សមាសភាគនៃការថតរូប
ការថតរូបគឺជា ការងារមួយប្រកបដោយគំនិត ច្នៃប្រឌិតខ្ពស់ ចេះស្វែងរក នូវចំណុចដែលគួរឲ្យចាប់ចិត្ត និងទាក់ទាញក្រសែភ្នែកអ្នកមើល។ ដូច្នេះការច្នៃប្រឌិត គឺជាសមាសភាគដ៏ល្អ តែមួយគត់សម្រាប់ការថតរូប។ អ្នកថតត្រូវគិតថា មិនមែនមាន តែតួអង្គមួយទេ ដែលអ្នកចង់បង្ហាញឲ្យគេឃើញ តែត្រូវគិតថាតួអង្គនោះកំពុងធ្វើអ្វី អារម្មណ៍បែបណា នៅកន្លែងណា សម្រស់ដែលចេញពីខាងក្នុងចិត្ត និងទស្សនៈវិស័យរបស់គេផងដែរ។ ចុះអ្វីខ្លះដែលនៅជុំវិញតួអង្គនោះ ហើយវាមានទំនាក់ទំនងអ្វី?អ្នកក៏ត្រូវគិតពីអត្ថន័យនៃរូបដែលចង់បង្ហាញ និងទីតាំងមួយណានៅលើសន្លឹករូបថត ដែលសមរម្យសម្រាប់តួអង្គ និងមានន័យពេញលេញ។ គំនិតច្នៃប្រឌិតទាំងនេះ គ្មានដែនកំណត់ទេ វាកើតឡើងឥតឈប់ឈរទេ ហើយមានទម្រង់ផ្សេងៗមិនច្បាស់ឡើយ។ ចុះមនុស្សទាំងអស់សុទ្ធតែមានគំនិតច្នៃក្នុងការថតរូបមែន? មិនដូច្នោះទេ ទាល់តែអ្នកនោះជាអ្នកថតរូប និងចង់ថតរូប និងស្គាល់ពីភាសារូបភាពដែរ។ ដើម្បីកុំឲ្យមានការភ័នច្រឡំ គ្មានបទដ្ឋានច្បាស់លាស់ និងជាផ្នែកមួយជួយជាផ្លូវក្នុងការរៀនថតរូបដំបូងៗ អ្នកជំនាញក៏បានបែងចែកគំនិតទាំងនោះឲ្យទៅជាផ្នែក ឬជាក្រឹតក្រមមួយសម្រាប់អនុវត្តន៍។
ចុចតំណភ្ជាប់ខាងក្រោម ដើម្បីស្វែងយល់ពី សមាសាភាគនានានៃការថតរូប៖
- Pattern
- Symmetry
- Texture
- Depth of field
- Line
0 comments:
Post a Comment