Latest News

ស្វែងយល់ពី ជំងឺ វុីតឈីសប្រ៊ូម (Witches broom) លើដំណាំដំឡូងមី

+ស្វែងយល់ពី ជំងឺ វុីតឈីសប្រ៊ូម (Witches broom) លើដំណាំដំឡូងមី+
ជំងឺវុីតឈីសប្រ៊ូម (Witches' broom) លើដំឡូងមី ជាជំងឺមួយប្រភេទដែលបង្ករឡើងដោយភ្នាក់ងារបង្កររោគ ហ្វីតូប្លាស្មា ចម្លងតាមរយៈកំណាត់កង់ដំឡូងមីដែលមានកើតជំងឺ និងតាមរយៈសត្វល្អិតមួយចំនួន។ ថ្មីៗនេះមានការស្រាវជ្រាវបន្ថែមទៀតកំពង់បានដំណើរការ ដើម្បីរកអោយឃើញនូវប្រភេទសត្វល្អិតដែលជាអ្នកចម្លងរាលដាលជំងឺ។
ជំងឺវុីតឈីសប្រ៊ូម (Witches' broom) ត្រូវបានរាយការណ៍ថាមានក្នងបណ្តាលប្រទេសជាច្រើនក្នុងតំបន់អាស៊ី រាប់បញ្ចូលទាំងប្រទេសវៀតណាម កម្ពុជា និងថៃផងដែរ។
១-រោគសញ្ញា
ដំណាំដំឡូងមីដែលកើតជំងឺនេះអាចបង្ហាញរោគសញ្ញាដូចជាៈ
- ដើមមានដុះពន្លកត្រួយច្រើនដែលមានស្លឹកតូចៗប្រែជាពណ៌លឿង
- ចន្លោះថ្នាំងខ្លី និងមិនស្មើរគ្នា
- សាច់ដើមមានស្នាមឆូតៗពណ៌ត្នោត
- ដើមតូចស្តើង មានស្នាមឆូតៗពណ៌ត្នោតនិងធ្លាក់ចុះនូវកម្រិតជាតិម្សៅ
- ដើមនៅត្រឹងមិនអាចដុះលូតលាស់បាន
(មើលរូបភាព)
២- កំរិតបំប្លាញ
ជំងឺវុីតឈីសប្រ៊ូម (Witches' broom) លើដំណាំដំឡូងមីអាចរីករាលដាលបានយ៉ាងលឿន និងប៉ះពាល់ដល់ទិន្នផល គុណភាពម្សៅ និងដើមពូជសម្រាប់ដាំដុះបន្ត។
៣- វិធានការការពារ
- ត្រូវបំផ្លាញចោលភ្លាមនូវដើមណាដែលមានការបង្ហាញរោគសញ្ញានៃជំងឺ
- ដកដើមទាំងអស់នោះចេញ រួមទាំងមើមផងដែរ។
- ដុតកំទេចចោលអ្វីៗទាំងអស់ដើម្បីបញ្ឈប់នូរការរីករាលដាលរបស់ជំងឺ ពីព្រោះ បើយើងមិនធ្វើដូចនេះភ្លាមទេ យើងនឹងអាចខាតបង់នូវផលិតកម្មរបស់យើងទាំងអស់។
៤- ដំណោះស្រាយ
- ដំបូងគេ យើងត្រូវការដើមពូជណាដែលមានសុខភាពល្អ។
- ចូលយើងកុំទិញដើមពូជដំឡូងមីណាដែលសាច់ដើមមានបង្ហាញស្នាមឆូតៗពណ៌ត្នោត ឬក៏ដើមមានដុះពន្លកច្រើន ដែលដើមទាំងនោះអាចនឹងកើតជំងឺនេះរួចទៅហើយ។
- ចូរទិញតែដើមដំឡូងមីណាដែលមើលទៅមានសុខភាពល្អ ភ្នែគស្មើល្អ គ្មានពន្លកដុះច្រើន គ្មានស្នាមឆ្នូតៗខ្មៅនៅសាច់ដើម។
- ត្រូវដាំដំណាំដំឡូងមីនៅពេលរដូវភ្លៀងចាប់ផ្តើម។ បន្ទាប់មកជ្រើសរើសតំបន់នៃចំការរបស់អ្នកដែលដើមមានសុខភាពល្អនិងដុះលូតលាស់ខ្លំាង វាអាចជាកន្លែងដែលគ្មានជំងឺក្នុងចំការរបស់អ្នក។ ត្រូវដាក់ជីអោយបានត្រឹមត្រូវ និងផ្តល់ការថែទាំអោយបានល្អដល់ដើមនៅតំបន់នោះ ដែលអាចប្រើប្រាស់វាក្នុងការជ្រើសរើសដើមពូជសម្រាប់ដាំបន្តទៀតបាន។
- ត្រូវតាមដានត្រួតពិនិត្យដំណាំរបស់យើងនៅតំបន់ដែលបានច្រើសរើសនោះជាប្រចាំ។ ដក និងដុតបំផ្លាញចោលដើមណាដែលបង្ហាញនូររោគសញ្ញាជំងឺ។
- ជ្រើសរើសដើមណាដែលមានសុខភាពល្អពីតំបន់ ឬជ្រុងណាដែលគ្មានជំងឺ ហើយទុកដាក់វានៅក្រោមម្លប់ឈើអោយឆ្ងាយពីកន្លែងដែលកើតជំងឺ។ ប៉ុន្តែកុំរង់ចាំយូរពេក។
- មិនត្រូវដាំដើមពូជណាដែលមានដុះពន្លកថ្មីច្រើន ព្រោះវាអាចឆ្លងជំងឺរួចទៅហើយ។
ដំឡូងមីដែលមានសុខភាពល្អ និងលក់បានតំលៃល្អប្រសើរផងដែរ។
++រៀបរៀងដោយ៖ តែម សម្បត្តិ
++ ប្រភពពី៖ http://www.ciatnews.cgiar.org









  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: ស្វែងយល់ពី ជំងឺ វុីតឈីសប្រ៊ូម (Witches broom) លើដំណាំដំឡូងមី Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top