Latest News

‪‎វិធីដាំជីវ៉ាន់ស៊ុយ‬

‪‎វិធីដាំជីវ៉ាន់ស៊ុយ‬

អ្នកដាំជីរវ៉ាន់ស៊ុយ យល់ថា ដាំជីវ៉ាន់ស៊ុយ ចំណាយដើមទុនតិច ប្រើទឹកតិច និងអាចដាំបានគ្រប់រដូវ។ លើសពីនេះ ប្រភេទជីនេះ អាចប្រមូលផលបានលឿនជាងបន្លែដទៃ ហើយលក់បានថ្លៃ ព្រោះជីរវ៉ាន់ស៊ុយ ឡើងថ្លៃ ១គីឡូ ជាង ៣ម៉ឺនរៀល។
ជីរវ៉ាន់ស៊ុយមាន ២ប្រភេទ គឺពូជស្លឹកឆែកៗ ធំៗ និងពូជស្លឹកឆែកតូចៗល្មម ហើយប្រភេទពូជជីរវ៉ាន់ស៊ុយស្លឹកឆែកៗធំ គឺជាពូជដែលពេញនិយមលើទីផ្សារប្រចាំថ្ងៃ។
* ការរៀបចំដីដាំ៖
ការលើករងដាំជីរ គឺភ្ជួរ ហើយដំបំបែកដីឲ្យម៉ដ្ឋ លើកជារងកម្ពស់ ១តឹក យកក្បាលរង ៨តឹក បណ្ដោយតាមដីដែលមាន។ នៅផ្នែកខាងៗនៃរងត្រូវទប់ដីឲ្យខ្ពស់ជាងដីកណ្ដាលរង។ ដីកណ្ដាលរង ត្រូវពង្រាបវាឲ្យស្មើដើម្បីឲ្យទឹកស្រោចទៅវាដក់ក្នុងដីបានច្រើនម៉ោង។
* វិធីដាំ៖
នៅពេលលើករងរួចត្រូវរើសពូជជីរវ៉ាន់ស៊ុយមកដាំ ពូជជីរនោះគេអាចដាំដោយព្រោះគ្រាប់ មិនដាំដោយដោតទង ឬដកយកកូនយកទៅដាំ ដូចជីនាងវង ឬបន្លែដទៃទៀតនោះទេ។ ដំបូងខ្ញុំបោចស្មៅ កាប់ដីហាលវា ដំវាឲ្យតូច ហាលដី ៣ ទៅ ៤ថ្ងៃចាំយកគ្រាប់ជីរវ៉ាន់ស៊ុយ មកកិនបំបែក ព្រោះជីរវ៉ាន់ស៊ុយ បើមិនកិនមិនដុះទេ រួចយកគ្រាប់ដែលកិនរួចមកព្រោះ ក្រោយមកយកចំបើងមកគ្របពីលើ ហើយស្រោចទឹកវាទៅតែថ្ងៃ ១៥ថ្ងៃ បានវាដុះកូន។
* ការថែទាំ៖
- គន្លឹះសំខាន់ឲ្យជីរវ៉ាន់ស៊ុយ ដែលដាំ មានដើមល្អ លូតលាស់ល្អចំពោះជីរវ៉ាន់ស៊ុយ ដាច់ខាតត្រូវដាំនៅពេលល្ងាច ហាមដាំនៅពេលថ្ងៃក្ដៅ ព្រោះជីរជាអាហារស្លឹក វាឆាប់ស្រពោន។
- បើដាំនៅពេលល្ងាចទើបល្អ ព្រោះក្រោយពីដាំ វាត្រូវទឹកសន្សើមនៅពេលយប់រយៈពេលយូរ គឺដើមវានៅតែស្រស់មិនស្រពោន។
- ជីរវ៉ាន់ស៊ុយ មិនសូវល្អនៅពេលអ្នកដាំប្រើជីគីមីលើវា។
- ជីរវ៉ាន់ស៊ុយភាគច្រើនវាដុះល្អនៅពេលអ្នកដាំប្រើដីដំបូក និងមេជីរប៉ុស្តិ៍ទឹកផ្សំពីធម្មជាតិ ដែលផ្សំចេញពីស្លឹកឈើរលួយ។
- ជីរវ៉ាន់ស៊ុយត្រូវការស្រោចទឹក ១ថ្ងៃ ២ដង គឺព្រឹកល្ងាច បោចស្មៅ ជ្រួយដីឲ្យធូរ ដើម្បីឲ្យទឹកងាយជ្រាបចូលក្នុងដី រក្សាសំណើមបានយូរ ធ្វើឲ្យឫសជីវ៉ាន់ស៊ុយ អាចស្រូបយកជីជាតិស្រួលទាំងដើម និងស្លឹកជីរវ៉ាន់ស៊ុយ។
- ក្រោយពីដាំវាបាន ៩០ថ្ងៃ វាអាចកាត់បានលក់នៅលើទីផ្សារហើយ។
ជីរវ៉ាន់ស៊ុយ គឺជាគ្រឿងទេសដ៏សំខាន់មួយប្រភេទ មិនត្រឹមតែប្រើដើម្បីបន្ថែមសម្រស់ និងក្លិនក្នុងអាហារប៉ុណ្ណោះទេ។ ជីរវ៉ាន់ស៊ុយ គេក៏អាចបរិភោគដើមស្រស់ និងស្លឹកស្រស់ ដើម្បីនាំមកនូវជីវជាតិផ្សេងៗ ដូចជា វីតាមីន កាល់ស្យូម ប្រូតេអ៊ីន ជាតិផេះ សារធាតុរ៉ែ ជាតិសរសៃ ប៉ូតាស្យូម ជាតិដែក រួមនឹងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនទៀត ដែលអាចឲ្យមនុស្សមានសុខភាពមាំមួន។
ដកស្រង់ពី វិទ្យុអាស៊ីសេរី



  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: ‪‎វិធីដាំជីវ៉ាន់ស៊ុយ‬ Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top