Latest News

ដើម្បីទទួលជោគជ័យក្នុងការដាំដូង

++ដើម្បីទទួលជោគជ័យក្នុងការដាំដូង++
-----------------------------------
១) ត្រូវជីករណ្តៅ ១ម៉ែត្រ៤ជ្រុង ជំរៅមួយម៉ែត្រ ធំនិងជ្រៅជាងនេះកាន់តែល្អ។
២) លាយដីល្អជាមួយជីកំប៉ុស្ត៍ ដាក់ចូលអោយពេញរណ្តៅ
៣) ដីដាំដូង ត្រូវមានដង្ហើមទឹករាក់ ចាប់ពី ៣ម៉ែត្រ ទៅ ៨ម៉ែត្រ គិតពីនីវទឹក មកដីខាងលើ។
៤) ដីមិនលិចទឹក តែមានសំណើមទឹក និងជាតំបន់ឧស្សាហ៍មានភ្លៀងធ្លាក់
៥) រៀប ប្រព័ន្ធតំណក់ទឹក ឬ ប្រព័ន្ធទឹកសាច ឬកាយប្រឡាយទឹក។ ប្រឡាយទឹកចំណាយច្រើន ប្រព័ន្ធទឹកសាចចំណាយមធ្យម និងប្រព័ន្ធតំណក់ទឹក ចំណាយតិចជាងគេ។
៦) ថែមជីកំប៉ុស្ត៍ និង ជីNPK ជារៀងរាល់ឆ្នាំ
៧) ដាក់តំណក់ទឹករៀងរាល់ថ្ងៃ នៅរដូវក្តៅ ឬទឹកសាច រៀងរាល់៣ថ្ងៃម្តង។
៨) ភ្ជួរជ្រោយដី និងកាត់ស្មៅ រៀងរាល់ឆ្នាំ
៩) ដាក់អំបិល ជុំវិញគល់ ដើម្បីការពារពីសត្វល្អិត ឬដួង និងបន្សាបជាតិអាសុីតរបស់ដី ។
១០) ហាមដុតភ្លើងក្នុងចំការដូង
ចំណាំ ជីកំប៉ុស្ត៍ និង ទឹកគ្រប់គ្រាន់ ១៥លីត្រក្នុងមួយដើមជារៀងរាល់ថ្ងៃ នៅរដូវក្តៅ សំខាន់ណាស់ ជាកត្តាកំណត់អោយជោគជ័យ នៃដំណាំដូង ព្រោះដូងត្រូវការសំណើមជាតិទឹក ២៥០០មម ទៅ ៣០០០មម ក្នុងដីមួយម៉ែត្រគូប ក្នុងមួយឆ្នាំ។
ប្រព័ន្ធតំណក់ទឹក ជួយសំលាប់សត្វល្អិត នៅខាងក្រោមឬសដូង ជួយសំលាប់ដួង ជួយអោយដូងលូតលាស់បានល្អ ផ្លែឆាប់ធំ ផ្លែបានច្រើន ផ្លែធំល្អ ផ្លែមានទឹកច្រើន។
ជីកំប៉ុស្ត៍ ជួយដល់ការលូតលាស់បានល្អ រស់ជាតិទឹក និងសាច់ឆ្ងាញ់ សាច់ក្រាស់ មានរ៉ែច្រើន មានវីតាមីនច្រើន និងដូងមានប្រេងច្រើន ផ្លែច្រើន ផ្លែធំល្អ ជាពិសេសធ្វើអោយដើមដូងមានសុខភាពរឹងមាំល្អ។
បើគ្មានទឹក និង ជីកំប៉ុស្ត៍ទេ ពុកម៉ែបងប្អូន កុំសង្ឃឹមថាដាំដូងបានជោគជ័យអោយសោះ! ! !
ដូងខ្ចី បច្ចុប្បន្ន នៅប្រទេសថៃ មួយផ្លែ ៣០បាត គឺស្មើនឹង ៣៥០០រៀល។ នៅខ្មែរយើង ២៥០០រៀល។ បោះដុំ ១៥០០រៀល ទៅ ១៨០០រៀល។ ទិញនៅចំការ ចាំរាប់ផ្លែ យកលុយស្រាប់ មួយផ្លែ ចាប់ពី ៧០០រៀល ទៅ ១២០០រៀល។
ធានាអោយតែដាក់ទឹក និង ជីកំប៉ុស្ត៍ ប្រាកដជានឹងទទួលបានចំណូល ចាប់ពី5000$ ទៅ 8000$ ក្នុងមួយហិចតា ក្នុងមួយឆ្នាំ តាមខ្នាត ដូងក្រអូប 6x6 m និងដូងធម្មតា 8x8m។
សូមកុំភ្លេចថា ហ្វីលីពីន ដាំដូង បានចំណូលលើសខ្មែរដាំស្រូវទៅទៀត។
ប្រភពដើម: ប្រភពកសិកម្មស្រុកភ្នំព្រឹក





  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: ដើម្បីទទួលជោគជ័យក្នុងការដាំដូង Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top