Latest News

Pattern


Pattern


រូបភាពដែលមានលំនាំដដែលៗ ដែលភាគច្រើនឆ្លុះបញ្ចាំងឲ្យឃើញ ពីជីវភាពប្រចាំថ្ងៃនៃមនុស្សរាប់សិបនាក់ ទីកន្លែងការងារមួយដែលមានមនុស្សធ្វើការដូចគ្នាជា្រច្រើន ឬរបស់ដូចៗគ្នាជាដើម។ និយាយរួមគឺ បង្ហាញឲ្យឃើញពី ចំនួនអ្វីមួយជាច្រើ ដែលមានរូបរៀងស្រដៀងៗគ្នា។ បច្ចេកទេសនៃការថតរូបPattern មានពីរបែបគឺ បញ្ជាក់ពីលំនាំដដែលៗ និងផ្ដាច់លំនាំដដែលៗ (Emphasize the Pattern & Break the Pattern)

  •      បន្ត ឬបញ្ជាក់ពីលំនាំដដែលៗ (Emphasize the pattern )

បំពេញចន្លោះរូបភាពអ្នក (Frame) ដោលំនាំដដែលៗដែលវាអាចបញ្ជាក់ឲ្យឃើញពីចំនួនច្រើនប៉ុណ្ណា ធំកម្រិតណា។ តួរយ៉ាងដូចជការថតហ្វូងសត្វ ជញ្ជាំងឥដ្ឋ អាគារដែលមានបង្អួចដូចៗគ្នាជាដើម។ បើទោះបីវាបង្ហាញត្រឹមតែ២០ ទៅ៣០តួអង្គក៏ដោយ តេវាបានបញ្ជាក់ឲ្យឃើញថា រូបនោះមានប្រហែលរាប់ពាន់តួអង្គ។


  •   កាត់ផ្ដាច់លំនាំដដែលៗ (Break the pattern)

ជាការកាត់ផ្ដាច់នូវរូបភាពដែលមានលំនាំដដែល ចោលខ្លះដោយចាប់យកតែចំនុចណាមួយសម្រាប់ថត។ ការកាត់ផ្ដាច់នេះ ព្រោះតែរូបទាំងនោះ មិនបានបញ្ជាក់អ្វីឲ្យគេស្គាល់ ឬវាវែង ឬច្រើនពេក ទោះបីកាត់ចេញខ្លះដោយចំនួនច្រើន ក៏គង់តអាចប្រើការបាន។



  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: Pattern Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top