+++បច្ចេកទេសដាំដំណាំផ្ទី+++
១.លក្ខណៈទូទៅ ផ្ទីជាដំណាំបន្លែយកស្លឹក ។ មានប្រទេសជាង ៥០ ដែលស្ថិតនៅក្នុងតំបន់ត្រូពិចបានបរិភោគ វាជា បន្លែ។ ប្រសិនបើយើងបរិភោគវាចំនួន ១០០ ក្រាម វាផ្តល់ឲ្យដូចជា៖
- ថាមពល ១៨ កាល់ឡូរី
- ប្រូតេអ៊ីន ២ ក្រាម
- ខ្លាញ់ ០,៤ ក្រាម
- កាបូនអ៊ីត្រាត ២ ក្រាម
- កាល់ស្យូម ១៥០ មីលីកា្រម
- ដែក ២ មីលីក្រាម
- វីតាមីនA ៣.១ មីលីក្រាម
- វីតាមីនc ១១ មីលីក្រាម
- ថាមពល ១៨ កាល់ឡូរី
- ប្រូតេអ៊ីន ២ ក្រាម
- ខ្លាញ់ ០,៤ ក្រាម
- កាបូនអ៊ីត្រាត ២ ក្រាម
- កាល់ស្យូម ១៥០ មីលីកា្រម
- ដែក ២ មីលីក្រាម
- វីតាមីនA ៣.១ មីលីក្រាម
- វីតាមីនc ១១ មីលីក្រាម
២.អំពីពូជ ផ្ទីមានច្រើនប្រភេទដូចជា ផ្ទីដូង ផ្ទីសផ្ទីពណ៌ស្វាយ ផ្ទីថ្ម ផ្ទីបន្លា ផ្ទីអាចម៍មាន់…។ ការដាំផ្ទី អាចជ្រើសរើសបានទៅ តាមតម្រូវការរបស់អ្នកដែលចង់ចាំ។ ៣.បច្ចេកទេសដាំដុះ រដូវដាំដុះ : ផ្ទីអាចដាំបានស្ទើរគ្រប់រដូវ ។ រដូវសម្រាប់ ដំណាំផ្ទីគឺពីចុងខែ វិច្ឆិកា រហូតដល់ខែ កុម្ភៈ ។ ការរៀបចំដីនិងការដាក់ជីផ្ទីអាចដាំបាននៅលើដីគ្រប់ប្រភេទ (ដីដែលមិន ជាំទឹក) គេអាចដាំបានពេញ ១ ឆ្នាំ ចំពោះដីដែលល្អ។គេអាចប្រើជីធម្មជាតិចំនួន ២ គ.ក្រ និងជី ១៥-១៥-១៥ ឬជី ១៦-២០-០ ចំនួនពី ២០ ទៅ ៣០ ក្រាមក្នុងផ្ទៃដី១ម២ ។ ត្រូវលើករង ដែលមានទទឹង ១ ម កំពស់ ១០ ស.ម និងបណ្តោយយោងតាម លទ្ធ ភាពដែលមាន។ត្រូវ ភ្ជួរដីហាលពី ៧-១០ ថ្ងៃ ធ្វើដីឲ្យម៉ដ្ឋ ហើយរាល់យកស្មៅឲ្យបានស្អាត។
៤. របៀបដាំឬសាប
- ក្រោយពីលើរងរួចត្រូវឆូតជាចង្អូរកាត់ទទឹងរងជំរៅពី១-១,៥ស.ម និងចន្លោះ ពីចង្អូរមួយទៅចង្អូរមួយទៀតប្រវែងពី ២០-២៥ ស.ម ។
- មុនសាបត្រូវលាយគ្រាប់ជាមួយផេះ ដើម្បីឲ្យងាយស្រួលក្នុងការពិនិត្យគ្រាប់ថាញឹកឬ រង្វើល។
- ត្រូវនឹងសាបគ្រាប់ផ្ទីឲ្យស្តើងជាទីបំផុត
- ក្រោយពេលសាបរួច ត្រូវយកចំបើងគ្របពីលើរហូតដល់ផ្ទីដុះឡើងធំ
- គ្រាប់ចាប់ផ្តើមដុះពន្លក ក្រោយពេលសាបបានពី៣ ទៅ ៥ ថ្ងៃ
- ស្រោចទឹកឲ្យបានពីរដងក្នុង ១ ថ្ងៃ
- បើកូនផ្ទីដុះក្រាស់ពេក គួរដកចេញខ្លះដើម្បីកុំឲ្យផ្ទីមានដើមតូចពេក
- ក្រោយពីលើរងរួចត្រូវឆូតជាចង្អូរកាត់ទទឹងរងជំរៅពី១-១,៥ស.ម និងចន្លោះ ពីចង្អូរមួយទៅចង្អូរមួយទៀតប្រវែងពី ២០-២៥ ស.ម ។
- មុនសាបត្រូវលាយគ្រាប់ជាមួយផេះ ដើម្បីឲ្យងាយស្រួលក្នុងការពិនិត្យគ្រាប់ថាញឹកឬ រង្វើល។
- ត្រូវនឹងសាបគ្រាប់ផ្ទីឲ្យស្តើងជាទីបំផុត
- ក្រោយពេលសាបរួច ត្រូវយកចំបើងគ្របពីលើរហូតដល់ផ្ទីដុះឡើងធំ
- គ្រាប់ចាប់ផ្តើមដុះពន្លក ក្រោយពេលសាបបានពី៣ ទៅ ៥ ថ្ងៃ
- ស្រោចទឹកឲ្យបានពីរដងក្នុង ១ ថ្ងៃ
- បើកូនផ្ទីដុះក្រាស់ពេក គួរដកចេញខ្លះដើម្បីកុំឲ្យផ្ទីមានដើមតូចពេក
៥.ការថែទាំដំណាំផ្ទីត្រូវការទឹកតិចណាស់ បើកាលណាដីជាំទឹកធ្វើឲ្យវារលួយ ។ ចំណែកនៅ រដូវប្រាំងវិញ ក្តៅខ្លាំងមានរយៈ ពេលយូរធ្វើឲ្យវាដុះលូតលាស់យឺត ដើមដងមិនសូវល្អ ។ ដូច្នេះទាមទារ ការស្រោចទឹក និងថែទាំអោយបានសមស្រប។ចំពោះការស្រោចទឹក ជ្រោយដី បោចស្មៅ ជាកត្តាសំខាន់ សម្រាប់ដំណាំផ្ទី។
៦.ការប្រមូលផល គេអាចប្រមូលផលវាបានក្នុងរយៈពេលពី ២៥ ទៅ៣០ ថ្ងៃក្រោយពេលព្រោះឬដាំ ហើយអាចប្រមូលផលបាន ច្រើនលើកច្រើនសារដូចត្រកួនដែរ។ ប្រើសិនបើគេកាត់ដើមទុកគល់ប្រវែងពី ២-៣ ស.ម ពីដី ហើយស្រោចទឹកដាក់ជី បន្ថែម វាអាចអោយផលដូចដែល យើងដាំគ្រាប់ដែរ។
៧.ការទុកដាក់ នៅពេលដែលចង់បានគ្រាប់ធ្វើពូជ ដើមទាំងនោះទុកអោយមានផ្កាផ្លែ ។ លុះដល់ផ្លែទុំស្រគាល គេបូតដាក់ថង់ ហាលថ្ងៃអោយស្ងួត ទើបរោយសំអាតយកគ្រាប់ ហើយហាលថ្ងៃបន្ថែមទៀតដើម្បីអោយគ្រាប់ស្ងួតល្អ ទើបច្រកដាក់ ដបទុក សម្រាប់ដាំនៅ រដូវក្រោយៗទៀត។
ឯកសារយោងអង្គការអប់រំពិភពលោក/កម្ពុជា World Education/ CambodiaPhnom PenhSeptember, 2004
0 comments:
Post a Comment