*បច្ចេកទេសដាំក្រូចឆ្មារតាមវិធីបង្កាត់ពួជ ខ្មែរ-ជប៉ុន របស់លោក ចាវ ប៉េងណាំ៏*
១. ការរៀបចំដីសំរាប់ដាំក្រូចឆ្មារ
ប្រសិនបើយើងចង់ដាំក្រូចឆ្មារជាលក្ខណៈចំការ មុនដំបូងយើងត្រូវភ្ជួរដីអោយ
រាបស្មើរល្អ រួចកាប់រណ្តៅទំហំប្រហែលន្លះម៉ែត្របួនជ្រុង ដោយទុកគន្លាតពីគ្នា
ចន្លោះពីដើមមួយទៅដើមមួយប្រវែងពី ៥ - ៦ ម៉ែត្រ ទៅតាមស្ថានភាពដីល្អ
និង មិនសូវល្អបន្ទាប់មកត្រូវដាក់ជីធម្មជាតិ គឺជីកំប៉ុស្តិ៍ ឫ ជីលាមកសត្វផ្សេងៗ
ទៀត។

២. ការជ្រើសរើសពួជ
ពួជក្រូចឆ្មាររបស់លោកគឺពួជក្រូចឆ្មារក្នុងស្រុក ពីព្រោះពួជក្នុងស្រុកមានអតិថិ
ជនទទួលស្គាល់ពីគុណភាពរបស់វារួចទៅហើយ ណាមួយមានវាលក្ខណៈធន់
ទៅនឹងអាកាសធាតុក្នុងប្រទេសយើងផង។ វិធីជ្រើសរើសពួជក្នុងស្រុកគឺត្រូវយ
កក្រូចឆ្មារណាដែលមានផ្លែធំ សំបកស្តើង គ្រាប់តិច ទឹកច្រើន ធន់នឹងជម្ងឺ លក្ខ
ណៈពិសេសរបស់លោកនោះគឺ លោកបាននាំយកពួជក្រូចឆ្មារពីប្រទេសជប៉ុន
មកធ្វើជាជើងទំរពួជក្នុងស្រុក ដោយសារពួជក្រូចឆ្មារដែលនាំមកពីប្រទេសជប៉ុ
នមានការលួតលាស់ឆាប់រហ័ស និង ធន់ទៅនឹងអាកាសធាតុ ប៉ុន្តែផ្លែរបស់វា
មានរសជាតិមិនសូវឆ្ងាញ់ដូចក្រូចឆ្មារពួជក្នុងស្រុកយើងទេទើបលោកជ្រើសរើ
សវិធីបែបនេះដើម្បីបង្កាត់ពួជដើម្បីអោយទទួលបានទិន្នផលខ្ពស់។

៣. ការថែរទាំ
បន្ទាប់ពីការកាត់ដើមក្រូចឆ្មារក្នុងស្រុកមកបង្កាត់ជាមួយពួជក្រូចឆ្មារដែលនាំមក
ពីប្រទេសជប៉ុនបានរយះពេលពី ៦ ទៅ ៧ ខែ ទើបយើងអាចយកវាមកដាក់ដាំ
ក្នុងរណ្តៅដែលយើងបានត្រៀមរួចជាស្រេចសម្រាប់ដាំ ពេលដែលដាំយើងត្រូវ
កប់គល់របស់វាត្រឹមមួយតឹករួចលុបដីវិញ ហើយស្រោចទឹកជាប្រចាំ។ ក្នុងការ
ដាំពេលដំបូងដូចនេះយើងត្រូវស្រោចទឹកវាជាប្រចាំក្នុងមួយថ្ងៃស្រោចទឹកវាពីរ
ដងគឺព្រឹក និង ល្ងាចស្របពេលនោះក៏ត្រូវដាក់ជីសរីរាង្គដើម្បីអោយដើម និង ស្លឹករបស់វាលូតលាស់បានល្អ បន្ទាប់ពីថែរក្សាររយះពេលពីរឆ្នាំ ទើបយើងអាច
ទទួលផលពីវាបាន។
ការដាំក្រូចឆ្មារតាមវិធីបង្កាត់បែបនេះចេញផ្កាផ្លែមិនប្រកាន់រដូវនោះទេ គឺបន្ទាប់
ពីប្រមូលផលរួចវានឹងចេញផ្កាបន្តបន្ទាប់រៀងរាល់ពេល។
បន្ទាប់ពីប្រមូលផលរួចយើងត្រូវដើរមើលតាមដើម រកមែកដែលងាប់ ឫ មែកដែ
លធ្វើអោយចង្អៀតដើមយើងត្រូវកាត់វាចោល និង មែកផ្សេងៗទៀតដែលយើង
គិតថាគ្មានប្រយោជន៍ក៏ត្រូវកាត់ចោលដែរ។ ទន្ទឹមនឹងនោះក៏ត្រូវមានវិធានការ
ការពារជំងឺ និង សត្វល្អិតដែលមកយាយីដែលអាចបណ្តាលអោយដើមក្រូចឆ្មារ
ងាយឆ្លងជម្ងឺ។
ការងារប្រចាំថ្ងៃនោះគឺត្រូវសម្អាតស្មៅ ជីករណ្តៅក្បែគល់វាសម្រាប់អោយវាដក់
ទឹក និង ដាក់ជីផ្សេងៗផងដែរ។ បន្ទាប់ពីប្រមួលលើកទីមួយរួចយើងត្រូវដាក់ជី
សរីរាង្គដែលមានសមាសធាតុប៉ូតាស្យូមខ្ពស់ដើម្បីអោយវាចេញផ្កាបានល្អ និង
ទឹកវាមានរសជាតិឆ្ងាញ់។

៤. ទីផ្សារ
ចំពោះទីផ្សារវិញលោកថាមិនពិបាកទេដោយសារក្រូចឆ្មារលោកមានតម្រូវការពី
អតិថិជនច្រើនដូចនេះមានឈ្មួញមកប្រមូលផលដល់ចម្ការក្រូចឆ្មាររបស់តែម្តង ដោយអោយតម្លៃក្នុងមួយគីឡូក្រាមពី ៥០០០ ទៅ ៦០០០ រៀល ជូនកាលថោក
ជាងនេះបន្តិចនៅពេលដែលឈ្មួញនាំចូលក្រូចឆ្មារពីប្រទេសជិតខាងយើងច្រើន
ពេក។បច្ចុប្បន្នលោកមានផ្ទៃដីដាំដំណាំក្រូចឆ្មារទំហំជាង ១០ហិកតាដោយក្នុង
មួយហិកតាអាចដាំក្រូចឆ្មារបានចំនួនពី ៤០០ ទៅ ៦០០ដើម៕

0 comments:
Post a Comment