉ា។
Auto mode áž‡ាទូទៅតែងប្រើដោយអ្នកដែលមិនមែនជា អ្នកថតអាជីព ឬគ្រាន់តែជាការថតរូបកម្សាន្ត ឬអ្នកដែលគ្រាន់តែមានកាមេរ៉ាថតព្រឹត្តិការណ៍ក្ដៅៗមួយចំនួនដើម្បីបង្ហាញជាព័ត៌មានបឋម។

Portrait Mode

ពេលដែលអ្នកប្ដូរ លក្ខខណ្ឌថតទៅជា portrait mode áž˜៉ាស៊ីនថតនឹងកំណត់ Aperture áž‘ៅជាលេខតូច ដោយស្វ័យប្រវត្ត ដែលវាជួយធ្វើឲ្យ Background áž˜ានលក្ខណៈព្រាល មើលមិនច្បាស់ ហើយ Object áž˜ានភាពច្បាស់។ (i.e. it sets a narrow depth of field – ensuring your subject is the only thing in focus and is therefore the Centre of attention in the shot) ។


Portrait mode áž’្វើការបានល្អបំផុត នៅពេលដែលអ្នកថតតួអង្គតែមួយ និងនៅជិតល្មម Lens áž‘ាញយកបាន និងមានពន្លឺគ្រប់គ្រាន់។ នៅពេលដែលអ្នកតម្រង់កាមេរ៉ាទៅកាន់តួអង្គ ដោយចុចសើៗលើ Shutter Button ážœានឹងលោតចេញនូវគ្រាប់ពណ៌ក្រហមនៅចំនុចណាមួយ ដូច្នេះអ្នកត្រូវងាករេធ្វើយ៉ាងណា ឲ្យចំនុចក្រហមនោះស្ថិតចំតួអង្គដែលបញ្ជាក់ថា តួអង្គត្រូវបានក្លាយជាចំនុចច្បាស់ជាងគេក្នុងរូបភាព។ មួយវិញទៀត ប្រសិនបើអ្នកថតក្រោមពន្លឺថ្ងៃ ážŹáž”ញ្ច្រាសថ្ងៃ អ្នកគួរប្រើ Flash ážŠើម្បីជួយបន្ថែមពន្លឺលើមុខតួអង្គ ហើយកាមេរ៉ាអាចចាប់ចំនុចច្បាស់បាន។

Macro Mode

Macro mode áž˘ាចឲ្យអ្នកថត Objectដែលនៅជិតៗបាន ដោយប្លង់ Close Up ážŠូចជាផ្កា សត្វល្អិត ឬក៏អ្វីតូចៗមួយចំនួនទៀត។ macro modes ážែងមានលក្ខណៈខុសគ្នាទៅតាមប្រភេទម៉ាស៊ីនថតនីមួយៗដូចជា សមត្ថភាពនៃការចាប់ចំនុចច្បាស់របស់រូបភាព ស្ថានភាពពន្លឺ និងរយៈចម្ងាយ(usually between 2-10 cm for point and shoot cameras) áž˘្នកនឹងមើលឃើញថា កាមេរ៉ាពិបាកចាប់យកចំនុចច្បាស់នៅលើរូបភាព ហើយចំណុចច្បាស់នៃរូបភាព មានលក្ខណៈតិចតួច ឬតូចចង្អៀតណាស់។ កាមេរ៉ាវានឹងចាប់យកនូវចំនុចដែលមានពន្លឺច្បាស់ជាងគេ និងស្ថិតនៅទីតាំងដែលសមរម្យជាងគេ។
វាក៏អាស្រ័យទៅលើLens ážšáž”ស់កាមេរ៉ាដែរ Lensខ្លះវែង ខ្លះទៀតចាប់រូបភាពបានទូលាយ ខ្លះទៀតសម្រាប់ថតជិតៗ។ បើLensវែងអ្នកគួស្ថិតនៅទីតាំងរាងឆ្ងាយ ហើយ Zoom áž…ូលពាក់កណ្ដាលល្មម ឬជាងពាក់កណ្ដាលដើម្បីឲ្យ Object áž›ោតឡើងធ្លោ។ សម្រាប់ Lens Macro áž‚ឺល្អបំផុតសម្រាប់ថតក្នុងMode áž“េះ ដោយគ្រាន់តែស្ថិតនៅទីតាំងដែលសមរម្យប៉ុណ្ណោះ ហើយក៏កាត់បន្ថយការញ័ររង្គើបានផងដែរ។
ដាក់កាមេរ៉ា ឲ្យស្របតាមជួរនៃ Object ážŠោយព្យាយាមឲ្យវានៅតែឯង និងមានពន្លឺគ្រប់គ្រាន់ រួចដាក់ចំនុច Focusឲ្យចំសិមចុចថត។ យ៉ាងណាមិញ Flash áž˘ាចនឹងបើកឡើង ​ដែលធ្វើឲ្យរំខានដល់ការថតរបស់អ្នក ព្រោះវាធ្វើឲ្យរូបភាពរលាក ឆេះ។
ម្យ៉ាងទៀតនៅពេលដែលអ្នកថត Close Up áž…ំនុចដែលច្បាស់មានទំហំតូច ហើយវាអាចនឹងញ័ររង្គើដៃពេលកាន់ថត ដែលជួនកាលអាចធ្វើឲ្យObject áž˜ិនច្បាស់ (Out of focusឬពិបាក Focusដូច្នេះអ្នកគួរតែប្រើជើងការមេរ៉ា (Tripod, Monopodជំនួយដើម្បីធ្វើឲ្យនឹងល្អ។

Landscape Mode

Landscape mode áž‚ឺផ្ទុយពី Portrait ážŠោយវាធ្វើការកំណត់ Aperture áž˛្យឡើងខ្ពស់ដើម្បីធ្វើឲ្យផ្ទៃរូបភាពទាំងមូលមានភាពច្បាស់សព្វកន្លែង ážាមតែកាមេរ៉ាអាចធ្វើបាន (i.e. it gives you a large depth of field) áž‚េប្រើសម្រាប់ថតរូបទេសភាពទូទៅ រូបភាពទូលាយៗ បង្ហាញឲ្យឃើញពីធម្មជាតិ និងតួអង្គជាច្រើនដែលចង់បង្ហាញ (wide scenes។ ជាមួយគ្នានោះដែរ កាមេរ៉ា អាចនឹងទម្លាក់ល្បឿន Shutter Speed áž˛្យទាបដើម្បីតម្រូវពន្លឺឲ្យបានគ្រប់គ្រាន់ក្នុងការ Focus áž…ាប់យករូបភាព ព្រោះកាលណា Aperture ážĄើងលេខខ្ពស់ពន្លឺនឹងខ្សោយ តោងទម្លាក់ Shutter Speed áž˛្យទាបវិញទើបវាមានពន្លឺចូលគ្រប់គ្រាន់វិញ។
យ៉ាងនេះហើយទើបអ្នកត្រូវប្រុងប្រយ័ត្ន នៅពេលអ្នកថតនៅទីដែលស្ទើពន្លឺ ល្បឿនចាប់យករូបភាពទាប វាអាចធ្វើឲ្យរូបព្រាលមិនច្បាស់ ដោយសាររង្គើកាមេរ៉ា។ អ្នកគួរទប់ខ្លួន និងដៃឲ្យនឹង ឬអាចប្រើជើងការមេរ៉ា (Tripod, Monopod) áž‡ាការប្រសើ។

Sports Mode

Sports mode áž”្រើសម្រាប់ថតសកម្មភាព ឬចលនា នានា ដូចជាកីឡា ឡានម៉ូតូកង់ សត្វដែលមានចលនាជាដើម ដែលមិនចេះនៅស្ងៀមមួយកន្លែង។ áž›áž€្ខខណ្ឌថតមួយនេះ មានសមត្ថភាពចាប់យករូបភាពដែលមានចលនាបានយ៉ាងលឿន និងច្បាស់ល្អ ដោយវាបានតម្លើងលេខShutter Speedដោយស្វ័យប្រវត្ត។ ទោះបីជារូបភាព ឬក៏កាមេរ៉ាមានចលនាយ៉ាងណាក៏ Object ážŠែលកាមេរ៉ាចាប់បានមិនព្រាលដាសជាប់គ្នាដែរ។ áž‚េហៅម្យ៉ាងទៀតថា Action Mode áž–្រោះគេប្រើថតសកម្មភាព។
វាប្រហែលជាមិនដំណើរការនៅពេលដែលខ្វះពន្លឺទេ។

Night Mode

ប្រហែលជាលក្ខខណ្ឌថត ដ៏ចំឡែកមួយដែលអ្នកថតមួយចំនួនមិនបានដឹងសោះ តែវាក៏ជាលក្ខខណ្ឌថតដែលពិបាកយល់បន្តិចដែរ។ Night mode (a technique also called ‘slow shutter sync’) áž”្រើសម្រាប់ថតនៅពេលយប់ ឬទីដែលមានពន្លឺតិចតួច ដោយកាមេរ៉ាកំណត់ដោយខ្លួនវាlonger shutter speed ážŠើម្បីចាប់យករូបភាព ដោយប្រើភ្លើង Flash áž‡ំនួយផងក្នុងការចាប់យក Object។ បើសិនជាអ្នកចង់ថតឲ្យច្បាស់ទាំង Object áž“ិង Background áž˘្នកគួរប្រើ Tripod ážŠើម្បីជួយទប់លំនឹង មិនដូច្នេះទេចំនុចដែលមិន Focus áž“ឹងត្រូវព្រាលដាសចូលគ្នា។
ការច្នៃប្រឌិតមួយដែលអ្នកនឹងមិននឹកស្មានដល់ ពេលដែលអ្នកថតនៅទីដែលមានភ្លើងចលនា ដូចជានៅលើផ្លូវថ្នល់ ឬភ្លើងគ្រវីគ្រវ័តនៅលើអាកាសជាដើម ដែលក្នុងរូបថតបង្ហាញអ្នកឲ្យឃើញថា ភ្លើងទាំងនោះមានរាងជាខ្សែចម្រុះពណ៌ ហើយវត្ថុដែលនៅនឹកគឺច្បាស់ស្អាត។

Movie Mode

កាមេរ៉ារបស់អ្នកមិនមែនគ្រាន់តែអាចថតរូបភាពបាននោះទេ វាក៏អាចថតជាវីដេអូបានដែរ។ ការមេរ៉ា Digital áž‡ាច្រើននៅសម័យទំនើបនេះ តែងភ្ជាប់មកជាមួយ Mode ážŸáž˜្រាប់ថតវីដេអូជាស្រេចដែលអាចចាប់យកនូវសកម្មភាពរស់រវើក រួមទាំងសម្លេងផងដែរ។ បើទោះបីវាអាចថតវីដេអូបានក៏ដោយ តែគុណភាពវីដេអូមិនល្អដូចជាប្រភេទកាមេរ៉ាដែលមានជំនាញខាងថតវីដេអូនោះទេ វាគ្រាន់តែអាចឲ្យអ្នកថតវីដេអូបាននៅពេលដែលចាំបាច់ប៉ុណ្ណោះ ព្រោះពេលខ្លះ ឬស្ថានភាពមួយចំនួនគឺមិនគ្រាន់តែថត់ជាសន្លឹកទេ គឺត្រូវថតជាវីដេអូផង ដើម្បីបានគ្រប់ខ្លឹមសារ។
ណាមួយនៅសម័យបច្ចេកវិទ្យាទំនើបនេះ អ្វីៗគេត្រូវការមានភាពរស់រវើកដើម្បីទាក់ទាញអារម្មណ៍ ដូច្នេះតម្រូវការនៃរូបភាពសន្លឹកបានកាត់បន្ថយ ហើយគេតែងសម្លឹងរកវីដេអូជាង។ តែរូបភាពសន្លឹកក៏មិនត្រូវបានគេបោះបង់ចោលដែរ ព្រោះវាកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការកម្សាន្តតាមអនឡាញ។


សូមចាំថា ការថតវីដេអូ គឺកាមេរ៉ាប្រើថាមពល និងធ្វើការខ្លាំងជាងការថតរូបភាពជាសន្លឹក ហើយក៏ត្រូវការទំហំនៃអង្គចងចាំធំផងដែរ ដើម្បីផ្ទុកវីដែអូ និងធ្វើការ។

ប្រភព cambography.blogspot.com
  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: Digital Camera Modes Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top