Latest News

Semi-Automatic Modes

Semi-Automatic Modes


ជាក្រុម Mode ដែលមានលក្ខណៈពាក់កណ្ដាលជា Automatic និងពាក់កណ្ដាលManual ដែលអាចឲ្យអ្នកធ្វើការលើម៉ាស៊ីនថតបានខ្លះដែរ តែមួយភាគទៀតត្រូវបានកំណត់ដោយស្វ័យប្រវត្ត។ ប្រសិនអ្នកថតដែមិនទាន់ច្បាស់ លើការកំណត់មុខងារដ៏ស្មុគស្មាញក្នុងកាមេរ៉ា គេគួរតែស្វែងយល់បន្ថែមតាមរយៈការប្រើប្រាស់នៅលើ Semi-Automatic Mode នេះ ដោយសម្គាល់ថា តើស្ថានភាពបែបនេះកាមេរ៉ា វាយកជម្រើសលេខប៉ុន្មានគេនឹងកត់ចំណាំទុករហូតដល់ស្ទាត់ដៃ ហើយគេនឹងអាចឈានទៅដល់ការប្រើ Manual Mode បានយ៉ាងស្ទាត់ ដែលក្នុងModeនោះអាចឲ្យគេ ផលិតរូបភាពដោយដៃខ្លួនឯងផ្ទាល់ និងពេញចិត្តបំផុត។
តើលក្ខខណ្ឌថត Semi-Automatic Mode នេះមានអ្វីខ្លះ ហើយដំណើការបែបណា? តើអ្វីដែលយើងអាចកំណត់បាន ហើយអ្វីខ្លះដែលកាមេរ៉ាជាអ្នកកំណត់។

Aperture Priority Mode (A or AV)

ឬ AV ជាលក្ខខណ្ឌថតពាក់កណ្ដាល ស្វ័យប្រវត្តមួយ ដែលអាចឲ្យអ្នកធ្វើការកំណត់លើ Aperture បាន ហើយកាមេរ៉ាជាអ្នកកំណត់ទៅលើ Shutter Speed, ISO, White Balance ជាដើម។ អ្នកគ្រាន់តែតម្លើង ឬទម្លាក់ Aperture ទៅតាមតម្រូវការរបស់អ្នក កាមេរ៉ា នឹងធ្វើការតម្រូវពន្លឺ និងតុល្យភាពពណ៌ឲ្យអ្នកភ្លាមពេលដែលថត។
លក្ខខណ្ឌថតបែបនេះ ជួយសម្រួលដល់អ្នកដែលចង់ថត Objectមួយៗ ឬចង់ធ្វើការគ្រប់គ្រងទៅលើ Depth of field។ វាធ្វើការបានយ៉ាងល្អក្នុងការចាប់យកតួអង្គឲ្យលេចធ្លោឡើង និងធ្វើឲ្យផ្ទៃខាងមុខ ឬខាងក្រោយព្រាលមើលមិនច្បាស់។
នៅពេលដែលអ្នកជ្រើសយកលេខធំ វានឹងធ្វើឲ្យរូបភាពរបស់អ្នកខ្សោយពន្លឺ ហើយកម្រឹតច្បាស់នៃរូបភាពមានច្រើនជាង ពេលនោះកាមេរ៉ានឹងបន្ថយShutter Speed មកលេខទាបវិញដើម្បីទាញយកពន្លឺបន្ថែមជំនួសវិញ ឬអាចតម្លើង ISO ផងដែរ។ តែបើអ្នកកំណត់ AV ឲ្យទាបកម្រិតច្បាស់នៃរូបភាព កាន់តែចង្អៀតឡើង ហើយរូបក៏ភ្លឺជាង ដូច្នេះ កាមេរ៉ានឹងតម្លើង Shutter Speed ឲ្យខ្ពស់វិញដោយស្វ័យប្រវត្ត។

Shutter Priority Mode (S or TV)

S ឬ TV ស្រដៀងគ្នានឹង AV ដែរ ប៉ុន្តែវាផ្ទុយគ្នាទៅវិញ ដោយកាមេរ៉ាជាអ្នកកំណត់Aperture និងមុខងារដទៃទៀតដោយស្វ័យប្រវត្ត ហើយអ្នកអាចធ្វើការកំណត់បានទៅលើ Shutter Speed
លក្ខខណ្ឌថតបែបនេះ អាចឲ្យអ្នកគ្រប់គ្រងទៅលើល្បឿននៃការចាប់យករូបភាព។ ប្រសិនបើអ្នកចង់ថតសកម្មភាព ឬតួអង្គមានចលនា​អ្នកត្រូវប្រើលក្ខខណ្ឌថតនេះ ដោយកំណត់យកលេងធំ ដើម្បីឲ្យ Shutter Speed ចាប់រូបបានលឿនច្បាស់ល្អ មិនព្រាលដាសជាប់គ្នា។ ទន្ទឹមនឹងនោះ កាមេរ៉ានឹងកំណត់ Aperture តម្រូវទៅតាមពន្លឺផងដែរ។
អ្នកគួរទម្លាក់លេខ Shutter Speed មកទាប បើសិនថតនៅទីដែលខ្សោយពន្លឺ ព្រោះជួនកាល Aperture តម្រូវតាមមិនដល់តម្រូវការនោះទេ ឬពេលខ្លះកាមេរ៉ាមិនថតឲ្យតែម្ដង។

Program Mode (P)

Digital កាមេរ៉ាមួយចំនួន បានបញ្ចូលPទៅជាមួយ Automatic ព្រោះមុខងារសំខាន់ៗមួយចំនួនធំត្រូវបានកំណត់ដោយកាមេរ៉ាស្វ័យប្រវត្ត មិនអនុញ្ញាតឲ្យអ្នកថតអាចធ្វើការលើបានឡើយ។
សូមកុំច្រឡំ Full Automatic វាមិនអនុញ្ញាតឲ្យអ្នកធ្វើការអ្វីលើកាមេរ៉ាទាំងអស់ក្រៅតែពីចុចថតតែមួយមុខគត់ ប៉ុន្តែ P អាចឲ្យអ្នកកំណត់លើ ISO, Balance, Flash និងមុខងារមួយចំនួនទៀត។ ថ្វីត្បិតតែមុខងារទាំងនេះអ្នកមិនសូវប្រើបុន្មាន ក៏ប៉ុនតែវាអាចឲ្យអ្នកកែច្នៃលើរូបភាពបានដែរដូចជាពណ៌ ឬចង់ ឬមិនចង់ប្រើ Flash។ ជូនកាលកាលៈទេសៈមួយចំនួនដែលកាមេរ៉ាអស់សមត្ថភាពក្នុងការកំណត់Shutter Speed និងAperture យ៉ាងហោចណាស់ ISOជាកត្តាផ្សំមួយទៀតដែលអាចជួយសម្រួលបាន។
  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: Semi-Automatic Modes Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top