កសិកម្មរបស់ខ្ញុំតាមប្រព័ន្ធHydroponics
កាលដំបូងឡើយខ្ញុំមិនដែលនឹកនាមានបំណងចង់ធ្វើកសិកម្មអ្វីដែរ ព្រោះខ្ញុំគ្មានជំនាញសូម្បីបន្តិចអំពីសិកម្ម រាល់ពេលទំនេពីការងារជាគណនេយ្យករបំរើការក្នុងក្រុមហ៊ុនតូចមួយក្នុងប្រទេសកម្ពុជា ខ្ញុំតែងរុករកនៅលើប្រព័ន្ធអ៊ិនធឺណែតនូវចំណេះដឹងផ្សេងៗ ជាចៃដន្យខ្ញុំបានជួបវិធីសាស្រ្តកសិកម្មមួយដែលប្លែកមិនដែលឃើញពីមុនមក គឺវារីកសិកម្ម ឬ ជលវប្បកម្ម (Hydroponics System)។
វាជំរុញទឹកចិត្តខ្ញុំថាតើគួរអនុវត្តសាកល្បងតាមរបៀបនេះឬយ៉ាងណា?ពិតណាស់ការងារនេះថ្មីស្រឡាងសំរាប់ខ្ញុំក្នុងយល់ដឹងអំពីវា។
វាមានការលំបាកខ្លះក្នុងការធ្វើកិច្ចការនេះដែរ រាប់ចាប់តាំងពីសំភារះ ចំណេះជំនាញ និងពេលវេលាតែទោះជាយ៉ាងនេះក៏ដោយយើងមានការជួយលើក
ទឹកចិត្តនិងការចូលរួមពីក្រុមគ្រួសារទើបវាបានលេចចេញជារូបរាងឡើងជា Green house តូចមួយក្រោយផ្ទះគ្រាន់លំហែរអារម្ភពេលនឿយហត់ពីការងារ និងរួមចំណែកផ្គត់ផ្គង់បន្លែបង្ការខ្លះដល់គ្រួសារ។

ខាងក្រោមនេះជារូបភាពខ្លះៗអំពី Green House តូចមួយរបស់ខ្ញុំ
រងបន្លែដាំតាមប្រព័ន្ធលំហូរសារធាតុចិញ្ចឹម (Nutrient Flow Technic NFT
ស្ពៃខៀវអាយុ៣៥ថ្ងៃ
ស្ពៃខៀវអាយុ៣៥ថ្ងៃ
មើលហើយសូមកុំសើចព្រោះអ្នកជិតខាងខ្ញុំម្នាក់ដែលគាត់ជាមន្រ្តីខាងធនធានទឹកគាត់សើចចំអកថា ដាំមើលតែគ្មានដីដាំ ។ គាត់និយាយត្រឹមត្រូវ ពិណាស់ការដាំដំណាំតាមវិធីសាស្រ្តនេះមិនប្រើដីទេ គឺប្រើតែទឹកនិងជី ព្រមជាមួយការរៀបចំប្រព័ន្ធបណ្តាញបង្ហូរទឹកជីពីអាងស្តុក មកចែកចាយតាមទុយយោដែលរៀបជារងសំរាប់ដំណាំ ហើយទឹកជីនឹងត្រូវហូរត្រឡប់ទៅអាងស្តុកវិញដូចនេះវិធីនេះមិនប្រើប្រាស់
ទឹកច្រើនសំរាប់ដំណាំទេព្រោះកំហាតបង់ទឹកមានតិចតួចណាស់និងមិនត្រូវការផ្លាស់ប្តូរទឹកនោះទេ ត្រឹម១00ឬ២០០លីត្រទឹកអាចធ្វើការដាំមួយវដ្តនៃការដាំដុះបាន យើងគ្រាន់តែបន្ថែមបន្ថយទឹកនិងជីទៅក្នុងអាងជាការស្រេច។

ខ្ញុំប្រើទឹកត្រឹមមួយពាងនេះក្នុងការស្រោចស្រពដំណាំទាំងអស់ចាប់ពីពេលដាំរហូតប្រមូលផល
តាមវិធីសាស្រ្តនេះយើងអាចគ្រប់គ្រង
គុណភាពជីនិង PH បានជាក់លាក់និងត្រឹមត្រូវជាងការដាំនឹងដី សត្វល្អិតបំផ្លាញ និងជំងឺត្រូវបានកាត់បន្ថយជាអតិបរិមា ថ្នាំគីមីពុលមិនត្រូវបាន
ប្រើប្រាស់ ការងារមួយចំនួនធំត្រូវបានកាត់ចេញដូចជាការបោចស្មៅ ការជ្រោយគល់ដំណាំ ការដើរស្រោចទឹកការដើរដាក់ជីតាមគល់ដំណាំ ។ល។
ការដាំតាមវិធីសាស្រ្ត Hydroponics System នេះអាចដាំបានគ្រប់ទីកន្លែងទាំងអស់ដូចជាលើដំបូលអាគារ ទីធ្លាមុខផ្ទះ តាមរបងផ្ទះ កន្លុកកន្លៀត
អោយតែទំនេរ អាចដាំបានទាំងអស់ និយាយរួមគឺសមស្របគ្រប់ស្ថានភាពដីធ្លី។
បច្ចេកទេសក្នុងការដាំមានលក្ខណះងាយជាងការដាំនឹងដី។យើងគ្រាន់តែកំណត់ជាមុនថាដាំបន្លែអ្វី? វាត្រូវការ PH ប៉ុន្មាន ? រួចយើងធ្វើការកែតំរូវ PHទឹកអោយសមស្របទៅនឹងតំរូវការរបស់វាព្រោះបើ PH ទាបឬខ្ពស់ជាងតំរូវការ នោះរុក្ខជាតិមិនអាចស្រូបយកអាហារសំរាប់ចិញ្ចឹមនិងលូតលាស់បានឡើយ។

ស្ពៃក្រញ៉ាញ់
អ្វីទៅPH ?
និយាយអោយងាយយល់ PH គឺជាកំរិតខុសគ្នារវាងភាពជាអាស៊ីត និងអាល់កាឡាំង។PH ត្រូវបានគេកំណត់ចាប់ពី 1រហូតដល់ 6,9 ជាអាស៊ីត PH 7 គឺណឺត ហើយធំជាង7គឺសមាសភាពបាស។កំរិត PHសមស្រប ដែលរុក្ខជាតិត្រូវការដើម្បីលូតលាស់គឺចាប់ពី 5,5រហូតដល់ 6,5
ខាងក្រោមនេះជាតារាងកំរិតPHសំរាប់រុក្ខជាតិមួយចំនួន

Recommended pH Ranges of Vegetables
Plant
|
Low
|
High
|
Plant
|
Low
|
High
| |
| Artichoke |
6.5
|
7.5
| Millet |
6.0
|
6.5
| |
| Asparagus |
6.0
|
8.0
| Mint |
7.0
|
8.0
| |
| Average |
6.3
|
7.8
| Mushroom |
6.5
|
7.5
| |
| Basil |
5.5
|
6.5
| Mustard |
6.0
|
7.5
| |
| Bean |
6.0
|
7.5
| Okra |
5.5
|
6.0
| |
| Beanroot |
6.0
|
7.5
| Olive |
5.5
|
6.5
| |
| Beet |
6.0
|
6.8
| Onion |
5.5
|
6.5
| |
| Broccoli |
6.0
|
6.8
| Paprika |
7.0
|
8.5
| |
| Brussel Sprouts |
6.0
|
6.8
| Parsley |
5.0
|
7.0
| |
| Cabbage |
6.0
|
6.8
| Parsnip |
6.0
|
6.8
| |
| Calabrese |
6.5
|
7.5
| Pea |
5.8
|
7.0
| |
| Carrot |
6.0
|
6.8
| Peanut |
5.0
|
6.5
| |
| Cauliflower |
6.0
|
6.8
| Pepper |
5.5
|
6.0
| |
| Celery |
6.0
|
6.5
| Peppermint |
6.0
|
7.5
| |
| Chicory |
5.0
|
6.5
| Pistacio |
5.0
|
6.0
| |
| Chinese Cabbage |
6.0
|
7.5
| Potato |
4.5
|
6.5
| |
| Chives |
6.0
|
7.0
| Potato, Sweet |
4.5
|
6.0
| |
| Corn Salad |
6.0
|
6.5
| Pumpkin |
6.0
|
6.8
| |
| Corn, Sweet |
5.8
|
6.8
| Radish |
6.0
|
6.8
| |
| Courgettes |
5.5
|
7.0
| Rice |
5.0
|
6.5
| |
| Cress |
6.0
|
7.0
| Rosemary |
5.0
|
6.0
| |
| Cucumber |
6.0
|
6.8
| Rutabaga |
6.0
|
6.8
| |
| Eggplant |
5.5
|
6.0
| Sage |
5.5
|
6.5
| |
| Fennel |
5.0
|
6.0
| Shallot |
5.5
|
7.0
| |
| Garlic |
5.5
|
7.5
| Sorghum |
5.5
|
7.5
| |
| Ginger |
6.0
|
8.0
| Soybean |
5.5
|
6.5
| |
| Horseradish |
6.0
|
7.0
| Spearmint |
5.5
|
7.5
| |
| Kale |
6.0
|
7.5
| Spinach |
6.0
|
6.5
| |
| Kohlrabi |
6.0
|
6.8
| Squash |
6.0
|
6.8
| |
| Leek |
6.0
|
8.0
| Swede |
5.5
|
7.0
| |
| Lentil |
5.5
|
7.0
| Swiss Chard |
6.0
|
6.5
| |
| Lettuce |
6.0
|
6.5
| Thyme |
5.5
|
7.0
| |
| Marjoram |
6.0
|
7.5
| Tomato |
6.0
|
6.5
| |
| Marrow |
6.0
|
7.5
| Turnip |
6.0
|
6.8
| |
| Melon |
6.0
|
6.8
| Upland Cress |
6.0
|
6.5
|
តើកែតំរូវPHយ៉ាងដូចម្តេច?
ជាទូទៅបើបន្ថយ PHយើងត្រូវចាក់បញ្ចូលពពួកអាស៊ីតមានដូចជាអាស៊ីតផូស្វ័រិក ជាដើម តែយកល្អប្រើអាស៊ីតធម្មជាតិគឺទឹកខ្មេះឈើ ដោយយកឈើស្រស់ៗទៅដុតឬចំហុយយកទឹកដែលចេញពីក្នុងឈើ (ដើមអាកាស្យា) វាជាប្រភេទអាស៊ីតមិនមានគ្រោះថ្នាក់ដល់សុខភាពយើង ម្យ៉ាងវិញទៀត បើចង់តំឡើង PH យើងត្រូវប្រើទឹកក្បុង ឬ ទឹកកំបោជាការស្រេច។
អំពីជី
ជីសំរាប់កសិកម្មមានលក់ច្រើនណាស់តាមប្រភេទនិងតំរូវការខុសៗគ្នា តែលោកអ្នកគួរយល់ថា គ្រប់រុក្ខជាតិទាំងអស់ត្រូវការអាហារមូលដ្ឌានដូចៗគ្នាដែលគេហៅថា Macro Nutrient មានដូចខាងក្រោម៖
១-អាសូត តាងដោយ (N)
ជួយធ្វើអោយដើម និងស្លឹករុក្ខជាតិដុះលូតលាស់បានល្អ ហើយឆាប់រហ័ស និងផ្តល់ទិន្នផលខ្ពស់
ចំពោះដំណាំបន្លែយកស្លឹក ត្រូវការចាំបាច់ជាតិអាសូតនេះណាស់ ព្រោះជាតិអាសូតមានមុខងារសំខាន់ក្នុងការបង្កើនស្លឹក
កង្វះជាតិអាសូត (N) ធ្វើឲ្យរាំងស្ទះដល់ការលូតលាស់របស់រុក្ខជាតិ ទាំងផ្នែកខាងក្រោម និងខាងលើ ដូច្នេះហើយវាបន្ថយទិន្នផលប្រចាំឆ្នាំ ។ ផ្ទុយទៅវិញបើនៅក្នុងដីមាន សមាសធាតុអាសូត (N) ច្រើនហួសហេតុពេកវានឹងបង្កើនឲ្យមានការលូតលាស់ផ្នែកមែក ស្លឹក ហើយទន្ទឹមនឹងនោះវាក៏បន្ថយការចេញ ផ្លែ ផ្កាដែរ ។

២-ផូស្វ័រ តាងដោយ (P)
អាហារបំរុងឫស ផ្កា ផ្លែ និង ជាយានសំរាប់ចំលងថាមពល
– ជំនួយរុក្ខជាតិដុះលូតលាស់ល្អ ឆាប់ចាប់ឫស ដើមរឹងមាំ ផ្កា ផ្លែច្រើន និងទទួលបានទិន្នផលខ្ពស់ ។
– បើដាំស្រូវវិញធ្វើឲ្យផ្លែច្រើន គ្រាប់ពេញល្អ មិនសូវមានសន្តីស្រូវ មិនងាយដួលរលំ ហើយធន់នឹងជំងឺ ។
– ធ្វើឲ្យផ្លែរុក្ខជាតិឆាប់ទុំ ។
– ចំពោះឈើហូបផ្លែ ធ្វើឲ្យមានផ្លែច្រើន ហើយរស់ជាតិផ្អែមឆ្ងាញ់ ។
– ជាយាននិងថាមពលសំរាប់ជីវជាតិផ្សេងៗក្នុងការស្រូបយកជីជាតិក្នុងដីផ្តល់ទៅអោយស្លឹក ផ្កា និងដើម
ផូស្វ័រ (P2O5) ក្នុងករណីខ្វះជាតិផូស្វ័រ ការលូតលាស់ផ្នែកមែក ស្លឹកត្រូវថយចុះ ហើយបើមានជាតិផូស្វ័រច្រើនហួសហេតុពេក វាធ្វើឲ្យផ្លែឆាប់ទុំមុនកាលកំណត់ និងធ្វើឲ្យដីខ្វះ ជាតិ ប៉ូតាស្យូម ដែក ស័ង្កសី ។

៣-ប៉ូតាស្យូម តាងដោយ (K)
– ធ្វើឲ្យរុក្ខជាតិ ដុះលូតលាស់បានល្អ ។
– ផ្លែដាក់គ្រាប់ពេញៗ ។
– បើរុក្ខជាតិមើម K ធ្វើឲ្យមើមធំហើយច្រើន ពិសេសមានទំងន់ធ្ងន់ ។
– ជួយសំរួលដល់ការស្រូបយកជីជាតិ N ។
– ជួយអោយរុក្ខជាតិធន់ទ្រាំ N និង P ការអាំងថ្ងៃ ឬស្ងួតបានល្អ ។
– ជួយអោយរុក្ខជាតិធន់នឹងជំងឺយ៉ាងល្អ ។
ប៉ូតាស្យូម (K2O) ក្នុងករណីខ្វះជាតិប៉ូតាស្យូម (K) នៅចុងស្លឹក និងគែមស្លឹកមានពណ៌ប្រផេះ ហើយស្លោករួចងាប់ នៅលើស្លឹកជារាងរង្វង់តូចៗ ។ ករណីនេះបណ្តាលឲ្យដំណាំមានផ្លែតូចៗ ។
ក្នុងករណីដែលមានសមាសធាតុប៉ូតាស្យូម ច្រើនហួសពេក រុក្ខជាតិពុំមានលទ្ធភាពស្រូបយកកាល់ស្យូម (Ca) ម៉ាញេស្យូម (Mg) ម៉ង់កាណែស (Mn) ជាដើមបានឡើយ ។
ដំណាំដែលត្រូវការជីជាតិ K ច្រើនមាន
– ដំណាំយកមើម (ដំឡូង) ។
– ដំណាំស្ពៃ ប៉េងប៉ោះ ។
– ដំណាំអំពៅ ម្នាស់ ចេក ដូង ស្លា ។

មានប្រភពច្រើនណាស់ដែលអាចទាញយក NPK ពីធម្មជាតិនៅជុំវិញខ្លួនយើង
| អក្សរកាត់ (N) | អក្សរកាត់ (P) | អក្សរកាត់ (K) |
| នៅក្នុងដី | សំបកផ្លែគរ | |
| នៅក្នុងដើមរុក្ខជាតិ និងស្លឹក | នៅក្នុងរុក្ខជាតិ | កំពុកដើមចេក |
| នៅក្នុងឫស ឧ. ពពួកសណ្តែក | ផេះឆ្អឹង ផេះឈើ | ផេះឈើ ជាពិសេសផេះដើមឈើខ្ចីៗ |
| ក្នុងជាលិការសត្វ | ម្សៅត្រី | ផេះអង្កាមក្នុងដី |
| រុក្ខជាតិមានជាតិអាសូតច្រើនដូចជា | ||
| – អង្កាដី អង្កាញ់ ស្នោរ | ||
| – សណ្តែកបាយ | ||
| – សណ្តែកខ្មោច | ||
| – ទន្ទ្រាំងខែត | ||
| ជាតិអាសូតក៏មាននៅក្នុង | ||
| – ទឹកនោម | ||
| – អាចម៍ប្រចៀវ | អាចម៍ប្រចៀវ | អាចម៍ប្រចៀវ |
| – កាកសណ្តែក | កាកសណ្តែក | |
| – លាមកគោ ក្របី ជ្រូក មាន់ ទា … | អាចម៍គោ ក្របី ជ្រូក មាន់ ទា | លាមកគោ ក្របី ជ្រូក មាន់-ទា |
| – កាកសំណល់សល់ពីផ្ទះបាយ | កាកសំណល់សល់ពីផ្ទះបាយ | កាកសំណល់សល់ពីផ្ទះបាយ |
ការគិតជាភាគរយនៃអាសូតផូស្វ័រប៉ូតាស្យូមដែលមាននៅក្នុងសារជាតិផ្សេងៗ
លេខ
| ឈ្មោះសារធាតុ | អាសូត (N) | ផូស្វ័រ (P) | ប៉ូតាស្យូម (K) |
១
| ជីលាមកគោ |
១
|
០,២៣
|
០,៩
|
២
| ជីលាមកជ្រូក មាន់ ទា |
៥
|
៣
|
១
|
៣
| ផេះអង្កាម |
០
|
០
|
១០
|
៤
| ផេះឈើ |
០
|
៥
|
២៧
|
៥
| ផេះ ឆ្អឹង |
០
|
៣៥
|
០
|
៦
| អាចម៍ប្រចៀវ |
៨
|
៥
|
១
|
៧
| កាកសំណល់ពីផ្ទះបាយ |
២
|
៣
|
១
|
៨
| ទន្ទ្រាំងខែត |
៣
|
១
|
០
|
៩
| ម្សៅត្រី |
៩
|
៧
|
០
|
១០
| ម្សៅកាកសណ្តែកដី |
៧
|
១
|
១
|
១១
| ចំបើង |
០,៦
|
០,១
|
១,៥
|
១២
| ជីផ្អាប់ស្មៅស្ងួត |
១,២៣
|
១,២៦
|
០,៧៦
|
១៣
| ជីផ្អាប់ពីកំប្លោក |
១,៤៣
|
០,៤៨
|
០,៤៧
|
១៤
| ជីផ្អាប់ពីស្លឹកអំពិលទឹកបារាំង |
១,៤៥
|
០,១៩
|
០,៤៩
|
១៥
| ជីផ្អាប់ពីសំរាមក្រុង |
១,៥២
|
០,២២
|
០,១៨
|
១៦
| ជីផ្អាប់ពីចំបើង |
០,៨៥
|
០,១១
|
០,៧៦
|
១៧
| ជីអង្កាមរស់ |
១,៦៤
|
០,៩៣
|
០,៩
|
១៨
| ជីបំប៉ន |
២,៦២
|
០,៦
|
១,៣២
|
អំពីដំហែទាំ និងការប្ររមូលផល
សំរាប់ការថែទាំដំណាំតាមប្រព័ន្ធ Hydroponics គឺចំណេញពេលវេលាច្រើន ដូចអ្វីដែលខ្ញុំបានរៀបរាប់ខាងលើ ។ ទឹក និងជីយើងដាក់តែមួយកន្លែងគឺក្នុងអាងស្តុករបស់យើង យើងលែងខ្វល់ពីការដើរដាក់ជីតាមគល់ដំណាំ និង ដើរស្រោចទឹកព្រឹកល្ងាចគ្រប់រងដំណាំ នោះឡើយ យើងគ្រាន់តែមើលថែប្រព័ន្ធចែកចាយកុំអោយវាធ្លុះធ្លាយបង់ខាតទឹកនិងជីរបស់យើង និងការឆែកPHទឹកប៉ុណ្ណោះ។ចំណែកផលដែលទទួលបានគឺមានរយះពេលឆាប់ជាង
និងផលច្រើនជាងការដាំនឹងដី ។ខុសប្លែកឆ្ងាយពីការដាំនឹងដីដែលក្រោយពីប្រមូលផលរួចគេត្រូវកាប់គាស់ហាលដីទុកចោលមួយរយះពេល
ទើបអាចដាំបានបន្តទៀត តែសំរាប់ប្រព័ន្ធ Hydroponics ក្រោយប្រផលរួចអាចដាំបានភ្លាមៗ។
អំពីគុណវិបត្តិ
លោកអ្នកត្រូវចាប់ផ្តើមចំណាយដើមទុនច្រើនមុនដំបូងក្នុងការរៀបចំប្រព័ន្ធរបស់វាដូចជា
ទុយយោ PVC ទំហ៊ំ 7,5mm មួយដើមតំលៃ ១៤០០០រៀល និងអគ្គិសនីដែលមានតំលៃថ្លៃនៅប្រទេសយើង ហើយបើគ្មានវាប្រព័ន្ធមិនអាចដំណើរការបានឡើយ។
លោកអ្នកបានជ្រាបខ្លះហើយនូវអ្វីដែលខ្ញុំបានរៀបរាប់ខាងលើ ខ្ញុំហាក់ដូចមានការប្រថុយប្រថានណាស់ចំពោះការអះអាងអំពីបច្ចេកទេស បើមានអ្វីខុសឆ្គងសូមលោកអ្នកជួយបន្ថែមបន្ថយកែតំរូវផង ព្រោះខ្ញុំមិនមែនជាអ្នកឯកទេសកសិកម្មទេតែទាំងនេះជាអ្វី
ដែលខ្ញុំបាន និងកំពុងធ្វើជាមួយប្រព័ន្ធ Hydroponics ដោយផ្ទាល់ដែលវាផ្តល់ការចេះដឹងនិងបទពិសោធន័ជំហ៊ានដំបូងដល់
រូបខ្ញុំ គ្រួសារនិងសហគមន័។
តទៅទៀតនេះយើងនឹងស្វែងយល់បន្តទៀតអំពីភាពជោគជ័យខាងវិស័យកសិកម្មដែលប្រទេសជឿនលឿនលើពិភពលោកបាននិង
កំពុងធ្វើដូចតទៅ៖
របៀបដែលអ៊ីស្រាអែលធ្វើកសិកម្ម ដែលឈានមុខគេក្នុងពិភពលោក
វិស័យកសិកម្មរបស់អ៊ីស្រាអែល គឺជាកសិកម្មបែប ឧស្សាហកម្ម គឺធ្វើក្នុងរូបភាពជាការប្រមូលផ្តុំ អ្វីដែលដាំបាន គឺលក់បានទាំងអស់ និងគ្មានអ្វីដែលសល់លក់មិនចេញ ឡើយ។ រហូតមកទល់ពេលនេះ ប្រទេសអ៊ីស្រាអែល គឺជាអ្នកនាំចេញកសិផលនាំមុខគេនៅក្នុងពិភពលោក ហើយក៏ជាប្រទេសដេលមានបច្ចេកទេសកសិកម្មឈានមុខគេដែរ ទោះបីជាប្រទេសនេះ មានដីដែលគ្មានជីជាតិសោះក៏ដោយ តែអ៊ីស្រាអែលអាចប្រើប្រាស់ដីខ្សោះជីជាតិនោះឲ្យផលិតដំណាំកសិកម្មបានដោយជោគជ័យ និងទៅតាមការចង់បានយ៉ាង ទៀងទាត់បំផុត។
ជាងពាក់កណ្តាលរបស់ប្រទេសអ៊ីស្រាអែល គឹជាដីវាលខ្សាច់រហោឋាន គ្មានទឹកប្រើប្រាស់ គ្មានប្រភពទឹកសម្រាប់ប្រើធ្វើជាមូលដ្ឋានផ្គត់ផ្គង់ទឹក ដែលជាបច្ច័យមួយអាក្រក់ សម្រាប់ការធ្វើកសិកម្ម។
មានផ្ទៃដីចំនួនត្រឹមតែប្រមាណជជា ២០ភាគរយប៉ុណ្ណោះ ដែលអាចដាំដំណាំបាន ឬអាចហៅថាជាដីសម្រាប់ធ្វើកសិកម្ម។សព្វថ្ងៃនេះ ផ្នែកកសិកម្មតំណាងឲ្យប្រមាណជា ២.៥ភាគរយនៃចំណូល GDP និងប្រហែលជា ៣.៦ភាគរយគឺជាប្រាក់ចំណូលបានមកពីការនាំ
ចេញកសិផលជាតិសរុប។
ដោយឡែកអ្នកធ្វើការនៅក្នុងវិស័យកសិកម្មមានចំនួន ៣.៧ភាគរយ នៃកម្លាំងពលកម្មផ្នែកកសិកម្ម។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសអ៊ីស្រាអែលផលិតភោគផផលកសិកម្មសម្រាប់ខ្លួនឯងបានរហូតដល់ ៩៥ភាគរយ នៃសេចក្តីត្រូវការទូទាំងប្រទេស សម្រាប់៥ភាគរយ ទៀត ប្រទេសនេះត្រូវនាំចូលពីបរទេសមានដូចជាគ្រាប់ធញ្ញជាតិ សាច់ កាហ្វេ ស្ករ និងគ្រាប់រុក្ខជាតិមានផ្ទុកប្រេង។
ការធ្វើកសិកម្មនៅអ៊ីស្រាអែលត្រូវបានចែកជាពីរក្រុមផ្សេងគ្នា :

- វាលខ្សាច់ប្រែជាពណ៌បៃតង
– ក្រុមមួយឈ្មោះថា Kibbutz ត្រូវបានចងក្រងឡើងដោយក្រុមអ្នកធ្វើកសិកម្មមកពីក្រុមតូចៗរួមគ្នា ពួកគេឥតមានដីផ្ទាល់ខ្លួនទេ ប៉ុន្តែអាចចូលរួមធ្វើកសិកម្មជាមួយគេបាន ដោយប្រើប្រាស់ដីរួមរបស់សហគមន៍ កសិករណាម្នាក់ដែលចូលរួមធ្វើកសិកម្មតាមរបៀបនេះ គេហៅថាការធ្វើកសិកម្មរួម អ្នកធ្វើត្រូវតាំងចិត្តដើម្បីក្រុម និងដើម្បីទាំងអស់គ្នា។ផលដែលទទួលបានមកត្រូវបានបែងចែកឲ្យសមាជិករបស់
ក្រុមតាមបែបផែនជាចំណែកនៃការងារដែលបានចូលរួម ធ្វើច្រើនបានច្រើន ធ្វើតិចបានតិច។ – ក្រុមមួយទៀតមានឈ្មោះថា Moshavim ជារបៀបធ្វើកសិកម្មមួយ ដែលគ្រួសារនីមួយៗមានដីផ្ទាល់ខ្លួន និងគ្រប់គ្រងរាល់បញ្ហាគ្រួសារដោយខ្លួនឯង គឺធ្វើកសិកម្មផង ធ្វើកិច្ចការផ្ទះ តាមការបែងចែកនៃពេលវេលា។ សមាជិកគ្រួសារទាំងមូលត្រូវបែងចែកការងាររបស់ខ្លួនទាំងនៅផ្ទះ និងនៅឯចំការរបស់ទីផ្សារ និងការបញ្ជាទិញទាំងក្នុងស្រុក និង សម្រាប់ការនាំចេញទៅក្រៅប្រទេស។ សម្រាប់ការលក់កសិផល ក្រុមទាំងពីរនេះ ធ្វើការរួមគ្នាលើបញ្ហានេះ ដើម្បីសម្រួលរាល់អ្វីដែលគេផលិតបាន សម្រាប់តម្រូវតាមសេចក្តីត្រូវការ របស់ទីផ្សារ និងការបញ្ជាទិញទាំងក្នុងស្រុក និងក្រៅប្រទេស។

- ក្រុម kibbutz
- Mosavim
ការសហការគ្នារបស់ក្រុមទាំងពីរ ស្ថិតនៅលើជំហរតែមួយ គឺលៃធ្វើយ៉ាងឲ្យការធ្វើកសិកម្មបានប្រសើរជាងបច្ចុប្បន្ន និងពង្រីកចំណេះដឹងនៃការធ្វើ
ឲ្យដល់អ្នកដាំផ្សេងទៀត អាចយកទៅធ្វើជាគំរូ។ រាល់វិធីនៃការដាំ ការថែទាំ ការប្រមូលផល ចំនួនផល ដែលទទួលបាន នឹងត្រូវបានកត់ត្រា
យ៉ាងត្រឹមត្រូវ សម្រាប់យកទៅប្រដូចជាមួយការដាំដុះលើកក្រោយៗទៀត និង សម្រាប់ធ្វើជាដំបូន្មានឲ្យដល់អ្នកធ្វើការដែលមិនមែនជាសមាជិកគ្រួសារ
ឬក្រុមសហគមន៍។ ក្រុមទាំងពីរ Kibbutz និង Moshavim ផលិតប្រមាណជា ៧៦ភាគរយ នៃផលសរុបរបស់កសិកម្មក្នុងប្រទេសអ៊ីស្រាអែល
ព្រមជាមួយកសិផលផ្សេងទៀតជាច្រើន ក៏ត្រូវ បានផលិតចេញមកពីក្រុមទាំងពីរនេះដែរ។ ដោយសារតែប្រទេសនេះ មានសីតុណ្ហភាពជាមធ្យមត្រឹមតែ ១៤.៥ ដឺក្រេ និងសីតុណ្ហភាពខ្ពស់បំផុតត្រឹម ៣២ដឺក្រេ ធ្វើឲ្យអ៊ីស្រាអែលមានអំណោយផលយ៉ាងល្អក្នុងវិស័យ កសិកម្ម។ការប្រើប្រាស់ជីរបស់អ៊ីស្រាអែល :នៅប្រទេសនេះ គេប្រើជីគីមីសឹងទាំងស្រុង ប៉ុន្តែជាប្រភេទជីគីមីដែលមិនប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើ។ Potassium Chloride គឺជាជីចំបងគេ និងត្រូវបានផ្សំលាយជាមួយជីអ៊ុយរ៉េ រួចលាយជាមួយទឹកសម្រាប់ស្រោចស្រប បន្តក់តាមគល់ដំណាំតែម្តង។ ការធ្វើជាជីកំប៉ុស្តិ៍សម្រាប់ប្រើនៅក្នុងប្រទេសនេះ គឺជាការមួយពិបាក ព្រោះគ្មានដើមឈើដុះច្រើនហើយក៏គ្មានការជម្រុញឲ្យធ្វើជាជីកំប៉ុស្តិ៍
សម្រាប់ប្រើដែរ។
ជីទឹក គឺជារូបមន្តផ្សំឡើងដោយសារធាតុមួយចំនួនមាន : Potassium Chloride (KCL), Potassium sulfate (K2SO4),Potassium Nitrate (KNO3) និង Mono Potasium Phospate (KH2PO4) ក្រៅពីគ្រឿងផ្សំទាំងប៉ុន្មានមុខខាងលើនេះ នៅមានសារធាតុមួយទៀត ដែលត្រូវគេយក
មកប្រើដែរប៉ុន្តែក្នុងចំនួនតិចជាងគេ គឺ Potassium Carbonate (K2CO3) និង Potassium Silikate (K-Si)។

- រោងកសិដ្ថាន
ទោះបីជីទឹកប្រភេទដូចខាងលើ ត្រូវបានគេជ្រើសរើសយកមកប្រើជាចម្បងក៏ដោយចុះ ប៉ុន្តែការត្រួតពិនិត្យទៅលើគុណភាព តម្លៃ ភាពដែលអាចរលាយក្នុងទឹកបាន និងភាពងាយស្រួលក្នុងពេលប្រើ ត្រូវបានគេពិចារណាជាកត្តាចម្បងគេ បើអ្វីៗត្រូវបានផ្ទៀងផ្ទាត់
ត្រឹមត្រូវហើយ ទើបគេទិញយកមកប្រើ។ តែជាទូទៅ អ្វីៗគ្រប់យ៉ាងត្រូវបានរៀបចំរួចជាស្រេចដោយក្រុមហ៊ុនអ្នកផ្តល់ គឺគេបានរៀបចំដីតម្រូវទៅតាមប្រភេទរបស់ដំណាំ ឯរូបមន្តជីវិញ ត្រូវបានគេផលិតដោយយកតាមស្តង់ស្តារបស់អ្នកប្រើចង់បាន។គ្មានចំនួនបរិមាណរបស់សារធាតុណាមួយត្រូវបានគេកំណត់ឡើយ វត្ថុធាតុដើមរបស់ជី ត្រូវបានផ្តល់ឲ្យដោយឡែកៗពីគ្នា អ្នកប្រើត្រូវជ្រើសយកមកផ្សំតាមទៅតាមរូបមន្តរបស់ខ្លួន ឬឲ្យគេផ្សំឲ្យហើយស្រេចក៏បាន។

- ដំណាំក្នុងរោងកសិដ្ថាន
ចំនួនជីប្រើមានពី 50.75 ទៅ 100Kg ក្នុង១ហិកតា ភាគច្រើនជា N, P2O5 និង K2O។ ដំណាំភាគច្រើនប្រើ N និង P2O5ប្រើសម្រាប់លាយ
ជាមួយទឹកស្រោចតែម្តង។ ជីគ្រាប់មិនត្រូវបានប្រើច្រើននោះទេ ឬតិចតួចណាស់ ព្រោះមិនសូវមានប្រសិទ្ធភាពដូចគ្នា ប្រើជីទឹក ឬដីលាយជាមួយទឹក។ដំណាំដែលកសិករអ៊ីស្រាអែលដាំ គឺសឹងអាចទាយជាមុននូវផលដែលគេនឹងទទួលបាន ពីព្រោះការដុះលូតលាស់របស់វាត្រូវបានគ្រប់គ្រងដោយជី និងទឹក ដែលគេផ្តល់ឲ្យដំណាំ ដូច្នេះការដុះលូតលាស់របស់ដំណាំ គឺដូចគ្នា ស្មើគ្នា មិនមានដើមណាមួយដុះអន់ជាងគេនោះឡើយ។ដោយសារតែការធ្វើកសិកម្មស្ថិតនៅក្នុងរោងដែលគ្របជិត ដូច្នេះកំដៅត្រូវបានគ្រប់គ្រងទាំងស្រុង ការបំផ្លាញដោយសត្វល្អិតគឺគ្មានការប្រើថ្នាំគីមី
សម្លាប់សត្វល្អិតគឺគ្មានដូច្នេះអ្វីដែលគេផលិតបានមានសុវត្ថិភាពទាំងស្រុងសម្រាប់បរិភោគ។

- កសិដ្ថានដំណាំត្រសក់ដាំតាមប្រព័ន្ធដំណក់ទឹក
- កសិដ្ថានដំណាំប៉េងប៉ោះ ដាំតាមប្រព័ន្ធបន្តក់ទឹក
ទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មរបស់ប្រទេសនេះ ត្រូវបានគ្រប់គ្រងទាំងស្រុងតាមរយៈប្រព័ន្ធគ្រប់គ្រងទឹកដ៏ទំនើបបំផុតមួយគ្មានពីរក្នុងពិភពលោក។
កសិករអ៊ីស្រាអែលបានរកឃើញថា ការផ្តល់របបទឹកឲ្យដំណាំបានត្រឹមត្រូវតាមសេចក្តីត្រូវការរបស់ដំណាំ គឺជាកត្តាមួយសំខាន់ណាស់ មិនតែប៉ុណ្ណោះវា
នៅបានជួយកាត់បនថយចំនួនទឹកដែលត្រូវប្រើទៀតផង។ ពួកគេនៅបានស្រាវជ្រាវឃើញថា ការផ្តល់ទឹកតិចជាង រួមជាមួយចំនួនសារធាតុចិញ្ចឹមគ្រប់គ្រាន់
អាចជួយឲ្យដំណាំផ្តល់ផលបានល្អជាងការផ្តល់ទឹកតាមរបបរបស់ដំណាំ។ ការពិសោធន៍ទៅលើការប្រើប្រាស់ទឹកឲ្យនៅតិចបំផុតតាមដែលអាចធ្វើទៅបាន។ប្រទេសអ៊ីស្រាអែល ប្រើប្រាស់ទឹកអស់ប្រហែលជា ១២០០លានម៉ែត្រត្រីគុណ សម្រាប់ការស្រោចស្របដំណាំ និងការចិញ្ចឹមសត្វ, ចំនួនទឹកនេះស្មើនិង ៦៦ភាគរយនៃចំនួនទឹកប្រើប្រាស់ក្នុងប្រទេសនេះទាំងមូល។ ៧០ភាគរយ គឺជាទឹកថ្មី ៣០ភាគរយទៀត គឺជាទឹកដែលបានកែច្នៃយកមកប្រើវិញពីទឹកកខ្វក់ ដែលបានប្រើរួចហើយ។បច្ចុប្បន្ននេះ ប្រទេសអ៊ីស្រាអែល កំពុងស្រាវជ្រាវការបន្សុទទឹកពីទឹកកខ្វក់ឲ្យមានគុណភាពល្អជាងមុនសម្រាប់ជំនួសឲ្យការប្រើទឹកថ្មីទាំងស្រុងសម្រាប់
វិស័យកសិកម្ម និងបង្វែរទឹកថ្មីសម្រាប់យកមកប្រើតាមផ្ទះវិញ។របៀបនៃការប្រើប្រាស់ដីដីសម្រាប់ដាំដំណាំ គឺគ្រាន់តែជាដីមូលដ្ឋានសម្រាប់ការដាំដំណាំ ទោះបីជាដីនោះជាប្រទេភដីអ្វីក៏ដោយ វាមិនបានត្រូវវិនិច្ឆ័យថា ជាកត្តាសំខាន់ឡើយ។ មុនពេលដំណាំណាមួយត្រូវគេយកមកដាំ ការវាស់ PH របស់ដីជាមុន គឺជារឿងដែលត្រូវធ្វើដោយខានមិនបាន បន្ទាប់ពីត្រូវបានវាស់ និងវិភាគរួចហើយ គេត្រូវគណនាចំនួនជីដែលត្រូវការ ចំនួនទឹកដែលត្រូវការនិងរបៀបដែលត្រូវដាំត្រូវបានគេចងក្រងជាបទដ្ឋានមួយសម្រាប់ធ្វើជាគោល។អ្នកដាំដំណាំនៅក្នុងប្រទេសអ៊ីស្រាអែល មិននិយមប្រើជីគ្រាប់ទេ ព្រោះគេយល់ថា វាមិនមានប្រសិទ្ធភាពភ្លាមៗតាមសេចក្តីត្រូវការរបស់ដំណាំ មួយវិញទៀតនោះ គុណភាពរបស់វាអាចត្រូវបាត់បង់អស់ខ្លះ មុនពេលដំណាំអាចបឺតស្រូបយកបាន ដោយសារហេតុផលនេះហើយ បានជាអ្នកដាំដំណាំក្នុងប្រទេសអ៊ីស្រាអែល ប្រកាន់យកការប្រើជីលាយទឹកសម្រាប់ដំណាំគ្រប់យ៉ាងទាំងអស់ ទាំងដំណាំបន្លែ និងដំណាំយកផ្លែ។

- រោងកសិដ្ថាននៅលើវាលខ្សាច់
សម្រាប់ជីប្រភេទ Nitroen (N) គេបានប្រើ Amononium Nitrate (ប្រភេទទឹក) សម្រាប់ជាប្រភពរបស់ជី “N” ចំណែកជី Phosphate វិញ គេប្រើ Triple SuperPhosphate (TSP) និង Phosphoric Acid សម្រាប់ជី “P” ឯចំណែកជី “K” វិញ គេប្រើ Potassium Chloride (KC1)។ដំណាំសឹងទាំងអស់មិនបានដាក់ជីផ្សេងដោយឡែកឡើយ ជីត្រូវបានគេបន្ថែមបញ្ចូលតាមការគណនារបស់អ្នកបច្ចេកទេសទៅក្នុងទឹក រួចបង្ហូរទៅតាមប្រព័ន្ធស្រោចស្រប់ឲ្យដល់ដំណាំ។ ការធ្វើបែបនេះអាចឲ្យដំណាំបឺតស្រូបយកសារធាតុចិញ្ចឹមបានត្រឹមត្រូវតាមសេចក្តីត្រូវការរបស់វាយ៉ាងទៀងទាត់ទៅតាមអាយុកាលរបស់ដំណាំ។
ចំនួន និងប្រភេទនៃជីត្រូវបានបន្ថែម ឬបន្ថយតាមអាយុកាលរបស់ដំណាំតាមបទដ្ឋានដែលបានកំណត់ និងគ្រប់គ្រងដោយប្រូក្រាមរបស់ប្រព័ន្ធ
បញ្ជាការស្រោចស្រប់។ការប្រើប្រាស់វិធីកែច្នៃទឹកកខ្វក់ឲ្យរក្សាបាននូវ “N” សម្រាប់ប្រើជាជី ត្រូវបានគេយកមកប្រើ ព្រោះវាអាចជួយកាត់បន្ថយការប្រើជី “N” បានមួយចំណែកដែរ។ ទឹកកខ្វក់កែច្នៃរួចមានជី “N” នៅក្នុងនោះរួចជាស្រេចត្រូវបានយកមកលាយបន្ថែមជាមួយសារធាតុផ្សេងទៀត មុនពេលផ្តល់ឲ្យដំណាំ គឺមានបន្ថែម “P” និង “K” ថែមទៀត។

- ចំការ Strawberry
ទឹកសម្រាប់ស្រោចដំណាំត្រូវរត់ឆ្លងកាត់តាមប្រព័ន្ធបំពង់ ដែលមានប្រព័ន្ធវាស់កំដៅរបស់ទឹក សារធាតុជី និងកំលាំងសម្ពាធរបស់ទឹកទាំងនៅដើមទី និងកន្លែងត្រូវប្រើដើម្បីធានាឲ្យបាននូវភាពត្រឹមត្រូវមួយជាក់លាក់ តាមបទដ្ឋានកំណត់កាលគ្រាវិភាគដីមុនពេលដាំ។
- ការដាំដំណាំតាមប្រព័ន្ធ Hydroponics
ឥឡូវនេះ យើងបានដឹងខ្លះៗពីរបៀបដែលអ្នកដាំដំណាំរបស់ប្រទេសនេះធ្វើកសិកម្ម និងរបៀបដែលគេប្រើទឹក និងជី។ អាថ៌កំបាំងនៃជោគជ័យក្នុងវិស័យកសិកម្មរបស់អ៊ីស្រាអែលត្រូវបានលាតត្រដាងរួចហើយ។ អ្វីដែលយើងបានដឹងរួចហើយនេះ អាចយកមកពិចារណា
បន្ថែមសម្រាប់ធ្វើជាគោលការណ៍មួយដល់វិស័យកសិកម្មខ្នាតតូច និងខ្នាតមធ្យមនៅក្នុងប្រទេសយើង ទោះបីជាកសិកររបស់យើងមិនមានលទ្ធភាព
កសាងជារោង Green house សម្រាប់គ្រប់គ្រងកំដៅ និងការពារសត្វល្អិតក្តី ប៉ុន្តែយើងអាចប្រើវិធីណាមួយផ្សេងពីនេះបានដែលសមស្របសម្រាប់
ការដាំដុះក្នុងប្រទេសយើង។

0 comments:
Post a Comment