មូលដ្ឋាននៃការថតរូប
កាលពីមិនទាន់មានម៉ាស៊ីនថតរូប មនុស្សតែងពឹងទៅលើទេព្យកោសល្យនៃវិចិត្រករ ដើម្បីផ្ដិតយករូបភាពមនុស្ស សត្វ រុក្ខជាតិ ឬទេសភាពទាំងឡាយ ដោយការគូរវាសនៅលើផ្ទាំងក្រដាស ឬឆ្លាក់ជាប់នៅលើជញ្ជាំងថ្មជាដើម។ រូបគំនូរទាំអនោះមើលទៅហាក់បីដូចជាឥតខ្ចោះណាស់ ស្អាតស្រឡះភ្នែក រហូតពេលខ្លះគេបានលើកសំនួនពាក្យមួយឃ្លាថា “ស្អាតដូចគំនូរ” សម្រាប់ប្រៀបធៀប។ ព្រោះគំនូរវាបានកើតចេញពីការច្នៃប្រឌិតរបស់មនុស្សស្ទើរ១០០% ថែមថយតាមចិត្ត គោលដៅគឺស្អាត ហើយដូចទៅនឹងកម្មបទដែលត្រូវគូរ។
អ្វីដែលរឹតតែអស្ចារ្យទៀតនោះ គឺមនុស្សបានបង្កើតនូវម៉ាស៊ីនគូររូបដោយប្រព័ន្ធអេឡិចត្រូនិក ដែលមានសមត្ថភាពផ្ដិតយករូបភាពជាក់ស្ដែងទៅជាក្រដាសមួយសន្លឹក ហើយរូបនោះទៀតសោត គឺគ្មានការកែច្នៃថែមថយអ្វីទាំងអស់។ គេបានហៅវាថា Camera ដែលត្រូវនឹងពាក្យខ្មែរថា ឧបករណ៍ថតរូប ឬម៉ាស៊ីនថតរូប។ មកដល់បច្ចុប្បន្ននេះ ការប្រើឧបករណ៍ថតរូបនេះកំពុងរីកសុះសាយពាសពេញសកលលោក ហើយវាបានដើរតួនាទីសំខាន់ក្នុងប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្តរបស់មនុស្ស។តើអ្វីទៅជាការថតរូប?
និយមន័យ
ការថតរូប គឺជាវិទ្យាសាស្ត្រ ឬជាសិល្បៈ ក្នុងការផ្ដិតយករូបភាពដោយពន្លឺ តាមរយៈប្រព័ន្ធអេឡិចត្រូនិក។ មនុស្ស សត្វ វត្ថុ រុក្ខជាតិ ត្រូវបានគូរនៅលើសន្លឹកជ័រជាខ្សែរ ដែលគេហៅថា កាសែតដោយដំណើរការនៃចរន្តអគ្គិសនីនៅក្នុងកាមេរ៉ា។ បច្ចុប្បន្នកាសែត (ហ្វីលម៍) ត្រូវបានជំនួសដោយបន្ទះតូចមួយ ដែលគេសម្គាល់ថាជាញាណរបស់ម៉ាស៊ីនថត ឬ sensor ។ Sensor ធ្វើការគូររូបរួចហើយ ក៏បញ្ជូនទិន្នន័យទៅឲ្យអង្គចងចាំដើម្បីផ្ទុក។
0 comments:
Post a Comment