Latest News

ការធ្វើ​អរ​ម៉ូ​ន​ស្លឹក​ ស្លឹក​ខ្លោច​តាម​គែម ឬ​ស្លឹក​ក្រហម​ ​ដង្កូវ​ស៊ី​រូង​ស្រូវ និង មមាច​ត្នោត​

ការធ្វើ​អរ​ម៉ូ​ន​ស្លឹក​
ស្លឹក​ខ្លោច​តាម​គែម ឬ​ស្លឹក​ក្រហម​ ​ដង្កូវ​ស៊ី​រូង​ស្រូវ និង មមាច​ត្នោត​
​​
១- តារាង​ធាតុ​ផ្សំ​
​០១
  ស្ដៅ ទាំង​ស្លឹក និង​ធាង (​ចិញ្ច្រាំ​ឲ្យ​ម៉ត់​)​ ​
  ២០ គីឡូក្រាម​
០២​
  ម្ដេង (​ដំ​ឲ្យ​បែក​)
  ២ គីឡូក្រាម
០៣​
  វល្លិ៍​បណ្ដូល​ពេជ្រ (​ដំ​ឲ្យ​បែក​)
  ២ គីឡូក្រាម
០៤​
  ស្លឹក​ប្រេងខ្យល់​
  ២ គីឡូក្រាម
​​
២- វិធី​ធ្វើ​
​ ​- យក​ស្ដៅ​មក​កាប់​ចិញ្ច្រាំ​ឲ្យ​ខ្លីៗ និង​ដំ​បំបែក ម្ដេង វល្លិ៍​បណ្ដូល​ពេជ្រ ស្លឹក​ប្រេងខ្យល់​
​ ​- ដាក់ចូល​ក្នុង​ខ្ទះ​ដែក​ដែល​មាន​ចំណុះ​ទឹក ៦០ លីត្រ គ្រប​គំរប​ពីលើ​
​ ​- ស្ងោរ​រំងាស់ រហូត​ដល់​នៅសល់តែ​ទឹក​ចំណុះ ២០ លីត្រ (​ស្ងោរ​ទឹក ៣ យក​ទឹក ១)
​ ​- បន្ទាប់មក​យក​ទាំង​កាក និង ទឹក ២០ លីត្រ ច្រកចូល​ក្នុង​ស្បៃ​កា​រ៉ុង​
​ ​- ចាក់​ល្បាយ​ទឹក​ដែល​មាន​មេ EX-M ១៥០ មី​លី​លីត្រ និង​កា​កា​ស្ករ ២៥០ មី​លី​លីត្រ បើសិនជា​ទឹក​មិន​ពេញ​ទេ យើង​ត្រូវ​បន្ថែម​ទឹក​រហូតដល់​ពេញ ហើយ​បិត​គំរប​ធុង មួលឲ្យ​ជិត​ល្អ ផ្អាប់​ទុក​រយៈពេល ១២ ទៅ ១៤ ម៉ោង នោះ​ទើប​យើង​អាច​យកមកប្រើ​បាន​ហើយ ។​
៣- វិធី​ប្រើ​
​ ​- យក​អរ​ម៉ូ​ន ១ លីត្រ លាយ​ជាមួយ​ទឹក ២០ លីត្រ បាញ់​ទៅលើ​ស្លឹក​រុក្ខជាតិ​នៅ​ពេល​ល្ងាច រឺ​ព្រឹក ។​
​ ​- ក្នុង​មួយអាទិត្យ ២ ដង (​ទឹកស្អាត ១ លីត្រ លាយ​ជី​ទឹក​អរ​ម៉ូ​ន ៥០ សេ​សេ​) ។​
​ ​- បើ​មាន​មមាច​ត្នោត រឺ ដង្កូវ​ស៊ី​រូង​ស្រូវ ត្រូវ​បាញ់​ក្នុង ១ ហ​.​ត ៥ លីត្រ​ផង និង​ស្រោច​ចូល​ក្នុង​ទឹក​ស្រែ ១ ហ​.​ត ៦០ លីត្រ ។​
៤- ប្រយោជន៍​
​ ​- ជួយ​ឲ្យ​រុក្ខជាតិ​ជៀសផុត​ពី​ក្រៀម​ក្រហម​ស្លឹក ដែល​បណ្ដាល​មក​ពី​ត្រូវ​ទឹកភ្លៀង​កក់ខែ ។​
​ ​- បញ្ហា​សត្វល្អិត​ស៊ី​ស្រូវ អរ​ម៉ូ​ន​ស្លឹក​ដើរ​តួនាទី​សំខាន់​ណាស់ (​សំបូរ​ជាតិ​ស្ពាន់ធ័​រ​) ។​
៥- ការ​រក្សាទុក​
​ ​- អាយុកាល​នៃ​ការ​រក្សាទុក​អរ​ម៉ូ​ន គឺ​បាន​រយៈពេល ៣ ខែ ។​
 
រក្សាសិទ្ធគ្រប់យ៉ាងដោយខេមបូឌាអេចបេ្រសញូស៏ ២០០៨
  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: ការធ្វើ​អរ​ម៉ូ​ន​ស្លឹក​ ស្លឹក​ខ្លោច​តាម​គែម ឬ​ស្លឹក​ក្រហម​ ​ដង្កូវ​ស៊ី​រូង​ស្រូវ និង មមាច​ត្នោត​ Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top