វិធីសាស្ត្រផ្សេងៗនៃការផលិតម្សៅដំឡូងមីដោយខ្លួនឯង !
+++++++++++++++++++++++++++++++++++++++++

ដំឡូងឈើនិងដំឡូងមីទាំងពីរនេះ គឺជាប្រភេទដំឡូងដូចគ្នាប៉ុន្តែមានបែបសណ្ឋានមិនដូចគ្នាទាំងដើម និងមើម ។ ភាគច្រើនដំឡូងឈើត្រូវបានគេដាំច្រើនតាមគ្រួសារ ឬក្នុងចំការគ្រួសារ វាជា ពពួកដំឡូងឈើដែលមាន ស្លឹកពណ៌ខៀវក្រម៉ៅ ទងស្លឹកពណ៌ស្វាយ ដើមរបស់វាមានពណ៌ដី ចុងត្រួយពណ៌ស្វាយ ( មើលរូបខាងក្រោមនេះ )ប្រភេទដំឡូងមី វាមានលក្ខណៈខុសគ្នាបន្តិចពីដំឡូងឈើ ពីព្រោះទងរបស់វាមានពណ៌ខៀវស្រាល ស្លឹករបស់វាមានពណ៌បៃតងស្រាល ឯមើមរបស់វាមានពណ៌ខុសពីដំឡូងដែលមានទងស្លឹកក្រហម ។ ទោះបីយ៉ាងណា ពូជដំឡូងមីដែលគេបានបង្កាត់រួចហើយអាចផ្តល់មើមដែលមានទិន្នផលខ្ពស់ជាង និងមានមើមច្រើនជាងដំឡូងឈើបែបធម្មតា ។ ពូជដំឡូងបែបនេះឃើញថាមានដាំច្រើននៅខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ចាម កំពង់ធំ និង ខេត្តមួយចំនួនទៀត ។ពូជដំឡូងមីខ្លះអាចផ្តល់ផលរហូតដល់ ៤០ តោនក្នុង១ហិតតា ឯពូជខ្លះអាចផ្តល់ផលត្រឹមតែ១០តោនឬតិចជាងនេះ ។ ក្នុងករណីដែលយើងទទួលបានទិន្នផលហើយ តែមិនអាចលក់ចេញបាន យើងនៅអាចកែច្នៃ មើមដំឡូងឲ្យទៅជាវត្ថុធាតុដើមពីរយ៉ាងផ្សេងគ្នា ទី១ គឺម្សៅមី និង មួយទៀតគឺដំឡូងសម្ងូត សម្រាប់ផលិតជាចំណីសត្វ ។យើងសូមលើកយកពីវិធីផលិតម្សៅដំឡូងមីខ្នាតតូច (តាមគ្រួសារ) ដោយប្រើវិធីច្រើនយ៉ាង និងការបែងចែកគុណភាព របស់ម្សៅដំឡូងមីតាមគុណភាពរបស់វា ។
+ វីធីទី ១ :
- លាងដំឡូងឲ្យអស់ដីដោយប្រើវិធីផ្សេងៗ
- បកសំបកមើមដំឡូង
- លាងទឹកវាឲ្យស្អាត សារជាថ្មី
- ប្រើកាំបិតកាត់ ឬ ម៉ាស៊ីនកាត់ឲ្យវាក្លាយជាចំណិតតូចៗ
- ប្រើកន្ទេលព្រួល ឬអ្វីមួយដែលស្អាតសម្រាប់ហាលមើមដំឡូង
- ហាលចំនួន ២ ទៅ៣ថ្ងៃ ( មិនត្រូវហាលចោលនៅពេលយប់ត្រូវយកអ្វីគ្រប )
- បន្ទាប់ពីបានហាលរួច សំណើមរបស់ចំណិតដំឡូងត្រូវតិចជាង ៨%
- ចំណិតដំឡូងស្ងួតនេះត្រូវយកមកបញ្ចូលក្នុងម៉ាស៊ីនកិនម្សៅដោយប្រើម៉ាស៊ីន “វាយកន្ទក់ពីស្រូវ ឬអង្កាម” (មើលរូប ) មានលក់នៅផ្លូវហ្សាដឺហ្គោលម្តុំកន្លែងមានគេលក់ម៉ាស៊ីនកសិកម្ម តម្លៃមានចាប់ពីក្បែរ ១០០ ដុល្លារ ដល់ជាង ២០០ដុល្លារ យើងអាចទិញខ្នាតធំ ឬខ្នាតតូចទៅតាមសេចក្តីត្រូវការរបស់យើង ព្យាយាមជ្រើសរើសយកខ្នាតធំប្រសើរជាងខ្នាតតូច ពីព្រោះវាប្រើពេលតិចជាងខ្នាតតូច ។ប្តូរតម្រងយកពីរបែបគឺ តម្រងប្រហោងតូចបំផុតជាងគេនិងតម្រងប្រហោងមធ្យម ។ យើងអាចដាក់ឲ្យដំណើរការកិនចំនួន ២ដង ឬ តែមួយដងក៏បាន ។ ម្សៅដែលយើងទទួល បានគឺម៉ដ្ឋបំផុត គ្មានគ្រើម ពេលកាន់ប្រើវិធីណាមួយដើម្បីរែងវាយកតែម្សៅសុទ្ធ អ្វីដែលមិនទាន់ម៉ដ្ឋត្រូវកិនវាសារជាថ្មី ។ សូមបញ្ជាក់ថាម្សៅមីនេះមានរក្សាទុកបានត្រឹមតែ ៨ខែប៉ុណ្ណោះ ហួសពីនេះគឺវាខូចគុណភាពហើយ ។ ម្សៅមីល្អមានពណ៌ និងក្លិនម្សៅ គឺប្រហើរស្រាល ។ ចំនួនបរិមាណដែលយើងទទួលបានពីដំឡូងមកជាម្សៅមីគឺ ប្រហែលជាពី ២០ទៅ៤០% នៃចំនួនសរុបប៉ុណ្ណោះ ដូច្នេះការបាត់បង់មានពី ៨០ មក ៦០% វាក៏អាស្រ័យទៅលើគ្រឿង ដែលយើងយកមកប្រើការក្នុងការកែច្នៃនេះផងដែរ ។

+ វិធីទី ២ :
- បកសំបកដំឡូងមីរួច លាងទឹកឲ្យស្អាត
- ប្រើធុងធំៗ ឬធ្វើអាងពីស៊ីម៉ងដ៍ទំហំ ៥មx៥ម, ជម្រៅ ១ ម៉ែត្រ ឬ១ម៉ែត្រកន្លះ ។ អាងនេះត្រូវប្រើប្រព័ន្ធបង្ហូរទឹកចេញ និងចូលបានត្រឹមត្រូវ ។ បាតអាងត្រូវធ្វើឲ្យស្អាត ។
- ដាក់ដំឡូងដែលបានលាងរួចនោះត្រាំក្នុងអាងទុកទាល់តែទឹកនោះរងថ្លា ឯម្សៅដំឡូងស្ថិតនៅឯបាតអាងគេបង្ហូរទឹកនោះចេញឲ្យអស់់ឲ្យនៅ សល់តែកំណកម្សៅនៅបាតក្រោម ទើបគេកើបកំណកម្សៅនោះមកហាលឲ្យស្ងូតរួចកិនឲ្យទៅជាម្សៅ ។ កន្លែងធ្វើម្សៅមីខ្នាតតូចខ្លះ គេប្រើវិធី កិនដំឡូងស្រស់ៗ រួចសង្កត់យកទឹកនោះ ហើយកើបយកកំណកនៅពេលវារងថ្លា ធ្វើបែបនេះគេអាចញែកគុណភាពម្សៅមីប្រភេទលេខមួយនិង ប្រភេទលេខពីរបាន ។ប្រភេទម្សៅដំឡូងមីដែលល្អជាងគេ គឺការផលិតដោយវិធីសម្ងួត ឯវិធីត្រាំទឹក ឬកិនស្រស់ៗ ចម្រោះយកម្សៅមាគុណ ភាពមិនសូវល្អទេ ។ នៅតាមរោងចក្រធំៗ គេកិនមើមដំឡូងដែលសម្ងួតរួចហើយត្រងច្រើនលើកច្រើនសារ ចែកប្រភេទនៃម្សៅដែលគេទទួលយកបានប្រើខ្យល់កំដៅសម្រាប់សម្ងូត ពេលបញ្ចប់គឺចេញមកជាម្សៅមីទុនល្អ សម្រាប់មនុស្ស និងប្រភេទម្យ៉ាងទៀតសម្រាប់ផ្សំធ្វើជាចំណីសត្វ ក្រៅពីនោះគឺជាកាកសំណល់ដែលគេប្រើសំរាប់ផលិតជាគ្រឿងផ្សំសម្រាប់សេចក្តីត្រូវការផ្សេងៗទៀត ។

+ វិធីទី ៣ : ដំឡូងត្រូវបានបកសំបកលាងទឹកឲ្យស្អាត ស្រង់ដាក់ចូលម៉ាស៊ីនកិនឲ្យម៉ដ្ឋកើបដាក់ការ៉ុង សង្កត់ឲ្យអស់ទឹកយកមកហាល ឲ្យស្ងូតរួចកិនឲ្យទៅជាម្សៅ វិធីនេះអាចផលិតម្សៅមីបាន ល្អជាងគេ ។នៅមានវិធីច្រើនយ៉ាងទៀត ដែលត្រូវបានគេយកមកប្រើ សម្រាប់ប្រែក្លាយដំឡូង ឈើ (មី) ឲ្យទៅជាម្សៅមី ។ភាគច្រើននៃគ្រឿងយន្តត្រូវបានគេច្នៃប្រឌិត ឬកម្មង់ទិញមកពីបរទេស ឯម៉ាស៊ីនដែលអាចវាយកំទេចមើមដំឡូងបានគឺមានតែប្រើម៉ាស៊ីនវាយកន្ទក់ និងម៉ាស៊ីនកិនទឹកកកឲ្យខ្ទេច ក្រៅពីនេះយើងចាំបាច់ត្រូវរកវិធីច្នៃផលិតដោយខ្លួនឯង ។ ក្នុងករណីដំឡូងដែលយើងដាំបានមិនអាចលក់ចេញ យើងអាចកែច្នៃផលិតទៅជាម្សៅដំឡូងមី ឬជាម្សៅសម្រាប់ផ្សំជាចំណីសត្វក៏បាន ។ ខណៈយើងធ្វើវាឲ្យទៅជាម្សៅហើយ យើងអាចកែច្នៃម្សៅនោះជានំចំណី ឬ ប្រើធ្វើជាវត្ថុធាតុដើមសម្រាប់ផ្សំបង្កើតជាអ្វីមួយផ្សេងទៀតបាន ។នៅផ្នែកខ្លះនៃទ្វីបអាហ្វ្រិក អ្នក ស្រុកបានចងក្រងគ្នាជាក្រុមលក់ដំឡូងឲ្យអ្នកផលិតជាម្សៅមីក្នុងតម្លៃមួយព្រមព្រៀងគ្នា អ្នកផលិតម្សៅមីខ្នាតតូចតាមសហគមន៍នានាបានយកម្សៅមីដែលគេផលិតបានមកផ្តុំគ្នាលក់ឲ្យអ្នកដែលទិញនាំ ចេញ ដោយមានម៉ាកយីហោត្រឹមត្រូវ ការធ្វើបែបនេះវាមានអំណោយផលល្អសម្រាប់អ្នកភូមិពី ព្រោះគ្រប់គ្នាបានទទួលបានផលពីអ្វីដែលគេបានធ្វើ ៕
0 comments:
Post a Comment