Latest News

‪‎វិធីចិញ្ចឹមត្រីអណ្តែងក្នុងអាង‬

‪‎វិធីចិញ្ចឹមត្រីអណ្តែងក្នុងអាង‬
* ប្រភេទពូជត្រីអណ្តែង៖
ត្រីអណ្ដែងមានពូជច្រើនប្រភេទរួមាន ត្រីអណ្ដែងទន់ ត្រីអណ្ដែងរឹង ត្រីអណ្ដែងកូនកាត់ ត្រីអណ្ដែងងាំង។ ប៉ុន្តែក្នុងចំណោមពូជត្រីអណ្ដែងទាំងនេះ ពូជត្រីអណ្ដែងងាំងកសិករមិនសូវចិញ្ចឹមឡើយ ព្រោះទីផ្សារមិនសូវតម្រូវការ។
* វិធីធ្វើអាងចិញ្ចឹម៖
រៀបចំអាងដែលមានទទឹង២ម៉ែត្រ បណ្តោយ៤ម៉ែត្រ កម្ពស់១ម៉ែត្រ ដែលអាចដាក់ត្រីបានពី១៥០-២០០ក្បាល ឬប្រើលូ១សម្រាប់ត្រី៣០-៥០ក្បាល និងចោះរន្ធសម្រាប់បង្ហូរទឹក។
* វិធីដាក់កូនត្រីចិញ្ចឹម៖
វិធីក្នុងការទិញកូនត្រីអណ្ដែងយកមកចិញ្ចឹម ដំបូងយើងអាចរកទិញកូនត្រីអណ្ដែងទៅចិញ្ចឹម នៅពេលកូនត្រីមានអាយុចាប់ពី១៤ថ្ងៃទៅ៤៥ថ្ងៃ បន្ទាប់មកយកកូនត្រីទាំងនោះ ប្រលែងកូនត្រីចូលក្នុងអាងបន្តិចម្ដងៗ ហើយលែងកូនត្រីថ្មមៗ ដើម្បីឱ្យត្រីអាចបន្សាំខ្លួនទៅនឹងទឹកថ្មី។
* ការដាក់ចំណី៖
មាន៣ប្រភេទក្នុងនោះមាន៖
- ចំណីធម្មជាតិ ចំណីផ្សំ និងចំណីពីរោងចក្រ។
- ចំណីធម្មជាតិមានដូចជា ពពួកប្លង់តុង បាក់តេរី សត្វស្រទាប់បាត សត្វល្អិត កណ្ដៀរ និងដឹកដឿជាដើម។
- រីឯ ចំណីផ្សំគឺត្រូវ យកកន្ទក់ ចុងអង្ករ ពោត សណ្ដែកសៀង កូនត្រី សាច់ក្ដាម ខ្យង ខ្ចៅ លៀស កំពិស និងកាកសំណល់ផ្ទះបាយដូចជា ពោះត្រី ពោះវៀនមាន់ ត្រគួន និងស្ពៃ។ ប៉ុន្តែបើចង់ឱ្យត្រីឆាប់ធំលឿន ត្រូវផ្ដល់ចំណីមានជាតិប្រូតេអ៊ីនច្រើន ក្នុងនោះគ្រាប់ធញ្ញជាតិ សាច់ បន្លែ។ បើចង់ឱ្យត្រីមានសាច់ពណ៌លឿងល្អ ត្រូវឱ្យស៊ីកន្ទក់ច្រើន។
* ការថែទាំ៖
ដើម្បីកាត់បន្ថយការឆ្លងជំងឺផ្សេងៗ យើងត្រូវថែទាំអាងជាប្រចាំ ក្នុងនោះ ពិនិត្យសំណាញ់ជុំវិញអាង រក្សាគុណភាពទឹកឱ្យស្អាតល្អ។ ដំបូងត្រូវរៀបចំរនាំង ដោយប្រើសំណាញ់ក្រឡាល្អិត ព័ន្ធជុំវិញលើទំនប់អាង ដើម្បីកុំឱ្យសត្វកាចចូលស៊ីត្រី ក្នុងអាង។
ត្រូវពិនិត្យមើលគុណភាពទឹកអាង ឱ្យនៅពណ៌បៃតងជានិច្ចដើម្បីឱ្យត្រីមានសុខភាពល្អ។ លើសពីនេះទៅទៀត ត្រូវប្ដូរទឹក២០ថ្ងៃ ឬ១ខែម្ដង ដើម្បីជៀសវាងមានក្លិនស្អុយ។ ប៉ុន្តែនៅពេលបង្ហូរទឹកចេញ ត្រូវចងស្បៃនឹងបំពង់បង្ហូរ ដើម្បីការពារកុំឱ្យត្រីចេញក្រៅ។
ត្រីអណ្ដែងមានជំងឺដូចជា មានដំបៅដាច់សាច់ រលាត់ស្បែកឬព្រុយ មិនសូវស៊ីចំណី ត្រីមានសភាពក្រហល់ក្រហាយ ត្រីបញ្ចេញទឹករំអិលច្រើន។ យ៉ាងណាក៏ដោយ ជំងឺទាំងនោះ អាចដោះស្រាយបានយ៉ាងងាយដូចជា បញ្ចូលទឹកស្អាតទៅក្នុងអាងជាប្រចាំ អាងចិញ្ចឹមត្រូវមានពន្លឺគ្រប់គ្រាន់ បន្ថយចំណីត្រីពាក់កណ្ដាល និងដាក់កំបោរកាបូណាត។
សម្រាប់ការប្រមូលផល ប្រមាណ៣ខែប៉ុណ្ណោះ អាចចាប់លក់ និងបរិភោគបានហើយ។ របៀបនៃការចាប់ត្រី គឺត្រូវចាប់នៅអាកាសធាតុត្រជាក់ ហើយមិនត្រូវឱ្យចំណី១ទៅ២ថ្ងៃមុន។ ដើម្បីជៀសវាងត្រីមានរបួសនៅពេលចាប់ គឺត្រូវបូមទឹកចេញ តែត្រូវប្រើសំណាញ់បង់៕


 

  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: ‪‎វិធីចិញ្ចឹមត្រីអណ្តែងក្នុងអាង‬ Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top